Wednesday, September 19, 2012

មតិ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ចំពោះ​ការ​ដោះ​លែង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ

ដោយ ម៉ៅ សុធានី
2012-09-19
http://www.rfa.org/khmer

ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅ​ប្រទេស បាន​បញ្ចេញ​ប្រតិកម្ម​ខុសៗ​គ្នា ចំពោះ​ការ​ដោះ​លែង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ចន្លោះ​ពី​ឆ្នាំ​១៩៧៥ ដល់​១៩៧៩។

ECCC POOL/Tang Chhin Sothy

អៀង ធីរិទ្ធ នៅ​ក្នុង​សវនាការ​មុន​អង្គ​សេចក្តី​នៅ​ចំពោះ​មុខ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ ​ក្នុង​តុលាការ​កម្ពុជា ថ្ងៃ​ទី៣០ ខែ​មេសា ឆ្នាំ​២០១០។

ពលរដ្ឋ​ខ្លះ​យល់​ឃើញ​ថា សាលាក្ដី​ខ្មែរ​ក្រហម គួរ​តែ​ឃុំ​ខ្លួន​ជន​ជាប់​ចោទ អៀង ធីរិទ្ធ ដែល​បាន​ចូល​រួម​ជាមួយ​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ជាច្រើន​នាក់​ទៀត បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជិត​២លាន​នាក់ បាន​បាត់​បង់​ជីវិត ដោយ​សារ​ការ​កាប់​សម្លាប់ ការ​ធ្វើ​ទារុណកម្ម និង​បង្អត់​អាហារ​ជាដើម ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន។

ពលរដ្ឋ​ខ្មែរ​ខ្លះ​ដែល​ជា​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម បច្ចុប្បន្ន​រស់នៅ​ក្រៅ​ប្រទេស បាន​សម្ដែង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង ចំពោះ​ការ​ដោះ​លែង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ ឲ្យ​នៅ​ក្រៅ​ឃុំ។ អ្នកស្រី អៀង ធីរិទ្ធ អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច ដែល​ជា "ស្ត្រី​ទី១" មាន​តួនាទី​ខ្ពស់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ត្រូវ​បាន​សាលាក្ដី​ខ្មែរ​ក្រហម ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ការ​ធ្វើ​ទារុណកម្ម និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ខាង​ផ្នែក​សាសនា។

ពលរដ្ឋ​ខ្មែរ​ម្នាក់ អ្នកស្រី ម៉ារី ជា បច្ចុប្បន្ន​រស់នៅ​ក្នុង​រដ្ឋ​វឺហ្យីនា (Virginia) សហរដ្ឋ​អាមេរិក មាន​សមាជិក​ក្រុម​គ្រួសារ​ប្រមាណ​ជាង​៥០នាក់ បាន​ស្លាប់​ក្នុង​សម័យ​ខ្មែរ​ក្រហម។ អ្នកស្រី​បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ថា ការ​ដោះ​លែង​ជន​ជាប់​ចោទ​ដែល​បាន​កាប់​សម្លាប់​ពលរដ្ឋ​ខ្លួន​បែប​នេះ គឺ​បង្ហាញ​គំរូ​អាក្រក់​ដល់​អ្នក​ប្រព្រឹត្ត​បទល្មើស និង​ជា​ទង្វើ​មួយ​មិន​សម​ហេតុ​សម​ផល៖ «នៅ​តែ​មាន​ទោស គ្មាន​ពេល​អ្នក​ឯង​រួច​ខ្លួន​ទេ ទោះ​ជា​ចាស់​វង្វេង​វង្វាន់​ក៏ដោយ។ អ្នក​កាប់​សម្លាប់​គេ​វា​បាន​ចិត្ត វា​ចេះ​តែ​ធ្វើ​ទៀត។ ស្រុក​គេ​ដែល​មាន​ច្បាប់​ទម្លាប់ គេ​គោរព​ច្បាប់ អ្នក​ណា​ធ្វើ​អ្វី អ្នក​នឹង​ទទួល​ហ្នឹង។ មិន​មែន​យក​គំនិត​ថា ធ្វើ​អ្វី​មិន​កើត​ឲ្យ​រួច​ខ្លួន​ទេ»

កាល​ពី​ថ្ងៃ​ទី១៦ ខែ​កញ្ញា ឆ្នាំ​២០១២ តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរ​ក្រហម បាន​សម្រេច​ដោះ​លែង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ ឱ្យ​នៅ​ក្រៅ​ឃុំ ដោយ​បញ្ជាក់​ហេតុ​ផល​ថា អៀង ធីរិទ្ធ មាន​ជំងឺ​វង្វេង​វង្វាន់ និង​បាត់​ការ​ចង​ចាំ​ធ្ងន់ធ្ងរ មិន​អាច​ចូល​រួម​តតាំង​ក្ដី​ក្នុង​សវនាការ​បាន​ទេ និង​មិន​មាន​សញ្ញា​ណា​មួយ​នឹង​អាច​មាន​សុខភាព​ប្រសើរ​ឡើង​វិញ​បាន​នោះ​ទេ។ ហេតុ​ផល​នេះ គឺ​ផ្អែក​តាម​សក្ខីកម្ម​របស់​អ្នក​ជំនាញ​ផ្នែក​ពេទ្យ​ចិត្តសាស្ត្រ ពេទ្យ​វិកល​ចរិត និង​ពេទ្យ​ផ្នែក​ជំងឺ​មនុស្ស​ចាស់។

