Saturday, September 22, 2012

បក្សសង្គ្រោះជាតិពិតជាមិនចាំបាច់ សម្រាប់ពួកមេដឹកនាំបក្សប្រជាជន តែពិតជាចាំបាច់សម្រាប់​ ពលរដ្ឋខ្មែរនិងប្រទេសខ្មែរ


(RFAឯកឧត្តម​បណ្ឌិត ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ​និង​សវនកម្ម ឬ​គណៈកម្មការ​ទី​២ នៃ​រដ្ឋ​សភា)

លោក ជាម យៀប៖ ការ​បង្កើត​បក្ស​សង្គ្រោះ​ជាតិ​គឺ​គ្មាន​ភាព​ចាំបាច់​និង​មិន​ចំ​ពេល​វេលា

2012-09-22
ប្រភព៖ អាស៊ីសេរី
សមាជិក​សភា​មក​ពី​គណបក្ស​កាន់​អំណាច កាល​ពី​ពេល​ថ្មីៗ​នេះ បាន​រិះគន់​ថា គំនិត​ផ្ដួច​ផ្ដើម​របស់​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស ដែល​បាន​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ថ្មី​មួយ​ទៀត​នោះ គឺ​គ្មាន​ភាព​ចាំបាច់ និង​មិន​ចំ​ពេល​វេលា។

