Saturday, August 11, 2012

ដំណឹងល្អ ​រៀប​រៀង​ដោយ លោក​លូកា ២៤ -- Luke 24




ព្រះយេស៊ូ​ មាន​ព្រះជន្ម ​រស់​ឡើង​វិញ

នៅ​ថ្ងៃ​អាទិត្យ ​​ពេល​ព្រលឹម​ស្រាងៗ, ស្ត្រីៗ​នាំ​គ្នា ​ទៅ​ផ្នូរ ដោយ​យក​គ្រឿង​ក្រអូប ដែល​គេ​បាន​រៀបចំ​ទុក ​ទៅ​ជា​មួយ​ផង។  ពួក​នាង​ សង្កេត​ឃើញ​ថា, ថ្ម​ បាន​រមៀល ​ចេញ​ពី​មាត់​ផ្នូរ។  នាង​ ក៏​នាំ​គ្នា​ ចូល​ទៅ​ក្នុង​ផ្នូរ, តែ​ពុំ​ឃើញ​ព្រះសព ​របស់​ព្រះអម្ចាស់​យេស៊ូ​ទេ។  ស្ត្រី​ទាំង​នោះ​ មិន​ដឹង​ជា​ត្រូវ​គិត​យ៉ាង​ណា ស្រាប់​តែ​មាន​បុរស​ ពីរ​នាក់, ស្លៀក​ពាក់​ ភ្លឺ​ចិញ្ចែងចិញ្ចាច,​ មក​ឈរ ​ជិត​នាង។  នាង​ ភ័យ​ខ្លាច​ជា​ខ្លាំង,​ ហើយ​ អោន​មុខ​ចុះ។  បុរស​ទាំង​ពីរ​នាក់​នោះ​ និយាយ​មក​កាន់​នាង ​ថា៖ «ហេតុ​អ្វី​ បាន​ជា​នាង​នាំ​គ្នា ​មក​រក​ព្រះអង្គ​ ដែល​មាន​ព្រះជន្ម​រស់ ក្នុង​ចំណោម​មនុស្ស​ស្លាប់ ​ដូច្នេះ?  ទ្រង់​មិន​គង់​នៅ​ទី​នេះ ​ទេ ព្រះជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​អោយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ហើយ។  ចូរ​នឹក​ចាំ​អំពី​ព្រះបន្ទូល ដែល​ព្រះអង្គ​ បាន​ប្រាប់​អ្នក​រាល់​គ្នា កាល​នៅ​ស្រុក​កាលីឡេ​ ថា, “បុត្រ​មនុស្ស នឹង​ត្រូវគេ​បញ្ជូន​ទៅ ​ក្នុង​កណ្ដាប់​ដៃ ​របស់​មនុស្ស​បាប។  គេ​ នឹង​ឆ្កាង​ព្រះអង្គ, តែ​បី​ថ្ងៃ​ក្រោយ​មក, ព្រះអង្គ​ មាន​ព្រះជន្ម​រស់​ឡើង​វិញ។”​»  ពួក​នាង ​ក៏​នឹក​ឃើញ​ ព្រះបន្ទូល ​របស់​ព្រះយេស៊ូ។

