(ថ្ងៃទី 19 កញ្ញា 2012, ម៉ោង 03:32:PM) | ដោយ: គ្រីទិចwww.cen.com.kh
មានអាយុ ៧២ ឆ្នាំ លោក ម៉ម សូណង់ដូ ត្រូវបានប៉ូលិសចាប់ខ្លួន នាំទៅឃុំឃាំងនៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២។ តុលាការក្រុងភ្នំពេញ បើកសវនាការកាត់ទោសលោកម៉មសូណង់ដូ និងអ្នកភូមិជប់ចោទសរុបចំនួន ១៤ នាក់ រយៈពេលពីរថ្ងៃមួយព្រឹក ចាប់តាំងពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២ ពាក់ព័ន្ធនឹងបទចោទប្រកាន់ បង្កើតតំបន់អបគមន៍ ដើម្បីផ្តួលរំលំរដ្ឋាភិបាល តាមរយៈជម្លោះដីធ្លី នៅខេត្តក្រចេះ។ លទ្ធផលនៃសវនាការនោះ នឹងត្រូវប្រកាសនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១២។
លោក ចន សៀន ម៉ាក អ៊ិនតូស បាននិយាយថា "យើងដឹងថា គាត់ជានាយកវិទ្យុសម្បុកឃ្មុំ ដែលធ្វើការផ្សព្វផ្សាយព័ត៌មានយ៉ាងទូលំទូលាយ។ យើងចង់អោយមានការគោរពសេរីភាពសារព័ត៌មាន និងសេរីភាពនៅក្នុងការបញ្ចេញមតិ"។
អ្នកនាំពាក្យស្ថានទូត អាមេរិក បានបន្ថែមថា "រាល់សវនាការរបស់លោក ម៉ម សូណង់ដូ គឺស្ថានទូតអាមេរិក បានបញ្ជូនអ្នកសង្កេតការណ៍ ដើម្បីតាមដាន។ យើងចង់អោយតុលាការកម្ពុជា ដំណើរការយ៉ាងត្រឹមត្រូវ តាមនីតិវិធី ហើយការសម្រេចក្តី ត្រូវធ្វើឡើង ដោយយុត្តិធម៌"៕
1 comment:
លោក ម៉ម សូណង់ដូ គាត់បាននិយាយថា៖ គាត់សុខចិត្តជាប់គុកនិងស្លាប់ខ្លួន ដើម្បីអោយពលរដ្ឋខ្មែរដើរជាន់លើខ្មោចរបស់គាត់ទៅរំដោះសេរីភាពជូនដល់ពលរដ្ឋខ្មែរទូទាំងប្រទេស គឺមិនមែនអោយទៅតែរំដោះបុគ្គលខ្លួនគាត់តែម្នាក់នោះទេ!
Post a Comment