លោកហ៊ុន សែន ចំអកគណបក្សសង្គ្រោះជាតិ
Wednesday, 26 September 2012វង្ស សុខេងwww.postkhmer.com
ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៃគណបក្សប្រជាជនកម្ពុជា
ដែលកាន់អំណាច បានចំអកគណបក្សសង្គ្រោះជាតិកម្ពុជា
ដែលទើបតែបង្កើតថ្មី
ចំពោះការគំរាមមិនចូលរួមក្នុងការបោះឆ្នោតជាតិឆ្នាំក្រោយ
របស់គណបក្សប្រឆាំងថ្មីនេះ ថាដោយសារអស់ថវិកា។
ដោយកើត
ចេញពីការបង្រួបបង្រួម រវាងគណបក្សប្រឆាំងធំពីរ គឺគណបក្ស សម រង្ស៊ី
និងគណបក្ស សិទិ្ធមនុស្ស គណបក្សសង្គ្រោះជាតិកម្ពុជា
បានគំរាមរួចមកហើយថា
ខ្លួននឹងមិនចូលរួមក្នុងការបោះឆ្នោតជាតិនៅឆ្នាំក្រោយទេ
ប្រសិនបើគ្មានការធ្វើកំណែទម្រង់
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទេ នោះ។
ថ្លែង
ក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតបញ្ចប់ការសិក្សា
ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ៥៤៧៤ នាក់ កាលពីម្សិលមិញ លោក
ហ៊ុន សែន ថ្លែងថា អ្នកបោះឆ្នោតអាចបោះឆ្នោតឲ្យគណបក្សដទៃទៀត
ប្រសិនបើគេមិនបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាទេនោះ។ លោក ហ៊ុន
សែន បានថ្លែងថា៖
«មានគណបក្សនយោបាយបដិសេធមិនចូលរួមការបោះឆ្នោតឆ្នាំ ២០១៣
វាងាយស្រួលទេ គណបក្សនយោបាយដទៃទៀត
ត្រូវត្រៀមខ្លួនទទួលសន្លឹកឆ្នោតអ្នកបោះឆ្នោត ដែលមិនបោះឲ្យគណបក្ស
ប្រជាជនកម្ពុជា។ ការគំរាមធ្វើពហិការក្នុងការបោះឆ្នោត
ដោយសារអាចខ្វះថវិកា»។ លោក ហ៊ុន សែន បានព្រមានថា
ដំណើរការបោះឆ្នោតជាតិខាងមុខនេះ នឹងប្រព្រឹត្តទៅតាមច្បាប់
ហើយគ្មានការដោះស្រាយតាមឆន្ទៈនយោបាយឡើយ។
លោក យឹម សុវណ្ណ
អ្នកនាំពាក្យគណបក្ស សម រង្ស៊ី បានលើកឡើងជាថ្មីម្តងទៀតថា
ក្រុមប្រឆាំងនឹងប្រកាន់ខ្ជាប់ឆន្ទៈនយោបាយធ្វើពហិការ
ក្នុងការបោះឆ្នោត ប្រសិនបើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
នៅតែដឹកនាំដោយមនុស្សដដែលៗ ដែលមិនឯករាជ្យ។ លោក សុវណ្ណ បន្តថា៖
«កំណែទម្រង់ គ.ជ.ប
មិនត្រឹមតែជាបញ្ហាដែលលើកឡើងដោយគណបក្សប្រឆាំងនោះទេ
ថែមទាំងជាបញ្ហា លើកឡើងក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់លោក សូរិយា
ស៊ូប៊ែរឌី អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ
ដែលបានចុះផ្សាយកាលពីចុងខែមុន ហើយបានលម្អិត
អំពីការធ្វើកំណែទម្រង់លើ គ.ជ.ប»។ លោកបញ្ជាក់ថា
វាមិនចាំបាច់ត្រូវចូលរួមក្នុងការបោះឆ្នោតនាពេលខាងមុខ ឡើយ
ប្រសិនបើ គ.ជ.ប មិនត្រូវបានធ្វើកំណែទម្រង់ទេនោះ «ពីព្រោះ គ.ជ.ប
នៅតែជាឧបករណ៍ ប្រើប្រាស់ ដោយគណបក្សកាន់អំណាច»។ លោកបានបន្តថា
គណបក្សសង្គ្រោះជាតិកម្ពុជា បានបំពេញនីតិវិធីតាមច្បាប់
ហើយកំពុងតែរង់ចាំសេចក្តីសម្រេចដែលត្រូវធ្វើឡើងដោយក្រសួង
មហាផ្ទៃ។
លោក សម រង្ស៊ី ដែលត្រូវបានផ្តន្ទាទោសកំបាំងមុខ
ក្នុងឆ្នាំ ២០១០
ពាក់ព័ន្ធទៅនឹងសំណុំរឿងនៃដំណើរការបោះបង្គោលព្រំដែនកម្ពុជា
វៀតណាមដ៏ចម្រូងចម្រាសនោះ
មិនត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងការបោះឆ្នោតទេ។
ទន្ទឹម
នឹងនេះ លោកស្រី មូរ សុខហួរ តំណាងរាស្រ្តគណបក្សសម រង្ស៊ី
បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយ កាលពីម្សិលមិញ
ដោយអំពាវនាវឲ្យជនជាតិខ្មែរ សញ្ជាតិអាមេរិក
ស្នើសុំលោកប្រធានាធិបតីអាមេរិក បារ៉ាក់ មូបាម៉ា
លុបចោលដំណើរមកកាន់ប្រទេសកម្ពុជា ក្នុងខែវិច្ឆិកាខាងមុខនេះ។
