2012-09-19
http://www.rfa.org/khmer
ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស បានបញ្ចេញប្រតិកម្មខុសៗគ្នា ចំពោះការដោះលែងជនជាប់ចោទ អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនៃរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីឆ្នាំ១៩៧៥ ដល់១៩៧៩។
ពលរដ្ឋខ្លះយល់ឃើញថា សាលាក្ដីខ្មែរក្រហម គួរតែឃុំខ្លួនជនជាប់ចោទ អៀង ធីរិទ្ធ ដែលបានចូលរួមជាមួយអតីតមេដឹកនាំខ្មែរក្រហមជាច្រើននាក់ទៀត បណ្ដាលឲ្យប្រជាពលរដ្ឋខ្មែរជិត២លាននាក់ បានបាត់បង់ជីវិត ដោយសារការកាប់សម្លាប់ ការធ្វើទារុណកម្ម និងបង្អត់អាហារជាដើម ក្រោមការគ្រប់គ្រងរបស់ខ្លួន។
ពលរដ្ឋខ្មែរខ្លះដែលជាជនរងគ្រោះក្នុងរបបខ្មែរក្រហម បច្ចុប្បន្នរស់នៅក្រៅប្រទេស បានសម្ដែងការខកចិត្តយ៉ាងខ្លាំង ចំពោះការដោះលែងជនជាប់ចោទ អៀង ធីរិទ្ធ ឲ្យនៅក្រៅឃុំ។ អ្នកស្រី អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ដែលជា "ស្ត្រីទី១" មានតួនាទីខ្ពស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានសាលាក្ដីខ្មែរក្រហម ចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ការធ្វើទារុណកម្ម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងការធ្វើទុក្ខបុកម្នេញខាងផ្នែកសាសនា។
ពលរដ្ឋខ្មែរម្នាក់ អ្នកស្រី ម៉ារី ជា បច្ចុប្បន្នរស់នៅក្នុងរដ្ឋវឺហ្យីនា (Virginia) សហរដ្ឋអាមេរិក មានសមាជិកក្រុមគ្រួសារប្រមាណជាង៥០នាក់ បានស្លាប់ក្នុងសម័យខ្មែរក្រហម។ អ្នកស្រីបានប្រតិកម្មយ៉ាងខ្លាំងថា ការដោះលែងជនជាប់ចោទដែលបានកាប់សម្លាប់ពលរដ្ឋខ្លួនបែបនេះ គឺបង្ហាញគំរូអាក្រក់ដល់អ្នកប្រព្រឹត្តបទល្មើស និងជាទង្វើមួយមិនសមហេតុសមផល៖ «នៅតែមានទោស គ្មានពេលអ្នកឯងរួចខ្លួនទេ ទោះជាចាស់វង្វេងវង្វាន់ក៏ដោយ។ អ្នកកាប់សម្លាប់គេវាបានចិត្ត វាចេះតែធ្វើទៀត។ ស្រុកគេដែលមានច្បាប់ទម្លាប់ គេគោរពច្បាប់ អ្នកណាធ្វើអ្វី អ្នកនឹងទទួលហ្នឹង។ មិនមែនយកគំនិតថា ធ្វើអ្វីមិនកើតឲ្យរួចខ្លួនទេ»។
កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១២ តុលាការកំពូលនៃសាលាក្ដីខ្មែរក្រហម បានសម្រេចដោះលែងជនជាប់ចោទ អៀង ធីរិទ្ធ ឱ្យនៅក្រៅឃុំ ដោយបញ្ជាក់ហេតុផលថា អៀង ធីរិទ្ធ មានជំងឺវង្វេងវង្វាន់ និងបាត់ការចងចាំធ្ងន់ធ្ងរ មិនអាចចូលរួមតតាំងក្ដីក្នុងសវនាការបានទេ និងមិនមានសញ្ញាណាមួយនឹងអាចមានសុខភាពប្រសើរឡើងវិញបាននោះទេ។ ហេតុផលនេះ គឺផ្អែកតាមសក្ខីកម្មរបស់អ្នកជំនាញផ្នែកពេទ្យចិត្តសាស្ត្រ ពេទ្យវិកលចរិត និងពេទ្យផ្នែកជំងឺមនុស្សចាស់។