អតីត​និស្សិត​ពី​ប្រទេស​បារាំង ម្នាក់ គឺ​អ្នកស្រី នូវ សារឹម ត្រូវ​បាន​មេ​ដឹកនាំ​ខ្មែរ​ក្រហម​យក​ទៅ​ឃុំ​ខ្លួន​ក្នុង​មន្ទីរ​ឃុំ​ឃាំង​ បឹង​ត្របែក ក្នុង​រាជធានី​ភ្នំពេញ ក្នុង​សម័យ​ខ្មែរ​ក្រហម។ អ្នកស្រី នូវ សារឹម សព្វថ្ងៃ​រស់​នៅ​សហរដ្ឋ​អាមេរិក បាន​មាន​ប្រសាសន៍​ថា ទោះ​បី​ជា​មាន​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​ដោយ​សារ​ក្រុម​គ្រួសារ​អ្នកស្រី រួម​មាន​កូន​២នាក់ និង​ស្វាមី បាន​បាត់​បង់​ជីវិត​ក្នុង​របប​ខ្មែរ​ក្រហម​ក៏ដោយ ក៏​អ្នកស្រី​ជឿ និង​យល់​ស្រប​ទៅ​តាម​ការ​សម្រេច​របស់​ពេទ្យ៖ «ពេទ្យ​គេ​ថា​គាត់​មិន​អាច​ ឡើង​តុលាការ​បាន ដោយ​សារ​គាត់​ឆ្កួត​អ៊ីចឹង។ ចំពោះ​ខ្ញុំ បើ​ខ្ញុំ គឺ​ជឿ​ទៅ​តាម​ពេទ្យ បើ​ពេទ្យ​គេ​មើល​ឃើញ​យ៉ាង​ម៉េច ត្រូវ​តែ​ធ្វើ​ទៅ​តាម​ការ​សម្រេច​របស់​ពេទ្យ។ ម៉្យាង ខ្ញុំ​យល់​ថា អ្នក​ដែល​ទៅ​ជា​ឆ្កួត​អ៊ីចឹង បាន​ន័យ​ថា គាត់​ឈឺ​ចាប់ និង​មាន​វិប្បដិសារី​ដល់​កម្រិត ទើប​បាន​ទៅ​ជា​វង្វេង​វង្វាន់​ឆ្កួត​អ៊ីចឹង»

ពាក់ព័ន្ធ​នឹង​ការ​ដោះ​លែង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ នេះ​ដែរ អគ្គលេខាធិការ​នៃ​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក អៀ ចាន់ណា មាន​ប្រសាសន៍​ពី​ប្រទេស​ន័រវែស (Norway) ថា ទង្វើ​នេះ​ជា​ភាព​អយុត្តិធម៌​បំផុត​ចំពោះ​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ ក្រហម។ លោក​ថា តុលាការ​ខ្មែរ​ក្រហម​គួរ​មាន​វិធានការ​ណា​មួយ​សមស្រប​ជាង​នេះ៖ «ខ្ញុំ​ យល់​ឃើញ​ថា ជា​ការ​អនុវត្ត​មួយ​ដែល​មាន​លក្ខណៈ​មិន​យុត្តិធម៌​ចំពោះ​ជន​រងគ្រោះ​ប្រមាណ​ ជាង​២លាន​នាក់ បាន​សម្លាប់​ក្នុង​របប​ដែល​លោកស្រី អៀង ធីរិទ្ធ កាល​នោះ​ជា​រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច។ បើ​យោង​លើ​ស្មារតី​យុត្តិធម៌ និង​គតិ​ច្បាប់ ការ​ដោះ​លែង​ទាំង​ស្រុង​ឲ្យ​នៅ​ក្រៅ​ឃុំ​នេះ គឺ​ជា​ការ​អនុវត្ត​អយុត្តិធម៌​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​ដល់​ជន​រងគ្រោះ»

