លោក ជាម យៀប៖ ការបង្កើតបក្សសង្គ្រោះជាតិគឺគ្មានភាពចាំបាច់និងមិនចំពេលវេលា
ដោយ តាំង សារ៉ាដា
2012-09-22
ប្រភព៖ អាស៊ីសេរី
សមាជិកសភាមកពីគណបក្សកាន់អំណាច កាលពីពេលថ្មីៗនេះ បានរិះគន់ថា គំនិតផ្ដួចផ្ដើមរបស់គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ដែលបានបង្កើតគណបក្សសង្គ្រោះជាតិ ថ្មីមួយទៀតនោះ គឺគ្មានភាពចាំបាច់ និងមិនចំពេលវេលា។
តំណាងរាស្ត្ររូបនេះ បន្តថា គណបក្សប្រជាជនកម្ពុជា គ្មានព្រួយបារម្ភចំពោះការប្រកួតប្រជែងក្នុងការបោះឆ្នោតឡើយ។ ប៉ុន្តែ មេដឹកនាំគណបក្សសង្គ្រោះជាតិ បានអះអាងថា គណបក្សថ្មីនេះនឹងអាចសង្គ្រោះពលរដ្ឋចេញពីការបំបិទសិទ្ធិសេរីភាព ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ការរំលោភសិទ្ធិលំនៅឋាន អំពើពុករលួយ និងអយុត្តិធម៌សង្គម។
តំណាងរាស្ត្រចាស់វស្សាមកពីខាងគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប មានប្រសាសន៍ថា បញ្ហាសំខាន់ដែលត្រូវការសង្គ្រោះពលរដ្ឋខ្មែរពិតប្រាកដនោះ គឺការសង្គ្រោះពលរដ្ឋចេញពីរបបខ្មែរក្រហម កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
លោកបន្តថា ចាប់តាំងពីការគ្រប់គ្រងប្រទេសសម្រាប់អាណត្តិទីពីរ នៃរដ្ឋាភិបាល ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មក បាននាំឲ្យមានស្ថិរភាពនយោបាយពិតប្រាកដ ហើយពលរដ្ឋខ្មែរមានសិទ្ធិសេរីភាពប្រកបដោយលទ្ធិប្រជាធិបតេយ្យ៖ «ឥឡូវនេះ ជាតិយើងបានដើរមកដល់ទីនេះហើយ យើងមានមុខមាត់ក្នុងឆាកអន្តរជាតិ។ ហើយអ៊ីចឹង យើងឃើញគេដាក់ពាក្យថាសង្គ្រោះជាតិនេះ មិនដឹងជាសង្គ្រោះអ្វីទៀតទេ។ នេះគ្រាន់តែជាឈ្មោះ ហើយយើងឃើញថា ទោះបីជាយ៉ាងណាក៏ដោយ ក៏ជាសិទ្ធិរបស់គេទេ។ ប៉ុន្តែ យើងឃើញថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច តាំងពីអាណត្តិទី២ រហូតមកទល់បច្ចុប្បន្ននេះ យើងនឹងខិតខំបន្តទៅទៀត ដើម្បីធ្វើយ៉ាងណាឲ្យប្រជាជនកាន់តែយល់ដឹងអំពីកម្មវិធីនយោបាយរបស់គណបក្សនេះ ក្នុងការដឹកនាំប្រជាជន និងប្រទេសជាតិតទៅទៀត»។
ប៉ុន្តែ មេដឹកនាំគណបក្សសង្គ្រោះជាតិ អះអាងថា គណបក្សប្រជាជនកម្ពុជា មិនបានសង្គ្រោះពលរដ្ឋខ្មែរ កាលពីឆ្នាំ១៩៧៩ នោះទេ តែផ្ទុយទៅវិញ ជាការចូលឈ្លានពានរបស់កងទ័ពវៀតណាម ដែលសកលលោកក៏ជាសាក្សីនៃព្រឹត្តិការណ៍នេះ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍ថា បើទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលតម្រូវឲ្យដកកងទ័ពវៀតណាម ចេញពីកម្ពុជា ឲ្យអស់ក៏ដោយ រហូតមកទល់ពេលនេះ លោកសង្ស័យថា វៀតណាម បានបន្សល់ទុកកងទ័ព និងជនអន្តោប្រវេសន៍ជាច្រើននៅប្រទេសកម្ពុជា។
