Wednesday, September 05, 2012
ហ៊ុនសែន បន្តបោកបញ្ឆោត រឿងទល់ដែនខ្មែរ-យួន - Hun Xen continues to fib about border demarcation with Vietnam
ហ៊ុន សែន បន្តពន្យល់អំពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម
ប្រមុខដឹកនាំរដ្ឋាភិបាលខ្មែរបន្តបំភ្លឺលើបញ្ហាបោះបង្គោលព្រំដែន និងការដោះដូរភូមិមួយចំនួននៅតាមព្រំដែនរវាងប្រទេសកម្ពុជា ជាមួយប្រទេសវៀតណាម ដែលគណបក្សប្រឆាំងរិះគន់។
2012-09-04
ដោយ ដែន អយុធ្យា
Radio Free Asia
នៅក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតជាង ៦ពាន់នាក់ មកពីសាកលវិទ្យាល័យឯកទេសនៃកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តលើកយកបញ្ហាព្រំដែនកម្ពុជា-វៀតណាម មកពន្យល់ពីផ្ទៃដីរបស់កម្ពុជា កើនផ្ទៃក្រឡាលើសពី ១៨១.០៣៥ គីឡូម៉ែត្រការ៉េ មិនមែនកម្ពុជា បានពីវៀតណាម ពីថៃ ឬពីប្រទេសឡាវទេ ប៉ុន្តែជាកំហុសបច្ចេកទេសនៃការវាស់ដីគ្មានឧបករណ៍ទំនើបពីសម័យមុន។ លោក ហ៊ុន សែន បន្ថែមដូច្នេះ៖ «ជំនាន់នោះវាស់តាមខ្សែ តាមប៉ាន់ស្មាន។ សំណាងដែរវាស់ចេញ ១៨១.០៣៥គីឡូម៉ែត្រការ៉េ ជាសំណាង។ ប៉ុន្តែបើសិនពេលហ្នឹងស្រាប់តែបារាំង ប្រកាសថា ផ្ទៃដីកម្ពុជា មានទំហំ ២០០ពាន់គីឡូម៉ែត្រការ៉េ រលាយហើយ មិនដឹងជាទៅរកដីមកពីខាងណាមកទេ រលាយហើយ។ ...ពេលហ្នឹងច្បាស់ជាអ្វីដែលគេចោទថា បាត់រាប់រយរាប់ពាន់គីឡូម៉ែត្រការ៉េ ត្រឹមត្រូវរបស់គេហើយ។ ប៉ុន្តែពេលនេះសំណាងហើយវាស់ទៅវាលើស»។ ទាក់ទិនបញ្ហានេះ លោក ហ៊ុន សែន កាលពីថ្ងៃទី៩ ខែសីហា បានមកឆ្លើយបំភ្លឺលើបញ្ហាបោះបង្គោលព្រំដែន និងការដោះដូរភូមិមួយចំនួននៅតាមព្រំដែន រវាងប្រទេសកម្ពុជា និងវៀតណាម ដែលត្រូវអនុវត្តក្នុងពេលខាងមុខ។
បញ្ហានេះ លោក ហ៊ុន សែន បានចំណាយពេល ៥ម៉ោង និង ២០នាទី ក្នុងសភាជាតិ ដោយមានបញ្ចាំងបង្ហាញរូបភាពផែនទីដែនទឹក និងដែនគោក រវាងកម្ពុជា និងវៀតណាម ដែលបន្សល់ទុកតាំងពីសម័យអាណានិគម និងរបបលោកសេនាប្រមុខ លន់ នល់។
ប្រមុខដឹកនាំបង្ហាញថា ផ្ទៃដីសរុបដែលកម្ពុជា បានលយចូលវៀតណាម មានជា ៩០០ហិកតារ ចំណែកឯផ្ទៃដីសរុបដែលវៀតណាម លយចូលកម្ពុជា មានជាង ២.១០០ហិកតារ។ ដូច្នេះហើយ កម្ពុជា និងវៀតណាម ចាំបាច់ត្រូវតែដោះដូរភូមិ ឬកាត់ដីមួយចំនួនដើម្បីទូទាត់គ្នា។
ត្រង់ចំណុចនេះ លោក សុន ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្ត្រ និងជាសមាជិកសភាគណបក្ស សម រង្ស៊ី នៅតែមានចម្ងល់ និងទាមទារឲ្យប្រមុខដឹកនាំឆ្លើយបំភ្លឺ ឬចង្អុលបង្ហាញភូមិណាខ្លះ ដែលកម្ពុជាត្រូវដោះដូរឲ្យវៀតណាម ឬវៀតណាមដោះដូរឲ្យកម្ពុជា នាពេលខាងមុខ។