តំណាង​រាស្ត្រ​រូប​នេះ បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា គ្មាន​ព្រួយ​បារម្ភ​ចំពោះ​ការ​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ឡើយ។ ប៉ុន្តែ មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា គណបក្ស​ថ្មី​នេះ​នឹង​អាច​សង្គ្រោះ​ពលរដ្ឋ​ចេញ​ពី​ការ​បំបិទ​សិទ្ធិ​សេរីភាព ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ការ​រំលោភ​សិទ្ធិ​លំនៅឋាន អំពើ​ពុក​រលួយ និង​អយុត្តិធម៌​សង្គម។
តំណាង​រាស្ត្រ​ចាស់​វស្សា​មក​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប មាន​ប្រសាសន៍​ថា បញ្ហា​សំខាន់​ដែល​ត្រូវ​ការ​សង្គ្រោះ​ពលរដ្ឋ​ខ្មែរ​ពិត​ប្រាកដ​នោះ គឺ​ការ​សង្គ្រោះ​ពលរដ្ឋ​ចេញ​ពី​របប​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ​១៩៧៩។
លោក​បន្ត​ថា ចាប់​តាំង​ពី​ការ​គ្រប់គ្រង​ប្រទេស​សម្រាប់​អាណត្តិ​ទី​ពីរ នៃ​រដ្ឋាភិបាល ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មក បាន​នាំ​ឲ្យ​មាន​ស្ថិរភាព​នយោបាយ​ពិត​ប្រាកដ ហើយ​ពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​សេរីភាព​ប្រកប​ដោយ​លទ្ធិប្រជាធិបតេយ្យ៖ «ឥឡូវ​នេះ ជាតិ​យើង​បាន​ដើរ​មក​ដល់​ទី​នេះ​ហើយ យើង​មាន​មុខ​មាត់​ក្នុង​ឆាក​អន្តរជាតិ។ ហើយ​អ៊ីចឹង យើង​ឃើញ​គេ​ដាក់​ពាក្យ​ថា​សង្គ្រោះ​ជាតិ​នេះ មិន​ដឹង​ជា​សង្គ្រោះ​អ្វី​ទៀត​ទេ។ នេះ​គ្រាន់​តែ​ជា​ឈ្មោះ ហើយ​យើង​ឃើញ​ថា ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ក៏​ជា​សិទ្ធិ​របស់​គេ​ទេ។ ប៉ុន្តែ យើង​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច តាំង​ពី​អាណត្តិ​ទី២ រហូត​មក​ទល់​បច្ចុប្បន្ន​នេះ យើង​នឹង​ខិតខំ​បន្ត​ទៅ​ទៀត ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាជន​កាន់​តែ​យល់​ដឹង​អំពី​កម្មវិធី​នយោបាយ​របស់​គណបក្ស​នេះ ក្នុង​ការ​ដឹកនាំ​ប្រជាជន និង​ប្រទេស​ជាតិ​ត​ទៅ​ទៀត»
ប៉ុន្តែ មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​សង្គ្រោះ​ពលរដ្ឋ​ខ្មែរ កាល​ពី​ឆ្នាំ​១៩៧៩ នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ ជា​ការ​ចូល​ឈ្លាន​ពាន​របស់​កងទ័ព​វៀតណាម ដែល​សកលលោក​ក៏​ជា​សាក្សី​នៃ​ព្រឹត្តិការណ៍​នេះ។
អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មាន​ប្រសាសន៍​ថា បើ​ទោះ​បី​ជា​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ដែល​តម្រូវ​ឲ្យ​ដក​កងទ័ព​វៀតណាម ចេញ​ពី​កម្ពុជា ឲ្យ​អស់​ក៏ដោយ រហូត​មក​ទល់​ពេល​នេះ លោក​សង្ស័យ​ថា វៀតណាម បាន​បន្សល់​ទុក​កងទ័ព និង​ជន​អន្តោប្រវេសន៍​ជាច្រើន​នៅ​ប្រទេស​កម្ពុជា។
លោក កឹម សុខា មាន​ប្រសាសន៍​បន្ត​ថា បញ្ហា​ក្នុង​សង្គម​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​សង្គ្រោះ​នោះ គឺ​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន អំពើ​ពុករលួយ ការ​រំលោភ​អំណាច និង​ភាព​ក្រីក្រ​នៅ​កម្ពុជា ខណៈ​ពលរដ្ឋ​ខ្មែរ​សឹង ៧០% រស់នៅ​ក្នុង​ភាព​ក្រីក្រ៖ «យើង​ដឹង​ហើយ​ថា កម្ពុជា​យើង​កន្លង​មក គ្រោះ​ដោយ​កុម្មុយនីស្ត​ផ្តាច់​ការ ប៉ុល ពត ខ្មែរ​ក្រហម​កាប់​សម្លាប់ ជម្លៀស​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន។ ឥឡូវ​នេះ ដល់​ពេល​គណបក្ស​ប្រជាជន​កម្ពុជា កាន់​អំណាច​ឥឡូវ​នេះ ក៏​នៅ​តែ​មាន​ការ​ជម្លៀស​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ដដែល។ ដូច្នេះ​ហើយ យើង​ត្រូវ​សង្គ្រោះ។ ប្រសិន​បើ គណបក្ស​ប្រជាជន​ដឹកនាំ​រដ្ឋាភិបាល​អត់​មាន​ការ​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​ដីធ្លី ឬ​ចេញ​ពី​លំនៅឋាន​ទេ នោះ​យើង​មិន​ចាំបាច់​សង្គ្រោះ​ទេ។ ប៉ុន្តែ គាត់​នៅ​មាន​ជម្លៀស​ប្រជាជន​ត​ទៀត ដូច្នេះ​ហើយ បាន​ជា​យើង​ត្រូវ​សង្គ្រោះ​ត​ទៅ​ទៀត»
