Wednesday, September 19, 2012

After Indonesia, the boss and his parrots are all silent - មកពីឥណ្ឌូនេស៊ី វិញទាំងចៅហ្វាយទាំងសេក បាត់មាត់ឈឹងដូចគេចុកអញ្ចឹង

តេជោ សែន ដឹកនាំគណៈប្រតិភូ ត្រឡប់មកពីចូលរួម កិច្ចប្រជុំអាយប៉ា លើកទី៣៣ នៅឥណ្ឌូនេស៊ី

Tuesday, 18 September 2012
DAP-news

ភ្នំពេញ ៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន កាលពីវេលាម៉ោង ១១ ព្រឹក ថ្ងៃទី១៨ ខែកញ្ញា នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលត្រឡប់មកពីចូលរួមកិច្ចប្រជុំ អាយប៉ា លើកទី៣៣ ដែលប្រព្រឹត្ដធ្វើឡើង នៅប្រទេសឥណ្ឌូនេស៊ី ។

យ៉ាងណាក៏ដោយ លទ្ធផលនៃកិច្ចប្រជុំ និងលទ្ធផល នៃដំណើរទស្សនកិច្ច ទៅចូលរួមកិច្ចប្រជុំខាងលើនេះ របស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន មិនត្រូវបានបង្ហាញ ពីសំណាក់មន្ដ្រីណាម្នាក់នោះទេ ពោល ពុំមានការធ្វើ សន្និសីទកាសែត ដូចដំណើរទស្សនកិច្ចមុនៗ នោះឡើយ

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១២ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំអាយប៉ា លើកទី៣៣ នៅប្រទេសឥណ្ឌូនេស៊ី។


រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី លោក ស៊្រី ថាមរ៉ុង្គ បានមានប្រសាសន៍ ប្រាប់ដល់អ្នកសារព័ត៌មាន នាព្រលានយន្តអន្តរជាតិ ភ្នំពេញថា កិច្ចប្រជុំ អន្តរសភា លើកទី៣៣នេះ នឹងប្រព្រឹត្តឡើង ក្រោមប្រធានបទ " ការពង្រឹង តួរនាទី របស់សភា ឆ្ពោះទៅសហគមន៍ អាស៊ានក្នុងឆ្នាំ២០១៥" ដែលអាស៊ានចង់ ឲ្យក្លាយទៅជាសហគមន៍ តែមួយវាសនា តែមួយនោះ។

លោក ស្រ៊ី ថាមរ៉ុង្គ បានមានប្រសាសន៍ បន្តទៀតថា កិច្ចប្រជុំនេះនឹងមាន ការចូលរួមពី បណ្តាសភានៃ សមាជិក នៅក្នុងប្រជាជាតិអាស៊ី អាគ្នេយ៍ហៅ កាត់ថា អាស៊ាន និងប្រទេសជាដៃ ជាអ្នកសង្កេតការណ៍ ជាច្រើនទៀតដូចជា ប្រទេស អូស្រ្តាលី បេឡារូស កាណាដា ចិន ជប៉ុន រុស្ស៊ី ឥណ្ឌា កូរ៉េខាងត្បូង សហភាពអឺរ៉ុប នូវេហ្សេឡង់ និងប្រទេសកាពូញួគីនៀ។

យោងតាមសេចក្តី ប្រកាសព័ត៌មាន របស់ក្រសួង ការបរទេសកម្ពុជា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១២កន្លង ទៅនេះ ថា ការអញ្ជើញ របស់សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ នេះគឺតប់តាម ការអញ្ចើញរបស់ លោក ម៉ាហ្ស៊ូគី អាលី (Marzuki Alie) ប្រធានសភា នៃសាធារណរដ្ឋ ឥណ្ឌូនេស៊ី និងជាប្រធាន មហាសន្និបាតលើកទី៣៣ នៃសន្និបាតអន្តរ សភាអាស៊ាន។

សូមបញ្ចាក់ថា កាលពីមហាសន្និបាត អន្តរសភា ហៅកាត់ថាអាយប៉ា លើកទី៣២ គឺបានប្រព្រឹត្តឡើង កាលពីថ្ងៃទី១៨-២១ ខែកញ្ញា ឆ្នាំ២០១១ នៅប្រទេសកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចអគ្គពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជណាចក្រកម្ពុជា៕

6 comments:

Anonymous said...

