Wednesday, September 05, 2012

ហ៊ុនសែន បន្តបោកបញ្ឆោត រឿងទល់ដែនខ្មែរ-យួន - Hun Xen continues to fib about border demarcation with Vietnam


ហ៊ុន សែន បន្ត​ពន្យល់​អំពី​បញ្ហា​ព្រំដែន​កម្ពុជា-​វៀតណាម

ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ខ្មែរ​បន្ត​បំភ្លឺ​លើ​បញ្ហា​បោះ​បង្គោល​ព្រំដែន និង​ការ​ដោះដូរ​ភូមិ​មួយ​ចំនួន​នៅ​តាម​ព្រំដែន​រវាង​ប្រទេស​កម្ពុជា ជាមួយ​ប្រទេស​វៀតណាម ដែល​គណបក្ស​ប្រឆាំង​រិះគន់។

2012-09-04
ដោយ ដែន អយុធ្យា
Radio Free Asia


                        នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​និស្សិត​ជាង ៦​ពាន់​នាក់ មក​ពី​សាកល​វិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ត​លើក​យក​បញ្ហា​ព្រំដែន​កម្ពុជា-​វៀតណាម មក​ពន្យល់​ពី​​​ផ្ទៃដី​របស់​កម្ពុជា កើន​ផ្ទៃ​ក្រឡា​លើស​ពី ១៨១.០៣៥ គីឡូម៉ែត្រ​ការ៉េ មិន​មែន​កម្ពុជា បាន​ពី​វៀតណាម ពី​ថៃ ឬ​ពី​​ប្រទេស​ឡាវ​ទេ ប៉ុន្តែ​ជា​កំហុស​បច្ចេកទេស​នៃ​ការ​វាស់ដី​​គ្មាន​ឧបករណ៍​​ទំនើប​ពី​សម័យ​មុន។ លោក ហ៊ុន សែន បន្ថែម​ដូច្នេះ៖ «ជំនាន់​នោះ​វាស់​តាម​ខ្សែ តាម​ប៉ាន់ស្មាន។ សំណាង​ដែរ​វាស់​ចេញ ១៨១.០៣៥​គីឡូម៉ែត្រ​ការ៉េ ជា​សំណាង។ ប៉ុន្តែ​បើ​សិន​ពេល​ហ្នឹង​ស្រាប់​តែ​បារាំង ប្រកាស​ថា ផ្ទៃ​ដី​កម្ពុជា មាន​ទំហំ ២០០​ពាន់​គីឡូម៉ែត្រ​ការ៉េ រលាយ​ហើយ មិន​ដឹង​ជា​ទៅ​រក​ដី​មក​ពី​ខាង​ណា​មក​ទេ រលាយ​ហើយ។ ...ពេល​ហ្នឹង​ច្បាស់​ជា​អ្វី​ដែល​គេ​ចោទ​ថា បាត់​រាប់​រយ​រាប់​ពាន់​គីឡូម៉ែត្រ​ការ៉េ ត្រឹមត្រូវ​របស់​គេ​ហើយ។ ប៉ុន្តែ​ពេល​នេះ​សំណាង​ហើយ​វាស់​ទៅ​វា​លើស»។ ​​​ទាក់ទិន​បញ្ហា​នេះ លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា បាន​មក​ឆ្លើយ​បំភ្លឺ​លើ​បញ្ហា​បោះ​បង្គោល​ព្រំដែន និង​ការ​ដោះដូរ​ភូមិ​មួយ​ចំនួន​នៅ​តាម​ព្រំដែន រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ដែល​ត្រូវ​អនុវត្ត​ក្នុង​ពេល​ខាង​មុខ។
បញ្ហា​នេះ លោក ហ៊ុន សែន បាន​ចំណាយ​ពេល ៥​ម៉ោង និង ២០​នាទី ក្នុង​សភា​ជាតិ ដោយ​មាន​បញ្ចាំង​បង្ហាញ​រូបភាព​ផែនទី​ដែន​ទឹក និង​ដែន​គោក ​រវាង​កម្ពុជា និង​វៀតណាម ដែល​​​បន្សល់​ទុក​តាំង​ពី​សម័យ​អាណានិគម និង​​របប​លោក​សេនា​ប្រមុខ លន់ នល់។