ពួក​នាង​នាំ​គ្នា ​ត្រឡប់​មក​ពី​ផ្នូរ​វិញ, រៀប​រាប់​ហេតុការណ៍​ ទាំង​នោះ ​ប្រាប់​ក្រុម​សិស្ស​ ទាំង​ដប់​មួយ​នាក់, ព្រម​ទាំង​អ្នក​ឯ​ទៀតៗ​ដែរ។  ស្ត្រី​ទាំង​នោះ មាន​នាង​ម៉ារី​ ជា​អ្នក​ស្រុក​ម៉ាដាឡា, នាង​យ៉ូអាន់, និង​នាង​ម៉ារី​ ជា​ម្ដាយ ​របស់​យ៉ាកុប។  ស្ត្រី​ឯ​ទៀតៗ​ ដែល​បាន​ទៅ​ ជា​មួយ​នាង​ទាំង​នោះ ក៏​រៀប​រាប់​ហេតុការណ៍​ ប្រាប់​ក្រុម​សាវ័ក​ដែរ។  ពួក​គេ ​ពុំ​ជឿ​ពាក្យ​សំដី​នាង​ទេ, ព្រោះ​គេ​ថា នាង​ទាំង​នោះ​ និយាយ​រឿង​ផ្ដេសផ្ដាស។  ប៉ុន្តែ លោក​ពេត្រុស​ ស្ទុះ​រត់​ទៅ​ផ្នូរ។  គាត់ ​អោន​មើល​ទៅ​ ឃើញ​តែ​ក្រណាត់​រុំ ​ព្រះសព​ប៉ុណ្ណោះ។  គាត់ ​វិល​ត្រឡប់​មក​ផ្ទះ​វិញ ​ទាំង​ងឿងឆ្ងល់ អំពី​ហេតុការណ៍ ​ដែល​កើត​មាន​នោះ។ 

សិស្ស​ពីរ​នាក់ ​ធ្វើ​ដំណើរ​ទៅ​ ភូមិ​អេម៉ោស

នៅ​ថ្ងៃ​ដដែល​នោះ, មាន​សិស្ស​ពីរ​នាក់​ ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ ភូមិ​អេម៉ោស ចម្ងាយ​ប្រមាណ ​ដប់​មួយ​គីឡូម៉ែត្រ​ ពី​ក្រុង​យេរូសាឡឹម។  គេ​ និយាយ​គ្នា ​អំពី​ហេតុការណ៍​ទាំង​ប៉ុន្មាន ​ដែល​កើត​មាន។  នៅ​ពេល​ដែល​គេ​ កំពុង​តែ​ពិភាក្សា​គ្នា, ព្រះយេស៊ូ​ យាង​មក​ជិត​គេ, ហើយ ​ធ្វើ​ដំណើរ ​ជា​មួយ​គេ​ទៅ។  គេ​ ឃើញ​ព្រះយេស៊ូ​ផ្ទាល់​នឹង​ភ្នែក, តែ​គេ​ មិន​អាច​ស្គាល់​ ព្រះអង្គ​បាន​ឡើយ។

ព្រះយេស៊ូ​ មាន​ព្រះបន្ទូល​ សួរ​គេ​ថា៖ «អ្នក​រាល់​គ្នា ​ដើរ​បណ្ដើរ ជជែក​គ្នា​បណ្ដើរ, តើ​និយាយ​គ្នា​ អំពី​រឿង​អ្វី​ហ្នឹង?»  គេ​ ក៏​ឈប់​ដើរ, ឈរ​ស្ងៀម, មាន​ទឹក​មុខ​ស្រងូត។  ម្នាក់​ឈ្មោះ ​ក្លេវប៉ាស ​ទូល​ព្រះអង្គ​ ថា៖ «ប្រជាជន​ទាំង​អស់ ​នៅ​ក្រុង​យេរូសាឡឹម ដឹង​ហេតុការណ៍ ​ដែល​កើត​ឡើង​ ប៉ុន្មាន​ថ្ងៃ​មុន​នេះ​គ្រប់ៗ​គ្នា, ម្ដេច​ ក៏​លោក​ មិន​ដឹង?»

ព្រះអង្គ​ សួរ​ទៅ​គេ ​ថា៖ «តើ​រឿង​អ្វី?»