He dares only with his own people

Anonymous said...

This Khmer traitor only dares to bark in front of poor Khmer. Last year Hun Sen said During one of his hours speech. He welcomes anyone dare to remove him. He will even give them a warehouse of weapons

My question to CPP dogs, does your mafia boss Hun Sen dares to bark in front of ASEAN without his thousands of bodyguards?

Anonymous said...

អាខ្វាក់អើយដល់ពេលអស់ល័ក្ខ ឆ្កែលែងព្រុៈហើយ! ងូតទឹករៀបចំខ្លួនអោយស្អាតបាត ហើយដើរចូលទៅកាន់តុលាការICC។

Anonymous said...

ពួក អាហ៊ុន សែន ជាពួកក្បត់ជាតិកាន់អំណាចផ្តាច់ការ, សម្លាប់ពលរដ្ឋខ្មែរនិងបំផ្លាញទ្រព្យសម្បត្តិជាតិខ្មែរ។ រីឯក្រុម កិម សុខា និង សមរង្ស៊ីវិញ ក៏ជាពួកក្បត់ជាតិដែរ ប៉ុន្តែក្រុមនេះក្បត់ជាតិរបៀបផ្សេង គឺតាមរបៀបធ្វើជាពួកប្រឆាំងក្លែងក្លាយដើរឃោសនាបោកប្រាសពលរដ្ឋក្នុងស្រុកអោយចូលរួមបោះឆ្នោតបង្រ្គប់កិច្ចតទៅទៀត ដោយសារតែពលរដ្ឋនៅតាមជនបទដាច់ស្រយាលពួកគាត់គ្មានពត៌មានគ្រប់គ្រាន់ ដូច្នេះពួកគាត់បានជឿនូវការនិយាយកុហក់បោកប្រាសពួកទាំងអស់នេះ ពេលដែលពលរដ្ឋជឿពួកបោកប្រាសនេះពួកគាត់នឹងជីករណ្តៅកប់ខ្លួនឯងកាន់តែជ្រៅថែមទៀត។

Anonymous said...

Here is the following losers people in the Kingdom of Wonder and their Kangaroo court.

1) Akwack Hun Sin

2) A WestPoint son, Hun Maggot.

3) a drug dealer, Hun To

4) Hun Sin's daughter who dressed like a "Ho"

5) Ex-King Sihanouk

6) Ex Queen Viet Monique

7) Faminie Sihamony

8) the Cambodian government

9 Hun Sin's father (with big ears)

10) Hang Samrin and Chea Sim.

The most loser of all is Ah Norodumb Ranarid who lost his seat during an Uprising and never appologize to many of his followers families who were sent to die and Prey Sar Prision.

I rest my case lady and gentleman

anonymous007 said...

