Tuesday, August 07, 2012

No money to save children lives ... but plenty of cash for the party's coffer

រថ​យន្តទំនើប​ចត​​នៅ​​ខាង​​ក្រៅ​​ទី​ស្នាក់​ការ​​​គណ​បក្ស​​ប្រជា​ជន​​កាល​​ពី​ថ្ងៃ​​សៅរ៍​​។ រូប សុប្រាជ្ញ

គ្មាន​លុយ​ជួយ​សង្គ្រោះ​ជីវិត​កុមារ​ទេ​ តែ​លុយ​បក្ស​ចាយ​ហូរ​ហៀរ

Monday, 06 August 2012
តុង សុប្រាជ្ញ
The Phnom Penh Post

«បើ​គ្មាន​មន្ទីរពេទ្យ​កុមារ​ទេ ​កុមារ​តូចៗ​រាប់​ពាន់​នាក់​បាន​ស្លាប់​បាត់​ទៅ​ហើយ​នៅ​ក្នុង​ខែ កក្កដា​កន្លង​ទៅ​នេះ»។ នេះ​គឺជា​ការ​ដង្ហោយ​ហៅ​សុំ​រក​ជំនួយ​ ពី​លោក​វេជ្ជបណ្ឌិត​ប៊ីត​ រីចន័រ​ ស្ថាប​និក​ និង​ជា​ប្រធាន​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ កាល​ពី​ដើម​ខែ​សីហា ឆ្នាំ​ ២០១២​ ឲ្យ​ជួយ​សង្គ្រោះ​ជីវិត​កុមារ​ខ្មែរ​ផង​។​

កុមារ​អើយ ​កុមារ!​ ហេតុ​តែ​ឯង​មិន​ចេះ​និយាយ​តវ៉ា​នឹង​គេ ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​មនុស្ស​គ្មាន​ប្រយោជន៍​​ សម្រាប់​គេ​ក្នុង​ការ​ផ្តល់​សំឡេង​ឆ្នោត​ ឲ្យ​គណបក្ស​នយោបាយ​នានា​ និង​ឧកញ៉ាៗ​​ បាន​ជា​គេ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​​ចំពោះ​ពួក​ឯង​ប៉ុន្មាន​នោះ។​ ​ចង់​ឯង​រស់​ក៏​រស់​ទៅ ​ចង់​ឯង​ស្លាប់​ក៏​ស្លាប់​ទៅ ​គេ​មិន​ខ្វល់​ពី​ឯង​នោះ​ទេ​ បើ​ទោះ​បី​ជា​គេ​មាន​លុយ​សម្រាប់​បក្ស​នយោបាយ​របស់​គេ​ដល់​ទៅ ១០០​ឆ្នាំ​ទៀត​ចាយ​មិន​អស់​ក៏​ដោយ។​ ឯ​ចំពោះ​ឧកញ៉ាៗ​ សេដ្ឋីៗ​មួយ​ចំនួន​ធំ​ សល់​លុយ​ចាយ​មិន​អស់​ នំា​គ្នា​ទៅ​ចាញ់​ល្បែង​ស៊ី​សង​នៅ​កាស៊ីណូ​អស់​រាប់​លាន​ដុល្លារ​ ឯ​ខ្លះ​ទៀត​យក​លុយ​ទៅ​ចិញ្ចឹម​ស្រី​ក្មេង​ តារាៗ​ ទាំង​ស្រី ទាំង​ប្រុស​មួយ​ចំនួនធំ​ ទិញ​តាំង​ពី​វិឡា ឡាន​ និង​សម្ភារ​ទំនើបៗ​ឲ្យ​ ក៏​មាន​ដើម្បី​បំប៉ន​តណ្ហា​របស់​ខ្លួន​ម្នាក់​ឯង​រៀង​ខ្លួន​នោះ ​ដោយ​មិន​ស្រណោះ​លុយ​អ្វី​បន្តិច​សោះ​។ ​តែ​គ្មាន​លុយ​ទេ​ សម្រាប់​សង្គ្រោះ​ជីវិត​កុមារ​ខ្មែរ​នោះ​?​ ហេតុ​អ្វី​បាន​ជា​អ្នក​នយោបាយ​ និង​ឧកញ៉ាៗ​ភាគ​ច្រើន​​តែង​តែ​ភ្លេច​ខ្លួន​ កាល​ពី​នៅ​កុមារ​ក្រីក្រ​តោក​យ៉ាក​ ខ្លះ​ហូប​តែ​បាយ​វត្ត​ ខ្លះ​ហូប​តែ​ត្រីឆ្អើរ ​ខោ​អាវ​មួយ​ចង្កេះ​មក​រស់​នៅ​ភ្នំពេញ​ក៏​មាន​ដែរ​នោះ​?​ តើ​ពេល​ណា​ទើប​អ្នក​នយោបាយ ឧកញ៉ាៗ​ទាំង​ឡាយ​នៅ​ស្រុក​ខ្មែរ​យក​ចិត្ត​ទុក​ដាក់​សង្គ្រោះ​ជីវិត​កុមារ​ ខ្មែរ​?​ ឬ​មួយ​ក៏​ចាំ​ស្តាប់​សូរ​ភ្លើង​​ខៀវ​​​ចេញ​ពី​ លោក​នាយ​ ក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ សិន ​សឹម​នាំ​គ្នា​ទៅ​ជួយ​ផ្តល់​មូលនិធិ​ដល់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា?


