Thursday, September 20, 2012

យួនអភិវឌ្ឍន៍កោះត្រល់បន្ទាប់ពីជនក្បត់ជាតិ ហ៊ុន សែន កាត់ឲ្យ



http://www.youtube.com/watch?v=3IEouNby0mg

សកម្មភាព​និង​ការ​អភិវឌ្ឍ​នៅ​លើ​កោះត្រល់​បន្ទាប់​ពី​​​វៀតណាម​គ្រប់គ្រង​

ដោយ ដែន អយុធ្យា2012-09-20 www.rfa.org
អ្នក​ឯកទេស និង​សកម្មជន​ព្រំដែន​ថ្លែង​ថា កោះត្រល់​ជា​ដែន​កោះ​កម្ពុជា​មួយ​ផ្នែក​ទៀត និង​ជា​កោះ​ធំ​ជាង​គេ​បង្អស់​របស់​កម្ពុជា ដែល​ត្រូវ​បាន​កាន់​កាប់​ដោយ​ប្រទេស​វៀតណាម បន្ទាប់​ពី​ទឹកដី​កម្ពុជា​ក្រោម។
ក្រោយ​ពី​បាន​កាន់​កាប់ ជាពិសេស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​ក្រុង​ហាណូយ បាន​បង្កើន​ល្បឿន​អភិវឌ្ឍន៍​យ៉ាង​ពេញ​ទំហឹង ដើម្បី​ធ្វើ​ឲ្យ​កោះ​នេះ​ក្លាយ​ជា​ចំណុច​ទាក់ទាញ​ផ្នែក​ទេសចរណ៍ និង​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក។
ប្រសិន​បើ​លោក​អ្នក​បាន​អញ្ជើញ​ទៅ​ទស្សនា​កោះត្រល់ ជា​លើក​ដំបូង និង​បាន​ឃើញ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ទីក្រុង និង​ការ​អភិវឌ្ឍ​នៅ​លើ​កោះ​នេះ លោក​អ្នក​ប្រាកដ​ជា​មាន​ការ​ភ្ញាក់​ផ្អើល ហើយ​ស្រមៃ​គិត​ថា លោក​អ្នក​កំពុង​តែ​ស្ថិត​ក្នុង​ទីក្រុង​នៃ​ប្រទេស​អភិវឌ្ឍន៍​មួយ​ជា​មិន​ ខាន។