គេ​ ទូល​ឆ្លើយ​ថា៖ «គឺ​រឿង​លោក​យេស៊ូ​ ជា​អ្នក​ភូមិ​ណាសារ៉ែត។  ព្រះជាម្ចាស់ និង​ប្រជាជន​ទាំង​មូល​ ទទួល​ស្គាល់​ថា, លោក​ ជា​ព្យាការី មាន​ឫទ្ធានុភាព ​ក្នុង​គ្រប់​កិច្ចការ ​ដែល​លោក ​បាន​ធ្វើ, និង​គ្រប់​ពាក្យ​សំដី ​ដែល​លោក​ បាន​ថ្លែង។  ពួក​នាយក​បូជាចារ្យ និង​ពួក​មន្ត្រី​ របស់​យើង បាន​បញ្ជូន​លោក ​ទៅ​អោយ​គេ​កាត់​ទោស ​ប្រហារ​ជីវិត, ហើយ​ គេ​ឆ្កាង​លោក​ផង។  យើង​ បាន​សង្ឃឹម​ ថា, លោក​នេះ​ហើយ ដែល​នឹង​រំដោះ​ជន​ជាតិ​អ៊ីស្រាអែល, តែ​ហេតុការណ៍​ ទាំង​នោះ​ បាន​កន្លង​ផុត​ទៅ​បី​ថ្ងៃ​ហើយ។ មាន​ស្ត្រី​ខ្លះ​ ក្នុង​ចំណោម​ពួក​យើង បាន​ធ្វើ​អោយ​យើង​ឆ្ងល់​យ៉ាង​ខ្លាំង, គឺ​នាង​ នាំ​គ្នា​ទៅ​ផ្នូរ ​តាំង​ពី​ព្រលឹម, តែ​មិន​បាន​ឃើញ​ សព​លោក​ទេ។  នាង ​ត្រឡប់​មក​វិញ​ រៀប​រាប់​ ថា, នាង​បាន​ឃើញ​ទេវតា ​មក​ប្រាប់​ ថា, លោក​ មាន​ជីវិត​រស់។  មាន​ពួក​យើង​ខ្លះ​ នាំ​គ្នា​ទៅ​ផ្នូរ​ដែរ, ហើយ​ បាន​ឃើញ​ដូច​ពាក្យ​ស្ត្រី​ទាំង​នោះ​ និយាយ​មែន, ប៉ុន្តែ ពុំ​មាន​នរណា ​បាន​ឃើញ​លោក​សោះ។»

ព្រះយេស៊ូ​ មាន​ព្រះបន្ទូល ​ទៅ​គេ​ថា៖ «មនុស្ស ​ខ្វះ​ប្រាជ្ញា​អើយ!  អ្នក​រាល់​គ្នា​ មិន​ងាយ​ជឿ​ពាក្យ​ទាំង​ប៉ុន្មាន ​ដែល​ពួក​ព្យាការី​ បាន​ថ្លែង​សោះ!។   ព្រះគ្រិស្ដ ​ត្រូវ​តែ​រង​ទុក្ខ​លំបាក​ បែប​នេះ​សិន មុន​នឹង​ចូល​ទៅ​ ទទួល​សិរីរុងរឿង ​របស់​ព្រះអង្គ។»  

បន្ទាប់​មក ព្រះយេស៊ូ​ បក​ស្រាយ​សេចក្ដី​ ដែល​មាន​ចែង​ទុក អំពី​ព្រះអង្គ​នៅ​ក្នុង​គម្ពីរ​ទាំង​មូល, ចាប់​ពី​គម្ពីរ​ លោក​ម៉ូសេ ​រហូត​ដល់ ​គម្ពីរ​ព្យាការី​ទាំង​អស់។

លុះ​មក​ជិត​ដល់​ភូមិ ​ដែល​សិស្ស​ទាំង​ពីរ​បម្រុង​នឹង​ទៅ, ព្រះយេស៊ូ​ ធ្វើ​ហាក់​ដូច​ ជា​ចង់​យាង​បន្ត​ ទៅ​មុខ​ទៀត។  គេ​ ឃាត់​ព្រះអង្គ​ ថា៖ «សូម​លោក​ ស្នាក់​នៅ​ជា​មួយ​យើង​ខ្ញុំ​ ទី​នេះ​ហើយ, ដ្បិត​ថ្ងៃ​កាន់​តែ​ទាប, ហើយ ​ជិត​យប់​ផង។»  ព្រះយេស៊ូ​ ក៏​ចូល​ទៅ​ស្នាក់​នៅ​ ជា​មួយ​គេ។