អតីតនិស្សិតពីប្រទេសបារាំង ម្នាក់ គឺអ្នកស្រី នូវ សារឹម ត្រូវបានមេដឹកនាំខ្មែរក្រហមយកទៅឃុំខ្លួនក្នុងមន្ទីរឃុំឃាំង បឹងត្របែក ក្នុងរាជធានីភ្នំពេញ ក្នុងសម័យខ្មែរក្រហម។ អ្នកស្រី នូវ សារឹម សព្វថ្ងៃរស់នៅសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា ទោះបីជាមានការឈឺចាប់យ៉ាងខ្លាំងដោយសារក្រុមគ្រួសារអ្នកស្រី រួមមានកូន២នាក់ និងស្វាមី បានបាត់បង់ជីវិតក្នុងរបបខ្មែរក្រហមក៏ដោយ ក៏អ្នកស្រីជឿ និងយល់ស្របទៅតាមការសម្រេចរបស់ពេទ្យ៖ «ពេទ្យគេថាគាត់មិនអាច ឡើងតុលាការបាន ដោយសារគាត់ឆ្កួតអ៊ីចឹង។ ចំពោះខ្ញុំ បើខ្ញុំ គឺជឿទៅតាមពេទ្យ បើពេទ្យគេមើលឃើញយ៉ាងម៉េច ត្រូវតែធ្វើទៅតាមការសម្រេចរបស់ពេទ្យ។ ម៉្យាង ខ្ញុំយល់ថា អ្នកដែលទៅជាឆ្កួតអ៊ីចឹង បានន័យថា គាត់ឈឺចាប់ និងមានវិប្បដិសារីដល់កម្រិត ទើបបានទៅជាវង្វេងវង្វាន់ឆ្កួតអ៊ីចឹង»។
ពាក់ព័ន្ធនឹងការដោះលែងជនជាប់ចោទ អៀង ធីរិទ្ធ នេះដែរ អគ្គលេខាធិការនៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក អៀ ចាន់ណា មានប្រសាសន៍ពីប្រទេសន័រវែស (Norway) ថា ទង្វើនេះជាភាពអយុត្តិធម៌បំផុតចំពោះជនរងគ្រោះក្នុងរបបខ្មែរ ក្រហម។ លោកថា តុលាការខ្មែរក្រហមគួរមានវិធានការណាមួយសមស្របជាងនេះ៖ «ខ្ញុំ យល់ឃើញថា ជាការអនុវត្តមួយដែលមានលក្ខណៈមិនយុត្តិធម៌ចំពោះជនរងគ្រោះប្រមាណ ជាង២លាននាក់ បានសម្លាប់ក្នុងរបបដែលលោកស្រី អៀង ធីរិទ្ធ កាលនោះជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច។ បើយោងលើស្មារតីយុត្តិធម៌ និងគតិច្បាប់ ការដោះលែងទាំងស្រុងឲ្យនៅក្រៅឃុំនេះ គឺជាការអនុវត្តអយុត្តិធម៌យ៉ាងធ្ងន់ធ្ងរទៅដល់ជនរងគ្រោះ»។
អ្នកស្រី អៀង ធីរិទ្ធិ អាយុ៨០ឆ្នាំ គឺជាភរិយារបស់ជនជាប់ចោទ អៀង សារី អតីតរដ្ឋមន្ត្រីក្រសួងការបរទេសជំនាន់ខ្មែរក្រហម។ ការដោះលែងជនជាប់ចោទ អៀង ធីរិទ្ធ ឱ្យនៅក្រៅឃុំនេះ តុលាការកំពូលនៃសាលាក្ដីខ្មែរក្រហម បានដាក់លក្ខខណ្ឌ៣ចំណុច។ ទី១ ជនជាប់ចោទត្រូវជូនដំណឹងដល់អង្គជំនុំជម្រះអំពីអាសយដ្ឋានដែល ខ្លួនស្នាក់នៅ។ ទី២ ជនជាប់ចោទត្រូវប្រគល់លិខិតឆ្លងដែន និងឯកសារធ្វើដំណើរពាក់ព័ន្ធដទៃទៀត ហើយមិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជាឡើយ។ ទី៣ ជនជាប់ចោទត្រូវគោរពតាមដីកាកោះហៅរបស់តុលាការ។
ទោះបីជាក្នុងហេតុផលយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋម្នាក់ទៀតរស់នៅក្នុងប្រទេសហ្វាំងឡង់ (Finland) លោក ប៉ាង សុខឃឿន មានប្រសាសន៍ថា តុលាការខ្មែរក្រហមគួរបន្តឃុំខ្លួនជនជាប់ចោទ និងត្រូវស៊ើបអង្កេតបន្ថែមទៀត ស្វែងរកការពិតនៅពីក្រោយរបបប្រល័យពូជសាសន៍ខ្មែរក្រហម៖ «ការ ដោះលែងនេះ ពិតជាមិនត្រឹមត្រូវទេ។ ហើយខ្ញុំសំណូមពរឲ្យមានការស៊ើបអង្កេតឡើងវិញ ពីព្រោះ អ្វីដែលគាត់បានកសាងក្នុងរបប ប៉ុល ពត គឺមានគ្រោះថ្នាក់ធ្ងន់ណាស់ បន្សល់ទុកនូវទុក្ខវេទនាយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋខ្មែរ»។
