សាលាដំបូងរាជធានីភ្នំពេញ បានបន្តនីតិវិធីបើកសវនាការលើសំណុំរឿងលោក ម៉ម សូណង់ដូ ដល់ថ្ងៃទី៣ហើយ នៅថ្ងៃព្រហស្បតិ៍ ទី១៣ កញ្ញា នេះ។ (RFA/Tep Soravy) |
សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៤ កញ្ញា នេះ បានបន្តបើកសវនាការលើករណីលោក ម៉ម សូណង់ដូ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ចូលដល់ថ្ងៃទី៤ហើយ។
2012-09-14
ដោយ សេក បណ្ឌិត និង សុ ជីវី
Radio Free Asia
លោក ម៉ម សូណង់ដូ ក៏បានបញ្ជាក់ចំពោះអង្គសវនាការដែរថា លោក នឹងប្ដឹងលោក សួន សេរីរដ្ឋា បើសិនជា សួន សេរីរដ្ឋា យកឈ្មោះសមាគមរបស់លោកធ្វើជាខែលដើម្បីប្រព្រឹត្តអំពើទុច្ចរិតណា មួយនោះ។អង្គសវនាការ បានបើកឲ្យមានការកត់សម្គាល់ពីជនជាប់ចោទ និងការសន្និដ្ឋានរបស់លោកមេធាវីចំពោះដំណើរការនៃអង្គសវនាការរយៈពេលបីថ្ងៃកន្លងមក។
សវនាការនៅក្នុងព្រឹកថ្ងៃសុក្រ នេះ បានអនុញ្ញាតឲ្យលោក ម៉ម សូណង់ដូ ឡើងកត់សម្គាល់មុនគេក្នុងចំណោមជនជាប់ចោទ៨នាក់ផ្សេងទៀត។
លោកនៅតែអះអាងថា លោកមិនមានជាប់ពាក់ព័ន្ធនឹងការចង់បង្កើតតំបន់អបគមន៍ស្អីនោះទេ ហើយសមាគមអ្នកប្រជាធិបតេយ្យរបស់លោក ធ្វើការក្នុងន័យជួយដល់ប្រជាពលរដ្ឋក្រីក្រនៅតំបន់នោះ។ លោកបន្តថា បើសិនជាការអន្តរាគមន៍ណាមួយដែលធ្វើឡើងដោយសមាជិកសមាគមរបស់គាត់ គាត់ចាត់ទុកជាការសម្របសម្រួលជួយដល់អាជ្ញាធរមូលដ្ឋានក្នុងការដោះស្រាយបញ្ហាអ្វីមួយទៅវិញទេ។
ចំពោះគោលបំណងរបស់សមាគម និងជាឆន្ទៈរបស់គាត់ផ្ទាល់ គឺចង់ឲ្យប្រជាពលរដ្ឋយល់ដឹងពីច្បាប់ និងសិទ្ធិសេរីភាព ហើយបើមានកើតឡើងនូវអំពើហិង្សាណាមួយនោះ គឺផ្ទុយពីឧត្ដមគតិរបស់លោក។ ទាក់ទងនឹងសាក្សីដើមចោទ អះអាងថា លោកមានជាប់ពាក់ព័ន្ធនឹងលោក សួន សេរីរដ្ឋា ជាប្រធានចលនាអំណាចពលរដ្ឋខ្មែរ ដែលមានទីតាំងនៅសហរដ្ឋអាមេរិកនោះ លោកទទួលស្គាល់ថាពិតជាមានមែន ប៉ុន្តែទំនាក់ទំនងនោះ គឺក្នុងនាមលោកជាអ្នកសារព័ត៌មានប៉ុណ្ណោះ។
លោក ម៉ម សូណង់ដូ ក៏បានបញ្ជាក់ចំពោះអង្គសវនាការដែរថា លោកនឹងប្ដឹងលោក សួន សេរីរដ្ឋា បើសិនជា សួន សេរីរដ្ឋា យកឈ្មោះសមាគមរបស់លោកធ្វើជាខែលដើម្បីប្រព្រឹត្តអំពើទុច្ចរិតណាមួយនោះ។
ចំណែកជនជាប់ចោទចំនួន៨នាក់ផ្សេងទៀត បានឆ្លើយប្រាប់អង្គសវនាការថា ពួកគាត់មិនដឹងមិនយល់អ្វីទាំងអស់ ចំពោះអ្វីទៅដែលហៅថាការបង្កើតតំបន់អបគមន៍នោះទេ។
តែទោះយ៉ាងណាក៏ដោយ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកនេះ បានស្នើទៅចៅក្រមឲ្យដាក់ទោសលើលោក ម៉ម សូណង់ដូ ទៅតាមបទចោទដែលធ្លាប់បានដាក់បន្ទុក និងចោទកន្លងមកនោះ។
ចាប់តាំងពីម៉ោងជិតប្រាំបួនព្រឹក រហូតដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃសុក្រ ទី១៤ ខែកញ្ញា នេះ តុលាការនៅតែបន្តនីតិវិធីរបស់ខ្លួននៅឡើយ។
ចំណែកនៅខាងក្រៅតុលាការ មានពលរដ្ឋរាប់រយនាក់ឈរលើកបដាស្រែកជ័យឃោស តវ៉ាទាមទារឲ្យតុលាការដោះលែងលោក ម៉ម សូណង់ដូ។ ប៉ុន្តែ កងកម្លាំងចម្រុះជាច្រើនរយនាក់ បានដាក់ពង្រាយកម្លាំងគ្រប់ច្រកក្បែរបរិវេណសាលាដំបូងរាជធានីភ្នំពេញ ហើយបានបិទកំណាត់ផ្លូវព្រះមុនីរ៉េត នៅចន្លោះពីអាងទឹកអូឡាំពិក ទៅដល់រង្វង់មូលនាងគង្ហីងមិនឲ្យមានចរាចរឆ្លងកាត់ឡើយ អស់រយៈពេលជិតបួនថ្ងៃហើយ៕
7 comments:
ហេតុអ្វីលោក ម៉មសូណង់ដូ មានបំណងប្ដឹង
លោក សួនសេរីរដ្ឋា? គួរឱ្យយើងចាប់អារមណ៍
ខ្លាំង ឬ ក៏លោក ម៉មសូណង់ដូ ចាញ់បោក
គេមែន?????នុយតូចទាក់យកត្រីធំ!!!!
