មួយវិញទៀត,
ខ្ញុំ បានឃើញ ការសង្កត់សង្កិន គ្រប់យ៉ាង
ដែលមនុស្ស ប្រព្រឹត្តចំពោះគ្នា ទៅវិញ ទៅមក នៅលើផែនដីនេះ៖
ខ្ញុំ ឃើញទឹកភ្នែក របស់មនុស្ស ដែលត្រូវគេ សង្កត់សង្កិន,
តែគ្មាននរណាម្នាក់ សំរាលទុក្ខពួកគេទេ,
ដ្បិតអំណាច ស្ថិតនៅក្នុងកណ្ដាប់ដៃ របស់អ្នកសង្កត់សង្កិន,
ដូច្នេះ
គ្មាននរណាម្នាក់ សំរាលទុក្ខពួកគេឡើយ។
ខ្ញុំ យល់ថា, អ្នក ដែលស្លាប់ទៅហើយ
មានសុភមង្គលជាង អ្នក ដែលនៅរស់។
ក៏ប៉ុន្តែ
អ្នក ដែលមិនទាន់កើត,
ហើយ មិនបានឃើញ អំពើ អាក្រក់ទាំងប៉ុន្មាន
ដែលមនុស្ស ប្រព្រឹត្តនៅលើផែនដី
ប្រសើរជាង មនុស្សដែលស្លាប់
និងមនុស្សដែលនៅរស់ ទៅទៀត។
ខ្ញុំ យល់ឃើញថា, ការនឿយហត់ ដែលមនុស្ស ខំប្រឹងប្រែងធ្វើ រហូតដល់មានជោគជ័យនោះ,
គឺមកពី ការច្រណែនគ្នា ប៉ុណ្ណោះ។ ត្រង់នេះ ក៏នៅតែឥតបានការ,
ដូចដេញ ចាប់ខ្យល់។
មនុស្សលេលា គិតតែពីឱបដៃ, ហើយ ស៊ីសាច់ខ្លួនឯង។
បានសំរាកតែបន្តិច,
នោះ ប្រសើរជាង ខំប្រឹងប្រែង ធ្វើការច្រើន,
ដូចជាដេញ ចាប់ខ្យល់។
ខ្ញុំ បានឃើញការម្យ៉ាងទៀត នៅលើផែនដីនេះ ដែលឥតបានការ, គឺ៖
មនុស្ស រស់នៅ
កណ្ដោចកណ្ដែង តែម្នាក់ឯង,
គ្មានកូន, គ្មានបងប្អូន,
តែអ្នកនោះ ធ្វើការ មិនចេះឈប់,
ចង់បានទ្រព្យ, មិនចេះស្កប់ចិត្ត។
«តើខ្ញុំ ខំប្រឹងធ្វើការ សំរាប់នរណា, បានជាបង្អត់ខ្លួនឯង
មិនអោយ
មានសុភមង្គល ដូច្នេះ?»
ត្រង់នេះទៀត ក៏សុទ្ធតែឥតបានការ,
ហើយ ជាការខ្វល់ខ្វាយ ឥតអំពើ!