បន្ថែមពីទស្សនៈខុសៗគ្នាខាងលើនេះ ព្រះតេជព្រះគុណ ហុក សុវណ្ណ មានថេរដីកាពីវត្តម៉ុងត្រេអាល់ (Montreal) ពីប្រទេសកាណាដា ថា ទោះបីជាជនជាប់ចោទ អៀង ធីរិទ្ធ មានស្ថានភាពសុខភាពយ៉ាងណាក៏ដោយ តុលាការខ្មែរក្រហមត្រូវតែកាត់ទោសដដែល ដើម្បីរករឿងហេតុឲ្យដឹងអំពីតួនាទី និងកំហុសរបស់គាត់៖ «អាត្មា យល់ថា រឿងសុខភាព បាត់បង់ការចងចាំម្យ៉ាង តែសុំឲ្យនៅតែកាត់ទោសដដែល ទោះបីជាគាត់មិនឆ្លើយផ្ទាល់ក៏ដោយ ត្រូវរករឿងហេតុក្នុងតំណែងរបស់គាត់ដែលបានប្រព្រឹត្តខុសមកលើ ប្រជាជន។ តាមអាត្មាដឹង ប្រជារាស្ត្រទូទៅចង់រកយុត្តិធម៌ជូនអ្នករងគ្រោះ»។
ចំណែកលោកសាស្ត្រាចារ្យ សំ សុខ បានមានប្រសាសន៍ពីប្រទេសបារាំង គាំទ្រការដោះលែងជនជាប់ចោទ អៀង ធីរិទ្ធ នេះ៖ «ជា គោលការណ៍ គេមិនយកមនុស្សឆ្កួតយកទៅកាត់ទោសទេ ពីព្រោះថា មនុស្សឆ្កួតគឺមនុស្សឡប់សតិ។ ពេលគេសួរគាត់ គាត់អាចឆ្លើយផ្ដេសផ្ដាស ដូច្នេះតុលាការមិនអាចធ្វើការបានទេ។ ដើម្បីកាត់សេចក្តីក្នុងរឿងអ្វីមួយ តុលាការត្រូវការរកព័ត៌មានឲ្យបានច្បាស់ ទើបធ្វើសេចក្តីសម្រេចបាន។ បើសិនជាអ្នកមានវិកលចរិត គឺគេមិនអាចយកជាការបានទេ»។
កម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម ដែលដឹកនាំដោយបក្សកុម្មុយនិស្តកម្ពុជា គ្រប់គ្រងប្រទេសកម្ពុជា ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ បានធ្វើអោយពលរដ្ឋកម្ពុជាជិតពីរលាននាក់ស្លាប់ ដោយសារការធ្វើទារុណកម្ម និងសម្លាប់ ការបង្អត់អាហារ ការបង្ខំអោយធ្វើការបាក់កម្លាំង និងគ្មានថ្នាំព្យាបាលជំងឺ។
ជនជាប់ចោទជាអតីតមេដឹកនាំខ្មែរក្រហម៥នាក់ រួមមាន នួន ជា ខៀវ សំផន អៀង សារី អៀង ធីរិទ្ធ និងកាំង ហ្កេកអ៊ាវ ហៅ ឌុច បានត្រូវសាលាក្ដីខ្មែរក្រហម កំពុងជំនុំជម្រះរឿងក្តីពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងបទចោទមួយចំនួនទៀត ដូចជា ការធ្វើទារុណកម្ម និងការធ្វើទុក្ខបុកម្នេញខាងផ្នែកសាសនាជាដើម។ រហូតមកដល់ពេលនេះ មានតែជនជាប់ចោទម្នាក់ប៉ុណ្ណោះ គឺ កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតប្រធានគុកទួលស្លែង ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារមួយជីវិត៕
14 comments:
it is not about KR killing Khmer , it rather about Vietnamese political tactic to use KR as killing weapon.
