Wednesday, September 26, 2012

Phnom Penh rejects Surya Subedy's human rights report

រដ្ឋាភិបាល ច្រានចោល​របាយការណ៍​សិទ្ធិមនុស្ស​របស់​លោក ស៊ូយ៉ា ស៊ូ​ប៊ែ​ឌី​

ថ្ងៃទី 25 កញ្ញា 2012
ដោយ: រតនា
Cambodia Express News
ដូចជាបាត់ ពួកសេកចាស់ៗ ធ្លាប់ប្រតិកម្មប្រញាប់ ស្រាប់តែ ចេញមុខ សេកថ្មី?
ភ្នំពេញ: រដ្ឋាភិបាល​បាន​ចេញ​សេចក្តីប្រកាស ច្រានចោល​នូវ​របាយការណ៍​សិទ្ធិមនុស្ស របស់លោក ស៊ូយ៉ា ស៊ូ​ប៊ែ​ឌី ( Surya Subedi ) អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស ប្រចាំ​កម្ពុជា ពាក់ព័ន្ធ​នឹង​ស្ថានភាព​សិទ្ធិ​មនុស្ស​ ដែលត្រូវលើកឡើង ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ

​ការិយាល័យ​នៃ​ឧត្តមស្នងការ​សិទ្ធិម​នុស្ស អង្គការសហប្រជាជាតិ ប្រចាំ​នៅ​កម្ពុជា បានដាក់​របាយការណ៍​ចំនួន​ពីរ ទៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស នៅ​ទីក្រុង​ហ្សឺ​ណែ​វ ដោយ​បាន​គូស​បង្ហាញ​អំពី​បញ្ហា​សិទ្ធិមនុស្ស នៅ​កម្ពុជា ដែល​មាន​លក្ខណៈ​កាន់តែអាក្រក់​ដូច​ជា​ ការ​បង្រាប​សេរីភាព​បញ្ចេញមតិ

រួម​ទាំង​ស្ថានភាព​កាន់តែ​អាក្រក់​ឡើងៗ នៅក្នុង​បញ្ហា​វិវាទ​ដីធ្លី ការបណ្តេញ​ប្រជាពលរដ្ឋ​ចេញពី​លំនៅដ្ឋាន ការប្រើប្រាស់​កំលាំងបាយ និង​

ការ​បាញ់កាំភ្លើង ទៅលើ​អ្នក​តវ៉ា​ បញ្ហា​និរ​ទណ្ឌ​ភាព រួម​ទាំង​ការទាមទារ​ឲ្យមាន​ការកែទម្រង់​សមាសភា​ពដឹក​នាំ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​។​ល​។​

​លោក ប៉ែន ងឿ​ន ទីប្រឹក្សា​រដ្ឋាភិបាល បាន​រិះគន់​ចំៗ​ទៅ​លើ​អត្ថបទ​ចេញផ្សាយ របស់លោក ស៊ូ​យ៉ា ស៊ូ​ប៊ែ​ឌី ( Surya Subedi ) ថា លោក ស៊ូ​យ៉ា ស៊ូ​ប៊ែ​ឌី បាន​ផុងខ្លួន ក្នុងស្ថានភាព ដែល​ស្តែង​ចេញ​តាមរយៈ​ការបង្ហាញ​មតិ និង​ពាក្យ​សំដី​គ្មាន​ការ​ពិត​មក​បង្ហាញ​។


​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល ក៏​បាន​សុំ​ឲ្យ​ក្រុម​អង្គការ ADHOC បញ្ជាក់​ពី​វត្ថុតាង​ឲ្យបាន​ច្បាស់ មុន​នឹង​បញ្ចេញ​អ្វីមួយ ជា​លក្ខណៈ​ផ្លូវការ​។

ចំពោះ​ការចោទប្រកាន់​របស់​លោក ស៊ូ​យ៉ា ស៊ូ​ប៊ែ​ឌី ដែល​ថា​ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល​សេរីភាព​នៃ​ការបញ្ចេញមតិ ត្រូវ​រង​ការគំរាមកំហែង​នោះ ត្រូវបាន​លោក ប៉ែន ងឿ​ន និយាយថា ជា​ការមិនពិត​។​

​លោក​បាន​បន្ថែមថា នេះ​ជា​សេរីភាព​នៃ​ការចោទប្រកាន់ ដែល​គ្មាន​ហេតុផល​ត្រឹមត្រូវ ហើយ​នោះ​ចា​សេរីភាព​នៃ​ចរិក​វាយប្រហារ និង​ជា​ការទាមទារ​សេរីភាព យក​ទៅ​និយាយ​បង្កាច់​បង្ខូច​។

​អតីត​សមាជិក​ជាន់ខ្ពស់​គណបក្ស​សមរង្ស៊ី លោក ប៉ែន ងឿ​ន ក៏​បាន​រិះគន់​ចំពោះ​ការសន្និដ្ឋាន​របស់ ស៊ូ​យ៉ា ស៊ូ​ប៊ែ​ឌី ទៅលើ​ការបោះឆ្នោត ក្រុមប្រឹក្សា​ឃុំ​សង្កាត់​កាលពី​ខែ​មិថុនា ឆ្នាំ​២០១២ ដែល​លោក​បាន​បង្ហាញថា មាន​បញ្ហា​កំពុង តែ​កើតមាន​ឡើង​ជាមួយ​នឹង​អត្តសញ្ញាណប័ណ្ណ​របស់​អ្នកបោះឆ្នោត ជាពិសេស គឺ​មាន​ការ​ក្លែងបន្លំ​ឯកសារ​។ ចំពោះ​បញ្ហា​នេះ លោក ប៉ែន ងឿ​ន បាន​ចោទ​ថា នេះ​ជា​ការ​ស្រមើល​ស្រមៃ របស់​ស៊ូ​យ៉ា​ស៊ូ​ប៊ែ​ឌី ហើយ​នេះ នឹង​ជា​រឿង​ដ៏​គ្រោះថ្នាក់ ប្រសិនបើ​ជា​ការពិត​។