ព្រះអង្គ​ គង់​រួម​តុ​ជា​មួយ​គេ, ហើយ ​យក​នំបុ័ង ​មក​កាន់, អរ​ព្រះគុណ​ ព្រះជាម្ចាស់, រួច​កាច់ ​ប្រទាន​អោយ​គេ។  ពេល​នោះ ភ្នែក​គេ ​បាន​ភ្លឺ​ឡើង, មើល​ព្រះអង្គ​ស្គាល់, ប៉ុន្តែ ព្រះអង្គ ​បាត់​ពី​មុខ​គេ​ទៅ។  គេ​ និយាយ​គ្នា ​ថា៖ «កាល​ព្រះអង្គ​ មាន​ព្រះបន្ទូល​ មក​កាន់​យើង, ព្រម​ទាំង​បក​ស្រាយ​គម្ពីរ​ អោយ​យើង​ស្ដាប់ នៅ​តាម​ផ្លូវ, ​យើង ​មាន​ចិត្ត​រំភើប ​យ៉ាង​ខ្លាំង!»

គេ​ ក៏​ក្រោក​ឡើង វិល​ត្រឡប់​ទៅ​ ក្រុង​យេរូសាឡឹម​វិញ​ភ្លាម, ឃើញ​ក្រុម​សិស្សទាំង​ដប់​មួយ​នាក់ ​នៅ​ជុំ​គ្នា​ ជា​មួយ​ពួក​គេ​ឯ​ទៀតៗ។  គេ ​ប្រាប់​អ្នក​ទាំង​ពីរ​ ថា៖ «ព្រះអម្ចាស់​ មាន​ព្រះជន្ម​រស់​ឡើង​វិញ ពិត​ប្រាកដ​មែន!  ហើយ ​ទ្រង់​បាន​បង្ហាញ​ខ្លួន​ អោយ​ស៊ីម៉ូន​ឃើញ។»  សិស្ស​ទាំង​ពីរ​នាក់ ​រៀប​រាប់​ហេតុការណ៍ ដែល​កើត​ឡើង​នៅ​តាម​ផ្លូវ, ហើយ ​គេ​បាន​ស្គាល់​ព្រះអង្គ នៅ​ពេល​ព្រះអង្គ​កាច់​នំបុ័ង។

ពួក​សិស្ស​បាន​ឃើញ​ព្រះយេស៊ូ

នៅ​ពេល​សិស្ស​ទាំង​ពីរ​នាក់ កំពុង​តែ​និយាយ​រៀប​រាប់, ព្រះអម្ចាស់ ​យាង​មក ​គង់​នៅ​កណ្ដាល​ចំណោម​សិស្ស​ទាំង​អស់, ហើយ ​មាន​ព្រះបន្ទូល​ ថា៖ «សូម​អោយ​អ្នក​រាល់​គ្នា​ ប្រកប​ដោយ​សេចក្ដី​សុខសាន្ត។»

គេ​ ភ័យ​តក់ស្លុត ញ័រ​រន្ធត់​យ៉ាង​ខ្លាំង ព្រោះ​ស្មាន​ថា ​ខ្មោច​លង។  ព្រះយេស៊ូ​ មាន​ព្រះបន្ទូល ​ថា៖ «ហេតុ​អ្វី​ បាន​ជា​អ្នក​រាល់​គ្នា ​រន្ធត់​ចិត្ត ​ដូច្នេះ?  ម្ដេច​ ក៏​អ្នក​រាល់​គ្នា ​នៅ​សង្ស័យ?  ចូរ​មើល​ដៃ​ជើង​ខ្ញុំ, គឺ​ពិត​ជា​ខ្ញុំ​មែន!  ចូរ​ស្ទាប​មើល៍, ខ្មោច​គ្មាន​សាច់ គ្មាន​ឆ្អឹង ដូច​ខ្ញុំ​ទេ។»

