Sunday, September 23, 2012

លោក សម រង្ស៊ី អាច​ត្រូវ​គេ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​សមាជិក​គណៈ​មេធាវី​កម្ពុជា

RFA/Yun Samean
ប្រធាន​គណបក្ស សម រង្ស៊ី លោក សម រង្ស៊ី ក្នុង​ពិធី​ជួបជុំ​សហគមន៍​ខ្មែរ​អាមេរិក នៅ​ទីក្រុង Falls Church រដ្ឋ Virginia សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១១។
ដោយ ជរ ពិសិដ្ឋ​វិជ័យ​អានន្ទ 2012-09-23 www.rfa.org
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី អាច​នឹង​ត្រូវ​គេ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​សមាជិក​នៃ​គណៈ​មេធាវី។
លោក យឹម សារី អ្នក​នាំ​ពាក្យ​គណៈ​មេធាវី​កម្ពុជា ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ២៣ កញ្ញា​ថា លោក សម រង្ស៊ី ជា​មេធាវី​មិន​ប្រកប​វិជ្ជាជីវៈ ដែល​មាន​អត្តលេខ ១០៨ ត្រូវ​ប្រធាន​គណៈ​មេធាវី លោក ជីវ សុងហាក់ ចេញ​លិខិត​កោះ​ឲ្យ​ចូល​ខ្លួន​ដោយ​ផ្ទាល់​ដល់​ក្រុម​ប្រឹក្សា​នៃ​គណៈ​មេធាវី នៅ​ថ្ងៃ​ទី ៩ ខែ​តុលា​ខាង​មុខ​នេះ។

លិខិត​នេះ​ត្រូវ​បាន​ចេញ​ដោយ​លោក ជីវ សុង​ហាក់ កាល​ពី​ថ្ងៃ​ទី​២១ កញ្ញា។
លោក យឹម សារី បញ្ជាក់​ថា គេ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា តើ​លោក សម រង្ស៊ី នឹង​ត្រូវ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​នៃ​គណៈ​មេធាវី​ពិត​ប្រាកដ ឬ​យ៉ាង​ណា​នោះ​ទេ គឺ​ត្រូវ​រង់ចាំ​រហូត​ថ្ងៃ​ទី ៩ តុលា ឆ្នាំ២០១២ ទើប​បាន​ដឹង ពី​ព្រោះ​ថ្ងៃ​នោះ​ជា​ថ្ងៃ ដែល​គណៈ​មេធាវី​បាន​កំណត់​ឲ្យ​លោក សម រង្ស៊ី ចូល​ខ្លួន​មក​បំភ្លឺ។
លោក យឹម សារី៖ «ឯ​ចំពោះ​ទោស​ឬ​យ៉ាងម៉េច​នោះ យើង​អត់​ទាន់​បាន​ដឹង​ថា ក្រុមប្រឹក្សា​គាត់​សម្រេច​យក​ទោស​បែប​ណា​មួយ​នោះ​ទេ ពីព្រោះ​ទោស​វា​មាន​ច្រើន។ ទោស​វា​មាន​ការ​ស្ដី​បន្ទោស ការ​ព្រមាន ការ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី ការ​ផ្អាក​មិន​ឲ្យ​ប្រកប​វិជ្ជាជីវៈ​ជា​បណ្ដោះអាសន្ន ឬ​ក៏​ទោស​ហាម​មិន​ឲ្យ​មាន​សិទ្ធិ​បោះឆ្នោត នៅ​ក្នុង​មហាសន្និបាត ឬ​ឈរ​ជា​ប្រធាន​គណៈ​មេធាវី ឬ​ក៏​លុប​ឈ្មោះ​ចោល​តែ​ម្ដង។ អ៊ីចឹង​ក្នុង​ទោស​ទាំង​អស់​នោះ យើង​មិន​ទាន់​ដឹង​ថា ចំណុច​ណា​មួយ​នៅ​ឡើយ​ទេ។  អ៊ីចឹង​រង់ចាំ​តែ​គាត់​មក ហើយ​ក្រុមប្រឹក្សា​សម្រេច​ទៅ​តាម​ឆន្ទានុសិទ្ធិ​របស់​គាត់»។
មូលហេតុ ដែល​គណៈ​មេធាវី​កោះ​ហៅ​លោក សម រង្ស៊ី ឲ្យ​ចូល​មក​បំភ្លឺ​នេះ ដោយសារ​តែ​លោក​ជា​ទណ្ឌិត៕
http://www.rfa.org/khmer/indepth/politics-09232012082103.html

1 comment:

Anonymous said...

Cher Avocat Trou de cul LY Thaiseng,

C'est de la pure connerie des avocats du Cambodge. ça ne sert strictement à rien cette convocation. C'est la bande de corrompus et de traitres de la nation qu'ils sont.