Wednesday, September 19, 2012

ស្រុកស្មែរ សម័យដែកជោរ ចោរប្លន់ដោយ ធូរ រលង់

អាជ្ញាធរ​មិន​ទាន់​រក​ឃើញ​ចោរ​ប្លន់​អាណិក​ជន​នៅ​ភ្នំ​វល្លិ

Tuesday, 18 September 2012
គឹ​​ម​ ​សា​រុំ​
The Phnom Penh Post

កែបៈ សមត្ថកិច្ច​នៅ​មិន​ទាន់​កំណត់​បាន​នូវ​អត្ត​សញ្ញាណ ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ ចូល​ប្លន់​ផ្ទះ​អាណិក​ជន​ខ្មែរ នៅ​ចំណុច​ចម្ការ​បី​ជើង​ភ្នំ​វល្លិ ក្នុង​ឃុំ​ពង​ទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប កាល​ពី​ថ្ងៃ​ទី ១៣ កញ្ញា នៅ​ឡើយ​ទេ។

លោក សែម បញ្ញាមន អធិការ​នគរ​បាល​ស្រុក​ដំណាក់​ចង្អើរ​កាល​ពី​ម្សិល​មិញ​ប្រាប់​ថា ករណី​ចោរ​ប្លន់​នៅ​តំបន់​ចម្ការ​បី ភ្នំវល្លិ ទៅ​លើ​អាណិក​ជន​ខ្មែរ​មក​ពី​សហរដ្ឋ​អាមេរិក​នោះ​កម្លាំង​ចម្រុះ​នគរ​បាល និង​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ដំណាក់​ចង្អើរ កំពុង​តែ​ស្រាវ​ជ្រាវ​ស្វែង​រក​ចាប់​ខ្លួន​ជន​ល្មើស។

លោកបន្តថា៖ «យើង​នៅ​មិន​ទាន់​អាច​កំណត់​មុខ​សញ្ញា​ក្រុម​ចោរ​ប្លន់​បាន​នៅ​ឡើយ​ទេ រហូត​មក​ដល់​ពេល​នេះ ប៉ុន្តែ​សមត្ថកិច្ច​កំពុង​ដុត​ដៃ​ដុត​ជើង​តាម​ស្វែង​រក ហើយ​យើង​ក៏​មិន​អាច​កំណត់​បាន​ថា ជា​ក្រុម​ចោរ​នៅ​ក្នុង​ភូមិ​ឬមក​ពី​ក្រៅ​ភូមិ​ដែរ​ទេ»។

លោកបញ្ជាក់​ថា អាណិក​ជន​ខ្មែរ​មក​ពី​សហ​រដ្ឋ​អាមេរិក ដែល​ត្រូវ​ចោរ​ប្លន់​នោះ​គាត់​ទិញ​ដី​ចម្ការ​នេះ​យូរ​ហើយ ប៉ុន្តែ​ទើប​តែ​មក​រស់​នៅ​ទី​នោះ​ក្នុង​អំឡុង​ឆ្នាំ​២០១២​នេះ​ទេ។


លោក ព្រំ សុវណ្ណ អនុ​ប្រធាន​ការិយា​ល័យ​កណ្តាល​ព្រហ្ម​ទណ្ឌ​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​កែប ដែល​ចុះ​អង្កេត​ករណី​នេះ​បាន​ប្រាប់​ថា ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​នេះ​ជា​មុខ​សញ្ញា​ឆ្លង​ខេត្ត​ចូល​មក​ធ្វើ​សកម្ម​ភាព​ប្លន់។ លោក​ថា សមត្ថ​កិច្ច​ប៉ូលិស​និង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត កំពុង​តែ​ស្រាវ​ជ្រាវ​តាម​ចាប់​ខ្លួន​ក្រុម​ល្មើស។