លោក សុន ឆ័យ៖ «រឿងដែលថា វៀតណាមយកភូមិខ្មែរអស់មួយចំនួន ហើយនៅខ្វះយើងជាង ១ពាន់ហិកតារ យើងនៅតែបន្តសួរទៀតថា តើយើងបោះបង្គោលម្ដេចកើត? ពីព្រោះរដ្ឋាភិបាលមានផែនការបោះបង្គោលព្រំដែនឲ្យចប់នៅឆ្នាំ២០១២។ ប៉ុន្តែបើយួន មិនទាន់សងភូមិយើង ឬដីយើងជាង ១ពាន់ហិកតារផង តើយើងបោះបង្គោលបញ្ចប់ម្តេចកើត? ដូច្នេះយើងតាមពិនិត្យថា តើអ្វីដែលជាចំលើយកាលពីថ្ងៃទី៩ ខែសីហា ហ្នឹង មានភូមិប៉ុន្មានដែលពលរដ្ឋបញ្ជាក់ថា ត្រូវយួនយកទៅ ហើយរដ្ឋាភិបាលក៏បានសារភាពថា យួនមិនទាន់សងមកវិញនោះនៅទីណាខ្លះ ដើម្បីឲ្យយើងចុះទៅពិនិត្យជាក់ស្ដែង»។
បញ្ហាដូរភូមិតាមព្រំដែន លោក ហ៊ុន សែន បានពន្យល់ថា ប្រទេសកម្ពុជា-វៀតណាម ត្រូវអនុវត្តតាមរូបមន្តរុះរើខ្សែផែនទីរវាងប្រទេសទាំងពីរ ដែលមានផលប៉ះពាល់ជាក់ស្ដែង មិនមែនកាត់ភូមិដូនតាឲ្យគ្នាទៅវិញទៅមកនោះទេ។
លោក ហ៊ុន សែន៖ «ជម្រើសជម្លៀសប្រជាជនកាត់ភូមិខ្មែរឲ្យវៀតណាម កាត់ភូមិវៀតណាម ឲ្យខ្មែរ អាជម្រើសហ្នឹងទៅមិនរួចទេ។ ជម្រើសរើភូមិវៀតណាមចេញ ឬរើភូមិខ្មែរចេញ អាជម្រើសហ្នឹងក៏ទៅមិនរួចដែរ នៅតាំងពីដូនតាផ្នូរខ្មោចផ្នូរអីនៅទីនោះទាំងអស់។ អ៊ីចឹងសល់តែជម្រើសតែ១គត់ ដែលងាយស្រួលជាងគេ គឺជម្រើសខ្សែផែនទីសារ៉េទៅតាមការកាន់កាប់ជាក់ស្ដែងរបស់ប្រជាពលរដ្ឋ»។
របាយការណ៍ផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញថា ក្នុងចំណោមផ្ទៃដីដែលកម្ពុជា លយចូលវៀតណាម សរុបចំនួន ៩១៦ហិកតារ និងវៀតណាម លយចូលមកប្រទេសកម្ពុជា សរុបចំនួន ២.១៦០ហិកតារ គឺនៅខេត្តកំពង់ចាម កម្ពុជាលយចូលវៀតណាម ចំនួន ៣៨៥ហិកតារ និងវៀតណាម លយចូលកម្ពុជា ចំនួន ៨២៥ហិកតារ។
នៅខេត្តស្វាយរៀង កម្ពុជាលយចូលវៀតណាម ចំនួន ២៨៩ហិកតារ និងវៀតណាម លយចូលកម្ពុជា ចំនួន ១.១០០ហិកតារ។ នៅខេត្តព្រៃវែង កម្ពុជាលយចូលវៀតណាម ចំនួន ៥៤ហិកតារ និងវៀតណាម លយចូលកម្ពុជា ចំនួនជាង ៣០ហិកតារ។
នៅខេត្តតាកែវ កម្ពុជាលយចូលវៀតណាម ចំនួនជាង ១៥៩ហិកតារ និងវៀតណាម លយចូលកម្ពុជា ចំនួនជាង ១៥១ហិកតារ។ នៅខេត្តកំពត កម្ពុជាលយចូលវៀតណាម ចំនួនជាង ២៩ហិកតារ និងវៀតណាម លយចូលកម្ពុជា ចំនួន ៥៣ហិកតារ។
ខេត្តដែលកម្ពុជា និងវៀតណាម បានឯកភាពដោះដូរទឹកដីឆាប់ៗនេះ មានខេត្តកំពង់ចាម ខេត្តកំពត និងខេត្តតាកែវ។ រីឯខេត្តស្វាយរៀង និងខេត្តមួយចំនួនទៀត កំពុងស្ថិតក្នុងការពិភាក្សាគ្នា៕
Subscribe to:
Post Comments (Atom)
10 comments:
This idiot is the worst flip-flop, no corage in allowing open debate on the issue. I dare you, Mr traitor PM !
