Monday, August 06, 2012

Hun Xen to answer to Son Chhay's questions at the National Assembly on 09 August

The slave (L) and his Viet master (R)
លោក ហ៊ុន សែន នឹង​ទៅ​បំភ្លឺ​សភា​ជាតិ​ពី​បញ្ហា​ព្រំដែន​នៅ​ថ្ងៃ​៩ សីហា

2012-08-04
ដោយ ម៉ម មុនីរតន៍
Radio Free Asia

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​នឹង​ទៅ​ឆ្លើយ​បំភ្លឺ​សភា​ជាតិ​អំពី​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ខាង​មុខ​នេះ។

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​របស់​គណបក្ស សម រង្ស៊ី ទាមទារ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន ត្រូវ​បង្ហាញ​នូវ​ជំហរ​របស់​ខ្លួន​​បើក​ចំហ​​ដោយ​សេរី ជជែក​ដេញ​ដោល​ខណៈ​ដែល​លោក​ចូល​បំភ្លឺ​ក្នុង​រដ្ឋ​សភា​នា​ពេល​ខាង​មុខ​នេះ ពុំ​មែន​ជា​ការ​អាន​របាយការណ៍​នោះ​ទេ

ការ​លើក​បែប​នេះ​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស សម រង្ស៊ី ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​ប្រកាស​តតាំង​តាម​ផ្លូវ​ច្បាប់​កាល​ពី​ថ្ងៃ​ទី​១ ខែ​សីហា ទៅ​តាម​សំណើ​របស់​គណបក្ស​ប្រឆាំង សម រង្ស៊ី។ មន្ត្រី​​គណបក្ស សម រង្ស៊ី ស្នើ​ឲ្យ​រដ្ឋាភិបាល​ក្រោម​ការ​គ្រប់​គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា រយៈ​ពេល ៣០​ឆ្នាំ​មក​ឆ្លើយ​បំភ្លឺ​នៅ​សភា​នេះ គឺ​ក្រោយ​ដែល​រដ្ឋាភិបាល​​ត្រូវ​រង​ការ​រិះគន់​ថា បាន​​ធ្វើ​ឲ្យ​​​ប្រទេស​កម្ពុជា បាត់​បង់​ទឹក​ដី​ទៅ​ខាង​ប្រទេស​វៀតណាម ធ្វើ​ឡើង​តាម​រយៈ​នៃ​ការ​​បោះ​បង្គោល​ព្រំដែន​រួម​គ្នា​កន្លង​ទៅ​ថ្មីៗ​នេះ។


លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី។ លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៤ សីហា ដោយ​ចាត់​ទុក​​ការ​ហ៊ាន​ប្រឈម​មុខ​របស់​លោក ហ៊ុន សែន ក្រោម​សម្ពាធ​នៃ​ការ​រិះគន់​​នេះ​​ថា គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រវត្តិសាស្ត្រ និង​ជា​បរិបទ​នយោបាយ​ថ្មី​របស់​គណបក្ស​គ្រប់គ្រង​អំណាច។ តែ​បើ​ទោះ​ជា​បែប​នេះ​ក្ដី អ្វី​ដែល​គណបក្ស សម រង្ស៊ី ទាម​ទារ​ចង់​បាន គឺ​ស្នើ​ឲ្យ​​ប្រមុខ​រដ្ឋាភិបាល​គួរ​បើក​វេទិកា​ចំហ​ក្នុង​ការ​សួរ​ឆ្លើយ​ជា​ជាង​អាន​របាយការណ៍​នៅ​ក្នុង​សភា។