ព្រះអង្គ​ មាន​ព្រះបន្ទូល​ ដូច្នោះ​ហើយ ក៏​បង្ហាញ​ព្រះហស្ដ និង​ព្រះបាទា ​អោយ​គេ​ឃើញ។  សិស្ស​ពុំ​ទាន់​ជឿ​នៅ​ឡើយ​ទេ, ព្រោះ​គេ ​អរ​ផង, ហើយ ​ងឿងឆ្ងល់​ផង។  ដូច្នេះ ព្រះយេស៊ូ​ មាន​ព្រះបន្ទូល​សួរ​គេ​ ថា៖ «នៅ​ទី​នេះ ​តើ​អ្នក​រាល់​គ្នា ​មាន​អ្វី​បរិភោគ​ ឬ​ទេ?»  គេ​ យក​ត្រី​អាំង​មួយ​ដុំ​ មក​ថ្វាយ​ព្រះអង្គ; ព្រះអង្គ​ទទួល​យក, ហើយ ​សោយ​នៅ​មុខ​ពួក​គេ​ ទាំង​អស់​គ្នា។

បន្ទាប់​មក ព្រះអង្គ​ មាន​ព្រះបន្ទូល ​ថា៖ «កាល​ខ្ញុំ ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ នៅ​ឡើយ, ខ្ញុំ​ បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ ថា, សេចក្ដី​ទាំង​អស់ ​ដែល​មាន​ចែង​ទុក​អំពី​ខ្ញុំ ​ក្នុង​គម្ពីរ​វិន័យ របស់ ​លោក​ម៉ូសេ ក្នុង​គម្ពីរ​ព្យាការី និង​ក្នុង​គម្ពីរ​ទំនុកតម្កើង ត្រូវ​តែ​កើត​មាន។»

ព្រះអង្គ ​ក៏​បំភ្លឺ​ចិត្ត​គំនិត​គេ​ អោយ​យល់​អត្ថន័យ​គម្ពីរ។  ព្រះអង្គ​ មាន​ព្រះបន្ទូល ​ថា៖ «ហេតុការណ៍​នេះ ​កើត​ឡើង ស្រប​តាម​សេចក្ដី​ ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​មែន, គឺ​ព្រះគ្រិស្ដ ​ត្រូវ​រង​ទុក្ខ​លំបាក, ហើយ​ មាន​ព្រះជន្ម ​រស់​ឡើង​វិញ ​នៅ​ថ្ងៃ​ទី​បី។  អ្នក​រាល់​គ្នា​ ត្រូវ​ប្រកាស ក្នុង​ព្រះនាម​ព្រះអង្គ អោយ​មនុស្ស​គ្រប់​ជាតិ​សាសន៍ ​កែ​ប្រែ​ចិត្ត​គំនិត ដើម្បី​អោយ​បាន​រួច​ពី​បាប, គឺ​ត្រូវ​ប្រកាស ​ចាប់​តាំង​ពី​ក្រុង​យេរូសាឡឹម​ត​ទៅ។  អ្នក​រាល់​គ្នា ​ជា​សាក្សី ​អំពី​ហេតុការណ៍​ទាំង​នេះ។  ខ្ញុំ​ នឹង​ចាត់​ ព្រះវិញ្ញាណ​ មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា តាម​ព្រះបន្ទូល​សន្យា ​របស់​ព្រះបិតា​ខ្ញុំ។  អ្នក​រាល់​គ្នា ​ត្រូវ​នៅ​ក្នុង ​ក្រុង​យេរូសាឡឹម​នេះ ​រហូត​ដល់​ព្រះជាម្ចាស់​ ប្រទាន​អោយ​អ្នក​រាល់​គ្នា​ មាន​ឫទ្ធានុភាព។» 

