Friday, September 14, 2012

Mam Sonando court hearing ended; Verdict will be announced on 01 October

​ក្រុម​គ្រួសារ​ជនជាប់ចោទ និង​អ្នកគាំទ្រ​លោក ម៉ម សូណង់ដូ បាន​ស្រែក​ទាម​ទារ​ឲ្យ​តុលាការដោះលែង​លោក ម៉ម សូណង់ដូ នៅ​កន្លែង​ដែល​ប៉ូលិស​ដាក់រ​បាំង​បិទផ្លូវ មុខ​សាលាដំបូងរាជធានី​ភ្នំពេញ​

តុលាការ បញ្ចប់​សវនាការ​កាត់ទោស លោក ម៉ម សូណង់ដូ, ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​១ ខែតុលា

ថ្ងៃទី 14 កញ្ញា 2012
ដោយ: រតនា
Cambodia Express News

ភ្នំពេញ: សវនាការ​កាត់ទោស​លោ​ក ម៉ម សូណង់ដូ បានបញ្ចប់ នៅវេលា​ម៉ោង ១២ ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១២​។ រីឯ​សាលក្រម នឹង​ត្រូវ​ប្រកាស នៅ​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១២​។ ឆ្មាំ​ពន្ធនាគារ បាន​រារាំង​លោក ម៉ម សូណង់ដូ មិន​ឲ្យ​និយាយ​ជាមួយ​អ្នកកាសែត​ឡើយ​។

​ចំណែក​ក្រុម​គ្រួសារ​ជនជាប់ចោទ និង​អ្នកគាំទ្រ​លោក ម៉ម សូណង់ដូ បាន​ស្រែក​ទាម​ទារ​ឲ្យ​តុលាការដោះលែង​លោក ម៉ម សូណង់ដូ នៅ​កន្លែង​ ដែល​ប៉ូលិស​ដាក់រ​បាំង​បិទ​ផ្លូវមុខ​សាលាដំបូងរាជធានី​ភ្នំពេញ​។​

​សូម​រម្លឹកថា សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១២ បាន​បន្ត​សវនាការលើ​សំណុំរឿង​ក្តីលោក ម៉ម សូណង់ដូ និង​ជនជាប់​ចោទ​ជាច្រើន​នាក់​ផ្សេងទៀត ក្នុង​បញ្ហា​ជម្លោះ​ដី បង្កើត​តំបន់​អបគមន៍ នៅ​ខេត្ត​ក្រចេះ ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​។ សវនាការ​នៅ​ព្រឹក​នេះ ឈាន​ចូល​ដល់​ការធ្វើ​សន្និដ្ឋាន​បិទ​សវនាការ​ របស់​ភាគី​មេធាវី និង​ភាគី​ព្រះរាជអាជ្ញា ជា​តំណាង​អយ្យការ​។​


​ចាប់តាំងពី​សវនាការកាត់ទោស​លោក ​ម៉ម​ សូណង់ដូ និង​ជនជាប់ចោទ​ដទៃទៀត កាលពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១២ មកដល់​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១២ គឺ​មាន​ជនជាប់ចោទ ១០នាក់ រាប់​ទាំង​លោក​ ម៉ម ​សូណង់ដូ ត្រូវបាន​តុលាការសួរដេញដោល​។ ក្នុងនោះ មាន​សាក្សី ដែល​មាន​ចំនួន​សរុប ២៣នាក់ ក៏​ត្រូវ​បាន​សួរនាំ​។​

​សំណុំរឿង​ក្តី​ជម្លោះដីធ្លី បង្កើត​តំបន់​អបគមន៍ ប្រឆាំង​រដ្ឋាភិបាល នៅ​ខេត្ត​ក្រចេះ ត្រូវបាន​បើក​សវនាការ ចាប់តាំងពី​ថ្ងៃ​អង្គារ ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១២ ដោយមាន​ជនជាប់ចោទ​សរុប​ចំនួន ១៤នាក់ រាប់​ទាំង​លោក​ ម៉ម​ សូណង់ដូ និង​ឈ្មោះ ប៊ុន ​រដ្ឋា ដែល​កំពុង​គេចខ្លួន​។​

​ក្នុង​សវនាការ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១២ សាក្សី​ដែល​ជា​ប៉ូលិស​ក្រសួង​មហាផ្ទៃ បានបង្ហាញ​ឯកសារ​ភស្តុតាង នៃ​ទំនាក់ទំនង​របស់​លោក ​ម៉ម​ សូណង់ដូ និង​លោក ​សួន​ សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ប្រជាពលរដ្ឋ​។

