Friday, September 14, 2012

តុលាការ​បើក​សវនាការ​សន្និដ្ឋាន​ទៅ​លើ​ករណី​លោក ម៉ម សូណង់ដូ ថ្ងៃ​ទី​៤

សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បន្ត​នីតិវិធី​បើក​សវនាការ​លើ​សំណុំ​រឿង​លោក ម៉ម សូណង់ដូ ដល់​ថ្ងៃ​ទី​៣​ហើយ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ កញ្ញា នេះ។ (RFA/Tep Soravy)

សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ កញ្ញា នេះ បាន​បន្ត​បើក​សវនាការ​លើ​ករណី​លោក ម៉ម សូណង់ដូ និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ចូល​ដល់​ថ្ងៃ​ទី​៤ហើយ

2012-09-14
ដោយ សេក បណ្ឌិត និង សុ ជីវី
Radio Free Asia

លោក ម៉ម សូណង់ដូ ក៏​បាន​បញ្ជាក់​ចំពោះ​អង្គ​សវនាការ​ដែរ​ថា លោក ​នឹង​ប្ដឹង​លោក សួន សេរីរដ្ឋា បើ​សិន​ជា សួន សេរីរដ្ឋា យក​ឈ្មោះ​សមាគម​របស់​លោក​ធ្វើ​ជា​ខែល​ដើម្បី​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ណា​ មួយ​នោះ
អង្គ​សវនាការ បាន​បើក​ឲ្យ​មាន​ការ​កត់​សម្គាល់​ពី​ជន​ជាប់​ចោទ និង​ការ​សន្និដ្ឋាន​របស់​លោក​មេធាវី​ចំពោះ​ដំណើរ​ការ​នៃ​អង្គ​សវនាការ​រយៈពេល​បី​ថ្ងៃ​កន្លង​មក។

សវនាការ​នៅ​ក្នុង​ព្រឹក​ថ្ងៃ​សុក្រ នេះ បាន​អនុញ្ញាត​ឲ្យ​លោក ម៉ម សូណង់ដូ ឡើង​កត់​សម្គាល់​មុន​គេ​ក្នុង​ចំណោម​ជន​ជាប់​ចោទ​៨នាក់​ផ្សេង​ទៀត។

លោក​នៅ​តែ​អះអាង​ថា លោក​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចង់​បង្កើត​តំបន់​អបគមន៍​ស្អី​នោះ​ទេ ហើយ​សមាគម​អ្នក​ប្រជាធិបតេយ្យ​របស់​លោក ធ្វើ​ការ​ក្នុង​ន័យ​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​តំបន់​នោះ។ លោក​បន្ត​ថា បើ​សិន​ជា​ការ​អន្តរាគមន៍​ណា​មួយ​ដែល​ធ្វើ​ឡើង​ដោយ​សមាជិក​សមាគម​របស់​គាត់ គាត់​ចាត់​ទុក​ជា​ការ​សម្រប​សម្រួល​ជួយ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​អ្វី​មួយ​ទៅ​វិញ​ទេ។


ចំពោះ​គោល​បំណង​របស់​សមាគម និង​ជា​ឆន្ទៈ​របស់​គាត់​ផ្ទាល់ គឺ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​យល់​ដឹង​ពី​ច្បាប់ និង​សិទ្ធិ​សេរីភាព ហើយ​បើ​មាន​កើត​ឡើង​នូវ​អំពើ​ហិង្សា​ណា​មួយ​នោះ គឺ​ផ្ទុយ​ពី​ឧត្ដមគតិ​របស់​លោក។ ទាក់ទង​នឹង​សាក្សី​ដើម​ចោទ អះអាង​ថា លោក​មាន​ជាប់​ពាក់ព័ន្ធ​នឹង​លោក សួន សេរីរដ្ឋា ជា​ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ដែល​មាន​ទីតាំង​នៅ​សហរដ្ឋអាមេរិក​នោះ លោក​ទទួល​ស្គាល់​ថា​ពិត​ជា​មាន​មែន ប៉ុន្តែ​ទំនាក់​ទំនង​នោះ គឺ​ក្នុង​នាម​លោក​ជា​អ្នក​សារព័ត៌មាន​ប៉ុណ្ណោះ។