លោក កឹម សុខា មានប្រសាសន៍បន្តថា បញ្ហាក្នុងសង្គមដែលគណបក្សសង្គ្រោះជាតិត្រូវសង្គ្រោះនោះ គឺការបណ្ដេញពលរដ្ឋចេញពីលំនៅឋាន អំពើពុករលួយ ការរំលោភអំណាច និងភាពក្រីក្រនៅកម្ពុជា ខណៈពលរដ្ឋខ្មែរសឹង ៧០% រស់នៅក្នុងភាពក្រីក្រ៖ «យើងដឹងហើយថា កម្ពុជាយើងកន្លងមក គ្រោះដោយកុម្មុយនីស្តផ្តាច់ការ ប៉ុល ពត ខ្មែរក្រហមកាប់សម្លាប់ ជម្លៀសពលរដ្ឋចេញពីលំនៅឋាន។ ឥឡូវនេះ ដល់ពេលគណបក្សប្រជាជនកម្ពុជា កាន់អំណាចឥឡូវនេះ ក៏នៅតែមានការជម្លៀសប្រជាពលរដ្ឋចេញពីលំនៅឋានដដែល។ ដូច្នេះហើយ យើងត្រូវសង្គ្រោះ។ ប្រសិនបើ គណបក្សប្រជាជនដឹកនាំរដ្ឋាភិបាលអត់មានការជម្លៀសពលរដ្ឋចេញពីដីធ្លី ឬចេញពីលំនៅឋានទេ នោះយើងមិនចាំបាច់សង្គ្រោះទេ។ ប៉ុន្តែ គាត់នៅមានជម្លៀសប្រជាជនតទៀត ដូច្នេះហើយ បានជាយើងត្រូវសង្គ្រោះតទៅទៀត»។
គណបក្ស សិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី បានសម្រេចបង្កើតគណបក្សសង្គ្រោះជាតិ ក្រោយពីមេដឹកនាំនៃគណបក្សទាំងពីរ ព្រមព្រៀងគ្នាក្នុងទីក្រុងម៉ានីល (Manila) ប្រទេសហ្វីលីពីន កាលពីខែកក្កដា កន្លងទៅ ដើម្បីប្រជែងយកអំណាចពីគណបក្សប្រជាជនកម្ពុជា តាមរយៈការបោះឆ្នោតឆ្នាំ២០១៣។
ទោះបីជាមានជំនឿ ជឿជាក់ដ៏មុខមាំរបស់ក្រុមមេដឹកនាំបក្សសង្គ្រោះជាតិក៏ដោយ ក៏លោក ជាម យៀប អះអាងថា លោកគ្មានការរន្ធត់អំពីការប្រកាសទាំងនេះឡើយ៖ «ក្នុងការបង្រួបបង្រួមគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ដែលចូលគ្នាកាលពីពេលថ្មីៗនេះ ខ្ញុំសូមអះអាងថា ក្នុងនាមខ្ញុំជាសមាជិកគណបក្សនយោបាយ គណបក្សនេះគ្មានកោតញញើត ឬក៏គ្មានញ័រទេ និយាយឲ្យសាមញ្ញទៅ គឺគ្មានការព្រួយបារម្ភទេ ចំពោះការបង្កើតគណបក្សប្រឆាំងទាំងពីរចូលគ្នាជាគណបក្សតែមួយនេះ។ ប៉ុន្តែ គ្រាន់តែជាការវិភាគរបស់ខ្ញុំទេ គឺថា គណបក្សទាំងពីរនេះនឹងមិនអាចរស់នៅជាមួយគ្នាបានយូរអង្វែងនោះទេ»។