មនុស្ស ពីរនាក់ ប្រសើរជាង មនុស្សតែម្នាក់,
ដ្បិតកិច្ចការ ដែលអ្នកទាំងពីរ ធ្វើរួមគ្នា
រមែងបានទទួលផល ច្រើនជាង។
ប្រសិនបើ ម្នាក់ដួល,
ម្នាក់ទៀត ជួយលើក។
រីឯ មនុស្ស ដែលនៅតែម្នាក់ឯង មុខជាវេទនា ពុំខាន,
ព្រោះពេលគេដួល, គ្មាននរណា ជួយលើកទេ។
មួយវិញទៀត,
បើមនុស្សពីរនាក់ ដេកជាមួយគ្នា,
នោះ គេ បានកក់ក្ដៅ។
ចំណែកឯមនុស្ស ដែលនៅតែម្នាក់ឯងវិញ,
មនុស្សម្នាក់ អាចវាយ
មនុស្សម្នាក់ទៀតឈ្នះ,
តែបើមានពីរនាក់ ព្រួតគ្នា,
អ្នកនោះ ពុំអាចឈ្នះបានឡើយ។
ពួរ ដែលវេញដោយខ្សែ បីសសៃ
មិនងាយដាច់ទេ។
ក្មេងប្រុសម្នាក់ ក្រីក្រ តែមានប្រាជ្ញា,
នោះ ប្រសើរជាង ស្ដេចមួយអង្គ ដែលមានវ័យចាស់ជរា, ហើយ ល្ងីល្ងើ,
មិនព្រមទទួលយោបល់ ពីអ្នកដទៃ។ ក្មេងប្រុសនោះ អាចចេញពីទីឃុំឃាំង ឡើងគ្រងរាជ្យបាន, ទោះបី គេ កើតមកជាអ្នកក្រ ក្នុងនគរ របស់ខ្លួនក្ដី។ ខ្ញុំ ឃើញមនុស្សទាំងអស់ ដែលមានជីវិត និងមានចលនា នៅលើផែនដី, លើកគ្នា ទៅហែហមក្មេងប្រុស
ដែលឡើងគ្រងរាជ្យ ជំនួសស្ដេចចាស់។ ក្មេងប្រុសនោះ នឹងធ្វើជាមគ្គទេសក៍ លើប្រជាជន ដែលច្រើនឥតគណនា។ ប៉ុន្តែ
មនុស្សនៅជំនាន់ក្រោយៗ មិនចាប់អារម្មណ៍ នឹងស្ដេចនោះទេ។
ត្រង់នេះទៀត ក៏ឥតបានការ, ដូចដេញ ចាប់ខ្យល់។
Oppression, Toil, Friendlessness
Again I looked and saw all the oppression that was taking place under the sun:
I saw the tears of the oppressed—
and they have no comforter;
power was on the side of their oppressors—
and they have no comforter.
2 And I declared that the dead,
who had already died,
are happier than the living,
who are still alive.
3 But better than both
is the one who has never been born,
who has not seen the evil
that is done under the sun.
and they have no comforter;
power was on the side of their oppressors—
and they have no comforter.
2 And I declared that the dead,
who had already died,
are happier than the living,
who are still alive.
3 But better than both
is the one who has never been born,
who has not seen the evil
that is done under the sun.
4 And
I saw that all toil and all achievement spring from one person’s envy
of another. This too is meaningless, a chasing after the wind.
5 Fools fold their hands
and ruin themselves.
6 Better one handful with tranquillity
than two handfuls with toil
and chasing after the wind.
and ruin themselves.
6 Better one handful with tranquillity
than two handfuls with toil
and chasing after the wind.
7 Again I saw something meaningless under the sun:
8 There was a man all alone;
he had neither son nor brother.
There was no end to his toil,
yet his eyes were not content with his wealth.
“For whom am I toiling,” he asked,
“and why am I depriving myself of enjoyment?”
This too is meaningless—
a miserable business!
he had neither son nor brother.
There was no end to his toil,
yet his eyes were not content with his wealth.
“For whom am I toiling,” he asked,
“and why am I depriving myself of enjoyment?”
This too is meaningless—
a miserable business!
9 Two are better than one,
because they have a good return for their labor:
10 If either of them falls down,
one can help the other up.
But pity anyone who falls
and has no one to help them up.
11 Also, if two lie down together, they will keep warm.
But how can one keep warm alone?
12 Though one may be overpowered,
two can defend themselves.
A cord of three strands is not quickly broken.
because they have a good return for their labor:
10 If either of them falls down,
one can help the other up.
But pity anyone who falls
and has no one to help them up.
11 Also, if two lie down together, they will keep warm.
But how can one keep warm alone?
12 Though one may be overpowered,
two can defend themselves.
A cord of three strands is not quickly broken.
Advancement Is Meaningless
13 Better a poor but wise youth than an old but foolish king who no longer knows how to heed a warning. 14 The youth may have come from prison to the kingship, or he may have been born in poverty within his kingdom. 15 I saw that all who lived and walked under the sun followed the youth, the king’s successor. 16 There
was no end to all the people who were before them. But those who came
later were not pleased with the successor. This too is meaningless, a
chasing after the wind.
No comments:
Post a Comment