ប្រមុខ​ដឹកនាំ​បង្ហាញ​ថា ផ្ទៃ​ដី​សរុប​ដែល​កម្ពុជា​ បាន​លយ​ចូល​​​វៀតណាម ​មាន​ជា ៩០០​ហិកតារ ចំណែក​ឯ​ផ្ទៃ​ដី​សរុប​​ដែល​វៀតណាម លយ​ចូល​កម្ពុជា ​មាន​ជាង ២.១០០​ហិកតារ។ ដូច្នេះ​ហើយ កម្ពុជា និង​វៀតណាម ចាំបាច់​ត្រូវ​តែ​ដោះ​ដូរ​ភូមិ ឬ​កាត់​ដី​មួយ​ចំនួន​ដើម្បី​ទូទាត់​​គ្នា។

ត្រង់​ចំណុច​នេះ លោក សុន ឆ័យ ប្រធាន​ក្រុម​អ្នក​តំណាងរាស្ត្រ និង​ជា​សមាជិក​សភា​គណបក្ស សម រង្ស៊ី នៅ​តែ​មាន​ចម្ងល់ និង​ទាមទារ​ឲ្យ​ប្រមុខ​ដឹកនាំ​ឆ្លើយ​បំភ្លឺ ឬ​ចង្អុល​បង្ហាញ​ភូមិ​ណា​ខ្លះ ដែល​កម្ពុជា​ត្រូវ​ដោះ​ដូរ​ឲ្យ​វៀតណាម ឬ​វៀតណាម​ដោះដូរ​ឲ្យ​កម្ពុជា នា​ពេល​ខាង​មុខ។

លោក សុន ឆ័យ៖ «រឿង​ដែល​ថា វៀតណាម​យក​ភូមិ​ខ្មែរ​អស់​មួយ​ចំនួន ហើយ​នៅ​ខ្វះ​យើង​ជាង ១​ពាន់​ហិកតារ យើង​នៅ​តែ​បន្ត​សួរ​ទៀត​ថា តើ​យើង​បោះ​បង្គោល​ម្ដេច​កើត? ពីព្រោះ​រដ្ឋាភិបាល​មាន​ផែនការ​បោះ​បង្គោល​ព្រំដែន​ឲ្យ​ចប់​នៅ​ឆ្នាំ​២០១២។ ប៉ុន្តែ​បើ​យួន មិន​ទាន់​សង​ភូមិ​យើង ឬ​ដី​យើង​ជាង ១​ពាន់​ហិកតារ​ផង តើ​យើង​បោះ​បង្គោល​បញ្ច​ប់ម្តេច​កើត? ដូច្នេះ​យើង​តាម​ពិនិត្យ​ថា តើ​អ្វី​ដែល​ជា​ចំលើយ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ហ្នឹង មាន​ភូមិ​ប៉ុន្មាន​ដែល​ពលរដ្ឋ​បញ្ជាក់​ថា ត្រូវ​យួន​យក​ទៅ ហើយ​រដ្ឋាភិបាល​ក៏​បាន​សារភាព​ថា យួន​មិន​ទាន់​សង​មក​វិញ​នោះ​នៅ​ទី​ណា​ខ្លះ ដើម្បី​ឲ្យ​យើង​ចុះ​ទៅ​ពិនិត្យ​ជាក់ស្ដែង»។

​បញ្ហា​ដូរ​ភូមិ​តាម​ព្រំដែន លោក ហ៊ុន សែន បាន​ពន្យល់​ថា ប្រទេស​កម្ពុជា-​វៀតណាម ត្រូវ​អនុវត្ត​​តាម​រូបមន្ត​រុះរើ​ខ្សែ​ផែនទី​រវាង​ប្រទេស​ទាំង​ពីរ ដែល​មាន​ផល​ប៉ះពាល់​ជាក់ស្ដែង​ មិន​មែន​កាត់​ភូមិ​ដូនតា​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ទេ។