ជាក់​ស្តែង​ នៅ​ពេល​ណា​បក្ស​កាន់​អំណាច​សព្វ​ថ្ងៃ​នេះ មាន​ការ​ប្រជុំ ​ឬ​ក៏​មាន​ពិធី​ជប់​លៀង​ម្តងៗ​ សូម​មើល​រថយន្ត​ដែល​ចត​នៅ​ខាង​ក្រៅ​ សុទ្ធ​តែ​ទំនើប​ៗ​ ដូចជា ឡង់គ្រីស័រ ឡិចស៊ីស ប្រាដូ មែរសឺដេស​ ជាដើម... ហើយ​ពេល​ក្បួន​រថយន្ត​ចេញ​មក​វិញ​ គឺ​ស្ទះ​ផ្លូវ​អស់​ហើយ​។​ ដូច​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលម្ង៉ៃ មាន​ការ​ប្រជុំ​នៅ​ស្នាក់​ការ​ធំ​ របស់​គណបក្ស​ប្រជាជន គ្រាន់​តែ​រថយន្ត​ទំនើប​ទាំង​នោះ​ចត​តម្រៀប​គ្នា ​នៅ​លើ​មហា​វិថី​នរោត្តម តាំង​ពី​ភ្លើង​ស្តុប​មុខ​ក្រសួង​កសិកម្ម​ រហូត​មក​ទល់​ខាង​ត្បូង​ក្រសួង​មហាផ្ទៃ​។​ មើល​ទៅ ​នរណា​ថា ស្រុក​ខ្មែរ​ក្រីក្រ​នោះ​?​ ហើយ​សម្រាប់​កម្មវិធី​ជប់​លៀង​វិញ​ គឺ​គេហូប​ចុក​បរិបូរណ៍​ឡើងចាក់​ច្រាស​ ដោយខ្ចះខ្ចាយ​ក៏​មា​ន​ដែរ​។​

រីឯ​អ្នក​ធំៗ​ ឧកញ៉ាៗ​ខ្លះ​ មាន​លុយ​ច្រើន​ពេក​ទៅ​ រហូត​ដល់​លែង​ហ៊ាន​ទុក​លុយ​នៅ​ធនាគា​ទាំង​ក្នុង​ស្រុក​ ទាំង​ក្រៅ​ស្រុក​ ព្រោះ​ខ្លាច​គេ​តាម​ដាន​លុយ​បាន​មក​ពី​ណា​អី​ក៏​ច្រើន​ម្ល៉េះ? សុខ​ចិត្ត​យក​លុយ​ដុល្លារ ច្រក​បាវ​ដាក់​ក្នុង​ផ្ទះ​វិញ​ប្រសើរ​ជាង​។​ ពេល​ខ្លះ​ឡើង​អាមេរិកាំង​ចង់​ឆ្ងល់​ណាស់​ថា​ ហេតុ​អ្វី​បាន​ជា​ពួក​គេ​ខំ​ផលិត​លុយ​ដុល្លារ​ច្រើន​ណាស់​ដែរ​ តែ​មិន​ដឹង​ជា​ទៅ​ណា​អស់​មួយ​ចំនួន​ធំ​រក​មិន​ឃើញ​។​