នេះគឺជាការឆ្លើយតបទៅនឹងអត្ថបទមួយដែលបានចុះផ្សាយកាលពីថ្ងៃទី២៧ខែសីហាឆ្នាំ២០១២របស់KI(ទាយាទឃាតករនិងត្រកូលអសិរ្ពិស)ដែលសរសេរដោយលោកទេព មរកត។លោកធនសារាយ បច្ចុប្បន្នជាប្រធានសមាគមអាដហុកមានឈ្មោះដើមង៉ោហុងហួរព្រោះលោកជាកូនខ្មែរកាត់ចិននិងមានដើមកំណើតនៅស្រុកអូររាំងឪខេត្តកំពង់ចាម។លោកបានប្តូរឈ្មោះនៅឆ្នាំ១៩៧៩ពេលត្រឡប់ចូលមកទីក្រុងភ្នំពេញវិញព្រោះលោកបារម្ភពីការធ្វើទុក្ខបុកម្នេញរបស់វៀតណាមដែលតែងតែរើសអើងចំពោះអ្នកដែលមានសែស្រឡាយជាកូនខ្មែរកាត់ចិន។លោកជាអតីតអ្នកទោសនយោបាយក្នុងរបបខ្មែរក្រហមនិងរដ្ឋកម្ពុជា(គ្រប់គ្រងដោយវៀតណាម)
-នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(ខ្មែរក្រហម)រយៈពេល១០ខែដាក់ក្នុងមណ្ឌលអប់រំកែប្រែដោយចោទលោកថាពួកលន់ណុល ។
-ក្នុងរបបរដ្ឋកម្ពុជាចន្លោះឆ្នាំ១៩៩០១៩៩១រយៈពេល១៧ខែក្នុងស្ថានភាពគុកងងឹតនិងដាក់ខ្នោះជើងម្ខាង(មន្ទីរឃុំឃាំងតេបី)ដោយពួកគេចោទលោកថា ប្រឆាំងនឹងរបបសង្គមនិយម ។លោក ធន សារាយ ត្រូវបានដោះលែងក្រោយកិច្ចព្រមព្រាង សន្តិភាពក្រុងប៉ារីស នៅខែ ធ្នូឆ្នាំ១៩៩១លោក រួមទាំងអតីតអ្នកទោសនយោបាយមួយចំនួនទៀតបានសំរេចចិត្តនាំគ្នាបង្កើតសមាគមការពារសិទ្ធិមនុស្សនៅកម្ពុជាដែលហៅកាត់ថាអាដហុកនេះឡើង និង ជួយការពារដល់សិទ្ធិជនក្រីក្រ ទន់ខ្សោយ គ្មានអំណាចជាច្រើនពាន់ម៉ឺននាក់ដែលទទួលរងនូវការរំលោភបំពានដោយអយុត្តិធម៌ពីសំណាក់អ្នកមានអំណាចនិងមានទ្រព្យខ្លះ។កត្តានេះហើយទើបក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះសមាគមតែងតែទទួលបាននូវការគាំទ្ររយ៉ាងពេញទំហ៊ឹងពីសំណាក់ប្រជាពលរដ្ឋខ្មែរទួទៅរហូតមានការទទួលស្គាល់ពីមតិជាតិនិងអន្តរជាតិថាជាអង្គការឯករាជ្យអព្យាក្រិត្យ ពិតប្រាកដ។ផ្ទុយទៅវិញគឺមានតែពួកជ្រុលនិយមខ្វះការពិតខ្លះទេដែលមិនទទួលស្គាល់ការងារទាំងនេះហើយតែងតែព្យាយាមប្រើប្រាស់គ្រប់ឧបាយកល់ទុច្ចរិត ដើម្បីបំផ្លាញ កិត្តិយស និងកេរ្តិឈ្មោះ របស់សមាគមអាដហុកដូច អត្ថបទនេះជាដើម។