ជុំវិញការអះអាងរបស់លោក ជាម យៀម នេះដែរ តំណាងរាស្ត្រពីខាងគណបក្ស សម រង្ស៊ី លោក សុន ឆ័យ មានប្រសាសន៍ថា ការច្របាច់បក្សប្រឆាំងទាំងពីរចូលគ្នានេះ គឺធ្វើឡើងស្របទៅតាមបំណងប្រាថ្នារបស់ពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសជាយូរមកហើយ៖ «ការរួបរួមរវាងគណបក្សទាំងពីរ មិនមានបំណងធ្វើឲ្យគណបក្សណាភ័យរន្ធត់ទេ។ បំណងសំខាន់ គឺការសង្គ្រោះប្រទេសជាតិចេញពីស្ថានភាពបច្ចុប្បន្ននេះ ហើយក៏ជាការទាមទាររបស់ប្រជាពលរដ្ឋខ្មែរជាទូទៅដែរ។ ដូច្នេះហើយ គណបក្សកាន់អំណាចនេះ គួរតែជំរុញឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហ្នឹង បំពេញតួនាទីរបស់ខ្លួនជាគោលការណ៍ គឺអព្យាក្រឹត្យ ដើម្បីនាំមកនូវការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌»។
លោកបន្តថា គណបក្សនយោបាយមួយចំនួន រួមទាំងបក្សកាន់អំណាចផងនោះ សុទ្ធតែទាយខុសអំពីការដឹកនាំរបស់គណបក្សសង្គ្រោះជាតិ មិនស្ថិតស្ថេរ។ លោក សុន ឆ័យ អះអាងថា គណបក្សថ្មីមួយនេះ គឺបង្កើតឡើងដោយយកឧត្តមគតិជាតិជាមូលដ្ឋាន ការគ្រប់គ្រងប្រទេសមួយប្រកបដោយការទទួលខុសត្រូវ។
លោកបន្តថា ប្រសិនបើគណបក្សកាន់អំណាច មានចិត្តជាកីឡាករមែននោះ គេមិនត្រូវប្រើល្បិចបំបែកបំបាក់ និងរាំងស្ទះដល់កិច្ចការនៃក្រុមប្រឆាំងនោះទេ។ ផ្ទុយទៅវិញ បក្សកាន់អំណាច ត្រូវជំរុញឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ម្យ៉ាងទៀត បក្សកាន់អំណាច មិនត្រូវប្រើប្រាស់ស្ថាប័នជាតិ ប្រើប្រាស់ឥទ្ធិពល ប្រើប្រាស់លុយ ដើម្បីកេងយកប្រយោជន៍នយោបាយ ដែលធ្វើឲ្យលទ្ធផលនៃការបោះឆ្នោត ផ្ទុយពីឆន្ទៈពិតប្រាកដរបស់ពលរដ្ឋនោះទេ។
ទោះបីជាមានការចោទប្រកាន់បែបនេះក៏ដោយ ក៏ក្រុមមន្ត្រីបក្សប្រជាជនកម្ពុជា អះអាងថា ដំណើរការបោះឆ្នោត និងលទ្ធផលនៃការបោះឆ្នោតនៅកម្ពុជា តែងតែទទួលស្គាល់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ថា បានធ្វើឡើងប្រកបដោយលទ្ធិប្រជាធិបតេយ្យពិតប្រាកដ៕
5 comments:
បណ្ឌិតពងក្ដ ចេញពីសាលាឆទានមានតម្រិះ
ពីមេព្រាយក្បាល ៨ សំដីដូចយកមេឃទ្រាប់
គូថ មនុស្សមិនមានវិចារណញ្ញាណបែបនេះ
ទាល់តែឃើញក្ដារមឈូសទើបស្រក់ទឹកភ្នែក។
ចំពោះអ្នកនយោបាយដែលគេស្រឡាញ់អំណាច
ដែលគេស្តាយដំណែង,គេអត់គិតពិការស្តាយអា
យុជីចិតអ្នកស្នេហាជាតិទេ,គេអត់គិតអំពីអាយុជី វិតប្រទេសជាតិទេដែលសត្រូវលេបត្របាក់ និងកំ
ពុងឈ្លានពានទេគឺ៖គេធ្វើយ៉ាងណាដើម្បិបន្តពូជ
ត្រកូលរបស់គេកុំឲ្យបាត់ឈ្មោះ..ទោះជាធ្វើកញ្ជះ យួននិងសៀម ដែលជាចោរប្លន់ទឹកដីក៏គេមិនខ្វល់
