Friday, August 03, 2012

Mu Sochua to receive her Parliamentary Immunity back!!!

លោកស្រី មូរ សុខ​ហួរ អ្នកតំណាងរាស្ត្រ មកពី​គណបក្ស សម រង្ស៊ី (រូបថត : ស៊ីវ ចាន់ណា)

ចៅក្រម​សាលាឧទ្ធរណ៍ ប្រគល់​នីតិសម្បទា​ឲ្យ​លោកស្រី មូរ សុខ​ហួរ ឡើងវិញ​ហើយ​

ថ្ងៃទី 3 សីហា 2012
ដោយ: លីនណា
Cambodia Express News

ភ្នំពេញ: ​លោកស្រី មូរ សុខ​ហួរ អ្នកតំណាងរាស្ត្រ មកពី​គណបក្ស សម រង្ស៊ី ត្រូវបាន​ចៅក្រម​របស់​តុលាការ​សាលាឧទ្ធរណ៍ សម្រេចប្រគល់​នីតិសម្បទា​ជូន​លោកស្រី ដែល​អាច​បើកផ្លូវ​ឲ្យ​លោកស្រី ទទួលបាន​អភ័យឯកសិទ្ធិ​ពេញលេញ​ឡើងវិញ​។ ក៏ប៉ុន្តែ​តាមច្បាប់ មួយខែ​ទៀតទើប​លោកស្រី មូរ សុខ​ហួរ ទទួលបាន​អភ័យឯកសិទ្ធិ ប្រសិនបើ​គ្មាន​បណ្តឹង​។​

​ការសម្រេច​របស់​ចៅក្រម​បែបនេះ បានធ្វើ​ឡើងនៅក្នុង​សវនាការ កាលពី​ព្រឹក​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១២ នៅ​សភា​ស៊ើបសួរសាលាឧទ្ធរណ៍​។

​ក្រោយ​ការសម្រេច លោកស្រី មូរ សុខ​ហួរ បាន​ប្រាប់​អ្នកកាសែត​ថា​ ការសម្រេច​របស់​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​នេះ គឺជា​ការសម្រេច​ដ៏​ត្រឹមត្រូវ ដែល​លោកស្រី ទទួលយកបាន​។ នៅក្នុង​រយៈពេល​មួយខែ​នេះ លោកស្រី​នៅតែ​បំពេញ​តួនាទី​ជា​អ្នក​តាំ​ណា​ង​រាស្ត្រ ព្រោះ​រាស្ត្រ​បោះឆ្នោត​ឲ្យ មិនមែន​ឲ្យ​មក​នៅ​ស្ងៀម​បិទមាត់​ទេ លោកស្រី​មិន​ស្តាប់​អ្នកណា​ក្រៅពី​រាស្ត្រ​ទេ


​លោកស្រី មូរ សុខ​ហួរ បាន​បន្តថា លោកស្រី​បាន​រង់ចាំ​យុត្តិធម៌ អស់​រយៈពេល​ជិត​បី​ឆ្នាំ​មកហើយ​។ តុលាការក៏បាន​កាត់​ប្រាក់បៀវត្ស​របស់លោក​ស្រី អស់ ១៦,៥ លាន រៀល​។​

​សូម​បញ្ជា​ក់ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់​ពាក្យបណ្តឹងទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​២០០៩ ប្តឹង​លោកស្រី មូរ សុខ​ហួរ ពីបទ​បរិហាកេរ្តិ៍​សម្តេច ហើយ​តុលាការ​បានសម្រេច​ក្តី​ឲ្យ​លោកស្រី​ចាញ់ក្តីសម្តេច​តេ​ជោ ហ៊ុន សែន និង​បាន​បង្គាប់​ឲ្យ​លោកស្រី បង់ប្រាក់​ពិន័យ ព្រមទាំង​ប្រាក់​សំណង​ជំងឺ​ចិត្ត សរុប​ចំនួន ១៦,៥ លាន​រៀល​។ ប៉ុន្តែ​លោកស្រី​មូរ​ សុខ​ហួរ មិន​ព្រមព្រៀង​បង់ប្រាក់​ទាំងនោះ ទើប​តុលាការ​ជ្រើស​រើសយកដំណោះស្រាយ​ឈ្នះ​ឈ្នះ តាមរយៈ​ការ​កាត់​ប្រាក់ខែ​របស់លោក​ស្រី មូរ សុខ​ហួរ ក្នុងនាម​ជា​សមាជិក​រដ្ឋសភា​៕