Without Vietnamese, there would not have been Khmer Rouge.
Ask yourself: who createed Khmer Rouge? ?
when, how, why?
You can Chop Ieng Thirith into
ground pork, but what you get from
that. My familiy member were killed during KR era. but I give
Nuon Chea credit that he dare to talk about Viet ambition.
តាមមតិខ្មែរក្រៅស្រុកមួយចំនួនទៀតយល់ថា
សាលាក្ដីខ្មែរក្រហមកូនកាត់មួយនេះ វាគ្រាន់តែ
ជាការបំភ័ន្តក្លែងបន្លំរបស់មេដឹកនាំយួនហាណូយ
ដល់មតិជាតិនិងអន្តរជាតិ ជាពិសេសដើម្បីបោក
បញ្ឆោតដល់អង្គការសហប្រជាជាតិ ដែលខ្វះការ
ពិចារណាទាំងស្រុង ហេតុអ្វីអនុញ្ញាតិឱ្យមេដឹកនាំ
យួនហាណូយបង្កើតសាលាក្ដីខ្មែរក្រហមនៅ
ក្នុងកម្ពុជា? ការពិតទៅវាមិនដែលមានសោះ
បង្កើតតុលាការកាត់ទោសឧក្រឹដ្ឋជនក្រៅឡាអេ!
នេះប្រហែលលោកដំណាងអង្គការសហប្រជា
ជាតិសម័យនោះចាញ់ល្បួងរបស់សម្ដេចសីហនុ
ក៏មិនដឹងផង!!!!!ដូច្នេះ ទើបមានមតិខ្មែរ
នៅក្រៅប្រទេសមួយចំនួនធំយល់ថា វាជាការ
ឥតប្រយោជន៍ ថវិកាដែលសហគមអន្តរជាតិ
ជួយរត់ទៅហាណូយទាំងអស់ សល់បន្តិចបន្តួច
ទើបត្រឡប់មកសាលាក្ដី ជាក់ច្បាស់ណាស់
បុគ្គលឹកខ្លះពុំទាំងបានទទួលប្រាក់បៀរវត្តផង
នេះជាហេតុផលពិតមិនអាចប្រកែកបាន៕
I don't trust Vietnamese. Vietname has bad intention on Cambodia. However, don't blame someone else for our country screw up.
It was Khmer who is killing Khmer. Go onto You Tube. You will see the evil King Sihanouk and his families provided santuary to the Vietcong during the Vietnam war. It is also King Sihanouk told every to go to the jungle and start the war with Lon Nol's armies.
It is about time that we as a Khmer learn how to accept the full responsiblities for ourselves. Please stop blame other for our failure.
NATURE WILL PUNISH HER & NOT HUMAN COURT
ហ្វូងអាប៉េដេនិងមីសំផឹងអន្តរជាតិ Heng Soy
Luke Hunt The Diplomat...វាបន្តរឃោសនាបំភាន់មតិមហាជនដោយ ពួកវាបន្លំយកឈ្មោះ(ឌុច)ហៅបន្ថែមថា
ជាមេគុកទួលស្លែងចំនួសឈ្មោះពិត(កាំងគ្ហេចអៀវ)។
Homosexuals and whores international
Heng Soy Luke Hunt The Diplomat...
continue constantly misinforming
the public. They add alias name (Duch) instead real name
(Kaing Guek Eav) Chief of Tuol Sleng Prison
ដោយ ម៉ៅ សុធានី
Posted by អ្នកស្រែ
មកដល់ពេលនេះនៅតែមានអ្នកកាសែត
ខួរក្បាលដូចសត្វឆ្កែព្រុះដដែលៗបំភាន់មតិមហាជន។
តើពួកនេះជាតិសាស្រ្តនិងកាន់សាសនាអ្វី?
អីក៏ទាបថោកយ៉ាងនេះ!!!
3:22 AM
Marxist-Lenin was born of Christian civilization and
former Khmer students from France are indoctrinated before
become the murderers of his own people, now
these new young people are baptized to sabotage
and misinform the Khmer Rouge Tribunal, for example
cinema documentary Rithy Pan made a propaganda chief of Tuol Sleng prison Duch name instead of Kaing Guek Eav.