អំពីកេរឈ្មោះខ្មែរដែលធ្លាប់ល្បីទេ..៕ ព្រោះពូជ
ស្តេចត្រសក់ផ្អែមនេះចេះត្រឹមតែវាយប្រកាប់គ្នាដើ
ម្បិអំណាចធ្វើឲ្យប្រទេស១នេះរួញតូចដូចសព្វថ្ងៃ។
ពេលនេះពលរដ្ឋបានឃើញច្បាស់ថា៖ពួកនេះបាន
តែសន្យា,តែមិនដែលបានគោរពសន្យាទេ។ហើយ
សព្វថ្ងៃខ្មែរមិនទាន់មានអ្នកនយោបាយទេ,មានត្រឹ
មតែអ្នកបំបង់បាយ។ចំពោះនយោបាយ និង អ្នក នយោបាយមាននាមបទពីរខុសគ្នា នយោបាយគឺ៖
១,នយោបាយគឺជាទ្រិស្តី,ជាមេរៀនដែលបច្ចុប្បន្ន
គេបានបើកបង្រៀននៅក្នុងមហាវិទ្យាលយ័វិជ្ជាសា
ស្រ្តនយោបាយដែលគេបង្រៀមមនុស្សឲ្យដឹកនាំឲ្យ
ចេះធ្វើកិច្ចការដើម្បិបំរើមនុស្សក្នុងគោលបំណងល្អ
និងដើម្បីធ្វើឲ្យមានភាពរីកចំរើន សំរាប់ពលរដ្ឋជា ម្ចាស់អំណាច មិនមែនសំរាប់អ្នកដឹកនាំពូជស្តេច មន្រ្តីទេ។
ទី២,ត្រូវមានទំនុកទុកចិត្តខ្លួនឯង ត្រូវជ្រើសរើស
អ្នកដឹកនាំដែលមានវិជ្ជាជីវៈមកដឹកនាំខ្លួននិងប្រទេសឲ្យមានការរីកចំរើន។ ដូច្នេះ បើលោកយាយ,តា
អ៊ំប្រុសស្រី,ពូ,មីងសាស់ទំដែលមិនពូកែនូវសមត្ថ
ភាពក្នុងការប្រើប្រាស់ប្រពន្ធ័វិទ្យាអន្តរៈបណ្តាញសូមពឹងក្មេងៗដែលជាកូនចៅជំនាន់ក្រោយឲ្យជួយជ្រុំ
ជ្រែង,ហើយអាចចែករំលែកប្រវត្តិសាស្រ្តដែលខុ
សឆ្គងនៃការដឹកនាំព្រមទាំងអំពើបោកប្រាស់របស់
ពួកស្តេច,ពួកមន្រ្តីដែលធ្វើខុសនិងបានបោកប្រា ស់ពលរដ្ឋខ្មែរ ដែលបច្ចុប្បន្ននេះត្រូវបានគេគាស់ក
កាយស្រាយបំភ្លឺលើកបង្ហាញឲ្យឃើញនៅលើអន្តរៈបណ្តាញទាំងអស់ដើម្បិបាបដឹង,បានយល់,បាន
ស្តាប៉,បានឮ,ដើម្បីឆ្លុះបញ្ជាំងពីគំនិតសារជាតិនៃ
អ្នកដឹកនាំដែលមិនបានគិតអំពីផលប្រយោជន៍រួម
កាពារប្រទេសជាតិម្តងណាទេ។ ដោយបានដឹងនូវ
អំពើទាំងនេះ យើងជាពលរដ្ឋត្រូវតែនៅមាឧកាស
ជ្រើសរើសមេដឹកនាំ។ ហើយបញ្ជប់មេដឹកនាំរបប ផ្តាច់ការ សំឡុតសំឡាប់នេះចោលចេញទើបខ្មែរ
បានសុខ៕
The more I look at Cheam Yearp, the more he looks like "AH KOY"
could these two clowns are related?
Baay Kdaing
For him it's really not the good time to rescue the nation right now, it should be next ten years because by then Cambodia is really in Big trouble while more 50% of voters are Vietnamese and everythings owned by Chinese.
Seebay Kdaing
រាល់ពេលឃើញអាមុខយួនហើមនេះ ចង់តែកាប់វាមួយពូថៅ......អាយួនឈាមក្រពើ!..
Post a Comment