ថ្ងៃទី 25 កញ្ញា 2012
ដោយ: រតនា
Cambodia Express News
ដូចជាបាត់ ពួកសេកចាស់ៗ ធ្លាប់ប្រតិកម្មប្រញាប់ ស្រាប់តែ ចេញមុខ សេកថ្មី?ភ្នំពេញ: រដ្ឋាភិបាលបានចេញសេចក្តីប្រកាស ច្រានចោលនូវរបាយការណ៍សិទ្ធិមនុស្ស របស់លោក ស៊ូយ៉ា ស៊ូប៊ែឌី ( Surya Subedi ) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា ពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្ស ដែលត្រូវលើកឡើង ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ។
ការិយាល័យនៃឧត្តមស្នងការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា បានដាក់របាយការណ៍ចំនួនពីរ ទៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ ដោយបានគូសបង្ហាញអំពីបញ្ហាសិទ្ធិមនុស្ស នៅកម្ពុជា ដែលមានលក្ខណៈកាន់តែអាក្រក់ដូចជា ការបង្រាបសេរីភាពបញ្ចេញមតិ
រួមទាំងស្ថានភាពកាន់តែអាក្រក់ឡើងៗ នៅក្នុងបញ្ហាវិវាទដីធ្លី ការបណ្តេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន ការប្រើប្រាស់កំលាំងបាយ និង
ការបាញ់កាំភ្លើង ទៅលើអ្នកតវ៉ា បញ្ហានិរទណ្ឌភាព រួមទាំងការទាមទារឲ្យមានការកែទម្រង់សមាសភាពដឹកនាំ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប។ល។
លោក ប៉ែន ងឿន ទីប្រឹក្សារដ្ឋាភិបាល បានរិះគន់ចំៗទៅលើអត្ថបទចេញផ្សាយ របស់លោក ស៊ូយ៉ា ស៊ូប៊ែឌី ( Surya Subedi ) ថា លោក ស៊ូយ៉ា ស៊ូប៊ែឌី បានផុងខ្លួន ក្នុងស្ថានភាព ដែលស្តែងចេញតាមរយៈការបង្ហាញមតិ និងពាក្យសំដីគ្មានការពិតមកបង្ហាញ។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ក៏បានសុំឲ្យក្រុមអង្គការ ADHOC បញ្ជាក់ពីវត្ថុតាងឲ្យបានច្បាស់ មុននឹងបញ្ចេញអ្វីមួយ ជាលក្ខណៈផ្លូវការ។
ចំពោះការចោទប្រកាន់របស់លោក ស៊ូយ៉ា ស៊ូប៊ែឌី ដែលថាប្រទេសកម្ពុជា ជាប្រទេសដែលសេរីភាពនៃការបញ្ចេញមតិ ត្រូវរងការគំរាមកំហែងនោះ ត្រូវបានលោក ប៉ែន ងឿន និយាយថា ជាការមិនពិត។
លោកបានបន្ថែមថា នេះជាសេរីភាពនៃការចោទប្រកាន់ ដែលគ្មានហេតុផលត្រឹមត្រូវ ហើយនោះចាសេរីភាពនៃចរិកវាយប្រហារ និងជាការទាមទារសេរីភាព យកទៅនិយាយបង្កាច់បង្ខូច។
អតីតសមាជិកជាន់ខ្ពស់គណបក្សសមរង្ស៊ី លោក ប៉ែន ងឿន ក៏បានរិះគន់ចំពោះការសន្និដ្ឋានរបស់ ស៊ូយ៉ា ស៊ូប៊ែឌី ទៅលើការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់កាលពីខែមិថុនា ឆ្នាំ២០១២ ដែលលោកបានបង្ហាញថា មានបញ្ហាកំពុង តែកើតមានឡើងជាមួយនឹងអត្តសញ្ញាណប័ណ្ណរបស់អ្នកបោះឆ្នោត ជាពិសេស គឺមានការក្លែងបន្លំឯកសារ។ ចំពោះបញ្ហានេះ លោក ប៉ែន ងឿន បានចោទថា នេះជាការស្រមើលស្រមៃ របស់ស៊ូយ៉ាស៊ូប៊ែឌី ហើយនេះ នឹងជារឿងដ៏គ្រោះថ្នាក់ ប្រសិនបើជាការពិត។