ពួកវាត្រូវបានអង្គការលើខ្មែរក្រហមអប់រុំឲ្យធ្វើជាកងឈ្លបសូម្បីម៉ែឪវាក៏ពួកវារាយការណ៏ទៅឲ្យស្លាប់ដែរ។លុះដល់ពួកវាបានទៅរស់នៅប្រទេសទីបីត្រូវបានក្រុមសាសនាដែល ស្អប់ជាតិខ្មែរអប់រុំឲ្យធ្វើនយោបាយប្រឆាំងនិង សាលាក្តីកាត់ទោសខ្មែរក្រហម។នៅស្រុកបារាំងគឺ អាប៉ាន់សុធីនៅអាមេរីកស្រុកសាំងប៉ូលខេត្តមីនីសូតាគ ឺអាចោរសារុនជាក្រុមអាប៉េដេបានលួចលុយជាតិខ្មែររាប់លាន។
The Khmer Rouge organization (Angkar-leu អង្គការ លើ) baptized
(Duch) instead of real names ( Kaing Gueak Eav) the chief of Tuol Sleng prison. Name (Duch) was not called revolutionary as people think but rather to hide the truth.
The Organization Khmer Rouge (Angkar-leu អង្គការ លើ) was amplified and published the false name (Duch) as the scapegoat to launder their crime against humanity.
The false name (Duch) is copied, repeated Non-Stop by the Media
especially documentary filmmaking to continue to deceive
the public and at the same time to attack, dishonor the famous names such as (Duch Sidem; Duch Kimhak , Duch Som) and master of traditional Khmer music
(Sok Duch) Takeo province etc.
L'organisation Khmer Rouge ( Angkar-leu អង្គការលើ) a baptisé
(Duch) à la place du nom réel (Kaing Gueak Eav ) le chief prison de Tuol Sleng. Le nom (Duch) n'etait pas le nom révolutionnaire comme on le croit mais plutôt pour cacher la vérité.
L'Organisation Khmer Rouge (Angkar-leu អង្គការលើ) a amplifié et publié le faux nom (Duch) comme le bouc émissaire pour blanchir leur crime contre de l'humanité.
Le faux nom (Duch) est copié , répété Non-Stop par le média
en particulier le cinéma documentaire de continuer à tromper
le public et en même temps pour attaquer, déshonorer les noms célèbres tels que ( Duch Sidem; Duch Kimhak; Duch Som) et le maître de la musique traditionnelle khmère (Sok Duch) de Takeo province etc...
អង្គការលើដែលជាក្រុមឃាតករជីវិតខ្មែរប្រមាណបី
លាននាក់ បានប្រឌិតឈ្មោះ(ឌុច)ឲ្យហៅជំនួស
ឈ្មោះពិត(កាំងគ្ហេចអៀវ)ដែលជាប្រធានគុកទួលស្លែង។
អង្គការលើដែលជាក្រុមឃាតករជីវិតខ្មែរប្រមាណបី
លាននាក់ បានផ្សព្វផ្សាយឈ្មោះក្លែងក្លាយ(ឌុច)
ដើម្បីលាក់ការពិតនិងលាក់បាំងឈ្មោះពួកវាដែល
ជាឧក្រិដ្ឋជនប្រឆាំងមនុស្សជាតិ។
ឈ្មោះប្រឌិត(ឌុច)ក្លែងក្លាយនេះត្រូវបានអ្នកកា
សែតជាតិអន្តរជាតិព្រមទាំងអ្នកថតកុនឯកសារ
បន្តបំប៉ោងសម្លេងដើម្បីបំភាន់មតិសកលលោក
ព្រមទាំងវាយប្រហារកិត្តិនាមកិត្តិយសជនណា
ដែលមាននាមត្រកូល(ឌុច) ជាឧទាហរណ៏ៈ
(ឌុចស៊ីឌឹម ឌុចគីមហាក់ ឌុចសម)និង(សុខឌុច)គ្រូភ្លេងបុរាណខ្មែរនៅខេត្តតាកែវ។ល។
សីហនុមានដៃឆ្វេងគឺអាហ៊ុនសែនដែលជាកូនធម៌ដើរតួជាអ្នកកាន់កាប់អំណាចក្នុងស្រុកខ្មែរយ៉ាងយូរហើយនិងដៃស្ដាំគឺអាសមរាំងស៊ីដែលជាក្មួយធម៌ដើរតួជាគណបក្សប្រឆាំងយ៉ាងយូរ។
ក្បួននយោបាយពួកវាគឺការគំរាមកំហែងនិងការ
ឃោសនាបំភាន់មតិមហាជន។វាមានសមាគម
និងទីស្នាក់ការស្ទើរគ្រប់ប្រទេសដែលខ្មែររស់នៅ។
ខ្មែរណាដែលប្រឆាំងនិងពួកវាត្រូវបានលាបពណ៌ថាខ្មែរក្រហមឬខ្លួនខ្មែរក្បាលយួន។ឬពួកវារកលេសប្ដឹងទៅអាជ្ញាធម៌ដើម្បីព្យាបាទខ្មែរភៀសខ្លួន។
ដៃស្ដាំនិងដៃឆ្វេងរបស់សីហនុវាមានសត្រូវរួមគឺ
ខ្មែររងគ្រោះរាប់លាននាក់ដែលមានការភ្ញាក់
រលឹកមិនសុខចិត្តដើរតាមពួកវា។
តើដែលឮអាពីរនាក់ហ្នឹងហ៊ានថ្កោលទោសស៊ីហនុ
ដែលជាស្ដេចខ្មែរក្រហមឬទេ?