កោះត្រល់​មាន​កំពង់ផែ​ចំនួន​៣ មាន​ផ្លូវ​ថ្នល់​ខ្វាត់ខ្វែង មាន​ភ្លើង​សញ្ញា​ចរាចរណ៍​ជិត​១០​កន្លែង មាន​ភូមិឋាន វត្តវ៉ា សាលារៀន មន្ទីរពេទ្យ សណ្ឋាគារ ផ្ទះ​សំណាក់ ភូមិគ្រឹះ បារ ហាង​ម៉ាស្សា ខារ៉ាអូខេ អគារ​លក់​ទំនិញ រោងចក្រ​ផលិត​ទឹកត្រី​ចំនួន​២ ផ្សារ​ទំនើប ផ្សារ​រាត្រី អគារ​រដ្ឋាភិបាល​យ៉ាង​ចាក់​គ្រឹះ និង​មាន​មនុស្ស​រស់នៅ​ជិត​១០​ម៉ឺន​នាក់ និង​មាន​យានយន្ត​គ្រប់​ប្រភេទ មាន​ឡាន​ក្រុង និង​តាក់ស៊ី​ថ្មីៗ​ទំនើបៗ។
វិស័យ​ទេសចរណ៍​នៃ​ប្រទេស​វៀតណាម បាន​ផ្សព្វផ្សាយ​ឲ្យ​គេ​ស្គាល់​កោះត្រល់ ជា​ផ្លូវការ​តាម​ភាសា​វៀតណាម ថា ហ៊្វូកុក (Phú Quốc)។ ពាក្យ​ស្លោក​ទេសចរណ៍​របស់​វៀតណាម បាន​ហៅ​កោះត្រល់​ថា ជា​ទី​នៃ​ឋានសួគ៌ និង​ធម្មជាតិ។ មាន​រមណីយដ្ឋាន​ជ្រោះ​ទឹក​ធ្លាក់​ចំនួន​ពីរ​កន្លែង មាន​កន្លែង​មើល​ថ្ងៃ​រះ មាន​កន្លែង​មើល​ថ្ងៃ​លិច មាន​ឧទ្យាន​ជាតិ មាន​ដំណើរ​កម្សាន្ត​ក្នុង​ព្រៃ​ធម្មជាតិ មាន​ឆ្នេរ​កម្សាន្ត រហូត​ដល់​មាន​ក្រុម​ទេសចរណ៍​វៀតណាម ខ្លះ​ហៅ​ឆ្នេរ​ខ្សាច់​កោះត្រល់​ថា​ជា​ឆ្នេរ​សួគ៌ា។
ជា​ការ​ពិត កោះត្រល់​ទាក់ទាញ​ទេសចរ​ពី​ជុំវិញ​ពិភពលោក។ អ្នក​ទេសចរ និង​អ្នក​ជំនួញ​មក​ពី​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន បាន​ពេញ​ចិត្ត ហើយ​ពួក​គេ​បន្ត​រស់នៅ​លើ​កោះ​រយៈពេល​វែង។ អ្នក​ខ្លះ​ប្រៀបធៀប​កោះត្រល់ ទៅ​នឹង​នំ​មួយ​ដុំ​ដែល​អ្នក​ណា​ក៏​ចង់​បរិភោគ។ ពួក​គេ​បាន​បង្ហើប​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ក្រុង​ហាណូយ បាន​ចំណាយ​ប្រាក់​ចំនួន​១.០០០​លាន​ដុល្លារ សម្រាប់​អភិវឌ្ឍ​កោះ​នេះ។ ជាក់ស្ដែង ប្រលាន​យន្តហោះ​ខ្នាត​អន្តរជាតិ​មួយ​កំពុង​ត្រូវ​បាន​ស្ថាបនា។
ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​បាន​ទៅ​ដល់​កោះត្រល់ ក្រោយ​ពេល​ដែល​វៀតណាម បាន​កាន់​កាប់ និង​អភិវឌ្ឍ បាន​អង្គុយ​សំឡឹង​គយគន់​មក​ក្រុង​កែប និង​ខេត្ត​កំពត ដោយ​ក្ដី​ស្រណោះ​ស្ដាយ​កោះ​ដែល​របេះ​ពី​ដែន​កម្ពុជា បន្ទាប់​ពី​កម្ពុជា​ក្រោម។
កោះត្រល់ ក៏​ត្រូវ​បាន​រៀបរាប់​នៅ​ក្នុង​ចំរៀង​មួយ​បទ​របស់​លោក ស៊ីន ស៊ីសាមុត ក្រោម​ចំណង​ជើង​ថា "កម្សាន្ត​តាម​កោះ" នៃ​កម្រង​អនុស្សាវរីយ៍​ទី១​ផ្ទៃ​សមុទ្រ​ខ្មែរ ដែល​ជា​ស្នាដៃ​ប្រចាំ​ឆ្នាំ​១៩៧៥ របស់​បណ្ណាល័យ​មាតុភូមិ​ដែរ។
កោះត្រល់ កំពុង​ក្លាយ​ជា​ប្រធាន​បទ និង​ជា​បញ្ហា​ដ៏​ចម្រូងចម្រាស ដែល​នាំ​ឲ្យ​មាន​វេទិកា​ឆ្លើយ​ឆ្លង​គ្នា​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង ព្រម​ទាំង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​នៅ​កម្ពុជា។
កាល​ពី​ថ្ងៃ​ទី៩ ខែ​សីហា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រើប្រាស់​វេទិកា​រដ្ឋសភា​អស់​រយៈពេល​ជាង​៥ម៉ោង ដើម្បី​បំភ្លឺ​អំពី​ការ​បោះ​បង្គោល​ព្រំដែន​គោក និង​ការ​កំណត់​ព្រំដែន​សមុទ្រ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម។
