Wednesday, September 19, 2012

ក្រសួង​មហាផ្ទៃ ​ជួប​បក្សប្រឆាំង ​ដើម្បី​ជជែក​អំពី​សមាសភាព​ គ.ជ.ប


អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អង្គារ 18 កញ្ញា 2012
ដោយ លាង ដឺលុច (Radio RFI)


លោក ស ខេង ឧបនាយក​រដ្ឋមន្រ្តី និង​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​កម្ពុជា

ក្រសួង ​មហាផ្ទៃ​បាន​យល់​ព្រម​ហើយ​លើ​សំណើ​របស់​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​​ដែល​ស្នើ​ជួប​ពិភាក្សា​​អំពី​សមាសភាព​របស់​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។ ការ​ពិភាក្សា​នេះ​ត្រូវ​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​២០​កញ្ញា​សប្តាហ៍​នេះ រវាង​លោក​ព្រុំ សុខា រដ្ឋលេខា​ធិការ​​ក្រសួង​មហាផ្ទៃ និង​តំណាង​គណបក្ស​ប្រឆាំង​ទាំង​ពីរ។

នៅ ​ថ្ងៃ​ព្រហស្បតិ៍​ទី​២០ កញ្ញា​សប្តាហ៍​នេះ វេលាម៉ោង​៩ព្រឹក ក្រសួង​មហាផ្ទៃ​នឹង​ជួប​ជាមួយ​តំណាង​គណបក្ស​សម រង្ស៊ី និង គណបក្ស​សិទ្ធិមនុស្ស​ដើម្បី​ពិភាក្សា​អំពី​សមាសភាព​នៃ​គណៈកម្មាធិការជាតិ​ រៀបចំ​ការ​បោះឆ្នោត។ លិខិត​របស់​ក្រសួង​មហាផ្ទៃ​ចុះ​ថ្ងៃ​ទី១៨ កញ្ញា​នេះ​ដោយ​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក​នុត សាអាន បាន​សរសេរ​បញ្ជាក់​ថា លោកព្រុំ សុខា ដែល​ជា​រដ្ឋលេខាធិការ​មួយ​រូប​ទៀត​នោះ គឺ​ជា​អ្នក​ដែល​ត្រូវ​​ជួប​ជាមួយ​តំណាង​គណបក្ស​ប្រឆាំង​ទាំងពីរ​នៅ​ព្រឹក​ ថ្ងៃ​ព្រហស្បតិ៍​នោះ។ តាម​ពិត សេចក្តីសម្រេច​របស់​ក្រសួង​មហាផ្ទៃ​នេះ គឺ​ជា​ការ​ឆ្លើយតប​ទៅ​នឹង​សំណើ​របស់​គណបក្សប្រឆាំង​ទាំងពីរ គឺ​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ដែល​កាល​ពី​ថ្ងៃ​ទី​១៣​ កញ្ញា​បាន​ស្នើ​សុំ​ជួប​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ឬ​អ្នក​តំណាង​ក្រសួង​ដើម្បី​និយាយ​អំពី​បញ្ហាសមាសភាព​គណៈកម្មាធិការជាតិ​ រៀបចំ​ការ​បោះឆ្នោត​នេះ ដែល​គណបក្ស​ទាំង​ពីរ​នេះ​បាន​ទាមទារ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