​កាលពី​ឆ្នាំ​២០១១ លោក ​សួន ​សេរី​រដ្ឋា ដែល​រស់​នៅ​អាមេរិក បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ធ្វើការ​បាតុកម្ម ផ្តួលរំលំ​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា ដោយ​យក​គំរូ​តាម​បដិវត្ត​ផ្កាម្លិះ ក្នុង​ប្រទេស​អារ៉ាប់​មួយចំនួន​។ លោក​ សួន ​សេរី​រដ្ឋា ក៏​បាន​ចូលរួម​ថ្លែង​ក្នុង​វេទិកា​របស់​ក្រុម​អាវ​លឿង​ថៃ នៅ​ទីក្រុង​បាងកក រិះគន់​ធ្ងន់ៗ​លើ​រដ្ឋាភិបាល​របស់​ស​ម្តេច ​ហ៊ុន​ សែន​។​

​ប៉ូលិស​ថា លោក​ ម៉ម​ សូណង់ដូ ជា​បក្ខពួករបស់​លោក ​សួន​ សេរី​រដ្ឋា ដែល​មាន​បំណងបំផុស​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​បះបោរ ទម្លាក់​រដ្ឋាភិបាល​កម្ពុ​ជា​។​

​ក៏​ប៉ុន្តែ​ក្នុង​សវនាការ លោក ម៉ម សូណង់ដូ បាន​បដិសេធ ហើយ​ថា លោក​ជួប​ជាមួយ​លោក​ សួន​ សេរី​រដ្ឋា នៅ​ប្រទេស​ថៃ ក្នុងនាម​លោក​ជា​អ្នកកាសែត ដែល​បាន​ធ្វើ​បទសម្ភាសន៍​ជាមួយ​លោក​ សួន​ សេរី​រដ្ឋា ដើម្បី​យកមក​ចាក់​ផ្សាយ​តាម​វិទ្យុ​សំបុក​ឃ្មុំ របស់​លោក​ នៅ​ទីក្រុង​ភ្នំពេញប៉ុណ្ណោះ​។​

​នៅ​ក្រៅ​របង​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ ជា​ថ្ងៃ​ទី​៤​ហើយ ដែល​ក្រុម​អ្នកគាំទ្រ​លោក ​ម៉ម សូណង់ដូ បាន​បន្ត​ប្រមូលផ្តុំ លើក​បដា និង​ស្រែក​មេក្រូ ទាមទារ​ឲ្យ​តុលាការ​ដោះលែង​លោក។

​រីឯ​ប៉ូលិស ក៏​បាន​បន្ត​បិទផ្លូវ នៅ​មុខ​តុលាការ​ក្រុងភ្នំពេញ ដើម្បី​រារាំង​ក្រុម​អ្នកគាំទ្រ​លោក​ ម៉ម​ សូណង់ដូ មិនឲ្យ​ទៅកាន់​តុលាការ​។​

​មាន​អាយុ ៧២ឆ្នាំ លោក ម៉ម សូណង់ដូ ត្រូវបាន​ចោទប្រកាន់ ​ថាជា​មេខ្លោង​បង្កើត​តំបន់​អបគមន៍ ពាក់ព័ន្ធ​នឹង​ជម្លោះ​ដី​ នៅក្នុង​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។ ប៉ូលិស​បាន​ចាប់ខ្លួន​លោក​ ម៉ម​ សូណង់ដូ កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១២​។​

​នៅក្នុង​សវនាការ លោក​ ម៉ម​ សូណង់ដូ បាន​បដិសេធ​នូវ​រាល់​ការចោទប្រកាន់​លើ​រូបលោក ពាក់ព័ន្ធ​នឹង​ជម្លោះ​ដី ដែល​រដ្ឋាភិបាល​ចោទប្រកាន់​ថា លោក​ជា​មេខ្លោង ក្នុង​ការបង្កើត​តំបន់អបគមន៍ នៅក្នុង​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។

​ក្នុង​រឿងក្តី​ជម្លោះ​ដីធ្លី នៅ​ខេត្ត​ក្រចេះ តុលាការ​បាន​ចោទប្រកាន់​លោក​ ម៉ម​ សូណង់ដូ ក្នុង​បទល្មើស ៤ ករណី រួមមាន​៖ ទី​១-​បទ​ផ្តួចផ្តើម​គំនិត​ប្រឆាំង​អ្នករាជការ​សាធារណៈ ទី​២-​ធ្វើ​កុបកម្ម ជ្រៀតជ្រែក​ខុសច្បាប់ នៅក្នុង​ការបំពេញ​មុខ​ងារ​សាធារណៈ ទី​៣-​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ កាន់កាប់​អាវុធ​ខុសច្បាប់ និង​ទី​៤-​ប្រឆាំង​នឹង​អាជ្ញាធរ​ស្របច្បាប់ ដែល​មានចែង​ក្នុង​មាត្រា​មួយចំនួន នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​ការចោទប្រកាន់​លោក ម៉ម សូណង់ដូ គឺ​តុលាការ​បាន​ភ្ជាប់​នឹង​ករណី​ជម្លោះ​ដី ដែល​បង្កឡើង​ដោយ​ប្រជាពលរដ្ឋ​មួយ​ក្រុម ដែល​ជា​សាខាសមាគម​អ្នកប្រជាធិបតេយ្យ នៅក្នុង​ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។ ករណី​ជម្លោះ​ដី​នោះ ត្រូវបាន​អាជ្ញាធរ​រដ្ឋាភិបាល​ចោទប្រកាន់ថា អ្នក​ទាំងនោះ​ចាប់​ដី​រដ្ឋ បង្កើត​តំបន់​អបគមន៍ ហើយ​ត្រូវ​បាន​រដ្ឋាភិបាល​បង្ក្រាប និង​បណ្តេញចេញ កាលពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១២ បណ្តាល​ឲ្យ​ក្មេងស្រី​ម្នាក់​ស្លាប់ និង​មនុស្ស​ជាច្រើន​បាន​រត់គេចខ្លួន ពី​ការ​តាម​ចាប់​របស់​តុលាការ​ខេត្ត​ក្រចេះ​។ ក្រោយមក សំណុំរឿង​នោះ ត្រូវបាន​ផ្ទេរ​មក​សាលាដំបូង​រាជធានី​ភ្នំពេញ​៕

