Saturday, September 01, 2012

Begging triplet in Koh Kong ... where's Hun Xen's gift?





ម្តាយដាក់កូនភ្លោះ ៣នាក់ ដេកតម្រៀបគ្នា សុំទានយកលុយ ទិញដឹកដោះគោកូន


Saturday, 01 September 2012
ដោយ៖ ដើមអម្ពិល (DAP-news)

Synopsis: A mother faced with dire poverty decided to bring her triplet babies to the Dorng Tung market in Koh Kong province and she placed them on display next to a begging bowl asking passer-by for charity so that she may buy baby formula for the children and return to her native province in Svay Rieng. People who saw the triplets would stop by to play with them, some would even buy them formula also. The 39-year-old mother said that her husband is a construction worker and her triplet are about 5 and half months old now. In fact, she has 10 children altogether, 1 of them died. Among the triplet, 2 are girls and 1 is a boy. She followed her husband to come to Koh Kong so he may find construction work, however, due to intense rain, he couldn’t find any work. Currently, 4 of her children are with her in Koh Kong whereas the other 5 live with a relative in her village. Due to extreme hardship, she decided to bring the triplet to the market and put them on display hoping to obtain some alms so that she may feed them and she could return back home in Svay Rieng. In the past Hun Xen claimed that any family that gave birth to triplets would receive a gift from him. Apparently, this family did not.

កោះកុង៖ ស្រ្តីម្នាក់ ដោយសារជីវភាពក្រខ្សត់ពិបាកខ្លាំងពេក ព្រោះគ្រួសារជួបនូវបញ្ហាខ្វះខាតក្នុងការ បីបាច់ ចិញ្ចឹមកូនភ្លោះ៣នាក់ ទើបសម្រេចចិត្ត យកកូនភ្លោះទាំង៣នាក់ ទៅផ្សារដងទង់ ខេត្តកោះកុង ហើយដាក់ដេក តម្រៀបគ្នា និងដាក់ផ្តិល១សម្រាប់ សុំទានដើម្បីយកលុយទៅទិញទឹកដោះគោ និងធ្វើដំណើរ ទៅស្រុក កំណើតវិញ ។

នៅព្រឹកថ្ងៃ ១ខែកញ្ញា ឆ្នាំ២០១២ ភ្នាក់ងារ ដើមអម្ពិលបានទៅដល់កន្លែង ស្រី្តកូនភ្លោះ៣នាក់ ដែលដេកតម្រៀប គ្នា ហើយមានប្រជាពលរដ្ឋ ដែល ធ្វើដំណើរ ផ្សារបាន ឈរមើល ជុំជិតនិងបានដាក់ ថវិកា ទៅតាមសទ្ធាខ្លះ ពរលេងតាមសេចក្តីស្រលាញ់ របស់ពួកគាត់ ខ្លះទិញ ទឹកដោះគោ ឲ្យទៀតផង ។ ម្តាយកូនភ្លោះ ៣នាក់ឈ្មោះ យួស ងោល អាយុ៣៩ឆ្នាំ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ថាគាត់ មានស្រុកកំណើត នៅភូមិ ភ្ចី ឃុំភ្ចី ស្រុកសពលាក់ ក្រុងបាវិត ខេត្តស្វាយរៀង ។ប្តីឈ្មោះសោម ណាន អាយុ ៣៧ឆ្នាំមុខរបរកម្មករ សំណង់ ។


ម្តាយកូនភ្លោះ បាននិយាយ ថាកូនភ្លោះ៣នាក់ របស់គាត់កើត នៅ ថ្ងៃអាទិត្យ ឆ្នាំ២០១២នៅមន្ទីរពេទ្យ ក្រុង បាវិត ខេត្តស្វាយរៀង កើតបាន ៥ខែ កន្លះហើយ គាត់មានកូនសរុបចំនួន ១០នាក់ ស្លាប់ ១។ កូនភ្លោះ៣នាក់ នេះប្រុស ២ ស្រី១ ម្តាយកូនភ្លោះ ៣បានបន្តថា គាត់មក ខេត្តកោះកុង នេះគឺប្តី គាត់រកការងារ សំណង់ធ្វើពេល មកដល់ភ្លៀង ខ្លាំងពេក គ្មានការងារហើយមកនៅជាមួយអ៊ុំ ឈ្មោះ ហឿង នៅសង្កាត់ ស្ទឹងវែងក្រុង ខេមរភូមិន្ទ ខេត្តកោះកុង ។

ហើយកូនប្រាំនាក់ទៀត ទុកនៅស្រុក ជាមួយអ៊ុំ និង៤នាក់មកនៅជាមួយគាត់ ហើយប្រហែលវិលទៅស្រុកវិញ នៅថ្ងៃសុក្រព្រោះប្តីគាត់ ពុំមានការងារធ្វើគាត់និយាយថា ការដាក់កូនភ្លោះ៣នាក់សុំទាននេះព្រោះ គាត់គ្មាន លុយ ទិញទឹកដោះគោ និងគ្មានលុយធ្វើសាហ៊ុយ វិលត្រលប់ វិលទៅស្រុក ពីព្រោះជីវភាព គាត់ស្ថិតនៅ ក្នុង ភាពលំបាក ក្នុងការចិញ្ចឹមកូន៩នាក់ នៅពេលភ្នាក់ងា ដើមអម្ពិល ចុះជួបម្តាយកូនភ្លោះបានឲ្យសំបុត្រ ពេទ្យ បញ្ជាក់កំណើតកូនភ្លោះថា ពិតជាកូនភ្លោះពិតប្រាកដមែន ។

ឃើញដូច្នេះ អាជីវករមានចិត្តមេត្តា ដល់ម្តាយកូនភ្លោះ ៣នាក់ ទើបទុកចន្លោះឲ្យមុខ តូបដាក់ កូនភ្លោះ ទាំង ៣នាក់ ដេកតម្រៀបគ្នា ដើម្បីសុំទាន៕

1 comment:

Anonymous said...

តាមគ្រប់ប្រព័ន្ធផ្សព្វផ្សាយពត៌មាន នៅក្នុងប្រទេសកម្ពុជា អង្គការមិនយកកម្រៃបានអំពាវនាវ ជូន
ដំណឹងដល់ស្ត្រីខ្មែរទាំងអស់ ឲអញ្ជើញទៅមណ្ឌលសុខភាពតាមមណ្ឌលដែលខ្លួនរស់នៅ ដើម្បីជ្រើស
រើសនិងទទួលយកការពន្យាកំណើតដោយឥតគិតថ្លៃ ។ គួរអាណិតដល់កូនៗ  បើសិនជាឪពុកម្តាយ
របស់វា ទៅទទួលការពន្យាកំណើតពីអង្គការក្រៅរដ្ឋាភិបាល តាមការអំពាវនាវ តាំងពីបានកូនពីរ ឬ
បីនោះ ប្រាកដជាមិនមានរឿងវេទនា គួរឲអាណោចអាធម យ៉ាងនេះទេ ។ នេះជាសេរីភាពមួយ
ដែលគ្មានការទទួលខុសត្រូវ ?