តែអាពីរនាក់ហ្នឹងមានសេចក្តីក្លាហានឃោសនា
បំភាន់មតិមហាជនដោយបន្លំយកឈ្មោះក្លែងក្លាយ
(ឌុច)ថាជាមេគុកទួលស្លែងជំនួសឈ្មោះពិត
កាំងគ្ហេចអៀវ។
If you believe that KR is the
product of Viet politic,
there is no need to condemn Duch.
There are thousand who were doing
like Duch. And what do you get from
condemning Duch. forget about KR.
if you cannot pintpoint who was behind the KR. get forward and get rid of traitors in CPP.
please just except the responsiblity of our own mistake year after year.
30 plus years later, Cambodia can't survive on its own (under the Somdach Hun Sen.)
30 years before that, Cambodia is the property of King Norodom Sihanouk and he turtured many free thinkers and pro-Westerners.
Let face it, our leaders are messed up. Stop blame someone else for our mistake.
For exemple, the government of Thailand did know how to make their cities and beautiful roads, they asked the westerners to assist them.
Cambodia government did not know how to make their cities and beautiful roads, they pretend their filthy cities are the best compare to monkey junkles.
King Sihanouk, Hun Sen, Westpoint Hun Mannet, and a possibly gay King Sihamony were busy grooming themselves except their country.
4:15 AM
ដោយ ម៉ៅ សុធានី
Posted by អ្នកស្រែ
មកដល់ពេលនេះនៅតែមានអ្នកកាសែត
ខួរក្បាលដូចសត្វឆ្កែព្រុះដដែលៗបំភាន់មតិមហាជន។
តើពួកនេះជាតិសាស្រ្តនិងកាន់សាសនាអ្វី?
អីក៏ទាបថោកយ៉ាងនេះ!!!
វូងអាប៉េដេនិងមីសំផឹងអន្តរជាតិ Heng Soy
Luke Hunt The Diplomat...វាបន្តរឃោសនាបំភាន់មតិមហាជនដោយ ពួកវាបន្លំយកឈ្មោះ(ឌុច)ហៅបន្ថែមថា
ជាមេគុកទួលស្លែងចំនួសឈ្មោះពិត(កាំងគ្ហេចអៀវ)។
Homosexuals and whores international
Heng Soy Luke Hunt The Diplomat...
continue constantly misinforming
the public. They add alias name (Duch) instead real name
(Kaing Guek Eav) Chief of Tuol Sleng Prison.
អាមីឆ្កែឆ្កួត4:15 AM វាបន្តយកឈ្មោះឌុចហៅ
ចំនួសអាកាំងគ្ហេចអៀវមេគុកទួលស្លែង។
4:15AM Norodom Sihanouk and Hun Sen
are the Yuon shit and 4:15AM you suck!!!
