ថ្ងៃទី 30 សីហា 2012
ដោយ: លីនណា
Cambodia Express News
ភ្នំពេញ: ទីបំផុតទៅ ក្រសួងមហាផ្ទៃ ដែលជាស្ថាប័ន ចុះបញ្ជីគណបក្សនយោបាយ បានយល់ព្រម ទទួលចុះបញ្ជីបង្កើតគណបក្សសង្គ្រោះជាតិ ដែលរួមគ្នាបង្កើតដោយគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឆ្លើយតបតាមរយៈលិខិតមួយច្បាប់ ទៅកាន់លោក ប៉ុល ហំម តំណាងស្ថាបនិកនៃគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១២ ដោយលើកឡើងថា “ក្រសួងមហាផ្ទៃ បានទទួលសេចក្តីជូនដំណឹង ស្តីអំពីសំណើសុំបង្កើតគណបក្សសង្គ្រោះជាតិ ដែលមានទីស្នាក់ការកណ្តាលតាំងនៅផ្ទះលេខ៣៨ ផ្លូវលេខ១៩៧២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញហើយ។ ដើម្បីទទួលសុពលភាព គណបក្សសង្គ្រោះជាតិ ត្រូវបំពេញបែបទ និងលក្ខខណ្ឌដូចមានចែងនៅក្នុងមាត្រា២០ ជំពូកទី៥ នៃច្បាប់ស្តីពីគណបក្សនយោបាយ"។
យោងតាមមាត្រា២០ នៃច្បាប់ស្ដីពី គណបក្សនយោបាយ បានកំណត់ថា គណបក្សនយោបាយ ត្រូវបំពេញលក្ខខណ្ឌ ក្នុងការចុះបញ្ជី ដើម្បីទទួលបានសុពលភាព ដោយមានស្នាមមេដៃសមាជិកគណបក្ស ចំនួន ៤ពាន់នាក់ យ៉ាងតិច ហើយត្រូវបញ្ជូន ទៅកាន់ក្រសួងមហាផ្ទៃ ជាថ្មីម្តងទៀត។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ បានមានប្រសាសន៍ថា កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១២ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានពិនិត្យបញ្ជីបែបបទតាមជំនាញច្បាប់ ហើយបានឯកភាពឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការបង្កើតគណបក្ស ទៅតាមច្បាប់ ដោយលោកឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើលិខិតឆ្លើយតបទៅវិញហើយ។ ដូច្នេះគណបក្សសង្គ្រោះជាតិ ត្រូវមានជំហានទី២ទៀត ដើម្បីចុះឈ្មោះគណបក្ស ហើយតាមច្បាប់ ត្រូវរកឲ្យបានចំនួនអ្នកគាំទ្រឲ្យបាន ៤.០០០ នាក់។
គណបក្សសង្គ្រោះជាតិ ដែលមានលោកសមរង្ស៊ី ជាប្រធាន បានដាក់សំណុំឯកសារជាថ្មី ទៅកាន់ក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១២។ គណបក្សសង្គ្រោះជាតិ បានដាក់លិខិតទៅក្រសួងមហាផ្ទៃ លើកដំបូង កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១២ តែដោយខ្វះខាតចំណុចខ្លះ ទើបក្រសួងមហាផ្ទៃ ឲ្យកែតម្រូវឡើងវិញ៕
Thursday, August 30, 2012
ក្រសួងមហាផ្ទៃ យល់ព្រម ចុះបញ្ជីបង្កើតគណបក្សសង្គ្រោះជាតិ - MoI agrees to the formation of the National Rescue Party
Labels:
Ministry of Interior,
SRP-HRP
Subscribe to:
Post Comments (Atom)
11 comments:
Bravo Bravo CNRP!!!
ការសង្ឃឹមអំពីជ័យជម្នៈរបស់គណបក្សសង្គ្រោះជាតិ
គឺជាការសង្ឃឹមខ្យល់លើមេឃតែប៉ុណ្ណោះ! ពួកនេះសុទ្ធតែជាពួកកាន់មាត់បាវអោយចោរនិង
ជាអ្នកជួយទប់ជើងគ្រែអោយអា ហ៊ន សែន! ហើយពួកប្រឆាំងទាំងនេះគឺគ្មានបំណងធ្វើការ
ផ្លាស់ប្តូរពិតប្រាកដទេ។
យួនចូលពេញស្រុកហើយ! តើអស់លោកនៅតែបន្តរធ្វើនយោបាយបង្រ្គប់កិច្ចដល់ណាទៀត! តើអស់លោកបន្តរធ្វើនយោបាយរបៀបនេះទាល់តែអស់ដីឬយ៉ាងណា? ល្មមយកខួរក្បាលមកគិត!