លោក ព្រំ សុវណ្ណ បន្តថា ក្នុង​អំពើ​ប្លន់​ប្រដាប់​អាវុធ​នោះ បើ​តាម​ជន​រង​គ្រោះ កេត រេន អាយុ​៦៩​ឆ្នាំ បាន​រៀប​រាប់​ប្រាប់​ថា ក្រុម​ចោរ​ប្លន់​មាន​គ្នា​៤នាក់ បាន​ធ្វើ​សកម្មភាព​ប្លន់​​នៅ​ប្រមាណ​ជា​ម៉ោង​៧យប់​ថ្ងៃ​ទី​១៣​កញ្ញា ដោយ​មាន​ប្រើ​អាវុធ​ខ្លី១​ដើម និង​អាវុធ​វែង​៣ដើម មិន​ស្គាល់​ម៉ាក។

លោកអះអាង​តាម​សម្តី​ជន​រង​គ្រោះ​ដែរ​ថា ក្រុម​ចោរ​មិន​បាន​ចាប់​ចង​គាត់​ទេ តែ​ពួកវា​ប្លន់​យក​បាន​ប្រាក់​១៣០​ដុល្លារ​អាមេរិក​និង​លុយ​ខ្មែរ​២​លាន​៥​សែន​រៀល ម៉ូតូ​ហុង​ដា សេ​១២៥ ស៊េរី ២០១២ មួយ​គ្រឿង និង​ម៉ូតូ​ហុង​ដា សេ​១២៥ ស៊េរី ២០០៦ របស់​កម្មករ​១​គ្រឿង។

លោក​បញ្ជាក់​ថា ផ្ទះ​អាណិក​ជន​រូប​នេះ​បាន​មក​រស់​នៅ​ស្រុក​ខ្មែរ​តែ​ម្នាក់​ឯង​ទេ មាន​ផ្ទះ​ទំហំ​៥ម៉ែត្រ​ជម្រៅ​១០​ម៉ែត្រ​ជញ្ជាំង​ឥដ្ឋ ប្រក់​ស័ង្កសី ហើយ​មាន​ដី​ចម្ការ​ចំនួន ៨ ហិកតា៕

1 comment:

anonymous007 said...