កាល ​ពី​ថ្ងៃ​ទី​៣០​សីហា គណបក្ស​ទាំង​ពីរ​បាន​ស្នើ​រូបមន្ត​នៃ​សមាសភាព​គជប ថ្នាក់ជាតិ និង​ថ្នាក់​ក្រោមជាតិ​ម្តង​ហើយ។ ប៉ុន្តែ​សំណើ​រូបមន្ត​នោះ​ត្រូវ​បាន​បដិសេធ​ដោយ​ក្រសួង​មហាផ្ទៃ។ គណបក្ស​ប្រឆាំង​ទាំង​២ បាន​ទទូច​ស្នើ​ជួប​ថ្នាក់​ដឹកនាំ​ក្រសួង​មហាផ្ទៃ​ម្តង​ទៀត​កាល​ពីថ្ងៃ​ទី​១៣ ​កញ្ញា​នេះ ដើម្បី​ពន្យល់​ផ្ទាល់​មាត់​អំពី​សំណើ​របស់​ពួក​គេ។ អ្នកនាំពាក្យ​របស់​គណបក្ស​សម រង្ស៊ី លោក​យឹម សុវណ្ណ​បាន​អត្ថាធិប្បាយ​ស្វាគមន៍​ការ​ឆ្លើយតប​ជា​វិជ្ជមាន​របស់​ក្រសួង​ មហាផ្ទៃ​នៅ​ពេល​នេះ។ លោក​ថា វប្បធម៌​នៃ​ការ​ជួប​ពិភាក្សា​គ្នា​គឺ​ជា​សញ្ញា​ល្អ​ដើម្បី​ចៀសវាង​ទំនាស់។ សម្រាប់ ​មន្ត្រី​នាំពាក្យ​គណបក្ស​សម រង្ស៊ី​ដដែល ការ​ធានា​សិទ្ធិពលរដ្ឋ​គ្រប់រូប​អោយបាន​បោះឆ្នោត​គ្រប់​គ្នា និង​ឯករាជ្យភាព និង​ប្រសិទ្ធិភាព​របស់​គណៈ កម្មា ធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​​ក៏​ជា​ការ​ចង់​បាន​របស់​អង្គការ​ សហប្រជាជាតិផង​ដែរ៕

5 comments:

Anonymous said...

Mr. Sar Kheng,

Wake up!! You are really Khmer.

Please do the right thing by overhauling this NEC.

You will be our Khmer hero when the CNRP wins this 2013 election.

Leave a legacy as Khmer hero when you die. It is not too late. You still have time and means to build your own status as Khmer hero.

Bun Thoeun

Anonymous said...

Mr Sar kheng your life is not much longer,your wealth is also enormous and reputetion name is not really bad and you served yek cong long enough to release Khmer people to the exact Khmer people hand. If you wait little bit longer your life will risky like Kadafy.The time is come and your time is ready to retired now. UN and the free world will point the finger at you now. Be prepare and good luck to you cpp.

Anonymous said...

support both above.

The truth is the truth.
it is the war between the Vietnamese government and the Cambodians people.
Now we have the best leaders we can have, Rainsy and Sokha, and not Sihanouk or Sihamony or Sen.
Please be awakened all Khmer including those in the CPP.
There is no reason for Vietnamese to love Khmer and I do not blame them.
They work hard for their nation , for their pleople, and that mean they must destroy us, and why why we remain idiotic.

Anonymous said...

Mr Sar Kheng you have a very good reputation of being a very kind and hard working person, so don't let the CPP ruin your reputation. You have to learn to stand up for what is right for our nation not what the viet said or the hun said. they are murderers and you are not, for what I have heard about you. so just be clean Mr kheng, right now you have all the wealth in the world but those wealth will not save you when your time come. So speak up and against those who are corrupted, who abuse their power to get what they want and to those who committed such war crime against humanity and the souls will appreciate you much and will leave a legacy for your children and grandchildren to come. I know you have helped many of those innocent out of jail and I know deep down in your heart you are a very good person. You see, the truth will always be the truth, no matter what you do. when you are good they would say and when you are bad the whole world also knows about it as well. e,g everyone said Hun's wife killed Pisit Pilica and Hun order to kill chea vichea as well the 97 granade attack, see! Mr Sar, just be good ok.

Anonymous said...

CAMBODIA NATIONAL RESCUE PARTY POWER IS SO ENORMOUS THAT EVEN HUN XEN HAS TO EXCEPT CONDITION FROM OPPOSITION PARTY, THIS IS SHOWN THAT CNRP IS STRONG & POWERFUL THAT DICTATOR CANNOT IGNORE! WHEN KHMER ARE UNITED OUR POWER IS ENORMOUS, DO WE THINK THAT DICTATOR XEN WOULD AGREE TO THIS MEETING IF TWO OPPOSITION PARTY WERE NOT MERGE? I DON'T THINK SO. SO THIS IS GOT TO BE KHMER POWER THAT MAKE CPP TO NEGOTIATE LIKE THIS. SO VICTORY FOR CAMBODIA NATIONAL RESCUE PARTY THAT CAUSE WORLD ATTENTION, CAUSE WHEN THE WORLD TURN TO OUR ATTENTION THE HANOI'S COMMUNIST THEIVE WILL BE AFRAID.