7 comments:

Anonymous said...

Kangaroo Court of Scambodia led by Scam-Communist-Peasants named Hun Nal, the servant of Hanoi. His court justice means the innocence must be convicted.

VIVA MAM Sonando.
DOWN to Ah Jumkourt Communist peasant Hun Xen.

Anonymous said...

គណបក្សសង្រ្គោះជាតិខ្មែរក្លែងក្លាយ
(សម រង្ស៊ី + កឹម សុខា )...និង
គណបក្សប្រជាជនកម្ពុជា គឺជា :
===================================

បក្សកុម្មុយនិស្តក្រុមហាណូយតែមួយ
-----------------------------------

ជាបិសាចប្រែរូប
ជញ្ជក់ឈាមខ្មែរ បំផ្លិចបំផ្លាញពូជសាសន៍ខ្មែរ
ឱ្យរលាយ រលត់ដូចប្រទេសចំប៉ា!
-----------------------------------

ឈ្នៈ-ឈ្នៈ ជា(Password Secret)របស់
ពួកបង្រ្គប់កិច្ច និង CPP
***********************************

បើខ្មែរមិននាំគ្នារើបំរះទេ ខ្មែររង់ចាំតែថ្ងៃងាប់ប៉ុណ្ណោះ….!។

Anonymous said...

ការបង្កើតចលនាអំណាច "ពុលរដ្ឋខ្មែរ" នេះ
គឺជាវិធីល្បួងអោយចូលក្នុងអន្ទាក់ហ៊ុនសែន របស់អាសួនសេរីរដ្ឋាទេ...

ឃើញម៉ម សូណង់ដូ ជាប់គុកដោយសារវាទេ?

Anonymous said...

ការបង្កើតចលនាអំណាច "ពុលរដ្ឋខ្មែរ" នេះ
គឺជាវិធីល្បួងអោយចូលក្នុងអន្ទាក់សម្ដេចហ៊ុនសែន របស់អាសួនសេរីរដ្ឋាទេ...

ឃើញម៉ម សូណង់ដូ ជាប់គុកដោយសារវាទេ?

ឡឹម ពិសិត

Anonymous said...

Every time i read the comment in KI i hate the barking Youn's dogs. ពួកគេសុទ្ទតែជាឆ្កែយួនខ្វាក់ខួរក្បាល​មិនដែលទទួលស្គាល់ថាពួកវាជាចោរឈ្លានពានខ្មែរទេ។ ពួកគេសុទ្ទតែជាពួកក្បត់ជាតិទៅ ធ្វើជាឆ្កែរបស់ហាណូយហើយព្រុសក្តែងៗពីប្រទេសខ្មែរ។ ដូច្នេះយើងជាកូនខ្មែរអ្នកស្នេហាជាតិត្រូវតែងើបឡើងប្រឆាំងនិងពួកវានិងកំចាត់ពួកអាចោរម្រាយឈាមយួនស្រកីទាំងអស់នេះអោយវិនាសអស់ពីទឹកដីខ្មែរ! អាយួនស្រកីគឺជាសត្រូវសួរពូជរបស់ខ្មែរ។

Anonymous said...

អាចោរហ៊ុន សែន!.....អាមេអបគមន៍ធំ រួចខ្លួន!

==================================

លោកម៉ម សូណង់ដូ!.....មិនដឹងអី ជាប់គុក!

Anonymous said...

2:33PM & 6:23PM អស់លោកនិយាយអីក៏ចំៗម្លេះ! អស់លោកនិយាយនេះហាក់ដូចជាមើលឃើញអញ្ជឹង! ខ្ញុំកិម សុខា និង សម រង្ស៊ី សូមទួលកំហុសទាំងមុខក្រញ៉ូវ! អស់លោកនិយាយនេះអាងតែពួកខ្ញុំមែន!!!!!!