បច្ចុប្បន្ន​នេះ ​ឃើញ​ថា​ មន្រ្តី​រដ្ឋាភិបាល​ជា​ច្រើន បាន​គិត​គូរ​ទៅ​លើ​អ្វី​ដែល​ជា​ផល​ប្រយោជន៍​របស់​បក្ស​ជា​ធំ ​គឺ​យក​ម៉ោង​រដ្ឋ​ប្រជុំ​ ឬ​ក៏​ចុះ​មូល​ដ្ឋាន​ គឺ​មិន​ទៅ​ជួប​កុមារ​ទេ​ ទៅ​ជួប​តែ​មនុស្ស​ពេញ​វ័យ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​បាន​ ជា​ពិសេស​ចាស់​ៗ​នោះ ​ធ្វើ​យ៉ាង​ណា​ ដើម្បី​ឲ្យ​ពួក​គេ​គាំទ្រ​បក្ស​របស់​ខ្លួន​។​ ឯ​បក្ស​ស្រប​តាម​គេ ​តាម​ឯង​ និង​បក្ស​ប្រឆាំង​ក៏​ដូច​បក្ស​កាន់​អំណាច​ដែរ​ទេ​ គឺ​ចង់​ជួប​តែ​មនុស្ស​ចាស់​ប៉ុណ្ណោះ​ទេ​។​​

យ៉ាង​ណាមិញ​ រាជ​រដ្ឋាភិបាល ​បាន​ខិតខំ​ធ្វើ​សកម្មភាព គឺ​ផ្តោត​ទៅ​លើ​អ្វី​ដែល​គេ​មើល​ឃើញ​ ដូច​ជា​ការ​សាង​សង់​ ស្ពាន​ ថ្នល់ ​វត្តអារាម​ អគារ​មន្ទីរពេទ្យ ​និង​សាលា​រៀន​ ប្រព័ន្ធ​ធារា​សាស្រ្ត​កសិកម្ម និង​ទំនប់វា​រីអគ្គិសនី ​ជា​ដើម​។​ ​ ដើម្បី​ឲ្យ​ឃើញ​ថា​ រាជរដ្ឋាភិបាល​ ធ្វើ​​បាន​ច្រើន​ បើ​ទោះ​បី​ជា​ថវិកា​សាងសង់ បាន​មក​ពី​ជំនួយ ​ឬក៏​ជា​កម្ចី ឬ​ក៏​សប្បុរស​ជន​ ឧកញ៉ាៗ​ ក៏ដោយ។ តែ​របស់​មើល​មិន​ឃើញ​ដូចជា​ការ​ជួយ​សង្គ្រោះ​ជីវិត​កុមារ​រាប់​ម៉ឺន​នាក់​ ក្នុង​ ១ ឆ្នាំៗ នៅ​មន្ទីរ​ពេទ្យគន្ធ​បុប្ផា​ ហើយ​ចំណាយ​តែ​ ៣៧​ លាន​ដុល្លារ​ក្នុង​ ១​ ឆ្នាំៗ​នោះ​ទេ? ​ឬ​មួយ​ក៏​គិត​ថា​មន្ទីរ​ពេទ្យ​នេះ ​ជា​មន្ទីរពេទ្យ​បាន​ជំនួយ​បរទេស​ហើយ មិន​ចាំបាច់​ជួយ​ទេ​ ទុក​លុយ​ទិញ​សព្វាវុធ គ្រាប់​រំសេវ​ធ្វើ​សង្រ្គាម​ជាមួយ​បច្ចា​មិត្ត​វិញ​?