នេះគឺជាការឆ្លើយតបទៅនឹងអត្ថបទមួយដែលបានចុះផ្សាយកាលពីថ្ងៃទី២៧ខែសីហាឆ្នាំ២០១២របស់KI(ទាយាទឃាតករនិងត្រកូលអសិរ្ពិស)ដែលសរសេរដោយលោកទេព មរកត។លោកធនសារាយ បច្ចុប្បន្នជាប្រធានសមាគមអាដហុកមានឈ្មោះដើមង៉ោហុងហួរព្រោះលោកជាកូនខ្មែរកាត់ចិននិងមានដើមកំណើតនៅស្រុកអូររាំងឪខេត្តកំពង់ចាម។លោកបានប្តូរឈ្មោះនៅឆ្នាំ១៩៧៩ពេលត្រឡប់ចូលមកទីក្រុងភ្នំពេញវិញព្រោះលោកបារម្ភពីការធ្វើទុក្ខបុកម្នេញរបស់វៀតណាមដែលតែងតែរើសអើងចំពោះអ្នកដែលមានសែស្រឡាយជាកូនខ្មែរកាត់ចិន។លោកជាអតីតអ្នកទោសនយោបាយក្នុងរបបខ្មែរក្រហមនិងរដ្ឋកម្ពុជា(គ្រប់គ្រងដោយវៀតណាម)
-នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(ខ្មែរក្រហម)រយៈពេល១០ខែដាក់ក្នុងមណ្ឌលអប់រំកែប្រែដោយចោទលោកថាពួកលន់ណុល ។
-ក្នុងរបបរដ្ឋកម្ពុជាចន្លោះឆ្នាំ១៩៩០១៩៩១រយៈពេល១៧ខែក្នុងស្ថានភាពគុកងងឹតនិងដាក់ខ្នោះជើងម្ខាង(មន្ទីរឃុំឃាំងតេបី)ដោយពួកគេចោទលោកថា ប្រឆាំងនឹងរបបសង្គមនិយម ។លោក ធន សារាយ ត្រូវបានដោះលែងក្រោយកិច្ចព្រមព្រាង សន្តិភាពក្រុងប៉ារីស នៅខែ ធ្នូឆ្នាំ១៩៩១លោក រួមទាំងអតីតអ្នកទោសនយោបាយមួយចំនួនទៀតបានសំរេចចិត្តនាំគ្នាបង្កើតសមាគមការពារសិទ្ធិមនុស្សនៅកម្ពុជាដែលហៅកាត់ថាអាដហុកនេះឡើង និង ជួយការពារដល់សិទ្ធិជនក្រីក្រ ទន់ខ្សោយ គ្មានអំណាចជាច្រើនពាន់ម៉ឺននាក់ដែលទទួលរងនូវការរំលោភបំពានដោយអយុត្តិធម៌ពីសំណាក់អ្នកមានអំណាចនិងមានទ្រព្យខ្លះ។កត្តានេះហើយទើបក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះសមាគមតែងតែទទួលបាននូវការគាំទ្ររយ៉ាងពេញទំហ៊ឹងពីសំណាក់ប្រជាពលរដ្ឋខ្មែរទួទៅរហូតមានការទទួលស្គាល់ពីមតិជាតិនិងអន្តរជាតិថាជាអង្គការឯករាជ្យអព្យាក្រិត្យ ពិតប្រាកដ។ផ្ទុយទៅវិញគឺមានតែពួកជ្រុលនិយមខ្វះការពិតខ្លះទេដែលមិនទទួលស្គាល់ការងារទាំងនេះហើយតែងតែព្យាយាមប្រើប្រាស់គ្រប់ឧបាយកល់ទុច្ចរិត ដើម្បីបំផ្លាញ កិត្តិយស និងកេរ្តិឈ្មោះ របស់សមាគមអាដហុកដូច អត្ថបទនេះជាដើម។