គណបក្ស សិទ្ធិ​មនុស្ស និង​គណបក្ស សម រង្ស៊ី បាន​សម្រេច​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​ពី​មេ​ដឹកនាំ​នៃ​គណបក្ស​ទាំង​ពីរ ព្រមព្រៀង​គ្នា​ក្នុង​ទីក្រុង​ម៉ានីល (Manila) ប្រទេស​ហ្វីលីពីន កាល​ពី​ខែ​កក្កដា កន្លង​ទៅ ដើម្បី​ប្រជែង​យក​អំណាច​ពី​គណបក្ស​ប្រជាជន​កម្ពុជា តាម​រយៈ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣។
ទោះ​បី​ជា​មាន​ជំនឿ ជឿជាក់​ដ៏​មុខមាំ​របស់​ក្រុម​មេ​ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​ក៏ដោយ ក៏​លោក ជាម យៀប អះអាង​ថា លោក​គ្មាន​ការ​រន្ធត់​អំពី​ការ​ប្រកាស​ទាំង​នេះ​ឡើយ៖ «ក្នុង​ការ​បង្រួប​បង្រួម​គ្នា​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស ដែល​ចូល​គ្នា​កាល​ពី​ពេល​ថ្មីៗ​នេះ ខ្ញុំ​សូម​អះអាង​ថា ក្នុង​នាម​ខ្ញុំ​ជា​សមាជិក​គណបក្ស​នយោបាយ គណបក្ស​នេះ​គ្មាន​កោត​ញញើត ឬ​ក៏​គ្មាន​ញ័រ​ទេ និយាយ​ឲ្យ​សាមញ្ញ​ទៅ គឺ​គ្មាន​ការ​ព្រួយ​បារម្ភ​ទេ ចំពោះ​ការ​បង្កើត​គណបក្ស​ប្រឆាំង​ទាំង​ពីរ​ចូល​គ្នា​ជា​គណបក្ស​តែ​មួយ​នេះ។ ប៉ុន្តែ គ្រាន់​តែ​ជា​ការ​វិភាគ​របស់​ខ្ញុំ​ទេ គឺ​ថា គណបក្ស​ទាំង​ពីរ​នេះ​នឹង​មិន​អាច​រស់នៅ​ជាមួយ​គ្នា​បាន​យូរ​អង្វែង​នោះ​ទេ»
ជុំវិញ​ការ​អះអាង​របស់​លោក ជាម យៀម នេះ​ដែរ តំណាង​រាស្ត្រ​ពី​ខាង​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ មាន​ប្រសាសន៍​ថា ការ​ច្របាច់​បក្ស​ប្រឆាំង​ទាំង​ពីរ​ចូល​គ្នា​នេះ គឺ​ធ្វើ​ឡើង​ស្រប​ទៅ​តាម​បំណង​ប្រាថ្នា​របស់​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ជា​យូរ​មក​ហើយ៖ «ការ​រួប​រួម​រវាង​គណបក្ស​ទាំង​ពីរ មិន​មាន​បំណង​ធ្វើ​ឲ្យ​គណបក្ស​ណា​ភ័យ​រន្ធត់​ទេ។ បំណង​សំខាន់ គឺ​ការ​សង្គ្រោះ​ប្រទេស​ជាតិ​ចេញ​ពី​ស្ថានភាព​បច្ចុប្បន្ន​នេះ ហើយ​ក៏​ជា​ការ​ទាម​ទារ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ទូទៅ​ដែរ។ ដូច្នេះ​ហើយ គណបក្ស​កាន់​អំណាច​នេះ គួរ​តែ​ជំរុញ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហ្នឹង បំពេញ​តួនាទី​របស់​ខ្លួន​ជា​គោលការណ៍ គឺ​អព្យាក្រឹត្យ ដើម្បី​នាំ​មក​នូវ​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌»
លោក​បន្ត​ថា គណបក្ស​នយោបាយ​មួយ​ចំនួន រួម​ទាំង​បក្ស​កាន់​អំណាច​ផង​នោះ សុទ្ធ​តែ​ទាយ​ខុស​អំពី​ការ​ដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​ស្ថិតស្ថេរ។ លោក សុន ឆ័យ អះអាង​ថា គណបក្ស​ថ្មី​មួយ​នេះ គឺ​បង្កើត​ឡើង​ដោយ​យក​ឧត្តមគតិ​ជាតិ​ជា​មូលដ្ឋាន ការ​គ្រប់គ្រង​ប្រទេស​មួយ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ។
លោក​បន្ត​ថា ប្រសិន​បើ​គណបក្ស​កាន់​អំណាច មាន​ចិត្ត​ជា​កីឡាករ​មែន​នោះ គេ​មិន​ត្រូវ​ប្រើ​ល្បិច​បំបែក​បំបាក់ និង​រាំងស្ទះ​ដល់​កិច្ចការ​នៃ​ក្រុម​ប្រឆាំង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ បក្ស​កាន់​អំណាច ត្រូវ​ជំរុញ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ ម្យ៉ាង​ទៀត បក្ស​កាន់​អំណាច មិន​ត្រូវ​ប្រើប្រាស់​ស្ថាប័ន​ជាតិ ប្រើប្រាស់​ឥទ្ធិពល ប្រើប្រាស់​លុយ ដើម្បី​កេង​យក​ប្រយោជន៍​នយោបាយ ដែល​ធ្វើ​ឲ្យ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត ផ្ទុយ​ពី​ឆន្ទៈ​ពិត​ប្រាកដ​របស់​ពលរដ្ឋ​នោះ​ទេ។
ទោះ​បី​ជា​មាន​ការ​ចោទ​ប្រកាន់​បែប​នេះ​ក៏ដោយ ក៏​ក្រុម​មន្ត្រី​បក្ស​ប្រជាជន​កម្ពុជា អះអាង​ថា ដំណើរ​ការ​បោះ​ឆ្នោត និង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា តែង​តែ​ទទួល​ស្គាល់​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ថា បាន​ធ្វើ​ឡើង​ប្រកប​ដោយ​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ៕