តាម​ពិត​ទៅ​ មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា ​ដំណើរ​ការ​បាន ២០ ឆ្នាំ​ហើយ​ គឺ​ជំនួយ​ស្ទើរ​ទាំង​ស្រុង​ពី​បរទេស ចំណែក​ឯ​រាជរដ្ឋាភិបាល​ចូល​រួម​បដិភាគ​តែ​ ២ លាន​ដុល្លារ​ក្នុង​១ ឆ្នាំ​ទេ​។ មក​ឥឡូវ​នេះ ​មន្ទីរពេទ្យ​នេះ ​ត្រូវ​ការ​ទឹក​ប្រាក់​ប្រមាណ​ជា ៣៧ លាន​ដុល្លារ​ទៀត​ ក្នុង​១ ឆ្នាំ​ៗ ដើម្បី​បន្ត​ប្រតិបត្តិការ​សង្គ្រោះ​ជីវិត​កុមារ​ខ្មែរ​ ជា​ពិសេស​ជំងឺ​ថ្មី ​EV71។ ​ដោយ​សារ​តែ​ជិត​អស់​មូលនិធិ​ជំនួយ ​បាន​ជា​លោក​វេជ្ជបណ្ឌិត រីចន័រ​ ប្រកាស​អាសន្ន​ និង​អំពាវនាវ​រក​ជំនួយ​ធំៗ​នោះ តាំង​ពីខែ​មិថុនា​មក​ម្ល៉េះ។​ មក​ទល់​ពេល​នេះ ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ទើប​តែ​ទទួល​បាន​ទឹក​ប្រាក់ ​២,៥​ លាន ហើយ​ ដែល ១ លាន​ បាន​មក​ពី​ក្រសួង​សុខាភិបាល​ ១ លាន​ បាន​មក​ពី​កាក​បាទ​ក្រហម ៣០ ម៉ឺន​ បាន​មក​ពី​មូលនិធិ​ទូរទស្សន៍​បាយ័ន​ ក្រៅ​ពី​នោះ​ក៏​មាន​សប្បុរស​ជន​នានា​ផង​ដែរ​។​ តែ​ទឹក​ប្រាក់​ទាំង​នេះ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ​។

តើ​ពេល​ណា​ទើប​គណបក្ស​នយោបាយ​នានា​ជា​ពិសេស​បក្ស​កាន់​អំណាច​សព្វ​ថ្ងៃ​ ផ្តោត​លើ​គោលនយោបាយ​សង្គ្រោះ​ជីវិត​កុមារ​ខ្មែរ​?​ តើ​ឧកញ៉ាៗ​ សេដ្ឋីៗ​ អាច​កាត់​បន្ថយ​ការ​ចំណាយ​ការ​កម្សាន្ត​ណា​គ្មាន​ប្រយោជន៍​ យក​លុយ​ទាំង​នោះ​ មក​ជួយ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​បាន​ទេ​?​

កន្លង​មក​ មាន​ការ​រិះគន់​យ៉ាង​ចាស់​ដៃ ​ពី​ជន​បរទេស​ ដែល​មក​ធ្វើ​ការ​ក្តី មក​ដើរ​កម្សាន្ត​ទេសចរណ៍​នៅ​ស្រុក​ខ្មែរ​ថា ស្រុក​ខ្មែរ​ក្រ​ទេ​ តែ​មាន​រថយន្ត​ជិះ​ទំនើបៗ​ជាង​ពួក​គេ​នៅ​ប្រទេស​ជឿន​លឿន​ដែល​ជា​ម្ចាស់​ ជំនួយ​ទៅ​ទៀត​ ហើយ​សុទ្ធ​តែ​ទិញ​យក​មក​ដាច់ៗ មិន​ដូច​ពួក​គេ​ភាគ​ច្រើន​ សុទ្ធ​តែ​បង់​រំលស់​នោះ​​ ហើយ​ពួក​គេ​ធ្វើ​ដំណើរ​កម្សាន្ត​មក​ស្រុក​ខ្មែរ​ខ្លះ ​មក​តែ ១​ បង្វេចៗ​ រក​ដេក​តែ​ផ្ទះ​សំណាក់​ណា​ថោកៗ​ទៀត​។ រីឯ​ជំនួយ​ស្រុក​ខ្មែរ ភាគ​ច្រើន បាន​មក​ពី​រដ្ឋាភិបាល​របស់​ពួក​គេ​ យក​ពន្ធ​អាករ​ពី​ពួក​គេ ​ដូច្នេះ​ជន​បរទេស​ទាំង​នោះ ​ដាក់​សំណួរ​ថា ហេតុអ្វី​បាន​ជា​អ្នក​ធំៗ​ អ្នក​មានៗ​ស្រុក​ខ្មែរ​ មិន​ព្រម​ជួយ​អ្នក​ក្រ​ជា​ប្រជាជាតិ​ខ្លួន​ឯង​នោះ​?​ ឬ​មួយ​ក៏​ចំា​តែ​បើក​ភ្នែក​ឡើង​ លើក​ដៃ​សុំលុយ​ពី​ប្រទេស​ពួក​គេ​នោះ?​ ពេល​ណា​បាន​ខ្មែរ​ចេះ​ជួយ​ខ្លួន​ឯង​?​ ឬ​មួយ​ក៏​មួយ​ថ្ងៃ​ៗ ដេក​គិត​តែ​ពី​ហែកហួរ​ខាំ​គ្នា​តែ​ជន​ជាតិ​ខ្មែរ​គ្នា​ឯង ជា​ជាង​គិត​គូរ​ពី​ការ​សង្គ្រោះ​ជីវិត​កុមារ​នោះ​?​