ក្នុសកម្មភាពខាងលើមានបុគ្គលិកសមាគមមួយចំនួនត្រូវបានទទួលរងនូវការបំភិតបំភ័យការសំឡុតគំរាមកំហែងការប្រមាថអាយុជីវិតព្រមទាំងការប្តឹងផ្តល់ចោទប្រកាន់ទៅតុលាការ ពីសំណាក់ មន្រ្តី ដែលមានអំណាចខ្លាំងក្នុងរដ្ឋាភិបាលមួយចំនួន ដូចជាករណី លោកប៉ែន ប៊ុណ្ណារ៍ លោកសម ចន្ទ័គា និង លោកចាន់ សុវ៉េតថ្មីៗនេះជាដើម។ សមាគមអាដហុកក៏ធ្លាប់ទទួលរងការចោទប្រកាន់បែបលាបពណ៌យ៉ាងអយុត្តិធម៌ពីសំណាក់ក្រុមអ្នកនយោបាយជ្រុលនិយមដែលនៅតែប្រកាន់នូវទស្សនៈដូចពួកខ្មែរក្រហមថាបើមិនមែនមិត្តគឺជាសត្រូវ ទាំងនៅក្នុរដ្ឋាភិបាលក៏ដូចជានៅក្នុងគណបក្សប្រឆាំងជាពិសេសនៅពេលដែលអាដហុកនិយាយការពិតហើយនាំឲ្យប៉ះពាល់ឬបាត់បង់ផលប្រយោជន៏ ក្រុម ឬ បក្សរបស់គេ ជាក់ស្តែងដូចជាកន្លងមក នៅពេលដែលអាដហុកនិយាយត្រង់ៗប៉ះពាល់ទៅលើរដ្ឋាភិបាលខាងរដ្ឋាភិបាលចោទថាអាដហុកថាជាអង្គការប្រឆាំងផ្ទុយទៅវិញនៅពេលអាដហុកនិយាយពីអ្វីដែលរដ្ឋាភិបាលធ្វើត្រូវខាងបក្សប្រឆាំងថាអាដហុកជាពួករដ្ឋាភិបាល។ប៉ុន្តែត្រង់នេះយើងយល់ថាក៏ជាការល្អដែរព្រោះវាអាចបញ្ជាក់បានថា អាដហុកពិតជាអង្គការអព្យាក្រិត្យប្រាកដមែន ។
ចំពោះជីវភាពរស់នៅវិញ លោកធន សារាយ មានផ្ទះតែមួយគត់ដាក់ជួលជាទីស្នាក់ការកណ្តាលឲ្យសមាគមអាដហុកក្នុងតំលៃត្រឹមតែ១៥០០ដុល្លាប៉ុណ្ណោះក្នុងមួយខែដែលបច្ចុប្បន្នផ្ទះវីឡានៅកណ្តាលក្រុងភ្នំពេញ គេជួលបានរហូត ២០០០ដុល្លា ទៅ៣០០០ដុល្លាក្នុងមួយខែ។ហើយផ្ទះនេះលោកបានកាន់កាប់តាំងពីឆ្នាំ១៩៧៩មកម្ល៉េះបន្ទាប់ពីរបបខ្មែរក្រហមដួលរលមិនមែនបានមកក្រោយការបើកសមាគមនោះទេចំណែកផ្ទះដែលលោករស់នៅសព្វថ្ងៃទៀតសោត គឺជាផ្ទះល្វែងទទឹង៤ម៉ែត្រ បណ្តោយ១៥ម៉ែត្រតែប៉ុណ្ណោះ។ការរស់នៅបែបនេះគ្រាន់តែបង្ហាញថាលោកមានជីវភាពសមរម្យតែប៉ុណ្ណោះ មិនមែនដូចការចោទប្រកាន់របស់ KI ថាលោកមានទ្រព្យសម្បត្តិហូរហៀមានផ្ទះជួលជិត១០កន្លែងនិងរស់នៅផ្ទះធំជាងសណ្ឋារគារនោះទេ ។ដូច្នេះអ្នកដែលមានគំនិតជ្រុលនិយមពិសេសអ្នកនយោបាយខ្មែរគួរតែ មានភាពចាស់ទុំឡើង ឈប់មានទស្សនៈលាបពណ៌គ្នាទៅព្រោះការចោទប្រកាន់គ្នាបែបលាបពណ៌នេះធ្វើឲ្យខ្មែរស្លាប់យ៉ាងអយុត្តិធម៌ច្រើនលាននាក់ណាស់ដែលជាបទពិសោធន៏នៅក្នុងទសវត្សកន្លងមក។រីឯម្ចាស់អត្ថបទនោះទៀតសោត ក៏កុំសង្ឈឹមថាអត្ថបទ របស់ខ្លួន មួយនេះអាចមកបំផ្លាញកិត្តិនាមនិងកិត្តិស័ព្ទរបស់ សមាគមអាដហុកដែលជាអង្គការសិទ្ធមនុស្សមានឈ្មោះល្បីរន្ទឺហើយនោះឲ្យសាបសូន្យបានឲ្យសោះព្រោះប្រជាពលរដ្ឋខ្មែរបច្ចុប្បន្នគេចេះវិភាគថ្លឹងថ្លែងនិងពិចារណាបានយ៉ាងល្អលើគ្រប់ព្រឹត្តិការណ៍ដែលបានកើតឡើងថារឿងណាពិតរឿងណាមិនពិតហើយមិនមែនល្ងង់ខ្លៅចាំតែជឿលើពាក្យកុហកភូតភរពាក្យមុសាដែលគ្មានមូលដ្ឋានត្រឹមត្រូវនោះទៀតទេ៕
Post a Comment