លោក ហ៊ុន សែន ថ្លែង​បញ្ជាក់​ចំពោះ​សំណួរ​ថា តើ​កោះត្រល់ លែង​ជា​របស់​កម្ពុជា តាំង​ពី​ពេល​ណា​មក? ដោយ​លោក​អះអាង​ថា នៅ​ឆ្នាំ​១៩៣៩ អគ្គទេសាភិបាល​ឥណ្ឌូចិន របស់​បារាំង គឺ​លោក ប្រេវីយ៉េ បាន​ដាក់​កោះត្រល់ ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម (កូសាំងស៊ីន)។ នៅ​ឆ្នាំ​១៩៤៩ កូសាំងស៊ីន (ដែល​ជា​ទឹកដី​កម្ពុជា​ក្រោម) ត្រូវ​បាន​បារាំង​ប្រគល់​ទៅ​ឲ្យ​ព្រះចៅ​បៅដាយ។ នៅ​ឆ្នាំ​១៩៦៤ សម្ដេច​ព្រះ​នរោត្ដម សីហនុ បាន​យក​ផែនទី​ខ្សែ​ប្រេវីយ៉េ ឆ្នាំ​១៩៣៩ ទៅ​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ហើយ​ស្នើ​សុំ​ឲ្យ​អន្តរជាតិ និង​ប្រទេស​សាមី​ទទួល​ស្គាល់​ថា​ជា​ខ្សែ​ព្រំដែន​សមុទ្រ​រវាង​កម្ពុជា និង​វៀតណាម។
ទោះ​ជា​យ៉ាង​នេះ​ក្ដី ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ប្រចាំ​ប្រទេស​បារាំង និង​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល នៃ​របប​សាធារណរដ្ឋ​ខ្មែរ លោក ស៊ាន ប៉េងសែ មាន​ប្រសាសន៍​ថា កោះត្រល់ នៅ​តែ​ជា​កោះ​របស់​ខ្មែរ ពីព្រោះ​ប្រទេស​វៀតណាម បាន​ទន្ទ្រាន​កាន់​កាប់​កោះ​នេះ​ដោយ​ខុស​ច្បាប់។ លោក​ថា កម្ពុជា មាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​ទាមទារ​កោះត្រល់ មក​វិញ។
លោក ស៊ាន ប៉េងសែ មាន​ប្រសាសន៍​បន្ថែម​ថា ប្រទេស​សិង្ហបុរី (Singapour) ក៏​មិន​ទទួល​ស្គាល់​ការ​កាន់​កាប់​កោះត្រល់ ដោយ​ប្រទេស​វៀតណាម ដែរ។
លោក ស៊ាន ប៉េងសែ បញ្ជាក់​ថា កោះត្រល់​មាន​ទំហំ​ផ្ទៃដី​សរុប​ចំនួន ៥៤០​គីឡូម៉ែត្រ​ក្រឡា គឺ​ជិត​ប៉ុន​ប្រទេស​សិង្ហបុរី ដែល​មាន​ផ្ទៃដី ៥៨១​គីឡូម៉ែត្រ​ក្រឡា ហើយ​ដែល​ជា​ប្រទេស​អភិវឌ្ឍន៍​មាន​កិត្យានុភាព​ល្បី​រន្ទឺ​ពាសពេញ​ពិភពលោក។ កោះត្រល់ ស្ថិត​នៅ​ចម្ងាយ​៥​គីឡូម៉ែត្រ ពី​កោះ​សេះ ១៥​គីឡូម៉ែត្រ ពី​ឆ្នេរ​សមុទ្រ​ខ្មែរ​ភាគ​ខាង​ត្បូង និង​៤៥​គីឡូម៉ែត្រ ពី​ខេត្ត​ហាទៀន ប្រទេស​វៀតណាម។
អ្នក​នេសាទ និង​ជា​អ្នក​ប្រកប​របរ​ដាំ​សារាយ​សមុទ្រ នៅ​ភូមិ​ព្រែក​អំពិល ឃុំ​កោះតូច ស្រុក​ទឹកឈូ ខេត្ត​កំពត លោក ឃៀ ចិន្ដា ថ្លែង​ស្ដាយ​ស្រណោះ​កោះត្រល់។
ទាក់​ទិន​នឹង​ការ​ទម្លាក់​កំហុស​ទៅ​លើ​អ្នក​ដឹកនាំ​ជំនាន់​មុន ស្ដី​អំពី​ការ​បាត់បង់​កោះត្រល់ អ្នក​ស្រាវជ្រាវ​សង្គម និង​សេដ្ឋកិច្ច​ឯករាជ្យ លោក កែម ឡី បញ្ចេញ​ទស្សនៈ​ថា គួរ​តែ​មាន​ការ​ស្រាយ​បំភ្លឺ​ឲ្យ​បាន​ច្បាស់​អំពី​មូលហេតុ​នៃ​ការ​បាត់​បង់។
លោក ស៊ាន ប៉េងសែ មាន​ប្រសាសន៍​បន្ថែម​ថា យោង​តាម​ច្បាប់​អន្តរជាតិ ការ​បាត់បង់​កោះត្រល់ និង​កោះ​ក្រចកសេះ នឹង​នាំ​ឲ្យ​មាន​ការ​បាត់បង់​ជា​ស្វ័យប្រវត្តិ​នូវ​ផ្ទៃ​សមុទ្រ​ខ្មែរ​ជាង​៣ ​ម៉ឺន​គីឡូម៉ែត្រ​ក្រឡា។ ម៉្យាង​ទៀត កម្ពុជា​ពុំ​មាន​កោះ​ណា​សម្រាប់​ធ្វើ​ការ​អភិវឌ្ឍ​ដ៏​មាន​សក្ដានុពល​ទាក់ទាញ ​ទេសចរ និង​អ្នក​វិនិយោគ​បរទេស​ដូច​កោះត្រល់ ឡើយ៕