8 comments:

Anonymous said...

Finally, a sign of khmers love khmers is emerging. 'if a family is united, no one in the world can hurt us'. We must try to learn from king ta's and pol pot's mistakes. They killed most of our educated people and in the end they too have lost everything including their souls. So, after all, life is not about being greedy or nasty but being kind, that is all we need. Peace to all.

Anonymous said...

នេះប្រហែលជាឆាកល្ខោនមួយឈុតទៀតដែល
គេដាក់គម្នាបឱ្យបក្សប្រឆាំងរត់ចូលទៅបក្សកាន់
អំណាច។គណបក្សទាំងពីរដូចបងប្អូនភ្លោះអត់
មួយណាក៏មិនបាន៕

Anonymous said...

Khmer Rouge Hun Sen finally under pressure by the European Unions and the American watch.

Anonymous said...

នីតិសមុទ្រា  វាមិនមែនជាខ្មែរហើយពិបាកយល់បានណាស់។
អភ័យឯកសិទ្ធិ វានេះក៏មិនជាខ្មែរដែរ។
និយាយខ្មែរតែស្តាប់មិនយល់?????

Anonymous said...

Mee Mu Sokhua could not find job in the US, she came to Phnom Penh and then jointed Som Rainsy party in order to be famouse and the people obey her duty.

former KR solder

Anonymous said...

Ah Khmer Grawharm!!!
She's trying to better Cambodia, is she not?
You've harmed my people once already, are you trying to carry on your tradition?
You need to let go of your Khmer Rouge mentality and make peace with yourself.
Or I swear to God!

Anonymous said...

12:12 AM,

Let's me ask you questions? What kind of background does she have? I personnally don't really like her since she caused trouble with Samdech Dehchu Hun Sen years ago. She came from the US and she carried the US style to used lawsuite against ther gorvenment. Go head and chat, I work all night.

former KR soldier

Anonymous said...

Hello fake Khmer Rouge Soldier,

You can write English which is good, but you cannot communicate with other people as a civilized person.

You seemed to have some sort of education and have some intelligent far better than Hun Sen, the uneducated, brutally murder others for power, but why do you choose to use trash talk especially write on the board for million to read?

You are educated who fought Yuon to save the country, but Hun Sen does the opposite. You don't just support a crazy man like Hun Sen because he has power and rich.


Madame Mu Soc Hua in her biography from Berkeley University, CA, USA. She received her Master Degree in Political Science, and received directly from Berkeley a Doctorate Honorary Degree.

She had a prestige career, but because of her love for country she returned just like other Khmers do. First she joined CPP, but she finally found out that CPP work for Yuon Hanoi, she switched to Nationalist which is opposition.

If you are a leader of Nationalist you too will gain more supports from million Khmer nationalists like Madame SocHua. But sadly you chose to serve Yuon.

You shouldn't get upset with he rlaw suit against the Yuon's puppet Hun Sen a tyrant dictator. Hun Sen declared Cambodia has a democracy, and that lawsuit proved a democracy.

Cool off and think again, the person who can write English and can communicate well online with others like yourself chose a stupid traitor like Hun Sen? Unless you are his family members who pretended to be exKR soldier.

To me you are Hun Sen's spy or his thieves' members or Yuon in Cambodia.

Cheer up whoever you are.