Thursday, September 27, 2012

សែន ថា បក្សសង្គ្រោះជាតិអត់ចេះពុករលួយក្បត់ជាតិដូច សែន បានជាអត់លុយ ?

លោក​ហ៊ុន សែន ចំអក​គណបក្ស​សង្គ្រោះ​ជាតិ

Wednesday, 26 September 2012វង្ស សុខេង​www.postkhmer.com

ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កាន់​អំណាច បាន​ចំអក​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា​ ដែល​ទើប​តែ​បង្កើត​ថ្មី ចំពោះ​ការ​គំរាម​មិន​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ក្រោយ​ របស់​គណបក្ស​ប្រឆាំង​ថ្មី​នេះ ថា​ដោយ​សារ​អស់​ថវិកា។​
ដោយ​កើត ចេញ​ពី​ការ​បង្រួប​បង្រួម រវាង​គណបក្ស​ប្រឆាំង​ធំ​ពីរ គឺ​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទិ្ធមនុស្ស ​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា បាន​គំរាម​រួច​មក​ហើយ​ថា ខ្លួន​នឹង​មិន​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​ក្រោយ​ទេ ប្រសិន​បើ​គ្មាន​ការ​ធ្វើ​កំណែ​ទម្រង់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ទេ នោះ​។
ថ្លែង ក្នុង​ពិធី​ចែក​សញ្ញាបត្រ ដល់​និស្សិត​បញ្ចប់​ការ​សិក្សា​ ពី​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង ចំនួន ៥៤៧៤ នាក់ កាល​ពី​ម្សិលមិញ លោក ហ៊ុន សែន ថ្លែង​ថា អ្នក​បោះឆ្នោត​អាច​បោះឆ្នោត​ឲ្យ​គណបក្ស​ដទៃ​ទៀត ប្រសិន​បើ​គេ​មិន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​នោះ​។ លោក ហ៊ុន សែន បាន​ថ្លែង​ថា៖ «មាន​គណបក្ស​នយោបាយ​បដិសេធ​មិន​ចូល​រួម​ការ​បោះឆ្នោត​ឆ្នាំ ២០១៣ វា​ងាយ​ស្រួល​ទេ គណបក្ស​នយោបាយ​ដទៃ​ទៀត ត្រូវ​ត្រៀម​ខ្លួន​ទទួល​សន្លឹក​ឆ្នោត​អ្នក​បោះឆ្នោត ដែល​មិន​បោះ​ឲ្យ​គណបក្ស ប្រជាជន​កម្ពុជា។ ការ​គំរាម​ធ្វើ​ពហិការ​ក្នុង​ការ​បោះឆ្នោត ដោយ​សារ​អាច​ខ្វះ​ថវិកា»។ លោក ហ៊ុន សែន បាន​ព្រមាន​ថា ដំណើរ​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ​នេះ ​នឹង​ប្រព្រឹត្ត​ទៅ​តាម​ច្បាប់ ហើយ​គ្មាន​ការ​ដោះស្រាយ​តាម​ឆន្ទៈ​នយោបាយ​ឡើយ។
លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី បាន​លើក​ឡើង​ជា​ថ្មី​ម្តង​ទៀត​ថា ក្រុម​ប្រឆាំង​នឹង​ប្រកាន់​ខ្ជាប់​ឆន្ទៈ​នយោបាយ​ធ្វើ​ពហិការ​ ក្នុង​ការ​បោះឆ្នោត ប្រសិន​បើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត នៅ​តែ​ដឹក​នាំ​ដោយ​មនុស្ស​ដដែលៗ ដែល​មិន​ឯករាជ្យ។ ​លោក សុវណ្ណ ​បន្ត​ថា៖ «​កំណែទម្រង់ គ.ជ.ប​ មិន​ត្រឹម​តែ​ជា​បញ្ហា​ដែល​លើក​ឡើង​ដោយ​គណបក្ស​ប្រឆាំង​នោះ​ទេ ថែម​ទាំង​ជា​បញ្ហា​ លើក​ឡើង​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​លោក សូរិយា​ ស៊ូប៊ែរឌី អ្នក​រាយការណ៍​ពិសេស អង្គ​ការ​សហ​ប្រជាជាតិ ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ចុង​ខែ​មុន ហើយ​បាន​លម្អិត​ អំពី​ការ​ធ្វើ​កំណែ​ទម្រង់​លើ​ គ.