ក្រុមគ្រួសារជនជាប់ចោទ និងអ្នកគាំទ្រលោក ម៉ម សូណង់ដូ បានស្រែកទាមទារឲ្យតុលាការដោះលែងលោក ម៉ម សូណង់ដូ នៅកន្លែងដែលប៉ូលិសដាក់របាំងបិទផ្លូវ មុខសាលាដំបូងរាជធានីភ្នំពេញ |
តុលាការ បញ្ចប់សវនាការកាត់ទោស លោក ម៉ម សូណង់ដូ, ប្រកាសសាលក្រមនៅថ្ងៃទី១ ខែតុលា
ថ្ងៃទី 14 កញ្ញា 2012
ដោយ: រតនា
Cambodia Express News
ភ្នំពេញ: សវនាការកាត់ទោសលោក ម៉ម សូណង់ដូ បានបញ្ចប់ នៅវេលាម៉ោង ១២ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១២។ រីឯសាលក្រម នឹងត្រូវប្រកាស នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១២។ ឆ្មាំពន្ធនាគារ បានរារាំងលោក ម៉ម សូណង់ដូ មិនឲ្យនិយាយជាមួយអ្នកកាសែតឡើយ។
ចំណែកក្រុមគ្រួសារជនជាប់ចោទ និងអ្នកគាំទ្រលោក ម៉ម សូណង់ដូ បានស្រែកទាមទារឲ្យតុលាការដោះលែងលោក ម៉ម សូណង់ដូ នៅកន្លែង ដែលប៉ូលិសដាក់របាំងបិទផ្លូវមុខសាលាដំបូងរាជធានីភ្នំពេញ។
សូមរម្លឹកថា សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែកញ្ញា ឆ្នាំ២០១២ បានបន្តសវនាការលើសំណុំរឿងក្តីលោក ម៉ម សូណង់ដូ និងជនជាប់ចោទជាច្រើននាក់ផ្សេងទៀត ក្នុងបញ្ហាជម្លោះដី បង្កើតតំបន់អបគមន៍ នៅខេត្តក្រចេះ ដើម្បីប្រឆាំងរដ្ឋាភិបាល។ សវនាការនៅព្រឹកនេះ ឈានចូលដល់ការធ្វើសន្និដ្ឋានបិទសវនាការ របស់ភាគីមេធាវី និងភាគីព្រះរាជអាជ្ញា ជាតំណាងអយ្យការ។
ចាប់តាំងពីសវនាការកាត់ទោសលោក ម៉ម សូណង់ដូ និងជនជាប់ចោទដទៃទៀត កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២ មកដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១២ គឺមានជនជាប់ចោទ ១០នាក់ រាប់ទាំងលោក ម៉ម សូណង់ដូ ត្រូវបានតុលាការសួរដេញដោល។ ក្នុងនោះ មានសាក្សី ដែលមានចំនួនសរុប ២៣នាក់ ក៏ត្រូវបានសួរនាំ។
សំណុំរឿងក្តីជម្លោះដីធ្លី បង្កើតតំបន់អបគមន៍ ប្រឆាំងរដ្ឋាភិបាល នៅខេត្តក្រចេះ ត្រូវបានបើកសវនាការ ចាប់តាំងពីថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្នាំ២០១២ ដោយមានជនជាប់ចោទសរុបចំនួន ១៤នាក់ រាប់ទាំងលោក ម៉ម សូណង់ដូ និងឈ្មោះ ប៊ុន រដ្ឋា ដែលកំពុងគេចខ្លួន។
ក្នុងសវនាការនៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១២ សាក្សីដែលជាប៉ូលិសក្រសួងមហាផ្ទៃ បានបង្ហាញឯកសារភស្តុតាង នៃទំនាក់ទំនងរបស់លោក ម៉ម សូណង់ដូ និងលោក សួន សេរីរដ្ឋា ប្រធានចលនាអំណាចប្រជាពលរដ្ឋ។
កាលពីឆ្នាំ២០១១ លោក សួន សេរីរដ្ឋា ដែលរស់នៅអាមេរិក បានអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជា ធ្វើការបាតុកម្ម ផ្តួលរំលំប្រឆាំងរដ្ឋាភិបាលកម្ពុជា ដោយយកគំរូតាមបដិវត្តផ្កាម្លិះ ក្នុងប្រទេសអារ៉ាប់មួយចំនួន។ លោក សួន សេរីរដ្ឋា ក៏បានចូលរួមថ្លែងក្នុងវេទិការបស់ក្រុមអាវលឿងថៃ នៅទីក្រុងបាងកក រិះគន់ធ្ងន់ៗលើរដ្ឋាភិបាលរបស់សម្តេច ហ៊ុន សែន។