អ្នកស្រី អៀង ធីរិទ្ធិ អាយុ​៨០ឆ្នាំ គឺ​ជា​ភរិយា​របស់​ជន​ជាប់​ចោទ អៀង សារី អតីត​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ជំនាន់​ខ្មែរ​ក្រហម។ ការ​ដោះ​លែង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ ឱ្យ​នៅ​ក្រៅ​ឃុំ​នេះ តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរ​ក្រហម បាន​ដាក់​លក្ខខណ្ឌ​៣ចំណុច។ ទី១ ជន​ជាប់​ចោទ​ត្រូវ​ជូន​ដំណឹង​ដល់​អង្គ​ជំនុំ​ជម្រះ​អំពី​អាសយដ្ឋាន​ដែល​ ខ្លួន​ស្នាក់​នៅ។ ទី២ ជន​ជាប់​ចោទ​ត្រូវ​ប្រគល់​លិខិត​ឆ្លង​ដែន និង​ឯកសារ​ធ្វើ​ដំណើរ​ពាក់ព័ន្ធ​ដទៃ​ទៀត ហើយ​មិន​ត្រូវ​ចេញ​ក្រៅ​ព្រំប្រទល់​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ។ ទី៣ ជន​ជាប់​ចោទ​ត្រូវ​គោរព​តាម​ដីកា​កោះ​ហៅ​របស់​តុលាការ។

ទោះ​បី​ជា​ក្នុង​ហេតុ​ផល​យ៉ាង​ណា​ក៏ដោយ ប្រជាពលរដ្ឋ​ម្នាក់​ទៀត​រស់នៅ​ក្នុង​ប្រទេស​ហ្វាំងឡង់ (Finland) លោក ប៉ាង សុខឃឿន មាន​ប្រសាសន៍​ថា តុលាការ​ខ្មែរ​ក្រហម​គួរ​បន្ត​ឃុំ​ខ្លួន​ជន​ជាប់​ចោទ និង​ត្រូវ​ស៊ើប​អង្កេត​បន្ថែម​ទៀត ស្វែង​រក​ការ​ពិត​នៅ​ពី​ក្រោយ​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម៖ «ការ​ ដោះ​លែង​នេះ ពិត​ជា​មិន​ត្រឹមត្រូវ​ទេ។ ហើយ​ខ្ញុំ​សំណូម​ពរ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឡើង​វិញ ពីព្រោះ អ្វី​ដែល​គាត់​បាន​កសាង​ក្នុង​របប ប៉ុល ពត គឺ​មាន​គ្រោះថ្នាក់​ធ្ងន់​ណាស់ បន្សល់​ទុក​នូវ​ទុក្ខវេទនា​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ»

បន្ថែម​ពី​ទស្សនៈ​ខុសៗគ្នា​ខាង​លើ​នេះ ព្រះតេជព្រះគុណ ហុក សុវណ្ណ មាន​ថេរ​ដីកា​ពី​វត្ត​ម៉ុងត្រេអាល់ (Montreal) ពី​ប្រទេស​កាណាដា ថា ទោះ​បី​ជា​ជន​ជាប់​ចោទ អៀង ធីរិទ្ធ មាន​ស្ថានភាព​សុខភាព​យ៉ាង​ណា​ក៏ដោយ តុលាការ​ខ្មែរ​ក្រហម​ត្រូវ​តែ​កាត់​ទោស​ដដែល ដើម្បី​រក​រឿង​ហេតុ​ឲ្យ​ដឹង​អំពី​តួនាទី និង​កំហុស​របស់​គាត់៖ «អាត្មា​ យល់​ថា រឿង​សុខភាព បាត់​បង់​ការ​ចងចាំ​ម្យ៉ាង តែ​សុំ​ឲ្យ​នៅ​តែ​កាត់​ទោស​ដដែល ទោះ​បី​ជា​គាត់​មិន​ឆ្លើយ​ផ្ទាល់​ក៏ដោយ ត្រូវ​រក​រឿង​ហេតុ​ក្នុង​តំណែង​របស់​គាត់​ដែល​បាន​ប្រព្រឹត្ត​ខុស​មក​លើ​ ប្រជាជន។ តាម​អាត្មា​ដឹង ប្រជារាស្ត្រ​ទូទៅ​ចង់​រក​យុត្តិធម៌​ជូន​អ្នក​រងគ្រោះ»

ចំណែក​លោក​សាស្ត្រាចារ្យ សំ សុខ បាន​មាន​ប្រសាសន៍​ពី​ប្រទេស​បារាំង គាំទ្រ​ការ​ដោះ​លែង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ នេះ៖ «ជា ​គោលការណ៍ គេ​មិន​យក​មនុស្ស​ឆ្កួត​យក​ទៅ​កាត់​ទោស​ទេ ពីព្រោះ​ថា មនុស្ស​ឆ្កួត​គឺ​មនុស្ស​ឡប់​សតិ។ ពេល​គេ​សួរ​គាត់ គាត់​អាច​ឆ្លើយ​ផ្ដេសផ្ដាស ដូច្នេះ​តុលាការ​មិន​អាច​ធ្វើ​ការ​បាន​ទេ។ ដើម្បី​កាត់​សេចក្តី​ក្នុង​រឿង​អ្វី​មួយ តុលាការ​ត្រូវ​ការ​រក​ព័ត៌មាន​ឲ្យ​បាន​ច្បាស់ ទើប​ធ្វើ​សេចក្តី​សម្រេច​បាន។ បើ​សិន​ជា​អ្នក​មាន​វិកល​ចរិត គឺ​គេ​មិន​អាច​យក​ជា​ការ​បាន​ទេ»

កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរ​ក្រហម ដែល​ដឹកនាំ​ដោយ​បក្ស​កុម្មុយនិស្ត​កម្ពុជា គ្រប់គ្រង​ប្រទេស​កម្ពុជា ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ បាន​ធ្វើ​អោយ​ពលរដ្ឋ​កម្ពុជា​ជិត​ពីរ​លាន​នាក់​ស្លាប់ ដោយ​សារ​ការ​ធ្វើ​ទារុណកម្ម និង​សម្លាប់ ការ​បង្អត់​អាហារ ការ​បង្ខំ​អោយ​ធ្វើ​ការ​បាក់​កម្លាំង និង​គ្មាន​ថ្នាំ​ព្យាបាល​ជំងឺ។

ជន​ជាប់​ចោទ​ជា​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​៥នាក់ រួម​មាន នួន ជា ខៀវ សំផន អៀង សារី អៀង ធីរិទ្ធ និង​កាំង ហ្កេកអ៊ាវ ហៅ ឌុច បាន​ត្រូវ​សាលាក្ដី​ខ្មែរ​ក្រហម កំពុង​ជំនុំ​ជម្រះ​រឿង​ក្តី​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍ និង​បទ​ចោទ​មួយ​ចំនួន​ទៀត ដូចជា ការ​ធ្វើ​ទារុណកម្ម និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ខាង​ផ្នែក​សាសនា​ជាដើម។ រហូត​មក​ដល់​ពេល​នេះ មាន​តែ​ជន​ជាប់​ចោទ​ម្នាក់​ប៉ុណ្ណោះ គឺ កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីត​ប្រធាន​គុក​ទួល​ស្លែង ដែល​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត៕

14 comments:

Anonymous said...

it is not about KR killing Khmer , it rather about Vietnamese political tactic to use KR as killing weapon.
Without Vietnamese, there would not have been Khmer Rouge.

Ask yourself: who createed Khmer Rouge? ?
when, how, why?
You can Chop Ieng Thirith into
ground pork, but what you get from
that. My familiy member were killed during KR era. but I give
Nuon Chea credit that he dare to talk about Viet ambition.

Anonymous said...

តាមមតិខ្មែរក្រៅស្រុកមួយចំនួនទៀតយល់ថា
សាលាក្ដីខ្មែរក្រហមកូនកាត់មួយនេះ វាគ្រាន់តែ
ជាការបំភ័ន្តក្លែងបន្លំរបស់មេដឹកនាំយួនហាណូយ
ដល់មតិជាតិនិងអន្តរជាតិ ជាពិសេសដើម្បីបោក
បញ្ឆោតដល់អង្គការសហប្រជាជាតិ ដែលខ្វះការ
ពិចារណាទាំងស្រុង ហេតុអ្វីអនុញ្ញាតិឱ្យមេដឹកនាំ
យួនហាណូយបង្កើតសាលាក្ដីខ្មែរក្រហមនៅ
ក្នុងកម្ពុជា? ការពិតទៅវាមិនដែលមានសោះ
បង្កើតតុលាការកាត់ទោសឧក្រឹដ្ឋជនក្រៅឡាអេ!
នេះប្រហែលលោកដំណាងអង្គការសហប្រជា
ជាតិសម័យនោះចាញ់ល្បួងរបស់សម្ដេចសីហនុ
ក៏មិនដឹងផង!!!!!ដូច្នេះ ទើបមានមតិខ្មែរ
នៅក្រៅប្រទេសមួយចំនួនធំយល់ថា វាជាការ
ឥតប្រយោជន៍ ថវិកាដែលសហគមអន្តរជាតិ
ជួយរត់ទៅហាណូយទាំងអស់ សល់បន្តិចបន្តួច
ទើបត្រឡប់មកសាលាក្ដី ជាក់ច្បាស់ណាស់
បុគ្គលឹកខ្លះពុំទាំងបានទទួលប្រាក់បៀរវត្តផង
នេះជាហេតុផលពិតមិនអាចប្រកែកបាន៕

Anonymous said...

I don't trust Vietnamese. Vietname has bad intention on Cambodia. However, don't blame someone else for our country screw up.

It was Khmer who is killing Khmer. Go onto You Tube. You will see the evil King Sihanouk and his families provided santuary to the Vietcong during the Vietnam war. It is also King Sihanouk told every to go to the jungle and start the war with Lon Nol's armies.

It is about time that we as a Khmer learn how to accept the full responsiblities for ourselves. Please stop blame other for our failure.

Anonymous said...

NATURE WILL PUNISH HER & NOT HUMAN COURT

Anonymous said...