ជ.ប»។ លោក​បញ្ជាក់​ថា វា​មិន​ចាំបាច់​ត្រូវ​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ ឡើយ ប្រសិន​បើ​ គ.ជ.ប មិន​ត្រូវ​បាន​ធ្វើ​កំណែ​ទម្រង់​ទេ​នោះ «ពីព្រោះ​ គ.ជ.ប នៅ​តែ​ជា​ឧបករណ៍ ប្រើប្រាស់ ដោយ​គណបក្ស​កាន់​អំណាច​»។ ​លោក​បាន​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា បាន​បំពេញ​នីតិវិធី​តាម​ច្បាប់ ហើយ​កំពុង​តែ​រង់​ចាំ​សេចក្តី​សម្រេច​ដែល​ត្រូវ​ធ្វើ​ឡើងដោយ​ក្រសួង​ មហាផ្ទៃ។
លោក សម រង្ស៊ី ដែល​ត្រូវ​បាន​ផ្តន្ទា​ទោស​កំបាំង​មុខ ក្នុង​ឆ្នាំ ២០១០ ​ពាក់ព័ន្ធ​ទៅ​នឹង​សំណុំ​រឿង​នៃ​ដំណើរ​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​ វៀតណាម​ដ៏​ចម្រូង​ចម្រាស​នោះ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ទេ។
ទន្ទឹម​ នឹង​នេះ លោក​ស្រី មូរ សុខហួរ តំណាង​រាស្រ្ត​គណបក្ស​សម រង្ស៊ី បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​មួយ កាល​ពី​ម្សិលមិញ​ ដោយ​អំពាវនាវ​ឲ្យ​ជន​ជាតិ​ខ្មែរ ​សញ្ជាតិ​អាមេរិក​ ស្នើ​សុំ​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ មូបាម៉ា លុប​ចោល​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។ លោក​ស្រី សុខហួរ បាន​សរសេរ​ថា៖ «​យើង​ជំរុញ​លោក​អ្នក​ ចុះ​ហត្ថលេខា ​លើ​ញតិ្តស្នើ​សុំ​គាត់​លុប​ចោល​ដំណើរ​មក​កម្ពុជា​ ប្រសិន​បើ​គាត់​មិន​ទទួល​បាន​ការ​ធានា​ថា ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុតិ្តធម៌​នឹង​រៀបចំ​ឡើង​នៅ​កម្ពុជា ក្នុង​​ខែ​កក្កដា ឆ្នាំ ២០១៣ ស្រប​តាម​អនុសាសន៍​របស់​អង្គការ​សហ​ប្រជាជាតិ​ឲ្យ​មាន​កំណែ​ទម្រង់​ការ​ បោះឆ្នោត​នោះ​ទេ»។
លោក ទេព នីថា ​អគ្គលេខាធិការ​នៃ គ.ជ.ប បាន​ថ្លែង​ថា ចាប់​តាំង​ពី​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត គឺ​មាន​អ្នក​ចុះ​ឈ្មោះ​ថ្មី ៤០៤៧៣៨ នាក់ លុប​ចោល​ឈ្មោះ ១៤០៤៤៤ នាក់​ពី​បញ្ជី​បោះ​ឆ្នោត និង​កែ​តម្រូវ​ឈ្មោះ ៣៨៥២០ នាក់ ក្នុង​បញ្ជី​អ្នក​បោះ​ឆ្នោត​ថ្មី។ លោក​បាន​ថ្លែង​ថា ការ​ចុះ​ឈ្មោះ និង​ពិនិត្យ​បញ្ជី​អ្នក​បោះឆ្នោត ​នឹង​ធ្វើ​​ឡើង​រយៈ​ពេល ៤២ ថ្ងៃ ហើយ​ថ្ងៃ​ផុត​កំណត់​គឺទី​១២ ខែ​តុលា។ លោក នីថា បាន​បន្ថែម​ថា៖ «​បើ​ទោះ​បី​ជា​មាន​បញ្ហា​ទឹក​ជំនន់​ក្នុង​ខេត្ត​មួយ​ចំនួន​ក៏​ដោយ ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​ការ​ចុះ​ឈ្មោះ​និង​ពិនិត្យ​បញ្ជី​អ្នក​បោះឆ្នោត​ នោះ ​ទេ បន្ទាប់​ពី​បាន​ចាប់​ផ្តើម​កាល​ពីថ្ងៃ​ទី១ ខែ​កញ្ញា​មក»៕ TK

9 comments:

Anonymous said...