ប៉ូលិសថា លោក ម៉ម សូណង់ដូ ជាបក្ខពួករបស់លោក សួន សេរីរដ្ឋា ដែលមានបំណងបំផុសប្រជាពលរដ្ឋកម្ពុជា ឲ្យបះបោរ ទម្លាក់រដ្ឋាភិបាលកម្ពុជា។
ក៏ប៉ុន្តែក្នុងសវនាការ លោក ម៉ម សូណង់ដូ បានបដិសេធ ហើយថា លោកជួបជាមួយលោក សួន សេរីរដ្ឋា នៅប្រទេសថៃ ក្នុងនាមលោកជាអ្នកកាសែត ដែលបានធ្វើបទសម្ភាសន៍ជាមួយលោក សួន សេរីរដ្ឋា ដើម្បីយកមកចាក់ផ្សាយតាមវិទ្យុសំបុកឃ្មុំ របស់លោក នៅទីក្រុងភ្នំពេញប៉ុណ្ណោះ។
នៅក្រៅរបងសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រនេះ ជាថ្ងៃទី៤ហើយ ដែលក្រុមអ្នកគាំទ្រលោក ម៉ម សូណង់ដូ បានបន្តប្រមូលផ្តុំ លើកបដា និងស្រែកមេក្រូ ទាមទារឲ្យតុលាការដោះលែងលោក។
រីឯប៉ូលិស ក៏បានបន្តបិទផ្លូវ នៅមុខតុលាការក្រុងភ្នំពេញ ដើម្បីរារាំងក្រុមអ្នកគាំទ្រលោក ម៉ម សូណង់ដូ មិនឲ្យទៅកាន់តុលាការ។
មានអាយុ ៧២ឆ្នាំ លោក ម៉ម សូណង់ដូ ត្រូវបានចោទប្រកាន់ ថាជាមេខ្លោងបង្កើតតំបន់អបគមន៍ ពាក់ព័ន្ធនឹងជម្លោះដី នៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ។ ប៉ូលិសបានចាប់ខ្លួនលោក ម៉ម សូណង់ដូ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២។
នៅក្នុងសវនាការ លោក ម៉ម សូណង់ដូ បានបដិសេធនូវរាល់ការចោទប្រកាន់លើរូបលោក ពាក់ព័ន្ធនឹងជម្លោះដី ដែលរដ្ឋាភិបាលចោទប្រកាន់ថា លោកជាមេខ្លោង ក្នុងការបង្កើតតំបន់អបគមន៍ នៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ។
ក្នុងរឿងក្តីជម្លោះដីធ្លី នៅខេត្តក្រចេះ តុលាការបានចោទប្រកាន់លោក ម៉ម សូណង់ដូ ក្នុងបទល្មើស ៤ ករណី រួមមាន៖ ទី១-បទផ្តួចផ្តើមគំនិតប្រឆាំងអ្នករាជការសាធារណៈ ទី២-ធ្វើកុបកម្ម ជ្រៀតជ្រែកខុសច្បាប់ នៅក្នុងការបំពេញមុខងារសាធារណៈ ទី៣-ញុះញង់ឲ្យប្រជាពលរដ្ឋ កាន់កាប់អាវុធខុសច្បាប់ និងទី៤-ប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ ដែលមានចែងក្នុងមាត្រាមួយចំនួន នៃក្រមព្រហ្មទណ្ឌ។
ការចោទប្រកាន់លោក ម៉ម សូណង់ដូ គឺតុលាការបានភ្ជាប់នឹងករណីជម្លោះដី ដែលបង្កឡើងដោយប្រជាពលរដ្ឋមួយក្រុម ដែលជាសាខាសមាគមអ្នកប្រជាធិបតេយ្យ នៅក្នុងភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ ករណីជម្លោះដីនោះ ត្រូវបានអាជ្ញាធររដ្ឋាភិបាលចោទប្រកាន់ថា អ្នកទាំងនោះចាប់ដីរដ្ឋ បង្កើតតំបន់អបគមន៍ ហើយត្រូវបានរដ្ឋាភិបាលបង្ក្រាប និងបណ្តេញចេញ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ បណ្តាលឲ្យក្មេងស្រីម្នាក់ស្លាប់ និងមនុស្សជាច្រើនបានរត់គេចខ្លួន ពីការតាមចាប់របស់តុលាការខេត្តក្រចេះ។ ក្រោយមក សំណុំរឿងនោះ ត្រូវបានផ្ទេរមកសាលាដំបូងរាជធានីភ្នំពេញ៕
7 comments:
Kangaroo Court of Scambodia led by Scam-Communist-Peasants named Hun Nal, the servant of Hanoi. His court justice means the innocence must be convicted.