វិទ្យុ​អាស៊ី​សេរី​ទទួល​បាន​លិខិត​មួយ​ច្បាប់​ដែល​​ចុះ​​ហត្ថលេខា​ដោយ​លោក ឡេង ប៉េងឡុង កាល​ពី​ថ្ងៃ​ទី​៣ សីហា ឲ្យ​ដឹង​ថា នៅ​ក្នុង​សម័យ​ប្រ​ជុំ​រដ្ឋសភា​លើក​ទី​៨ នីតិកាល​​ទី​៤ នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ខាង​មុខ​នេះ កិច្ច​ប្រជុំ​​នឹង​​មាន​ការ​បំភ្លឺ​ដោយ​ផ្ទាល់​មាត់​ពី​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ជូន​រដ្ឋ​សភា​លើ​ការ​បោះ​បង្គោល​ព្រំ​ដែន​រវាង​ប្រទេស​​កម្ពុជា និង​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម។ បើ​ទោះ​ជា​ក្នុង​លិខិត​ពុំ​បាន​បញ្ជាក់​ពី​អ្នក​ដែល​ឆ្លើយ​បំភ្លឺ​យ៉ាង​ណា​ក្ដី​ តែ​​គេ​រំពឹង​ថា នោះ​គឺ​ជា​នាយក​រដ្ឋមន្ត្រី​​លោក ហ៊ុន សែន។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ​ប្រមុខ​រដ្ឋាភិបាល​បាន​ប្រកាស​ជា​សាធារណៈ កាល​ពី​ថ្ងៃ​ទី​១ ខែ​សីហា ថា លោក​នឹង​មិន​ខ្លាច​ការ​តតាំង​តាម​ផ្លូវ​ច្បាប់​ចំ​ពោះ​បញ្ហា​ព្រំ​ដែន​នោះ​ទេ។ លោក ហ៊ុន សែន បញ្ជាក់​ថា រដ្ឋាភិបាល​របស់​លោក​នឹង​ឆ្លើយ​បំភ្លឺ​នៅ​ក្នុង​សភា​ដើម្បី​បង្ហាញ​ពី​ភាព​ស្អាត​ស្អំ​នេះ។

លោក ហ៊ុន សែន៖ «ជម្រះ​បញ្ជី​គ្នា​ម្ដង​នៅ​ក្នុង​សភា។ កន្លង​ទៅ​ខ្ញុំ​ចេះ​តែ​សរសេរ​ឆ្លើយ ប៉ុន្តែ​លើក​នេះ​គឺ​ថា ខ្ញុំ​សុំ ៤​ម៉ោង​ឆ្លើយ​តែ​មួយ​សំណួរ​របស់​អ្នក​ទេ ខ្ញុំ​សុំ​៤ ម៉ោង ចង់​និយាយ ៧​ម៉ោង​ក៏​វា​មិន​ទាន់​គេ​ហៅ​ថា 7 Hourses Nonstop អត់​បញ្ហា​ទេ ដើម្បី​ពន្យល់​តាម​ដំណាក់​មួយៗ​មក។ អ៊ីចឹង​ទេ​គឺ​ថា​និយាយ​ឲ្យ​ជ្រះ​ក្អែល​ម្ដង​នៅ​ក្នុង​សភា»។

ទាក់​ទិន​ទៅ​នឹង​ការ​ស្នើ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ឆ្លើយ​បំភ្លឺ​ជុំវិញ​ការ​​បោះ​បង្គោល​ព្រំ​ដែន​នេះ កាល​ពី​ថ្ងៃ​ទី​២៦ មិថុនា ឆ្នាំ​២០១២ មន្ត្រី​របស់​គណបក្ស សម រង្ស៊ី បាន​ដាក់​សំណួរ​ចំនួន​៤ ក្នុង​នោះ រួម​ការ​ឆ្វៀល​ភូមិ​២​នៅ​ក្នុង​ស្រុក​កំណើត​របស់​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន ក្នុង​ខេត្ត​កំពង់ចាម និង​ការ​បោះ​បង្គោល​ចុង​ក្រោយ​លេខ ៣១៤ ក្នុង​ខេត្ត​កំពត។

វិទ្យុ​អាស៊ី​សេរី​ពុំ​អាច​ស្នើ​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​ពី​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​នៅ​ថ្ងៃ​អាទិត្យ ទី​៤ ខែ​សីហា។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯក​រាជ្យ។ លោក​គិត​​ថា​ការ ដែល​នាយក​រដ្ឋ​មន្ត្រី លោក ហ៊ុន សែន បង្ហាញ​ចេតនា​បក​ស្រាយ​នៅ​ក្នុង​រឿង​ដ៏​រសើប​មួយ​នេះ នោះ​មាន​ន័យ​ថា ដោយសារ​រដ្ឋាភិបាល​មិន​ចង់​ស្ថិត​ក្រោម​សម្ពាធ​នៃ​ការ​រិះគន់​ពី​​ពលរដ្ឋ និង​សហគមន៍​អន្តរជាតិ។

ទោះ​ជា​បែប​ណា​នេះ​គឺ​ជា​លើក​ទី​១​ហើយ​ដែល​រដ្ឋាភិបាល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា អះ​អាង​ថា ខ្លួន​នឹង​បង្ហាញ​សាធារណជន​ក្នុង​រឿង​ព្រំដែន​​ចាប់​តាំង​ពី​គណបក្ស​មួយ​នេះ​កាន់​កាប់​អំណាច​ក្រោយ​​ឆ្នាំ​១៩៩៣ មក​នោះ៕

5 comments:

Anonymous said...