លោកស្រី សុខហួរ បានសរសេរថា៖ «យើងជំរុញលោកអ្នក ចុះហត្ថលេខា
លើញតិ្តស្នើសុំគាត់លុបចោលដំណើរមកកម្ពុជា
ប្រសិនបើគាត់មិនទទួលបានការធានាថា ការបោះឆ្នោតដោយសេរី
និងយុតិ្តធម៌នឹងរៀបចំឡើងនៅកម្ពុជា ក្នុងខែកក្កដា ឆ្នាំ ២០១៣
ស្របតាមអនុសាសន៍របស់អង្គការសហប្រជាជាតិឲ្យមានកំណែទម្រង់ការ
បោះឆ្នោតនោះទេ»។
លោក ទេព នីថា អគ្គលេខាធិការនៃ គ.ជ.ប
បានថ្លែងថា ចាប់តាំងពីដំណើរការចុះឈ្មោះបោះឆ្នោត
និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត គឺមានអ្នកចុះឈ្មោះថ្មី ៤០៤៧៣៨ នាក់
លុបចោលឈ្មោះ ១៤០៤៤៤ នាក់ពីបញ្ជីបោះឆ្នោត និងកែតម្រូវឈ្មោះ ៣៨៥២០
នាក់ ក្នុងបញ្ជីអ្នកបោះឆ្នោតថ្មី។ លោកបានថ្លែងថា ការចុះឈ្មោះ
និងពិនិត្យបញ្ជីអ្នកបោះឆ្នោត នឹងធ្វើឡើងរយៈពេល ៤២ ថ្ងៃ
ហើយថ្ងៃផុតកំណត់គឺទី១២ ខែតុលា។ លោក នីថា បានបន្ថែមថា៖
«បើទោះបីជាមានបញ្ហាទឹកជំនន់ក្នុងខេត្តមួយចំនួនក៏ដោយ
ប៉ុន្តែមិនប៉ះពាល់ដល់ការចុះឈ្មោះនិងពិនិត្យបញ្ជីអ្នកបោះឆ្នោត
នោះ ទេ បន្ទាប់ពីបានចាប់ផ្តើមកាលពីថ្ងៃទី១ ខែកញ្ញាមក»៕ TK
9 comments:
Oh my GOD!...Jess Not thing to do Hah? creating Hun Sen' image. Oh God...
គឺមិនដូចអាលោកខ្វាក់ឯងនិយាយនោះទេ! គណបក្សសង្រ្គោះជាតិរបស់យើងគឺឈប់ប្រើយុទ្ធសាស្រ្តចាញ់ទៀតហើយ យុទ្ធសាស្រ្តថ្មីរបស់យើងគឺប្រមូលកម្លាំងខ្មែរទូទាំងប្រទេសនិងពិភពលោកដើម្បីទាញកអស់លោកចេញពីអំណាច! យើងឈប់ចូលរួមការបោះឆ្នោតហើយពីព្រោះវាគ្មានយុត្តិធម៌!!!....
KI,
You are the best at combatting this traitor Hun Shit and his evil master Ah Kantorb.
KPPM support your comments together we will free our country....
As far as I know, Sam Rainsy has not signed the treaty and did not give the land and sea Khmer to Youns, but Hun Sen did was and Ranaritht supports ...
A ce que je sache, Sam Rainsy n’a pas signé le traité et n'a pas donné la terre et mer Khmère aux YOUNS, mais Hun Sen l’a fait et Ranaritht l’a supporte…
Look at Mi Sampheung Dach Yai Hun Sen.
Mi Chor sampheung Dach Yai Kbot Cheat Khmer!!
ជយោលោកយឹម សុវណ្ណដែលបានភ្ញាក់រលឹក សូមលោកនិយាយឲពិត បើមិនពិត បែរទៅជាចូលរួមបោះឆ្នោតបង្រ្គប់កិច្ចឲហុ៊ន សែន
ប្រាំឆ្នាំទៀត ទៅវិញ រន្ទះនឹងបាញ់លោកនិងគ្រួសារលោកបំបែកសាកសព យមរាជនឹងនាំព្រលឹងលោកទៅដាក់ទណ្ឌកម្ម ធ្វើទុក្ខទោស
ព្រោះភូតកុហក បោកប្រាសខ្មែរ ។ បើលោកទៀងត្រង់តាមសំដីលោកវិញ ខ្មែរនឹងជូនពរលោក និងគ្រួសារអាយុយឺនយូរ ហើយ
កេរ្ត៍ឈ្មោះក៏ល្បីរន្ទឺ ជាអ្នកក្លាហាន និងមានឧត្តមគតិ ស្រឡាញ់ខ្មែរ ។ កន្លងមកពួកលោក បានតែមាត់ ឲតែពេលជិតបោះឆ្នោត កិចកុច
ភូតខ្មែរវីវក់ តាមមិនទាន់ ដល់សម្រេច សម្រួចទៅ នាំគ្នធ្វើតាម ហុ៊ន សែន ទៅវិញ ។ អ្នកមានលុយ មានអំណាចមិនខ្លាច
ពាក្យគំរាមពីរ បីម៉ាត់នោះទេ វាទាល់ទែបះបោរមួយនគរទើបពួកវាញាក់សាច់ ...។
K PEE PEE M = SEE PEE PEE
These 2 have the same last name: PEE PEE
SEE PEE PEE used K PEE PEE M as a tamed Dove to catch a wild Dove.
" Prer Rolork Srok Teak Rolork Prey "
Prer Rolork Prey Teak Rolork Srok !
CPP = SHIT PEE PEE
Post a Comment