នេះគឺជាការឆ្លើយតបទៅនឹងអត្ថបទមួយដែលបានចុះផ្សាយកាលពីថ្ងៃទី២៧ខែសីហាឆ្នាំ២០១២របស់KI(ទាយាទឃាតករនិងត្រកូលអសិរ្ពិស)ដែលសរសេរដោយលោកទេព មរកត។លោកធនសារាយ បច្ចុប្បន្នជាប្រធានសមាគមអាដហុកមានឈ្មោះដើមង៉ោហុងហួរព្រោះលោកជាកូនខ្មែរកាត់ចិននិងមានដើមកំណើតនៅស្រុកអូររាំងឪខេត្តកំពង់ចាម។លោកបានប្តូរឈ្មោះនៅឆ្នាំ១៩៧៩ពេលត្រឡប់ចូលមកទីក្រុងភ្នំពេញវិញព្រោះលោកបារម្ភពីការធ្វើទុក្ខបុកម្នេញរបស់វៀតណាមដែលតែងតែរើសអើងចំពោះអ្នកដែលមានសែស្រឡាយជាកូនខ្មែរកាត់ចិន។លោកជាអតីតអ្នកទោសនយោបាយក្នុងរបបខ្មែរក្រហមនិងរដ្ឋកម្ពុជា(គ្រប់គ្រងដោយវៀតណាម)
-នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(ខ្មែរក្រហម)រយៈពេល១០ខែដាក់ក្នុងមណ្ឌលអប់រំកែប្រែដោយចោទលោកថាពួកលន់ណុល ។
-ក្នុងរបបរដ្ឋកម្ពុជាចន្លោះឆ្នាំ១៩៩០១៩៩១រយៈពេល១៧ខែក្នុងស្ថានភាពគុកងងឹតនិងដាក់ខ្នោះជើងម្ខាង(មន្ទីរឃុំឃាំងតេបី)ដោយពួកគេចោទលោកថា ប្រឆាំងនឹងរបបសង្គមនិយម ។លោក ធន សារាយ ត្រូវបានដោះលែងក្រោយកិច្ចព្រមព្រាង សន្តិភាពក្រុងប៉ារីស នៅខែ ធ្នូឆ្នាំ១៩៩១លោក រួមទាំងអតីតអ្នកទោសនយោបាយមួយចំនួនទៀតបានសំរេចចិត្តនាំគ្នាបង្កើតសមាគមការពារសិទ្ធិមនុស្សនៅកម្ពុជាដែលហៅកាត់ថាអាដហុកនេះឡើង និង ជួយការពារដល់សិទ្ធិជនក្រីក្រ ទន់ខ្សោយ គ្មានអំណាចជាច្រើនពាន់ម៉ឺននាក់ដែលទទួលរងនូវការរំលោភបំពានដោយអយុត្តិធម៌ពីសំណាក់អ្នកមានអំណាចនិងមានទ្រព្យខ្លះ។កត្តានេះហើយទើបក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះសមាគមតែងតែទទួលបាននូវការគាំទ្ររយ៉ាងពេញទំហ៊ឹងពីសំណាក់ប្រជាពលរដ្ឋខ្មែរទួទៅរហូតមានការទទួលស្គាល់ពីមតិជាតិនិងអន្តរជាតិថាជាអង្គការឯករាជ្យអព្យាក្រិត្យ ពិតប្រាកដ។ផ្ទុយទៅវិញគឺមានតែពួកជ្រុលនិយមខ្វះការពិតខ្លះទេដែលមិនទទួលស្គាល់ការងារទាំងនេះហើយតែងតែព្យាយាមប្រើប្រាស់គ្រប់ឧបាយកល់ទុច្ចរិត ដើម្បីបំផ្លាញ កិត្តិយស និងកេរ្តិឈ្មោះ របស់សមាគមអាដហុកដូច អត្ថបទនេះជាដើម។