ក្នុសកម្មភាពខាងលើមានបុគ្គលិកសមាគមមួយចំនួនត្រូវបានទទួលរងនូវការបំភិតបំភ័យការសំឡុតគំរាមកំហែងការប្រមាថអាយុជីវិតព្រមទាំងការប្តឹងផ្តល់ចោទប្រកាន់ទៅតុលាការ ពីសំណាក់ មន្រ្តី ដែលមានអំណាចខ្លាំងក្នុងរដ្ឋាភិបាលមួយចំនួន ដូចជាករណី លោកប៉ែន ប៊ុណ្ណារ៍ លោកសម ចន្ទ័គា និង លោកចាន់ សុវ៉េតថ្មីៗនេះជាដើម។ សមាគមអាដហុកក៏ធ្លាប់ទទួលរងការចោទប្រកាន់បែបលាបពណ៌យ៉ាងអយុត្តិធម៌ពីសំណាក់ក្រុមអ្នកនយោបាយជ្រុលនិយមដែលនៅតែប្រកាន់នូវទស្សនៈដូចពួកខ្មែរក្រហមថាបើមិនមែនមិត្តគឺជាសត្រូវ ទាំងនៅក្នុរដ្ឋាភិបាលក៏ដូចជានៅក្នុងគណបក្សប្រឆាំងជាពិសេសនៅពេលដែលអាដហុកនិយាយការពិតហើយនាំឲ្យប៉ះពាល់ឬបាត់បង់ផលប្រយោជន៏ ក្រុម ឬ បក្សរបស់គេ ជាក់ស្តែងដូចជាកន្លងមក នៅពេលដែលអាដហុកនិយាយត្រង់ៗប៉ះពាល់ទៅលើរដ្ឋាភិបាលខាងរដ្ឋាភិបាលចោទថាអាដហុកថាជាអង្គការប្រឆាំងផ្ទុយទៅវិញនៅពេលអាដហុកនិយាយពីអ្វីដែលរដ្ឋាភិបាលធ្វើត្រូវខាងបក្សប្រឆាំងថាអាដហុកជាពួករដ្ឋាភិបាល។ប៉ុន្តែត្រង់នេះយើងយល់ថាក៏ជាការល្អដែរព្រោះវាអាចបញ្ជាក់បានថា អាដហុកពិតជាអង្គការអព្យាក្រិត្យប្រាកដមែន ។
ចំពោះជីវភាពរស់នៅវិញ លោកធន សារាយ មានផ្ទះតែមួយគត់ដាក់ជួលជាទីស្នាក់ការកណ្តាលឲ្យសមាគមអាដហុកក្នុងតំលៃត្រឹមតែ១៥០០ដុល្លាប៉ុណ្ណោះក្នុងមួយខែដែលបច្ចុប្បន្នផ្ទះវីឡានៅកណ្តាលក្រុងភ្នំពេញ គេជួលបានរហូត ២០០០ដុល្លា ទៅ៣០០០ដុល្លាក្នុងមួយខែ។ហើយផ្ទះនេះលោកបានកាន់កាប់តាំងពីឆ្នាំ១៩៧៩មកម្ល៉េះបន្ទាប់ពីរបបខ្មែរក្រហមដួលរលមិនមែនបានមកក្រោយការបើកសមាគមនោះទេចំណែកផ្ទះដែលលោករស់នៅសព្វថ្ងៃទៀតសោត គឺជាផ្ទះល្វែងទទឹង៤ម៉ែត្រ បណ្តោយ១៥ម៉ែត្រតែប៉ុណ្ណោះ។ការរស់នៅបែបនេះគ្រាន់តែបង្ហាញថាលោកមានជីវភាពសមរម្យតែប៉ុណ្ណោះ មិនមែនដូចការចោទប្រកាន់របស់ KI ថាលោកមានទ្រព្យសម្បត្តិហូរហៀមានផ្ទះជួលជិត១០កន្លែងនិងរស់នៅផ្ទះធំជាងសណ្ឋារគារនោះទេ ។ដូច្នេះអ្នកដែលមានគំនិតជ្រុលនិយមពិសេសអ្នកនយោបាយខ្មែរគួរតែ មានភាពចាស់ទុំឡើង ឈប់មានទស្សនៈលាបពណ៌គ្នាទៅព្រោះការចោទប្រកាន់គ្នាបែបលាបពណ៌នេះធ្វើឲ្យខ្មែរស្លាប់យ៉ាងអយុត្តិធម៌ច្រើនលាននាក់ណាស់ដែលជាបទពិសោធន៏នៅក្នុងទសវត្សកន្លងមក។រីឯម្ចាស់អត្ថបទនោះទៀតសោត ក៏កុំសង្ឈឹមថាអត្ថបទ របស់ខ្លួន មួយនេះអាចមកបំផ្លាញកិត្តិនាមនិងកិត្តិស័ព្ទរបស់ សមាគមអាដហុកដែលជាអង្គការសិទ្ធមនុស្សមានឈ្មោះល្បីរន្ទឺហើយនោះឲ្យសាបសូន្យបានឲ្យសោះព្រោះប្រជាពលរដ្ឋខ្មែរបច្ចុប្បន្នគេចេះវិភាគថ្លឹងថ្លែងនិងពិចារណាបានយ៉ាងល្អលើគ្រប់ព្រឹត្តិការណ៍ដែលបានកើតឡើងថារឿងណាពិតរឿងណាមិនពិតហើយមិនមែនល្ងង់ខ្លៅចាំតែជឿលើពាក្យកុហកភូតភរពាក្យមុសាដែលគ្មានមូលដ្ឋានត្រឹមត្រូវនោះទៀតទេ៕