You see! as a Khmer man, I feel painful to the priminister that he has signed and the border issue to YOUN/VIETNAMSES. I am not a YOUN spys as you thought and pretending to be YOUN/VIET. I hate YOUN/VIET, during the KR era, did you see any YOUN/VIET in the country, absolutely not, and you still accusing me that I am YOUN. You are wrong, I have posted lot of message and have been hornest to tell you about myself in this Ki Media site, you didn't understand. YOUN/VIETNAMESE have had created Khmer Rouge. Let's make it short, so don't you hate Khmer Rouge. You may find out about my background in this Ki Media, under my name 'former Khmer Rouge soldier.

former KR

Anonymous said...

To ah former Khmer Rouge,

អញស្គាល់ចរិតអាខ្មែរក្រហមដោយកាយវិការ
ស្គាល់បញ្ញាវាដោយសម្ដី ស្គាល់ថ្វីដៃវាដោយ
សម្លាប់ខ្មែរបីលាននាក់។ហើយស្គាល់គំនិតវា
ដោយនិយាយត្រឡប់ចុះត្រលប់ឡើង។

អញតាមសំនេរអាឯងរាប់ឆ្នាំហើយ។
ក្នុងខេអាយមេឌីយ៉ាជាអ្នកសំនេរ ក្មានអ្នកណា
មួយគេជឿសម្ដីអាឯង និង គោរពសម្ដីអាឯងទេ។

All bloggers have known who you
are.Nobody is going to listen to
your ideas.They always have been
against your stupid ideas.

Anonymous said...

Khmer people will see Ah Chker Chkuot Hun Sen bark at the congress to clarify what?

Ah Chkuot Hun Sen Euy Lmorm implement the 1991 Paris Peace accord Heuy.

Anonymous said...

នៅប្រទេសដែលគោរពលទ្ធិប្រជាធិបតេយ្យពិតប្រា
កដ់ កាលណារដ្ធមន្រ្តីឬនាយករដ្ធមន្រ្តីត្រូវសភា
កោះហៅទៅបំភ្លឺពីរឿងអ្វីមួយ រដ្ធមន្រ្តីឬនាយករដ្ធ
រដ្ធមន្រ្តីប្រៀបបានទៅនឹងជនជាប់សង្ស័យ ឯសភា
ជាតុលាការ។ រដ្ធមន្រ្តីឬនាយករដ្ធមន្រ្តីមាននាទី
ត្រិមឆ្លើយដោះសារចំពោះសំនួររបស់សមាជិកស
ភាតែប៉ុននោះ។​ សមាជិកសភាអាចបោះឆ្នោតដក
សេចក្តីទុកចិត្តឬផ្តល់អនុសាសន៍ទៅរដ្ធមន្រ្តីឬនាយ
ករដ្ធមន្រ្តីបាន។ អំពើផ្ទុយពីនេះមិនអាចធ្វើបាន
ឡើយ។
ស៊ី អេង គ្រុយ

Anonymous said...

10:39 PM and others,

Hey I’m laughing. I have been hornets telling you that I am ‘Khmer’ and you said I am pretended to be Khmer. You should know the fact that living in Cambodia especially under this particular party (Cambodian People Party), I have no choice, I have to do my job, I have to followed the rule regulation, this for my living, you would do the same thing if you meant living in Cambodia. The Cambodian who live abroad, they often do not like CPP, I know but most of the people here do, because they have no choice. You keep saying that I am ‘YOUN’ spy, actually I am not I am Khmer. I would like you and the rest other Cambodian not to hate Khmer Rouge any more, it’s past it’s over, we should reunite and we will win and if Som Rainsy party would win, I would be glad and then we would be letting the YOUN/Vietnamese goes back to their country. There’re lot of Vietnamese everywhere in Cambodia.

Former KR soldier