លោក ហ៊ុន សែន៖ «ជម្រើស​ជម្លៀស​ប្រជាជន​កាត់​ភូមិ​ខ្មែរ​ឲ្យ​វៀតណាម កាត់​ភូមិ​វៀតណាម ឲ្យ​ខ្មែរ អា​ជម្រើស​ហ្នឹង​ទៅ​មិន​រួច​ទេ។ ជម្រើស​រើ​ភូមិ​វៀតណាម​ចេញ ឬ​រើ​ភូមិ​ខ្មែរ​ចេញ អា​ជម្រើស​ហ្នឹង​ក៏​ទៅ​មិន​រួច​ដែរ នៅ​តាំង​ពី​ដូនតា​ផ្នូរ​ខ្មោច​ផ្នូរ​អី​នៅ​ទី​នោះ​ទាំង​អស់។ អ៊ីចឹង​សល់​តែ​ជម្រើស​តែ​១​គត់ ដែល​ងាយ​ស្រួល​ជាង​គេ គឺ​ជម្រើស​ខ្សែ​ផែនទី​សារ៉េ​ទៅ​តាម​ការ​កាន់​កាប់​ជាក់​ស្ដែង​របស់​ប្រជាពលរដ្ឋ»។

​របាយការណ៍​​​ផ្លូវការ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហាញ​ថា ​ក្នុង​ចំណោម​ផ្ទៃដី​ដែល​កម្ពុជា លយ​ចូល​​វៀតណាម សរុប​ចំនួន ៩១៦​ហិកតារ និង​វៀតណាម លយ​ចូល​មក​ប្រទេស​កម្ពុជា សរុប​ចំនួន ២.១៦០​ហិកតារ គឺ​​​នៅ​ខេត្ត​កំពង់ចាម កម្ពុជា​លយ​ចូល​វៀតណាម ចំនួន ៣៨៥​ហិកតារ និង​វៀតណាម លយ​ចូល​កម្ពុជា ចំនួន ៨២៥​ហិកតារ។

នៅ​ខេត្ត​ស្វាយរៀង កម្ពុជា​លយ​ចូល​វៀតណាម ចំនួន ២៨៩​ហិកតារ និង​វៀតណាម លយ​ចូល​កម្ពុជា ចំនួន ១.១០០​ហិកតារ។ នៅ​ខេត្ត​ព្រៃវែង កម្ពុជា​លយ​ចូល​វៀតណាម ចំនួន ៥៤​ហិកតារ​ និង​វៀតណាម លយ​ចូល​កម្ពុជា ចំនួន​ជាង ៣០​ហិកតារ។

នៅ​ខេត្ត​តាកែវ កម្ពុជា​លយ​ចូល​វៀតណាម ចំនួន​ជាង ១៥៩​ហិកតារ​ និង​វៀតណាម លយ​ចូល​កម្ពុជា ចំនួន​ជាង ១៥១​ហិកតារ។ នៅ​ខេត្ត​កំពត កម្ពុជា​លយ​ចូល​វៀតណាម ចំនួន​ជាង ២៩​ហិកតារ និង​វៀតណាម លយ​ចូល​កម្ពុជា ចំនួន​ ៥៣​ហិកតារ។

ខេត្ត​ដែល​កម្ពុជា និង​វៀតណាម បាន​ឯកភាព​ដោះដូរ​ទឹក​ដី​ឆាប់ៗ​នេះ មាន​​ខេត្ត​កំពង់ចាម ខេត្ត​កំពត និង​ខេត្ត​តាកែវ។ រី​ឯ​ខេត្ត​ស្វាយរៀង និង​ខេត្ត​មួយ​ចំនួន​ទៀត កំពុង​​​ស្ថិត​ក្នុង​ការ​ពិភាក្សា​គ្នា៕

10 comments:

Anonymous said...

This idiot is the worst flip-flop, no corage in allowing open debate on the issue. I dare you, Mr traitor PM !

Anonymous said...

This DUMB Vietminh is every CPP dog idol. Bravo DUMB Khmer, keep voting for this Vietminh. You DUMB lazy uneducated Khmer.

Anonymous said...

rfa, are suck

Anonymous said...