លោក ម៉ម សូណង់ដូ ក៏​បាន​បញ្ជាក់​ចំពោះ​អង្គ​សវនាការ​ដែរ​ថា លោក​នឹង​ប្ដឹង​លោក សួន សេរីរដ្ឋា បើ​សិន​ជា សួន សេរីរដ្ឋា យក​ឈ្មោះ​សមាគម​របស់​លោក​ធ្វើ​ជា​ខែល​ដើម្បី​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ណា​មួយ​នោះ

ចំណែក​ជន​ជាប់​ចោទ​ចំនួន​៨​នាក់​ផ្សេង​ទៀត បាន​ឆ្លើយ​ប្រាប់​អង្គ​សវនាការ​ថា ពួក​គាត់​មិន​ដឹង​មិន​យល់​អ្វី​ទាំង​អស់ ចំពោះ​អ្វី​ទៅ​ដែល​ហៅ​ថា​ការ​បង្កើត​តំបន់​អបគមន៍​នោះ​ទេ។

តែ​ទោះ​យ៉ាង​ណា​ក៏ដោយ ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​នេះ បាន​ស្នើ​ទៅ​ចៅក្រម​ឲ្យ​ដាក់​ទោស​លើ​លោក ម៉ម សូណង់ដូ ទៅ​តាម​បទ​ចោទ​ដែល​ធ្លាប់​បាន​ដាក់​បន្ទុក និង​ចោទ​កន្លង​មក​នោះ។

ចាប់​តាំង​ពី​ម៉ោង​ជិត​ប្រាំបួន​ព្រឹក រហូត​ដល់​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​សុក្រ ទី​១៤ ខែ​កញ្ញា នេះ តុលាការ​នៅ​តែ​បន្ត​នីតិវិធី​របស់​ខ្លួន​នៅ​ឡើយ។

ចំណែក​នៅ​ខាង​ក្រៅ​តុលាការ មាន​ពលរដ្ឋ​រាប់​រយ​នាក់​ឈរ​លើក​បដា​ស្រែក​ជ័យឃោស តវ៉ា​ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង​លោក ម៉ម សូណង់ដូ។ ប៉ុន្តែ កង​កម្លាំង​ចម្រុះ​ជា​ច្រើន​រយ​នាក់ បាន​ដាក់​ពង្រាយ​កម្លាំង​គ្រប់​ច្រក​ក្បែរ​បរិវេណ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ហើយ​បាន​បិទ​កំណាត់​ផ្លូវ​ព្រះមុនីរ៉េត នៅ​ចន្លោះ​ពី​អាង​ទឹក​អូឡាំពិក ទៅ​ដល់​រង្វង់​មូល​នាង​គង្ហីង​មិន​ឲ្យ​មាន​ចរាចរ​ឆ្លង​កាត់​ឡើយ អស់​រយៈពេល​ជិត​បួន​ថ្ងៃ​ហើយ៕

7 comments:

Anonymous said...

ហេតុអ្វីលោក ម៉មសូណង់ដូ មានបំណងប្ដឹង
លោក សួន​សេរីរដ្ឋា? គួរឱ្យយើងចាប់អារមណ៍
ខ្លាំង ឬ ក៏លោក ម៉មសូណង់ដូ ចាញ់បោក
គេមែន?????នុយតូចទាក់យកត្រីធំ!!!!

Anonymous said...

ចលនាអំណាចពុលរដ្ឋខ្មែរកំពុងតែធ្វើសកម្មភាពឆ្ពោះ
ទៅរកការជាប់គុកនាពេលដ៏ខ្លីខាងមុខនេះហើយ
ដោយឈរលើច្បាប់ភេវរកម្ម នៃព្រះរាជាណាចក្រកម្ពុជា ។

Anonymous said...