ហ្វូងអាប៉េដេនិងមីសំផឹងអន្តរជាតិ Heng Soy
Luke Hunt The Diplomat...វាបន្តរឃោសនាបំភាន់មតិមហាជនដោយ ពួកវាបន្លំយកឈ្មោះ(ឌុច)ហៅបន្ថែមថា
ជាមេគុកទួលស្លែងចំនួសឈ្មោះពិត(កាំងគ្ហេចអៀវ)។
Homosexuals and whores international
Heng Soy​ Luke Hunt The Diplomat...
continue constantly misinforming
the public. They add alias name (Duch) instead real name
(Kaing Guek Eav) Chief of Tuol Sleng Prison

Anonymous said...

ដោយ ម៉ៅ សុធានី
Posted by អ្នកស្រែ
មកដល់ពេលនេះនៅតែមានអ្នកកាសែត
ខួរក្បាលដូចសត្វឆ្កែព្រុះដដែលៗបំភាន់មតិមហាជន។
តើពួកនេះជាតិសាស្រ្តនិងកាន់សាសនាអ្វី?
អីក៏ទាបថោកយ៉ាងនេះ!!!

Anonymous said...

3:22 AM
Marxist-Lenin was born of Christian civilization and
former Khmer students from France are indoctrinated before
become the murderers of his own people, now
these new young people are baptized to sabotage
and misinform the Khmer Rouge Tribunal, for example
cinema documentary Rithy Pan made a propaganda chief of Tuol Sleng prison Duch name instead of Kaing Guek Eav.

ពួកវាត្រូវបានអង្គការលើខ្មែរក្រហមអប់រុំឲ្យធ្វើជាកងឈ្លប​សូម្បីម៉ែឪវាក៏ពួកវារាយការណ៏ទៅឲ្យស្លាប់ដែរ។​លុះដល់ពួកវាបានទៅរស់នៅប្រទេសទីបីត្រូវបានក្រុមសាសនាដែល ស្អប់ជាតិខ្មែរអប់រុំឲ្យធ្វើនយោបាយប្រឆាំងនិង សាលាក្តីកាត់ទោសខ្មែរក្រហម។នៅស្រុកបារាំងគឺ អាប៉ាន់សុធីនៅអាមេរីកស្រុកសាំងប៉ូលខេត្តមីនីសូតាគ ឺអាចោរសារុនជាក្រុមអាប៉េដេបានលួចលុយជាតិខ្មែររាប់លាន។

Anonymous said...

The Khmer Rouge organization (Angkar-leu អង្គការ លើ) baptized
(Duch) instead of real names ( Kaing Gueak Eav) the chief of Tuol Sleng prison. Name (Duch) was not called revolutionary as people think but rather to hide the truth.

The Organization Khmer Rouge (Angkar-leu អង្គការ លើ) was amplified and published the false name (Duch) as the scapegoat to launder their crime against humanity.

The false name (Duch) is copied, repeated Non-Stop by the Media
especially documentary filmmaking to continue to deceive
the public and at the same time to attack, dishonor the famous names such as (Duch Sidem; Duch Kimhak , Duch Som) and master of traditional Khmer music
(Sok Duch) Takeo province etc.
L'organisation Khmer Rouge ( Angkar-leu អង្គការលើ​) a baptisé
(Duch) à la place du nom réel (Kaing Gueak Eav ) le chief prison de Tuol Sleng. Le nom (Duch) n'etait pas le nom révolutionnaire comme on le croit mais plutôt pour cacher la vérité.

L'Organisation Khmer Rouge (Angkar-leu អង្គការលើ​)​​ a amplifié et publié le faux nom (Duch) comme le bouc émissaire pour blanchir leur crime contre de l'humanité.

Le faux nom (Duch) est copié , répété Non-Stop par le média
en particulier le cinéma documentaire de continuer à tromper
le public et en même temps pour attaquer, déshonorer les noms célèbres tels que ( Duch Sidem; Duch Kimhak; Duch Som) et le maître de la musique traditionnelle khmère (Sok Duch) de Takeo province etc...



អង្គការលើដែលជាក្រុមឃាតករជីវិតខ្មែរប្រមាណបី
លាននាក់ បានប្រឌិតឈ្មោះ(ឌុច)ឲ្យហៅជំនួស
ឈ្មោះពិត(កាំងគ្ហេចអៀវ)ដែលជាប្រធានគុកទួលស្លែង។

អង្គការលើដែលជាក្រុមឃាតករជីវិតខ្មែរប្រមាណបី
លាននាក់ បានផ្សព្វផ្សាយឈ្មោះក្លែងក្លាយ(ឌុច)
ដើម្បីលាក់ការពិតនិងលាក់បាំងឈ្មោះពួកវាដែល
ជាឧក្រិដ្ឋជនប្រឆាំងមនុស្សជាតិ។

ឈ្មោះប្រឌិត(ឌុច)ក្លែងក្លាយនេះត្រូវបានអ្នកកា
សែតជាតិអន្តរជាតិព្រមទាំងអ្នកថតកុនឯកសារ
បន្តបំប៉ោងសម្លេងដើម្បីបំភាន់មតិសកលលោក
ព្រមទាំងវាយប្រហារកិត្តិនាមកិត្តិយសជនណា
ដែលមាននាមត្រកូល(ឌុច) ជាឧទាហរណ៏ៈ
(ឌុចស៊ីឌឹម ឌុចគីមហាក់ ឌុចសម)និង​​(សុខឌុច)គ្រូភ្លេង​​​បុរាណខ្មែរនៅខេត្តតាកែវ។ល។​




Anonymous said...