ជនរួមជាតិខ្មែរទាំងអស់ជាទីគោរពស្រឡាញ់!
សូមបងអ្អូនជួយពិចារណាថា៖កាលពីឆ្នាំ១៩៨២
ក្រុមអាយ៉ងយួនដែលមានលោកហ៊ុន សែន,ហេង
សំរិន,ជា ស៊ិម បានដាក់ប្រទេសខ្មែរទៅជារដ្ឋកម្ពុ
ជា បើវាជារដ្ឋមែននោះគឺមានន័យថា៖ខ្មែរយើងលែ
ងមានប្រទេសហើយ។ល។
ចំពោះបញ្ហាព្រំដែនវិញគឺ លោកហ៊ុន សែនបានបូ
បាច់តែម្នាក់ឯង គ្មានឲ្យខ្មែរណាបង្ហាញពីប្រវត្តិសទ្ធិ
សញ្ញាបារាំងត្រួតឥណ្ឌូចិនទេ បើខ្មែណាហ៊ានផ្តល់
យោបល់ឲ្យលោកហ៊ុនសែនថាធ្វើនេះខុសមាត្រា​ច្បាប់លោកហ៊ុន សែន ចាប់ដាក់គុកដោយគ្មានជំនុំ
ជំរះ ត្រង់នេះបញ្ជាក់ថាលោកហ៊ុន សែនជាមនុស្ស
បំរើយួនស្តាប់តាមមេដឹកនាំយួនដោយមិនអាចប្រ
កែកបាន។
ខ្ញុំសុំជំរាបលោកហ៊ុន សែនថា៖ខ្មែរមិនខ្លាចយួន ម្តងណាទេ ចុះហេតុអ្វីក៏លោកហ៊ុន សែនខ្លាចយួន
ដល់ថ្នាក់នេះ? បើនិយាយពីច្បាប់ខ្មែរសព្វថ្ងៃក៏មិន
ឲ្យសំឡាប់មនុស្សដែរ។ ដូច្នេះសូមបងប្អុនជនរួម
ជាតិខ្មែរ ពិសេសគឺលោកហ៊ុន សែនតែម្តងត្រូវពិ
ចារណាផង(ធ្វើយ៉ាងណាកុំឲ្យបាត់ពូជពង្សវង្សត្រ
កូលយើងជាខ្មែរឲ្យសោះ)៕

ពីខ្ញុំ លីគម្ពីរកអ្នកមានបុណ្យ

Anonymous said...

លីទាល់តែងាប់ បើរកអ្នកមានបុណ្យឃើញ

Anonymous said...

Heart attack will strike Ah Hun Sen soon.

He is " Chor Lar Chol " every day.

Look at his face.

Tum Neay Teay Tha Ah Kwack Trov Ngorp Dauch Ah Chor Hok Lundi in this 2013.

Anonymous said...

មានតែមនុស្សដែលមិនស្គាល់ខ្លួនឯងទេទើបមិនដឺងបុណ្យនៅទីណា!ការពិតនោះបុណ្យនៅត្រង់អំពើ
ដែលខ្លួនបានប្រព្រឺត្តទេតើ។
ចូរលោក9:25Pmពិចារណាដោយខ្លួងឯងចុះ បើលោកមិនសរសេរ តើធ្វើម្តេចខ្ញុំដឺងថា៖លោកធ្វើ លោកមានអំពើ តែត្រង់ល្អឬអាក្រក់យ៉ាងណាក៏ខ្ញុំ
មិនទាន់ដឺងដែរ។ ដូច្នេះសុំលោក9:25PMធ្វើតែអំ
ពើល្អចុះ អ្នកមានបុណ្យនិងមកជួយលោកជាមិន
ខាន។ បើតាមការយល់របសើខ្ញុំៗជឿថាលោក9:25PM រង់ចាំតែគេឲ្យបុណ្យដោយមិនបាច់ធ្វើ អ្វីទាល់តែសោះ។សុំលោក9:25PMពិចារណា តាមការគួរ៕

Anonymous said...

There is a bullet shooting right into this fucking Yuon puppet's head.

Anonymous said...

THE SOUND OF HUN XEN'SVOICEIS TANTAMOUNT TO THAT OF A DICE ABOUT TO DROP (DEAD).

Anonymous said...

THE SOUND OF HUN XEN'S VOICE IS TANTAMOUNT TO THAT OF A DICE ABOUT TO DROP (DEAD).