ការបង្កើតចលនាអំណាច "ពុលរដ្ឋខ្មែរ" នេះ
គឺជាវិធីល្បួងអោយចូលក្នុងអន្ទាក់ហ៊ុនសែន របស់អាសួនសេរីរដ្ឋាទេ...

ឃើញម៉ម សូណង់ដូ ជាប់គុកដោយសារវាទេ?

Anonymous said...

ចំពោះ ក្រុមបដិវត្ដន៍ ផ្កាឈូក, ក្រុមខ្មែរម្ចាស់ស្រុក និង

បងប្អូនខ្មែរទាំងឡាយជាទីមេត្រី!

សូមប្រយ័ត្នកុំជឿក្រុមអាក្តសួន សេរីរដ្ឋា អាមេគ្រោះនេះអោយសោះ។

ព្រោះអាក្តសាយ សារ៉ាត អាមេរកស៊ីទុច្ចរិតនៅ Cranston RI , អាយួនគីម ធឺម (KIM THOMAS) និយាយខ្មែរដូចយួនច្រៀង នៅ WA, State,
និង អាជើងកែក (ដំណើរក្អែក) ក្បាលទំពែក ដេកស៊ីលុយឆ្កួត
ប៊ូ ជឿន ភ្នំសំពៅ
ប្រពន្ធផិតប្ដី ប្ដីផិតប្រពន្ធ នៅ South Phila, PA វាបានឡូឡាថា :
"ពួកវាជាក្រុមផ្ទៃក្នុងរបស់សម្ដេចទេ..!"
ជានុយស្ទូចយកត្រីធំនៅបរទេសតាមយុទ្ធសាស្ដ្រ
ឈ្នះឈ្នះរបស់សម្ដេច។

ICC ក្បាលអាចម៍ឆ្កែនែ ឈប់ដើរបោកប្រាស់ខ្មែរទៀតទៅ !

មានលុយប៉ុន្មានចង់ទៅ ICC នោះបើមានសមាជិក
សុទ្ធតែអ្នកដេកស៊ីលុយឆ្កួត និង អ្នកប្រមឹកស្រវឹងខួប
អញ្ចឹងនោះប្រយ័ត្នរដ្ឋដឹងកាត់លុយអស់គ្មានអីច្រំទៅ។

ពន្លឺ អាទិត្យា

Anonymous said...

Every time i read the comment in KI i hate the barking Youn's dogs.2:16AM,11:25PM< 11:30PM& 11:31PM ពួកអស់នេះសុទ្ទតែជាឆ្កែយួនខ្វាក់ខួរក្បាល​មិនដែលទទួលស្គាល់ថាពួកវាជាចោរឈ្លានពានខ្មែរទេ។ ពួកវាសុទ្ទតែជាពួកក្បត់ជាតិទៅ ធ្វើជាឆ្កែរបស់ហាណូយហើយព្រុសក្តែងៗ។ ដូច្នេះយើងជាកូនខ្មែរអ្នកស្នេហាជាតិត្រូវតែងើបឡើងប្រឆាំងនិងពួកវានិងកំចាត់ពួកអាចោរម្រាយឈាមយួនស្រកីទាំងអស់នេះអោយវិនាសអស់ពីទឹកដីខ្មែរ! អាយួនស្រកីគឺជាសត្រូវសួរពូជរបស់ខ្មែរ។

Anonymous said...

Suggesting, mam sonando should come down and patience . Do not fighting between you and s serey ratha. Both of you do the right thing. You all work hard for khmer nation. Do not get fool by dirty trick of ah yourn hanoi.Ah yourn hanoi and his clan hate khmer. They don't want us join together. Ah hun sen afraid ICC. He will loose power soon, big time.

Anonymous said...

អាចោរហ៊ុន សែន!.....អាមេអបគមន៍ធំ រួចខ្លួន!

==================================

លោកម៉ម សូណង់ដូ!.....មិនដឹងអីជាប់គុក!