ក្នុសកម្មភាពខាងលើមានបុគ្គលិកសមាគមមួយចំនួនត្រូវបានទទួលរងនូវការបំភិតបំភ័យការសំឡុតគំរាមកំហែងការប្រមាថអាយុជីវិតព្រមទាំងការប្តឹងផ្តល់ចោទប្រកាន់ទៅតុលាការ ពីសំណាក់ មន្រ្តី ដែលមានអំណាចខ្លាំងក្នុងរដ្ឋាភិបាលមួយចំនួន ដូចជាករណី លោកប៉ែន ប៊ុណ្ណារ៍ លោកសម ចន្ទ័គា និង លោកចាន់ សុវ៉េតថ្មីៗនេះជាដើម។ សមាគមអាដហុកក៏ធ្លាប់ទទួលរងការចោទប្រកាន់បែបលាបពណ៌យ៉ាងអយុត្តិធម៌ពីសំណាក់ក្រុមអ្នកនយោបាយជ្រុលនិយមដែលនៅតែប្រកាន់នូវទស្សនៈដូចពួកខ្មែរក្រហមថាបើមិនមែនមិត្តគឺជាសត្រូវ ទាំងនៅក្នុរដ្ឋាភិបាលក៏ដូចជានៅក្នុងគណបក្សប្រឆាំងជាពិសេសនៅពេលដែលអាដហុកនិយាយការពិតហើយនាំឲ្យប៉ះពាល់ឬបាត់បង់ផលប្រយោជន៏ ក្រុម ឬ បក្សរបស់គេ ជាក់ស្តែងដូចជាកន្លងមក នៅពេលដែលអាដហុកនិយាយត្រង់ៗប៉ះពាល់ទៅលើរដ្ឋាភិបាលខាងរដ្ឋាភិបាលចោទថាអាដហុកថាជាអង្គការប្រឆាំងផ្ទុយទៅវិញនៅពេលអាដហុកនិយាយពីអ្វីដែលរដ្ឋាភិបាលធ្វើត្រូវខាងបក្សប្រឆាំងថាអាដហុកជាពួករដ្ឋាភិបាល។ប៉ុន្តែត្រង់នេះយើងយល់ថាក៏ជាការល្អដែរព្រោះវាអាចបញ្ជាក់បានថា អាដហុកពិតជាអង្គការអព្យាក្រិត្យប្រាកដមែន ។
ចំពោះជីវភាពរស់នៅវិញ លោកធន សារាយ មានផ្ទះតែមួយគត់ដាក់ជួលជាទីស្នាក់ការកណ្តាលឲ្យសមាគមអាដហុកក្នុងតំលៃត្រឹមតែ១៥០០ដុល្លាប៉ុណ្ណោះក្នុងមួយខែដែលបច្ចុប្បន្នផ្ទះវីឡានៅកណ្តាលក្រុងភ្នំពេញ គេជួលបានរហូត ២០០០ដុល្លា ទៅ៣០០០ដុល្លាក្នុងមួយខែ។ហើយផ្ទះនេះលោកបានកាន់កាប់តាំងពីឆ្នាំ១៩៧៩មកម្ល៉េះបន្ទាប់ពីរបបខ្មែរក្រហមដួលរលមិនមែនបានមកក្រោយការបើកសមាគមនោះទេចំណែកផ្ទះដែលលោករស់នៅសព្វថ្ងៃទៀតសោត គឺជាផ្ទះល្វែងទទឹង៤ម៉ែត្រ បណ្តោយ១៥ម៉ែត្រតែប៉ុណ្ណោះ។ការរស់នៅបែបនេះគ្រាន់តែបង្ហាញថាលោកមានជីវភាពសមរម្យតែប៉ុណ្ណោះ មិនមែនដូចការចោទប្រកាន់របស់ KI ថាលោកមានទ្រព្យសម្បត្តិហូរហៀមានផ្ទះជួលជិត១០កន្លែងនិងរស់នៅផ្ទះធំជាងសណ្ឋារគារនោះទេ ។ដូច្នេះអ្នកដែលមានគំនិតជ្រុលនិយមពិសេសអ្នកនយោបាយខ្មែរគួរតែ មានភាពចាស់ទុំឡើង ឈប់មានទស្សនៈលាបពណ៌គ្នាទៅព្រោះការចោទប្រកាន់គ្នាបែបលាបពណ៌នេះធ្វើឲ្យខ្មែរស្លាប់យ៉ាងអយុត្តិធម៌ច្រើនលាននាក់ណាស់ដែលជាបទពិសោធន៏នៅក្នុងទសវត្សកន្លងមក។រីឯម្ចាស់អត្ថបទនោះទៀតសោត ក៏កុំសង្ឈឹមថាអត្ថបទ របស់ខ្លួន មួយនេះអាចមកបំផ្លាញកិត្តិនាមនិងកិត្តិស័ព្ទរបស់ សមាគមអាដហុកដែលជាអង្គការសិទ្ធមនុស្សមានឈ្មោះល្បីរន្ទឺហើយនោះឲ្យសាបសូន្យបានឲ្យសោះព្រោះប្រជាពលរដ្ឋខ្មែរបច្ចុប្បន្នគេចេះវិភាគថ្លឹងថ្លែងនិងពិចារណាបានយ៉ាងល្អលើគ្រប់ព្រឹត្តិការណ៍ដែលបានកើតឡើងថារឿងណាពិតរឿងណាមិនពិតហើយមិនមែនល្ងង់ខ្លៅចាំតែជឿលើពាក្យកុហកភូតភរពាក្យមុសាដែលគ្មានមូលដ្ឋានត្រឹមត្រូវនោះទៀតទេ៕