១-គណបក្សសង្រ្គោះជាតិខ្មែរ=គណបក្សសង្រ្គោះជាតិយួន
២-គណបក្សសង្រ្គោះជាតិខ្មែរ=គណបក្សបង្រ្គប់កិច្ច
៣-គណបក្សសង្រ្គោះជាតិខ្មែរ=គណបក្សបោកបញ្ឆោទពលរដ្ឋខ្មែរអោយចូលរួមការបោះឆ្នោតនាឆ្នាំ២០១៣
៤-គណបក្សសង្រ្គោះជាតិខ្មែរ=គណបក្សចាញ់មិនរាង
៥-គណបក្សសង្រ្គោះជាតិខ្មែរ=គណបក្សជួយបន្តរអោយអាហ៊ុន សែនកាន់អំណាចប្រាំឆ្នាំទៀត!
៦-គណបក្សសង្រ្គោះជាតិខ្មែរ=គណបក្សទុកឱកាសអោយួនចូលមកថែមទៀត!
៧-គណបក្សសង្រ្គោះជាតិខ្មែរ=គណបក្សក្រោមកន្ទុយក្បិនស្តាចម៍
១-គណបក្សសង្រ្គោះជាតិខ្មែរ=គណបក្សសង្រ្គោះជាតិយួន
២-គណបក្សសង្រ្គោះជាតិខ្មែរ=គណបក្សបង្រ្គប់កិច្ច
៣-គណបក្សសង្រ្គោះជាតិខ្មែរ=គណបក្សបោកបញ្ឆោទពលរដ្ឋខ្មែរអោយចូលរួមការបោះឆ្នោតនាឆ្នាំ២០១៣
៤-គណបក្សសង្រ្គោះជាតិខ្មែរ=គណបក្សចាញ់មិនរាង
៥-គណបក្សសង្រ្គោះជាតិខ្មែរ=គណបក្សជួយបន្តរអោយអាហ៊ុន សែនកាន់អំណាចប្រាំឆ្នាំទៀត!
៦-គណបក្សសង្រ្គោះជាតិខ្មែរ=គណបក្សទុកឱកាសអោយួនចូលមកថែមទៀត!
៧-គណបក្សសង្រ្គោះជាតិខ្មែរ=គណបក្សក្រោមកន្ទុយក្បិនស្តាចម៍
៨-គណបក្សសង្រ្គោះជាតិខ្មែរ=គណបក្សប្រជាធិបតេយ្យក្លែងក្លាយ!
៩-គណបក្សសង្រ្គោះជាតិខ្មែរ=គណបក្សពួកអញ!
១០-គណបក្សសង្រ្គោះជាតិខ្មែរ=គណបក្សមាននិន្នាការលំអៀងទៅប្លុកកុម្មុនីស្ត!
ដូច្នេះពលរដ្ឋខ្មែរមិនត្រូវបន្តរចាញ់បោកពួកនេះតទៅទៀតទេ! មធ្យោបាយដែលអាចផ្លាស់ប្តូររបបកញ្ជៈយួនភ្នំពេញបាននោះគឺមានតែប្តឹងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិICCនិងការងើបឡើងប្រឆាំងទូទាំងប្រទេសរបស់ពលរដ្ឋតែប៉ុណ្ណោះ។
សុំឈប់កុហក់ពលរដ្ឋខ្មែរទៀតទៅលោកទាំងពីរ លោកបាននិយាយយ៉ាងច្បាស់ទៅហើយនៅថ្ងៃទី២៦ខែ៨ឆ្នាំ២០១២វេលាម៉ោង៨យប់ នៅក្នុង restaurant KINK NOODLE ថាលោកបានដាក់ពាក្យទៅរដ្ឋសភាហើយ តែលោកមិនទាន់បានចំឡើយនៅឡើយទេ ចុះមូលហេតុអ្វីបានជាលោកហានប្រកាស់ ថារដ្ឋសភាអនុមាត់យល់ព្រមអោយគណបក្សសង្គ្រោះជាតិរបស់អស់លោកអាចឈឈ្មោះបោះឆ្នោតនៅស្រុកខ្មែរបាន។ សួរថាតើសំដីរបស់លោកកាលពីយប់ទី២៦ខែ៨ឆ្នាំ២០១២ម៉ោង៨នោះតើពិតឬក៏មិនពិត? ដូចឆ្នេះហើយសូមលោកមេតានិយាយពាក្យអ្វីអោយវាពិតបន្តិចមក ព្រោះអីលោកគឺជាមេបក្សប្រឆាំង ហើយលោកនោះទៀតគឺជាមេបក្សប្រឆាំងជាមួយអាក្បត់ជាតិ ហុន សែន សួថាចុះបើលោកនិយាយសុទ្ធតែពាក្យកុហក់អញ្ចឹង? តើអោយពលរដ្ឋខ្មែរជឿលោកយ៉ាងណាទៅលោក? អ្នកដែលជឿលោកដើរតាមលោកបាននោះ គឺសុទ្ធតែមនុស្សគ្មានឆន្ទះស្នេហាជាតិដូចតែលោកអញ្ចឹង។ ដូចច្នេះហើយសុំលោកឈប់ដើកុហក់ពលរដ្ឋខ្មែរទៀតទៅ អស់លោកក៏ជាខ្មែរដែរ ពួកយើងជាកូនខ្មែរគួណាស់យល់ថាអ្វីទៅខុសអ្វីទៅត្រូវ។ ម្យ៉ាងវិញទៀតពួកយើងគួណាស់តែយកទង្វើរបស់គណបក្សប្រឆាំងទាំងពីរដែលធ្លាប់តែចាញ់៣ដងទៅហើយ យកមកត្រិះរិះពិចារណរៀនសូតថាតើមូលហែតុអ្វីបានជាអញ្ចឹង។ខ្ញុំជឿជាក់ថាបើប្រសិជាអស់លោកយកទង្វើអស់ទាំងហ្នឹងមកគឹតពិចារណានោះគឺពិតជាយល់មិខានឡើយ វាលើកលេងតែអស់លោកមិនស្រឡាញ់ជាតិទើបមិនយល់មិដឹង។ខ្ញុំជាកូនខ្មែរបានស្ដាប់លោក សួនសេរី រដ្ឋាគាត់បាននិយាយថា ដាស់មនុស្សដែលដេកលក់វាស្រួលជាជាងដាស់មនុស្ស ដែលធ្វើពុធជាដេកលក់៚
មនុស្សខ្លះងប់ងល់ពេកទៅនិយាយទាំង
កំហឹងមិនបានដឹងពិតប្រាកដ លោកចង់ទៅធ្វើអ្វី
ជួនកាលគេអាចកៀងបញ្ចូលទ្រុង ដោយខំបំផុស
បំផុលក្នុងការក្រោកតស៊ូដោយហឹង្សា លោកកុំ
ភ្លេចថា យួនមានចំនួនច្រើនប្រកបដោយគ្រឿង
សព្វាវុធស្ទើរគ្រប់គ្នា ចង់មិនចង់វាអាចបង្កនូវ
ចលនាអ្វីសម្លាប់ខ្មែរបានដោយចោទថាពាក់
ព័ន្ធរឿងរើសអើងគឺចំពេលវាបះបោរដណ្ដើម
ទឹកដី ចំពោះខ្មែរមិនមានអាវុធត្រូវស្លាប់ហាល
ម្ដងទៀត លោកអ្នកនិយាយអាចចូលទៅជួយ
បានទេ? ភាពត្រឹមត្រូវយើងគួរគោរពនូវអ្វីដែល
យើងគួរគោរព ដែលអន្តរជាតិបានទទួលស្គាល់
ខ្ញុំនិយាយមកហើយថា យើងគួរដើរតាមទ្វារដែល
គេបើកហើយឬគួរដើរចូលតាមទ្វារដែលមិនទាន់
បើក?
3:14AM, សូមលោកជ្រាបថាចំពោះប្រទេសដែលមានមេកាន់អំណាចផ្តាច់ការនោះ គឺគ្មានប្រទេសមួយណាអាចផ្លាស់ប្តូរតាមយន្នការនៃការបោះឆ្នោតបានទេ គឺមានតែការងើបឡើងប្រឆាំងជាអហឹង្សា(មិនមែនហឹង្សាដូចលោកនិយាយនោះទេ)ទូទាំងប្រទេសនិងប្តឹងទៅកាន់តុលាការឧក្រិដ្ឋកម្មអន្នរជាតិ(ICC)តែប៉ុណ្ណោះ។ បើយើងខ្លាចស្លាប់តើយើងអាចគេចរួចពីពួកគេសម្លាប់ដែរឬទេ? បើយើងមិនហ៊ានស្លាប់ដើម្បីរស់ទេនោះ នៅថ្ងៃអនាគតដ៏ខ្លីខាងមុខយើងប្រាកដជាដាច់ពូជខ្មែរជាក់ជាមិនខាន។ ចលនាអំណាចពលរដ្ឋខ្មែរមិនចូលរួមការបោះឆ្នោតបង្រ្គប់កិច្ចជាដាច់ខាត ហើយយើងក៏មិនធ្វើការផ្លាស់ប្តូរបង្រ្គប់កិច្ចដូចជាពួកគណបក្សប្រឆាំងបង្រ្គប់កិច្ចដែរ។
It appears that KPPM and its gangs cut-and-paste comments above never seem to let up on dividing Khmers at all.
5:12AM, សូមជំរាបលោកថា បច្ចុប្បន្ននេះទឹកលិចច្រមុៈហើយអស់លោក! មេដឹកនាំកុម្មុយនីស្តកាន់អំណាចផ្តាច់ការ, យួនចូលពេញស្រុកហើយ តើអស់លោកធ្វើនយោបាយចកបណ្តែលលើទឹកដល់ណាទៀត! តើអស់លោកអោយពលរដ្ឋនៅខ្លាចស្លាប់ដល់ណាទៀត? យើងមិនប្រឆាំងនិងការបោះឆ្នោតដែលមានសេរីនិងយុត្តិធម៌នោះទេ តែចលនាអំណាចពលរដ្ឋប្រឆាំងដាច់ខាតនូវការបោះឆ្នោតបង្រ្គប់កិច្ច Is that clear enough Mr.?
the raving mad racists make a lot of noise to make up for the fact that they are few, and have even less to think with between their ears.
Post a Comment