សីហនុមានដៃឆ្វេងគឺអាហ៊ុនសែនដែលជាកូនធម៌​ដើរតួជាអ្នកកាន់កាប់អំណាចក្នុងស្រុកខ្មែរយ៉ាងយូរ​ហើយនិងដៃស្ដាំគឺអាសមរាំងស៊ីដែលជាក្មួយធម៌​​​​​​​​​​​​​​​​​ដើរតួជាគណបក្សប្រឆាំងយ៉ាងយូរ។

ក្បួននយោបាយពួកវាគឺការគំរាមកំហែងនិងការ
ឃោសនាបំភាន់មតិមហាជន។វាមានសមាគម
និងទីស្នាក់ការស្ទើរគ្រប់ប្រទេសដែលខ្មែររស់នៅ។
ខ្មែរណាដែលប្រឆាំងនិងពួកវាត្រូវបានលាបពណ៌ថាខ្មែរ​ក្រហមឬខ្លួនខ្មែរក្បាលយួន។ឬពួកវារកលេសប្ដឹង​​​​ទៅអាជ្ញាធម៌ដើម្បីព្យាបាទខ្មែរភៀសខ្លួន។

ដៃស្ដាំនិងដៃឆ្វេងរបស់សីហនុវាមានសត្រូវរួមគឺ
ខ្មែររងគ្រោះរាប់លាននាក់ដែលមានការភ្ញាក់
រលឹកមិនសុខចិត្តដើរតាមពួកវា។

តើដែលឮអាពីរនាក់ហ្នឹងហ៊ានថ្កោលទោសស៊ីហនុ
ដែលជាស្ដេចខ្មែរក្រហមឬទេ?

តែអាពីរនាក់ហ្នឹងមានសេចក្តីក្លាហានឃោសនា
បំភាន់មតិមហាជនដោយបន្លំយកឈ្មោះក្លែងក្លាយ
(ឌុច)ថាជាមេគុកទួលស្លែងជំនួសឈ្មោះពិត
កាំងគ្ហេចអៀវ។​
​​

Anonymous said...

If you believe that KR is the
product of Viet politic,
there is no need to condemn Duch.
There are thousand who were doing
like Duch. And what do you get from
condemning Duch. forget about KR.
if you cannot pintpoint who was behind the KR. get forward and get rid of traitors in CPP.

Anonymous said...

please just except the responsiblity of our own mistake year after year.

30 plus years later, Cambodia can't survive on its own (under the Somdach Hun Sen.)

30 years before that, Cambodia is the property of King Norodom Sihanouk and he turtured many free thinkers and pro-Westerners.

Let face it, our leaders are messed up. Stop blame someone else for our mistake.

For exemple, the government of Thailand did know how to make their cities and beautiful roads, they asked the westerners to assist them.

Cambodia government did not know how to make their cities and beautiful roads, they pretend their filthy cities are the best compare to monkey junkles.

King Sihanouk, Hun Sen, Westpoint Hun Mannet, and a possibly gay King Sihamony were busy grooming themselves except their country.

Anonymous said...

4:15 AM
ដោយ ម៉ៅ សុធានី
Posted by អ្នកស្រែ
មកដល់ពេលនេះនៅតែមានអ្នកកាសែត
ខួរក្បាលដូចសត្វឆ្កែព្រុះដដែលៗបំភាន់មតិមហាជន។
តើពួកនេះជាតិសាស្រ្តនិងកាន់សាសនាអ្វី?
អីក៏ទាបថោកយ៉ាងនេះ!!!
វូងអាប៉េដេនិងមីសំផឹងអន្តរជាតិ Heng Soy
Luke Hunt The Diplomat...វាបន្តរឃោសនាបំភាន់មតិមហាជនដោយ ពួកវាបន្លំយកឈ្មោះ(ឌុច)ហៅបន្ថែមថា
ជាមេគុកទួលស្លែងចំនួសឈ្មោះពិត(កាំងគ្ហេចអៀវ)។
Homosexuals and whores international
Heng Soy​ Luke Hunt The Diplomat...
continue constantly misinforming
the public. They add alias name (Duch) instead real name
(Kaing Guek Eav) Chief of Tuol Sleng Prison.

Anonymous said...