ព្រះយេស៊ូ​ យាង​ឡើង​ទៅ​ ស្ថាន​បរមសុខ

បន្ទាប់​មក ព្រះយេស៊ូ​ នាំ​ពួក​សិស្ស ​ចេញ​ពី​ទីក្រុង ​ទៅ​ភូមិ​បេថានី។  ពេល​ទៅ​ដល់ ព្រះអង្គ​ លើក​ព្រះហស្ដ​ឡើង, ហើយ​ ប្រទាន​ពរ ​អោយ​គេ។  នៅ​ពេល​ដែល​ព្រះអង្គ​ កំពុង​តែ​ប្រទាន​ពរ, ព្រះជាម្ចាស់ ​លើក​យក​ព្រះអង្គ ​ចេញ​ពី​គេ ឡើង​ទៅ​ស្ថាន​បរមសុខ។  ក្រោយ​ពី​បាន​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ​រួច​ហើយ, គេ​ ក៏​វិល​ត្រឡប់​ទៅ ​ក្រុង​យេរូសាឡឹម​វិញ, ប្រកប​ដោយ​អំណរ ​ដ៏​លើសលប់។  គេ ​នៅ​ក្នុង​ព្រះវិហារ, ហើយ​ នាំ​គ្នា​លើក​តម្កើង ​ព្រះជាម្ចាស់​ ជានិច្ច​និរន្តរ៍។ 

 

 

Jesus Has Risen 

 

24 On the first day of the week, very early in the morning, the women took the spices they had prepared and went to the tomb. They found the stone rolled away from the tomb, but when they entered, they did not find the body of the Lord Jesus. While they were wondering about this, suddenly two men in clothes that gleamed like lightning stood beside them. In their fright the women bowed down with their faces to the ground, but the men said to them, “Why do you look for the living among the dead? He is not here; he has risen! Remember how he told you, while he was still with you in Galilee: ‘The Son of Man must be delivered over to the hands of sinners, be crucified and on the third day be raised again.’ Then they remembered his words. 

When they came back from the tomb, they told all these things to the Eleven and to all the others. 10 It was Mary Magdalene, Joanna, Mary the mother of James, and the others with them who told this to the apostles. 11 But they did not believe the women, because their words seemed to them like nonsense. 12 Peter, however, got up and ran to the tomb. Bending over, he saw the strips of linen lying by themselves, and he went away, wondering to himself what had happened.

On the Road to Emmaus

 

13 Now that same day two of them were going to a village called Emmaus, about seven miles[a] from Jerusalem. 14 They were talking with each other about everything that had happened. 15 As they talked and discussed these things with each other, Jesus himself came up and walked along with them; 16 but they were kept from recognizing him. 

17 He asked them, “What are you discussing together as you walk along?”

They stood still, their faces downcast. 18 One of them, named Cleopas, asked him, “Are you the only one visiting Jerusalem who does not know the things that have happened there in these days?”

19 “What things?” he asked.

“About Jesus of Nazareth,” they replied. “He was a prophet, powerful in word and deed before God and all the people. 20 The chief priests and our rulers handed him over to be sentenced to death, and they crucified him; 21 but we had hoped that he was the one who was going to redeem Israel. And what is more, it is the third day since all this took place. 22 In addition, some of our women amazed us. They went to the tomb early this morning 23 but didn’t find his body. They came and told us that they had seen a vision of angels, who said he was alive. 24 Then some of our companions went to the tomb and found it just as the women had said, but they did not see Jesus.” 

25 He said to them, “How foolish you are, and how slow to believe all that the prophets have spoken! 26 Did not the Messiah have to suffer these things and then enter his glory?” 27 And beginning with Moses and all the Prophets, he explained to them what was said in all the Scriptures concerning himself. 