This DUMB Vietminh is every CPP dog idol. Bravo DUMB Khmer, keep voting for this Vietminh. You DUMB lazy uneducated Khmer.
rfa, are suck
ជនរួមជាតិខ្មែរទាំងអស់ជាទីគោរពស្រឡាញ់!
សូមបងអ្អូនជួយពិចារណាថា៖កាលពីឆ្នាំ១៩៨២
ក្រុមអាយ៉ងយួនដែលមានលោកហ៊ុន សែន,ហេង
សំរិន,ជា ស៊ិម បានដាក់ប្រទេសខ្មែរទៅជារដ្ឋកម្ពុ
ជា បើវាជារដ្ឋមែននោះគឺមានន័យថា៖ខ្មែរយើងលែ
ងមានប្រទេសហើយ។ល។
ចំពោះបញ្ហាព្រំដែនវិញគឺ លោកហ៊ុន សែនបានបូ
បាច់តែម្នាក់ឯង គ្មានឲ្យខ្មែរណាបង្ហាញពីប្រវត្តិសទ្ធិ
សញ្ញាបារាំងត្រួតឥណ្ឌូចិនទេ បើខ្មែណាហ៊ានផ្តល់
យោបល់ឲ្យលោកហ៊ុនសែនថាធ្វើនេះខុសមាត្រាច្បាប់លោកហ៊ុន សែន ចាប់ដាក់គុកដោយគ្មានជំនុំ
ជំរះ ត្រង់នេះបញ្ជាក់ថាលោកហ៊ុន សែនជាមនុស្ស
បំរើយួនស្តាប់តាមមេដឹកនាំយួនដោយមិនអាចប្រ
កែកបាន។
ខ្ញុំសុំជំរាបលោកហ៊ុន សែនថា៖ខ្មែរមិនខ្លាចយួន ម្តងណាទេ ចុះហេតុអ្វីក៏លោកហ៊ុន សែនខ្លាចយួន
ដល់ថ្នាក់នេះ? បើនិយាយពីច្បាប់ខ្មែរសព្វថ្ងៃក៏មិន
ឲ្យសំឡាប់មនុស្សដែរ។ ដូច្នេះសូមបងប្អុនជនរួម
ជាតិខ្មែរ ពិសេសគឺលោកហ៊ុន សែនតែម្តងត្រូវពិ
ចារណាផង(ធ្វើយ៉ាងណាកុំឲ្យបាត់ពូជពង្សវង្សត្រ
កូលយើងជាខ្មែរឲ្យសោះ)៕
ពីខ្ញុំ លីគម្ពីរកអ្នកមានបុណ្យ
លីទាល់តែងាប់ បើរកអ្នកមានបុណ្យឃើញ
Heart attack will strike Ah Hun Sen soon.
He is " Chor Lar Chol " every day.
Look at his face.
Tum Neay Teay Tha Ah Kwack Trov Ngorp Dauch Ah Chor Hok Lundi in this 2013.
មានតែមនុស្សដែលមិនស្គាល់ខ្លួនឯងទេទើបមិនដឺងបុណ្យនៅទីណា!ការពិតនោះបុណ្យនៅត្រង់អំពើ
ដែលខ្លួនបានប្រព្រឺត្តទេតើ។
ចូរលោក9:25Pmពិចារណាដោយខ្លួងឯងចុះ បើលោកមិនសរសេរ តើធ្វើម្តេចខ្ញុំដឺងថា៖លោកធ្វើ លោកមានអំពើ តែត្រង់ល្អឬអាក្រក់យ៉ាងណាក៏ខ្ញុំ
មិនទាន់ដឺងដែរ។ ដូច្នេះសុំលោក9:25PMធ្វើតែអំ
ពើល្អចុះ អ្នកមានបុណ្យនិងមកជួយលោកជាមិន
ខាន។ បើតាមការយល់របសើខ្ញុំៗជឿថាលោក9:25PM រង់ចាំតែគេឲ្យបុណ្យដោយមិនបាច់ធ្វើ អ្វីទាល់តែសោះ។សុំលោក9:25PMពិចារណា តាមការគួរ៕
There is a bullet shooting right into this fucking Yuon puppet's head.
THE SOUND OF HUN XEN'SVOICEIS TANTAMOUNT TO THAT OF A DICE ABOUT TO DROP (DEAD).
THE SOUND OF HUN XEN'S VOICE IS TANTAMOUNT TO THAT OF A DICE ABOUT TO DROP (DEAD).
Post a Comment