អាមីឆ្កែឆ្កួត4:15 AM វាបន្តយកឈ្មោះឌុចហៅ
ចំនួសអាកាំងគ្ហេចអៀវមេគុកទួលស្លែង។

4:15AM Norodom Sihanouk and Hun Sen
are the Yuon shit and 4:15AM you suck!!!

anonymous007 said...

នេះគឺជាការឆ្លើយតបទៅនឹងអត្ថបទមួយដែលបានចុះផ្សាយកាលពីថ្ងៃទី២៧ខែសីហាឆ្នាំ២០១២របស់KI(ទាយាទឃាតករនិងត្រកូលអសិរ្ពិស)ដែលសរសេរដោយលោកទេព មរកត។លោកធនសារាយ បច្ចុប្បន្នជាប្រធានសមាគមអាដហុកមានឈ្មោះដើមង៉ោហុងហួរព្រោះលោកជាកូនខ្មែរកាត់ចិននិងមានដើមកំណើតនៅស្រុកអូររាំងឪខេត្តកំពង់ចាម។លោកបានប្តូរឈ្មោះនៅឆ្នាំ១៩៧៩ពេលត្រឡប់ចូលមកទីក្រុងភ្នំពេញវិញព្រោះលោកបារម្ភពីការធ្វើទុក្ខបុកម្នេញរបស់វៀតណាមដែលតែងតែរើសអើងចំពោះអ្នកដែលមានសែស្រឡាយជាកូនខ្មែរកាត់ចិន។លោកជាអតីតអ្នកទោសនយោបាយក្នុងរបបខ្មែរក្រហមនិងរដ្ឋកម្ពុជា(គ្រប់គ្រងដោយវៀតណាម)
-នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(ខ្មែរក្រហម)រយៈពេល១០ខែដាក់ក្នុងមណ្ឌលអប់រំកែប្រែដោយចោទលោកថាពួកលន់ណុល ។
-ក្នុងរបបរដ្ឋកម្ពុជាចន្លោះឆ្នាំ១៩៩០១៩៩១រយៈពេល១៧ខែក្នុងស្ថានភាពគុកងងឹតនិងដាក់ខ្នោះជើងម្ខាង(មន្ទីរឃុំឃាំងតេបី)ដោយពួកគេចោទលោកថា ប្រឆាំងនឹងរបបសង្គមនិយម ។លោក ធន សារាយ ត្រូវបានដោះលែងក្រោយកិច្ចព្រមព្រាង សន្តិភាពក្រុងប៉ារីស នៅខែ ធ្នូឆ្នាំ១៩៩១លោក រួមទាំងអតីតអ្នកទោសនយោបាយមួយចំនួនទៀតបានសំរេចចិត្តនាំគ្នាបង្កើតសមាគមការពារសិទ្ធិមនុស្សនៅកម្ពុជាដែលហៅកាត់ថាអាដហុកនេះឡើង និង ជួយការពារដល់សិទ្ធិជនក្រីក្រ ទន់ខ្សោយ គ្មានអំណាចជាច្រើនពាន់ម៉ឺននាក់ដែលទទួលរងនូវការរំលោភបំពានដោយអយុត្តិធម៌ពីសំណាក់អ្នកមានអំណាចនិងមានទ្រព្យខ្លះ។កត្តានេះហើយទើបក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះសមាគមតែងតែទទួលបាននូវការគាំទ្ររយ៉ាងពេញទំហ៊ឹងពីសំណាក់ប្រជាពលរដ្ឋខ្មែរទួទៅរហូតមានការទទួលស្គាល់ពីមតិជាតិនិងអន្តរជាតិថាជាអង្គការឯករាជ្យអព្យាក្រិត្យ ពិតប្រាកដ។ផ្ទុយទៅវិញគឺមានតែពួកជ្រុលនិយមខ្វះការពិតខ្លះទេដែលមិនទទួលស្គាល់ការងារទាំងនេះហើយតែងតែព្យាយាមប្រើប្រាស់គ្រប់ឧបាយកល់ទុច្ចរិត ដើម្បីបំផ្លាញ កិត្តិយស និងកេរ្តិឈ្មោះ របស់សមាគមអាដហុកដូច អត្ថបទនេះជាដើម។