28 As they approached the village to which they were going, Jesus continued on as if he were going farther. 29 But they urged him strongly, “Stay with us, for it is nearly evening; the day is almost over.” So he went in to stay with them.

30 When he was at the table with them, he took bread, gave thanks, broke it and began to give it to them. 31 Then their eyes were opened and they recognized him, and he disappeared from their sight. 32 They asked each other, “Were not our hearts burning within us while he talked with us on the road and opened the Scriptures to us?”

33 They got up and returned at once to Jerusalem. There they found the Eleven and those with them, assembled together 34 and saying, “It is true! The Lord has risen and has appeared to Simon.” 35 Then the two told what had happened on the way, and how Jesus was recognized by them when he broke the bread. 

Jesus Appears to the Disciples

 

36 While they were still talking about this, Jesus himself stood among them and said to them, “Peace be with you.” 

37 They were startled and frightened, thinking they saw a ghost. 38 He said to them, “Why are you troubled, and why do doubts rise in your minds? 39 Look at my hands and my feet. It is I myself! Touch me and see; a ghost does not have flesh and bones, as you see I have.”

40 When he had said this, he showed them his hands and feet. 41 And while they still did not believe it because of joy and amazement, he asked them, “Do you have anything here to eat?” 42 They gave him a piece of broiled fish, 43 and he took it and ate it in their presence. 

44 He said to them, “This is what I told you while I was still with you: Everything must be fulfilled that is written about me in the Law of Moses, the Prophets and the Psalms.” 

45 Then he opened their minds so they could understand the Scriptures. 46 He told them, “This is what is written: The Messiah will suffer and rise from the dead on the third day, 47 and repentance for the forgiveness of sins will be preached in his name to all nations, beginning at Jerusalem. 48 You are witnesses of these things. 49 I am going to send you what my Father has promised; but stay in the city until you have been clothed with power from on high.”

The Ascension of Jesus

 

50 When he had led them out to the vicinity of Bethany, he lifted up his hands and blessed them. 51 While he was blessing them, he left them and was taken up into heaven. 52 Then they worshiped him and returned to Jerusalem with great joy. 53 And they stayed continually at the temple, praising God.


7 comments:

Anonymous said...

Jesus Christ was a Buddhist monk,
died and buried in Kashmir,India.
He did not rise from the death.

Mr.Luke was a big liar writer.

Anonymous said...

9:32 PM
I read for so many lies, including the anti-Christ such as the fanatic Buddhists such as yourself, but none of those lies have proofs (DNA?), except the in the history and during
Tiberius Caesar Augustus (or Tiberius I, or Tiberius Julius Caesar), 42 BC to 37 AD. Roman Emperor, from the death of Augustus in AD 14 until his own death in 37.
PONTIUS PILATE - Prefect of Roman provice of Judaea from the year 26 to 36. Best known as the man who is said to have presided over the trial of Jesus and ordered his crucifixion.

Anonymous said...

The World's savior (Christ) whom good Buddhists not the evil Buddhists believed that He is greatest Preah Se-Ar Metreyya DIED in Kashmir?

Why the Buddhists don't practice their religion instead of committing evil acts, chasing and spreading false message against Christ???

May be Nostradamus was right, that the anti-Christ this time are from Buddhists.


Too many confusions and lies I read online about the "Messiah" " or Christ the savior", many claimed to be "Messiah" themselves, but recently I read "Isreal Today" about the Jews High Priest died at 108 years old, left his note he of Messiah Revealed, and the name of the Messiah is Jesus, and the Jews do not believe in Christ. Why God chose the non-believer to deliver the message for Him?
http://www.youtube.com/watch?v=pBs6aAifNdE

All we knew that there're anti-Christ among the Buddhist monks who have feared that Buddhistm is gradually vanished, so this is their propaganda?