​លោក​បញ្ជាក់ថា​៖”​ប្រសិនបើ ស៊ូ​យ៉ា​ស៊ូ​ប៊ែ​ឌី ពិតជា​ធ្វើ​ដូច្នេះ អញ្ចឹង​ពេល​ក្រោយ គាត់​មិន​ចាំបាច់ មកកាន់​ប្រទេស​កម្ពុជា​នោះទេ គឺ​គ្រាន់តែ​សរសេរ​អ្វី ពឹងផ្អែក​លើ​ការ​សន្និដ្នាន​របស់​គាត់​បាន​ហើយ​"​។

​ចំណែក​លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស របស់​រាជរដ្ឋាភិបាល ពុំ​អាច​ទាក់ទង​សុំ​សេចក្តីពន្យល់​បានទេ នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១២ ទាក់ទង​នឹង​របាយការណ៍​របស់​លោក ស៊ូ​យ៉ា ស៊ូ​ប៊ែ​ឌី ( Surya Subedi ) ដែល​បានបង្ហាញ​របាយការណ៍

ស្តីពី ស្ថានភាព​គោរព​សិទ្ធិមនុស្ស នៅ​កម្ពុជា ដោយ​លើកឡើង​ថា មាន​ស្ថានភាព​អាក្រក់ និង​ការបោះឆ្នោត​មាន​ភាពលំអៀង​នៅ​កម្ពុជា​។​
​ក៏​ប៉ុន្តែ​កន្លងមក លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ធ្លាប់​បាន​មានប្រសាសន៍​ប្រតិកម្ម​ជា​មួយ​លោក

ស៊ូ​យ៉ា ស៊ូ​ប៊ែ​ឌី ដោយ​ចាត់ទុកថា លោក​ជា​អ្នកនាំពាក្យ​របស់​គណបក្ស​ប្រឆាំង នៅ​កម្ពុជា​។​

​សូមបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​ចាត់តាំង​មន្ត្រី​ទូត ដែល​ប្រចាំការ​នៅ​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស ដើម្បី​ទៅ​ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ ខណៈ​ដែល​លោក​ស៊ូ​ប៊ែ​ឌី បានបង្ហាញ​របាយការណ៍ ក្នុង​មហាសន្និបាត​នោះ​ផង​ដែរ​៕​

6 comments:

Anonymous said...

របបផ្ដាច់ការភ្នំពេញ ច្រានចោលសេចក្តីរាយការណ៍
របស់ដំណាងសិទ្ធិមនុស្សពិសេស លោក ស៊ូប៊ែឌី
ដែលមានប្រយោជន៍ចាំបាច់សម្រាប់កម្ពុជា។ផ្ទុយ
ទៅវិញអ្វីដែលមានប្រយោជន៍ដល់បនហាណូយ
របបផ្ដាច់ភ្នំពេញខំខ្នាស់ខ្នែងជានិច្ច មិនដែលអាក់
ខានម្ដងណាឡើយ៕

Anonymous said...

Fuck you bitch ah Pen Ngoeun! ពួកអារន្ទៈបាញ់អស់ឯងនេះ មិនដែលទទួលស្គាល់នូវការពិតនិងទទួលយកនូវការរិៈគន់ពីអ្នកដ៏ទៃក្រៅពីចោរគ្នាអាឯងនោះទេ! គឺមានតែពួកក្រុមអាក្បត់ជាតិពួកឯងមួយគត់ដែលធ្វើអីក៏ត្រូវដែរ។ បច្ចុប្បន្នពលរដ្ឋខ្មែរបានស្គាល់ក្រយៅពួកអាកញ្ជៈយួនអស់ឯងអស់ហើយ នៅពេលបន្តិចខាងមុខនេះមុខពួកអាក្បត់ជាតិឯងនឹងធ្វើមាត់ស្ញិញដូចស្វាជាប់ទ្រុងអញ្ជឹង!...សូមបួងសួងអោយរន្ទៈបាញ់ក្នុងរដូវវស្សាហ៍តាមបាញ់ក្បាលពួគវាម្តងមួយៗចាប់តាំងពីពេលនេះទៅ!...។

Anonymous said...

តាមការសម្គាល់ អ្នកប្រព្រឹត្តិអំពើទុច្ចរឹតតែងតែ
ចៀសមិនផុតពីស្លាប់យ៉ាងទាន់ហន់ ហើយតៃ
ហោងដែលបណ្ដាលពីកម្មរបស់ខ្លួន៕

Anonymous said...

NEC is just a Hun Sen's tool !!!

Anonymous said...

Mr. Subedy,

This Vietnam slave government of Hun Shit will understand and accept your report if you have a bat to hit his head.

Anonymous said...

A ce que je sache,
Sam Rainsy (អាក្បត់ជាតិប្រយោល) a
signé le traité et a
donné ប្រយោលla terre et la
mer Khmère aux YOUNS,
mais Hun Sen l’a fait et
Ranaritht l’a supporte… et ក្បត់ជាតិត្រង់ៗ ...(pointe finale)