VIVA MAM Sonando.
DOWN to Ah Jumkourt Communist peasant Hun Xen.
គណបក្សសង្រ្គោះជាតិខ្មែរក្លែងក្លាយ
(សម រង្ស៊ី + កឹម សុខា )...និង
គណបក្សប្រជាជនកម្ពុជា គឺជា :
===================================
បក្សកុម្មុយនិស្តក្រុមហាណូយតែមួយ
-----------------------------------
ជាបិសាចប្រែរូប
ជញ្ជក់ឈាមខ្មែរ បំផ្លិចបំផ្លាញពូជសាសន៍ខ្មែរ
ឱ្យរលាយ រលត់ដូចប្រទេសចំប៉ា!
-----------------------------------
ឈ្នៈ-ឈ្នៈ ជា(Password Secret)របស់
ពួកបង្រ្គប់កិច្ច និង CPP
***********************************
បើខ្មែរមិននាំគ្នារើបំរះទេ ខ្មែររង់ចាំតែថ្ងៃងាប់ប៉ុណ្ណោះ….!។
ការបង្កើតចលនាអំណាច "ពុលរដ្ឋខ្មែរ" នេះ
គឺជាវិធីល្បួងអោយចូលក្នុងអន្ទាក់ហ៊ុនសែន របស់អាសួនសេរីរដ្ឋាទេ...
ឃើញម៉ម សូណង់ដូ ជាប់គុកដោយសារវាទេ?
ការបង្កើតចលនាអំណាច "ពុលរដ្ឋខ្មែរ" នេះ
គឺជាវិធីល្បួងអោយចូលក្នុងអន្ទាក់សម្ដេចហ៊ុនសែន របស់អាសួនសេរីរដ្ឋាទេ...
ឃើញម៉ម សូណង់ដូ ជាប់គុកដោយសារវាទេ?
ឡឹម ពិសិត
Every time i read the comment in KI i hate the barking Youn's dogs. ពួកគេសុទ្ទតែជាឆ្កែយួនខ្វាក់ខួរក្បាលមិនដែលទទួលស្គាល់ថាពួកវាជាចោរឈ្លានពានខ្មែរទេ។ ពួកគេសុទ្ទតែជាពួកក្បត់ជាតិទៅ ធ្វើជាឆ្កែរបស់ហាណូយហើយព្រុសក្តែងៗពីប្រទេសខ្មែរ។ ដូច្នេះយើងជាកូនខ្មែរអ្នកស្នេហាជាតិត្រូវតែងើបឡើងប្រឆាំងនិងពួកវានិងកំចាត់ពួកអាចោរម្រាយឈាមយួនស្រកីទាំងអស់នេះអោយវិនាសអស់ពីទឹកដីខ្មែរ! អាយួនស្រកីគឺជាសត្រូវសួរពូជរបស់ខ្មែរ។
អាចោរហ៊ុន សែន!.....អាមេអបគមន៍ធំ រួចខ្លួន!
==================================
លោកម៉ម សូណង់ដូ!.....មិនដឹងអី ជាប់គុក!
2:33PM & 6:23PM អស់លោកនិយាយអីក៏ចំៗម្លេះ! អស់លោកនិយាយនេះហាក់ដូចជាមើលឃើញអញ្ជឹង! ខ្ញុំកិម សុខា និង សម រង្ស៊ី សូមទួលកំហុសទាំងមុខក្រញ៉ូវ! អស់លោកនិយាយនេះអាងតែពួកខ្ញុំមែន!!!!!!
Post a Comment