11 comments:

Anonymous said...

Koh Tral belonges to Khmer, formerly Koh Khmer, Khmer territory. I would NOT visit Koh Tral since YOUN/VIETNAMESE looted Khmer land, I would not let my money to spent and feed YOUN/VIETNAMESE who taken Khmer Land.

Anonymous said...

I always HATE YOUN/VIETNAMSES. I don't know why Khmer likes to buy YOUN/VIETNAMSE product?

Remember! "DAHM TAI ONG"

Anonymous said...

When listening this news, my blood presure may rais up, because of Koh Tral controls by Vietamese. I do, I hate YOUN forever, they ever and never be related with my Khmer blood-line.

Anonymous said...

យើងគួរតែសុំសញ្ជាតិជាយួន រួចហើយនាំគ្នាទៅអភិវឌ្ឍនៅលើកោះត្រល់នោះផងដែរ នោះអ្វីៗនឹងក្លាយជារបស់យើងជាស្វ័យប្រវត្ត ។

ฺBunso said...
This comment has been removed by the author.
Anonymous said...

សមមុខអត់ខ្មែរ អស់ហើយកោះត្រល់ហើយនៅតែមិនដឹងខ្លួន ហ៊ុនសែនលោកឯងត្រូវតែយកកោះត្រល់ឲ្យខ្មែរវិញ បើមិនដូច្នោះទេ លោកឯងជាប់ឈ្មោះជាជនក្បត់ជាតិសំរាប់ជនជាតិខ្មែរហៅលោកឯង។

Anonymous said...

នៅមានអន្ទិតខ្លះពោលថា គ្មានរដ្ឋាភិបាលណា
បានកាត់កោះត្រល់ឱ្យទៅយួនផ្ដេសផ្ដាសទេ!!!
ពួកហ្នឹងប្រហែលខ្លួនវាខ្មែរក្បាលយួនទើបអាច
និយាយគាំទ្រយួន៕

Anonymous said...

Territorial waters, or a territorial sea, as defined by the 1982 United Nations Convention on the Law of the Sea,[1] is a belt of coastal waters extending at most 12 nautical miles (22 km; 14 mi) from the baseline (usually the mean low-water mark) of a coastal state. The territorial sea is regarded as the sovereign territory of the state, although foreign ships (both military and civilian) are allowed innocent passage through it; this sovereignty also extends to the airspace over and seabed below.

Anonymous said...

Hun Sen has sold all islands to Vietnam.

Anonymous said...

Hun sen took Viets'money and filled in his pocket.

Anonymous said...

ចិន បាតុកម្មប្រឆាំងជប៉ុនយកកោះតូចមួយ ពីលីពីន យួនបាតុកម្មតវ៉ាចិនយកកោះតួចមួយ ជប៉ុនតវ៉ារួស្សីយកកោះខ្លួនក្រោយសង្គ្រាមលោក ជប៉ុនតវាកូរ៉េយកកោះតួចមួយ ឯប្រជាជនខ្មែរ សិស្សនិសិត្សខ្មែរស្ងាត់ដួចចោលួចសេះ ពេលយួនយកកោះត្រល់ជិតប៉ុនប្រទេសសង្ហបូរីទាំងមួល ឯរដ្ឋាភិបាលប្រញាប់ចុះលត្ថលេខាទទួលស្គាល់ ដែលជំនាន់មុនៗគ្នាននរណាហ៊ានចុះសោះ គួរឲអស់សំណើច តែសើចមិនចេញ យំមិនចេញ ចង់មុជទៅក្នុងដីឲបាត់ព្រោះខ្មាសបរទេស ឲខ្មែរខ្ញុំ? កោតមានអ្នកខ្លះផ្សាយកោកៗគាំទ្រការទទួលស្គាល់នេះទៀត