Oh I get to see more lies from the Buddhists' propaganda.

Anonymous said...

The power of Sin is death. When Adam sin he brought forth death upon all humanity--all came from Adam.

Yeshua/Jesus is consider the second Adam. He came to destroy the power of death by giving his life for the first Adam. In raising himself from the dead he has accomplished the impossible.

We believers still die the physical death but through faith and trust we are alive in Yeshua as he is alive. Our decomposed bodies will be resurected at his second coming and we will be clothed in a new body without being subject to death and diseases to live eternally on earth.

But those who are not yet dead at Jesus coming will be caught up to meet him in the cloud and will change to be like him in an instant. Anotherword, mortality will put on imortality at his coming. Only those who believe in him now, doesn't apply to none believers.

When the tribulation of the End of this Age starts, and when it run it's course of 7 years long, the estimation of people who will still be alive is around one billion. These people will enter the millennian of Jesus rule on earth for one thousand years of peace and justice. And they are able to live long lives to a maximin of one thousand years old.

Adam lived over 900 years old after the sin cursed world. What Yeshua will do is to return all creation to its beauty by removing the curse of sin from our midst. It is during this time that Satan, the devil and all his demons will be put in prison for one thousand years. Satan is God's enemy, he opposes everything that is good. He perverted God's orderly government on this earth through Adam fall. Thanks be to God for his Second Adam, Jesus Christ whom he sent to redeem us from the power of Satan. Satan is the author of chaos.

Khmer Israel

Anonymous said...

Humans RUN AMOK. Some claimed this and some claimed that. The Russian scholar, Nicolai Notovich started following the Muslim propaganda.. and ...Mrs Liz C. Prophet" wrote the book. Many more people wrote books and the made bucks. Mrs. Prophet predicted of the calamities such as solar flare will destroy human species, she paid Russian to build heaven under the ground, then nothing happened so she died.'

Then the extreme liberal BBC run headline for $$$ others followed like paparazzi chasing a movie stars for the pictures for $$$, and since Jesus Christ is a supreme super star, oh yeahh $$$
they will make.

Oh not end yet, after the Roman crucified Jesus Christ, his 12 disciples head to all directions around the world, be sure Thomas went to India, and one of disciples took care an old Mom of Jesus. The history by others said Jesus's Mom died somewhere in Turkey.

You won't believe what I read and watched countless sources about Jesus Christ.

Another Scholar Nur Rihard Gale with scientists (archaeologists) said the rumors of Jesus Christ in India is false.
http://krishnascience.info/Vaisnava%20Library/Religions/Christianity/Jesus%20and%20Kashmir.htm

The last High High Priest "Rabi" 108 years old who just passed away revealed the Messiah (Christ).
http://www.prescottorthodox.org/2011/10/orthodox-rabbi-reveals-the-name-of-the-messiah/

No matter how hard these anti-Christ try, they will not succeeded because at the end GOD will always victory.

Anonymous said...

The theory of Isa (Jesus Christ) in Kashmir has been primarily promoted by the Ahmadiyya Mission, a Pakistani quasi-messianic Muslim movement, with strong political motivations to discredit Christianity. Faber-Kaiser, as well as later authors, rely on their publications heavily.

The Muslims and some Jews have carried their own propaganda "quasi-messianic" saying that Jesus Christ was not resurrected after 3 days as he said in the Temple when he was 10 years old "I will destroy this Temple and I will rebuild in 3 days". That is why we saw/read of this false story of Jesus Christ died in Kashmir.

Anonymous said...

British is full of Muslims from Pakistan and India. BBC is just Muslim's instrument.

The Buddhists are poor and weak, they believe everything they want to hear. And while the Buddhist themselves destroy Buddhism, or the Buddhism declines, they are panic, then they found the false story like this to comfort.

And for the Atheists (in Western countries or else) they enjoy this kid of story because they make money.