ក្នុសកម្មភាពខាងលើមានបុគ្គលិកសមាគមមួយចំនួនត្រូវបានទទួលរងនូវការបំភិតបំភ័យការសំឡុតគំរាមកំហែងការប្រមាថអាយុជីវិតព្រមទាំងការប្តឹងផ្តល់ចោទប្រកាន់ទៅតុលាការ ពីសំណាក់ មន្រ្តី ដែលមានអំណាចខ្លាំងក្នុងរដ្ឋាភិបាលមួយចំនួន ដូចជាករណី លោកប៉ែន ប៊ុណ្ណារ៍ លោកសម ចន្ទ័គា និង លោកចាន់ សុវ៉េតថ្មីៗនេះជាដើម។ សមាគមអាដហុកក៏ធ្លាប់ទទួលរងការចោទប្រកាន់បែបលាបពណ៌យ៉ាងអយុត្តិធម៌ពីសំណាក់ក្រុមអ្នកនយោបាយជ្រុលនិយមដែលនៅតែប្រកាន់នូវទស្សនៈដូចពួកខ្មែរក្រហមថាបើមិនមែនមិត្តគឺជាសត្រូវ ទាំងនៅក្នុរដ្ឋាភិបាលក៏ដូចជានៅក្នុងគណបក្សប្រឆាំងជាពិសេសនៅពេលដែលអាដហុកនិយាយការពិតហើយនាំឲ្យប៉ះពាល់ឬបាត់បង់ផលប្រយោជន៏ ក្រុម ឬ បក្សរបស់គេ ជាក់ស្តែងដូចជាកន្លងមក នៅពេលដែលអាដហុកនិយាយត្រង់ៗប៉ះពាល់ទៅលើរដ្ឋាភិបាលខាងរដ្ឋាភិបាលចោទថាអាដហុកថាជាអង្គការប្រឆាំងផ្ទុយទៅវិញនៅពេលអាដហុកនិយាយពីអ្វីដែលរដ្ឋាភិបាលធ្វើត្រូវខាងបក្សប្រឆាំងថាអាដហុកជាពួករដ្ឋាភិបាល។ប៉ុន្តែត្រង់នេះយើងយល់ថាក៏ជាការល្អដែរព្រោះវាអាចបញ្ជាក់បានថា អាដហុកពិតជាអង្គការអព្យាក្រិត្យប្រាកដមែន ។
ចំពោះជីវភាពរស់នៅវិញ លោកធន សារាយ មានផ្ទះតែមួយគត់ដាក់ជួលជាទីស្នាក់ការកណ្តាលឲ្យសមាគមអាដហុកក្នុងតំលៃត្រឹមតែ១៥០០ដុល្លាប៉ុណ្ណោះក្នុងមួយខែដែលបច្ចុប្បន្នផ្ទះវីឡានៅកណ្តាលក្រុងភ្នំពេញ គេជួលបានរហូត ២០០០ដុល្លា ទៅ៣០០០ដុល្លាក្នុងមួយខែ។ហើយផ្ទះនេះលោកបានកាន់កាប់តាំងពីឆ្នាំ១៩៧៩មកម្ល៉េះបន្ទាប់ពីរបបខ្មែរក្រហមដួលរលមិនមែនបានមកក្រោយការបើកសមាគមនោះទេចំណែកផ្ទះដែលលោករស់នៅសព្វថ្ងៃទៀតសោត គឺជាផ្ទះល្វែងទទឹង៤ម៉ែត្រ បណ្តោយ១៥ម៉ែត្រតែប៉ុណ្ណោះ។ការរស់នៅបែបនេះគ្រាន់តែបង្ហាញថាលោកមានជីវភាពសមរម្យតែប៉ុណ្ណោះ មិនមែនដូចការចោទប្រកាន់របស់ KI ថាលោកមានទ្រព្យសម្បត្តិហូរហៀមានផ្ទះជួលជិត១០កន្លែងនិងរស់នៅផ្ទះធំជាងសណ្ឋារគារនោះទេ ។ដូច្នេះអ្នកដែលមានគំនិតជ្រុលនិយមពិសេសអ្នកនយោបាយខ្មែរគួរតែ មានភាពចាស់ទុំឡើង ឈប់មានទស្សនៈលាបពណ៌គ្នាទៅព្រោះការចោទប្រកាន់គ្នាបែបលាបពណ៌នេះធ្វើឲ្យខ្មែរស្លាប់យ៉ាងអយុត្តិធម៌ច្រើនលាននាក់ណាស់ដែលជាបទពិសោធន៏នៅក្នុងទសវត្សកន្លងមក។រីឯម្ចាស់អត្ថបទនោះទៀតសោត ក៏កុំសង្ឈឹមថាអត្ថបទ របស់ខ្លួន មួយនេះអាចមកបំផ្លាញកិត្តិនាមនិងកិត្តិស័ព្ទរបស់ សមាគមអាដហុកដែលជាអង្គការសិទ្ធមនុស្សមានឈ្មោះល្បីរន្ទឺហើយនោះឲ្យសាបសូន្យបានឲ្យសោះព្រោះប្រជាពលរដ្ឋខ្មែរបច្ចុប្បន្នគេចេះវិភាគថ្លឹងថ្លែងនិងពិចារណាបានយ៉ាងល្អលើគ្រប់ព្រឹត្តិការណ៍ដែលបានកើតឡើងថារឿងណាពិតរឿងណាមិនពិតហើយមិនមែនល្ងង់ខ្លៅចាំតែជឿលើពាក្យកុហកភូតភរពាក្យមុសាដែលគ្មានមូលដ្ឋានត្រឹមត្រូវនោះទៀតទេ៕