ចលនាអំណាចពុលរដ្ឋខ្មែរកំពុងតែធ្វើសកម្មភាពឆ្ពោះ
ទៅរកការជាប់គុកនាពេលដ៏ខ្លីខាងមុខនេះហើយ
ដោយឈរលើច្បាប់ភេវរកម្ម នៃព្រះរាជាណាចក្រកម្ពុជា ។
ការបង្កើតចលនាអំណាច "ពុលរដ្ឋខ្មែរ" នេះ
គឺជាវិធីល្បួងអោយចូលក្នុងអន្ទាក់ហ៊ុនសែន របស់អាសួនសេរីរដ្ឋាទេ...
ឃើញម៉ម សូណង់ដូ ជាប់គុកដោយសារវាទេ?
ចំពោះ ក្រុមបដិវត្ដន៍ ផ្កាឈូក, ក្រុមខ្មែរម្ចាស់ស្រុក និង
បងប្អូនខ្មែរទាំងឡាយជាទីមេត្រី!
សូមប្រយ័ត្នកុំជឿក្រុមអាក្តសួន សេរីរដ្ឋា អាមេគ្រោះនេះអោយសោះ។
ព្រោះអាក្តសាយ សារ៉ាត អាមេរកស៊ីទុច្ចរិតនៅ Cranston RI , អាយួនគីម ធឺម (KIM THOMAS) និយាយខ្មែរដូចយួនច្រៀង នៅ WA, State,
និង អាជើងកែក (ដំណើរក្អែក) ក្បាលទំពែក ដេកស៊ីលុយឆ្កួត
ប៊ូ ជឿន ភ្នំសំពៅ
ប្រពន្ធផិតប្ដី ប្ដីផិតប្រពន្ធ នៅ South Phila, PA វាបានឡូឡាថា :
"ពួកវាជាក្រុមផ្ទៃក្នុងរបស់សម្ដេចទេ..!"
ជានុយស្ទូចយកត្រីធំនៅបរទេសតាមយុទ្ធសាស្ដ្រ
ឈ្នះឈ្នះរបស់សម្ដេច។
ICC ក្បាលអាចម៍ឆ្កែនែ ឈប់ដើរបោកប្រាស់ខ្មែរទៀតទៅ !
មានលុយប៉ុន្មានចង់ទៅ ICC នោះបើមានសមាជិក
សុទ្ធតែអ្នកដេកស៊ីលុយឆ្កួត និង អ្នកប្រមឹកស្រវឹងខួប
អញ្ចឹងនោះប្រយ័ត្នរដ្ឋដឹងកាត់លុយអស់គ្មានអីច្រំទៅ។
ពន្លឺ អាទិត្យា
Every time i read the comment in KI i hate the barking Youn's dogs.2:16AM,11:25PM< 11:30PM& 11:31PM ពួកអស់នេះសុទ្ទតែជាឆ្កែយួនខ្វាក់ខួរក្បាលមិនដែលទទួលស្គាល់ថាពួកវាជាចោរឈ្លានពានខ្មែរទេ។ ពួកវាសុទ្ទតែជាពួកក្បត់ជាតិទៅ ធ្វើជាឆ្កែរបស់ហាណូយហើយព្រុសក្តែងៗ។ ដូច្នេះយើងជាកូនខ្មែរអ្នកស្នេហាជាតិត្រូវតែងើបឡើងប្រឆាំងនិងពួកវានិងកំចាត់ពួកអាចោរម្រាយឈាមយួនស្រកីទាំងអស់នេះអោយវិនាសអស់ពីទឹកដីខ្មែរ! អាយួនស្រកីគឺជាសត្រូវសួរពូជរបស់ខ្មែរ។
Suggesting, mam sonando should come down and patience . Do not fighting between you and s serey ratha. Both of you do the right thing. You all work hard for khmer nation. Do not get fool by dirty trick of ah yourn hanoi.Ah yourn hanoi and his clan hate khmer. They don't want us join together. Ah hun sen afraid ICC. He will loose power soon, big time.
អាចោរហ៊ុន សែន!.....អាមេអបគមន៍ធំ រួចខ្លួន!
==================================
លោកម៉ម សូណង់ដូ!.....មិនដឹងអីជាប់គុក!
Post a Comment