Oh my GOD!...Jess Not thing to do Hah? creating Hun Sen' image. Oh God...

Anonymous said...

គឺមិនដូចអាលោកខ្វាក់ឯងនិយាយនោះទេ! គណបក្សសង្រ្គោះជាតិរបស់យើងគឺឈប់ប្រើយុទ្ធសាស្រ្តចាញ់ទៀតហើយ យុទ្ធសាស្រ្តថ្មីរបស់យើងគឺប្រមូលកម្លាំងខ្មែរទូទាំងប្រទេសនិងពិភពលោកដើម្បីទាញកអស់លោកចេញពីអំណាច! យើងឈប់ចូលរួមការបោះឆ្នោតហើយពីព្រោះវាគ្មានយុត្តិធម៌!!!....

Anonymous said...

KI,

You are the best at combatting this traitor Hun Shit and his evil master Ah Kantorb.

Anonymous said...

KPPM support your comments together we will free our country....

Anonymous said...

As far as I know, Sam Rainsy has not signed the treaty and did not give the land and sea Khmer to Youns, but Hun Sen did was and Ranaritht supports ...


A ce que je sache, Sam Rainsy n’a pas signé le traité et n'a pas donné la terre et mer Khmère aux YOUNS, mais Hun Sen l’a fait et Ranaritht l’a supporte…

Anonymous said...

Look at Mi Sampheung Dach Yai Hun Sen.
Mi Chor sampheung Dach Yai Kbot Cheat Khmer!!

Anonymous said...

ជយោលោកយឹម សុវណ្ណដែលបានភ្ញាក់រលឹក សូមលោកនិយាយឲពិត បើមិនពិត បែរទៅជាចូលរួមបោះឆ្នោតបង្រ្គប់កិច្ចឲហុ៊ន សែន
ប្រាំឆ្នាំទៀត ទៅវិញ រន្ទះនឹងបាញ់លោកនិងគ្រួសារលោកបំបែកសាកសព  យមរាជនឹងនាំព្រលឹងលោកទៅដាក់ទណ្ឌកម្ម ធ្វើទុក្ខទោស
ព្រោះភូតកុហក បោកប្រាសខ្មែរ ។ បើលោកទៀងត្រង់តាមសំដីលោកវិញ ខ្មែរនឹងជូនពរលោក និងគ្រួសារអាយុយឺនយូរ ហើយ
កេរ្ត៍ឈ្មោះក៏ល្បីរន្ទឺ ជាអ្នកក្លាហាន និងមានឧត្តមគតិ ស្រឡាញ់ខ្មែរ ។ កន្លងមកពួកលោក បានតែមាត់ ឲតែពេលជិតបោះឆ្នោត កិចកុច
ភូតខ្មែរវីវក់ តាមមិនទាន់ ដល់សម្រេច សម្រួចទៅ នាំគ្នធ្វើតាម ហុ៊ន សែន ទៅវិញ ។ អ្នកមានលុយ មានអំណាចមិនខ្លាច
ពាក្យគំរាមពីរ បីម៉ាត់នោះទេ វាទាល់ទែបះបោរមួយនគរទើបពួកវាញាក់សាច់ ...។

Anonymous said...

K PEE PEE M = SEE PEE PEE

These 2 have the same last name: PEE PEE

SEE PEE PEE used K PEE PEE M as a tamed Dove to catch a wild Dove.

" Prer Rolork Srok Teak Rolork Prey "

Anonymous said...

Prer Rolork Prey Teak Rolork Srok !

CPP = SHIT PEE PEE