5 comments:

Anonymous said...

បណ្ឌិតពងក្ដ ចេញពីសាលាឆទានមានតម្រិះ
ពីមេព្រាយក្បាល ៨ សំដីដូចយកមេឃទ្រាប់
គូថ មនុស្សមិនមានវិចារណញ្ញាណបែបនេះ
ទាល់តែឃើញក្ដារមឈូសទើបស្រក់ទឹកភ្នែក។

Anonymous said...

ចំពោះអ្នកនយោបាយដែលគេស្រឡាញ់អំណាច
ដែលគេស្តាយដំណែង,គេអត់គិតពិការស្តាយអា
យុជីចិតអ្នកស្នេហាជាតិទេ,គេអត់គិតអំពីអាយុជី វិតប្រទេសជាតិទេដែលសត្រូវលេបត្របាក់ និងកំ
ពុងឈ្លានពានទេគឺ៖គេធ្វើយ៉ាងណាដើម្បិបន្តពូជ
ត្រកូលរបស់គេកុំឲ្យបាត់ឈ្មោះ..ទោះជាធ្វើកញ្ជះ យួននិងសៀម ដែលជាចោរប្លន់ទឹកដីក៏គេមិនខ្វល់
អំពីកេរឈ្មោះខ្មែរដែលធ្លាប់ល្បីទេ..៕ ព្រោះពូជ
ស្តេចត្រសក់ផ្អែមនេះចេះត្រឹមតែវាយប្រកាប់គ្នាដើ
ម្បិអំណាចធ្វើឲ្យប្រទេស១នេះរួញតូចដូចសព្វថ្ងៃ។

ពេលនេះពលរដ្ឋបានឃើញច្បាស់ថា៖ពួកនេះបាន
តែសន្យា,តែមិនដែលបានគោរពសន្យាទេ។ហើយ
សព្វថ្ងៃខ្មែរមិនទាន់មានអ្នកនយោបាយទេ,មានត្រឹ
មតែអ្នកបំបង់បាយ។ចំពោះនយោបាយ និង អ្នក នយោបាយមាននាមបទពីរខុសគ្នា នយោបាយគឺ៖
១,នយោបាយគឺជាទ្រិស្តី,ជាមេរៀនដែលបច្ចុប្បន្ន
គេបានបើកបង្រៀននៅក្នុងមហាវិទ្យាលយ័វិជ្ជាសា
ស្រ្តនយោបាយដែលគេបង្រៀមមនុស្សឲ្យដឹកនាំឲ្យ
ចេះធ្វើកិច្ចការដើម្បិបំរើមនុស្សក្នុងគោលបំណងល្អ
និងដើម្បីធ្វើឲ្យមានភាពរីកចំរើន សំរាប់ពលរដ្ឋជា ម្ចាស់អំណាច មិនមែនសំរាប់អ្នកដឹកនាំពូជស្តេច មន្រ្តីទេ។
ទី២,ត្រូវមានទំនុកទុកចិត្តខ្លួនឯង ត្រូវជ្រើសរើស
អ្នកដឹកនាំដែលមានវិជ្ជាជីវៈមកដឹកនាំខ្លួននិងប្រទេសឲ្យមានការរីកចំរើន។ ដូច្នេះ បើលោកយាយ,តា
អ៊ំប្រុសស្រី,ពូ,មីងសាស់ទំដែលមិនពូកែនូវសមត្ថ
ភាពក្នុងការប្រើប្រាស់ប្រពន្ធ័វិទ្យាអន្តរៈបណ្តាញសូមពឹងក្មេងៗដែលជាកូនចៅជំនាន់ក្រោយឲ្យជួយជ្រុំ
ជ្រែង,ហើយអាចចែករំលែកប្រវត្តិសាស្រ្តដែលខុ
សឆ្គងនៃការដឹកនាំព្រមទាំងអំពើបោកប្រាស់របស់
ពួកស្តេច,ពួកមន្រ្តីដែលធ្វើខុសនិងបានបោកប្រា ស់ពលរដ្ឋខ្មែរ ដែលបច្ចុប្បន្ននេះត្រូវបានគេគាស់ក
កាយស្រាយបំភ្លឺលើកបង្ហាញឲ្យឃើញនៅលើអន្តរៈបណ្តាញទាំងអស់ដើម្បិបាបដឹង,បានយល់,បាន
ស្តាប៉,បានឮ,ដើម្បីឆ្លុះបញ្ជាំងពីគំនិតសារជាតិនៃ
អ្នកដឹកនាំដែលមិនបានគិតអំពីផលប្រយោជន៍រួម
កាពារប្រទេសជាតិម្តងណាទេ។ ដោយបានដឹងនូវ
អំពើទាំងនេះ យើងជាពលរដ្ឋត្រូវតែនៅមាឧកាស
ជ្រើសរើសមេដឹកនាំ។ ហើយបញ្ជប់មេដឹកនាំរបប ផ្តាច់ការ សំឡុតសំឡាប់នេះចោលចេញទើបខ្មែរ
បានសុខ៕



Anonymous said...

The more I look at Cheam Yearp, the more he looks like "AH KOY"

could these two clowns are related?


Baay Kdaing

Anonymous said...

For him it's really not the good time to rescue the nation right now, it should be next ten years because by then Cambodia is really in Big trouble while more 50% of voters are Vietnamese and everythings owned by Chinese.

Seebay Kdaing

Anonymous said...

រាល់ពេលឃើញអាមុខយួនហើមនេះ ចង់តែកាប់វាមួយពូថៅ......អាយួនឈាមក្រពើ!..