សរុប​មក​វិញ​តាម​ធម្មជាតិ​របស់​មនុស្ស នរណាៗ​ ក៏​ធ្លាប់​ឆ្លង​កាត់​ពី​ជីវិត​កុមារ​ភាព​ដែរ​។​ តែ​មនុស្ស​នៅ​ពេល​ដែល​បាន​ឡើង​ធំៗ​ ជា​អ្នក​មានៗ​ អ្នក​ឧកញ៉ាៗ បាន​កា្លយ​ទៅ​ជា​មេអំបៅ​ ដែល​មាន​​រោម​ឆោម​ពណ៌​ល្អ​ផូរផង់​ តែ​ច្រើន​តែ​ភ្លេច​កាល​ពី​ខ្លួន​នៅ​ជា​ដង្កូវ​នោះ​។​ ឥឡូវ​នេះ ​ទឹក​ដល់​ច្រមុះ​ហើយ តើ​មេអំបៅ​អាច​ជួយ​បរិច្ចាគ​ដើម្បី​សត្វ​ដង្កូវ​គ្នា​ឯង​ផង​បាន​ទេ​?​

ចូល​រួម​ផ្តល់​យោបល់​តាម​រយៈ​soprach.tong@phnompenhpost.com

3 comments:

Anonymous said...

it's not that, it's about putting the effective national program into place where needed the most. cambodia needs skillful leaders, more skillful people, less evil or selfish people, people who want to help make a real, lasting difference in cambodia, that's what cambodia needs and wants. if you look around, when was the last time cambodia had a good national program going? very little if any even going back before that primitive KR regime took over. in the past, cambodia had very little program in the social sector; in past regimes going even before the infamous KR time, gov't then were selective in who they wanted to help e.g. families of the elitists or privileged royals, etc got welfare and financial assistance with school, etc. and that little program if any was destroyed completely when the brutal KR regime came to power. today, it is starting to gain ground again, probably more so than the past; however, it's still not enough or fast enough as people like to see it happens, you know. i think cambodia should not ignore the social program to help disadvantaged people once the tax system and the oil production, etc, etc kick into place. cambodia needs to better manage its revenue to put back into or reinvest back into the country and society in this country, really. so far, political people only politicize it with no action, very little action if any. cambodia and its leaders, i don't care who, needs to do more to help make a real, lasting difference in cambodia. cambodia could never have enough social program in all fields, cambodia needs it the most, especially after what the brutal, evil, primitive KR did to cambodia and its people, really.

Anonymous said...

US president calvin coolige once said:"collecting more taxes than is absolutely necessariy is legalized robbery." cambodia needs to collect more taxes right now because the country needs it the most to pump the money into more sustainable, social developments, etc in order to alleviate poverty by training and educating our population to a higher percentage of literacy, education than the ignorant level of the population. the more cambodian people and population become better educated and better trained the better for the country, you know. the goal of the gov't is not to turn the number overnight, but to turn the number over time, gradually but surely, you know. it can take time like getting an education, so be patient and smart about it, ok!

Anonymous said...

Don't be jealous with these SUV's,
All democracy countries, has such SUV's, to serves our country, to serve foreign official , etc..

Don't mix up with schooling child's , it difference subject, difference matters..