លោកបញ្ជាក់ថា៖”ប្រសិនបើ ស៊ូយ៉ាស៊ូប៊ែឌី ពិតជាធ្វើដូច្នេះ អញ្ចឹងពេលក្រោយ គាត់មិនចាំបាច់ មកកាន់ប្រទេសកម្ពុជានោះទេ គឺគ្រាន់តែសរសេរអ្វី ពឹងផ្អែកលើការសន្និដ្នានរបស់គាត់បានហើយ"។
ចំណែកលោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស របស់រាជរដ្ឋាភិបាល ពុំអាចទាក់ទងសុំសេចក្តីពន្យល់បានទេ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១២ ទាក់ទងនឹងរបាយការណ៍របស់លោក ស៊ូយ៉ា ស៊ូប៊ែឌី ( Surya Subedi ) ដែលបានបង្ហាញរបាយការណ៍
ស្តីពី ស្ថានភាពគោរពសិទ្ធិមនុស្ស នៅកម្ពុជា ដោយលើកឡើងថា មានស្ថានភាពអាក្រក់ និងការបោះឆ្នោតមានភាពលំអៀងនៅកម្ពុជា។
ក៏ប៉ុន្តែកន្លងមក លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ធ្លាប់បានមានប្រសាសន៍ប្រតិកម្មជាមួយលោក
ស៊ូយ៉ា ស៊ូប៊ែឌី ដោយចាត់ទុកថា លោកជាអ្នកនាំពាក្យរបស់គណបក្សប្រឆាំង នៅកម្ពុជា។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានចាត់តាំងមន្ត្រីទូត ដែលប្រចាំការនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ ខណៈដែលលោកស៊ូប៊ែឌី បានបង្ហាញរបាយការណ៍ ក្នុងមហាសន្និបាតនោះផងដែរ៕
6 comments:
របបផ្ដាច់ការភ្នំពេញ ច្រានចោលសេចក្តីរាយការណ៍
របស់ដំណាងសិទ្ធិមនុស្សពិសេស លោក ស៊ូប៊ែឌី
ដែលមានប្រយោជន៍ចាំបាច់សម្រាប់កម្ពុជា។ផ្ទុយ
ទៅវិញអ្វីដែលមានប្រយោជន៍ដល់បនហាណូយ
របបផ្ដាច់ភ្នំពេញខំខ្នាស់ខ្នែងជានិច្ច មិនដែលអាក់
ខានម្ដងណាឡើយ៕
Fuck you bitch ah Pen Ngoeun! ពួកអារន្ទៈបាញ់អស់ឯងនេះ មិនដែលទទួលស្គាល់នូវការពិតនិងទទួលយកនូវការរិៈគន់ពីអ្នកដ៏ទៃក្រៅពីចោរគ្នាអាឯងនោះទេ! គឺមានតែពួកក្រុមអាក្បត់ជាតិពួកឯងមួយគត់ដែលធ្វើអីក៏ត្រូវដែរ។ បច្ចុប្បន្នពលរដ្ឋខ្មែរបានស្គាល់ក្រយៅពួកអាកញ្ជៈយួនអស់ឯងអស់ហើយ នៅពេលបន្តិចខាងមុខនេះមុខពួកអាក្បត់ជាតិឯងនឹងធ្វើមាត់ស្ញិញដូចស្វាជាប់ទ្រុងអញ្ជឹង!...សូមបួងសួងអោយរន្ទៈបាញ់ក្នុងរដូវវស្សាហ៍តាមបាញ់ក្បាលពួគវាម្តងមួយៗចាប់តាំងពីពេលនេះទៅ!...។
តាមការសម្គាល់ អ្នកប្រព្រឹត្តិអំពើទុច្ចរឹតតែងតែ
ចៀសមិនផុតពីស្លាប់យ៉ាងទាន់ហន់ ហើយតៃ
ហោងដែលបណ្ដាលពីកម្មរបស់ខ្លួន៕
NEC is just a Hun Sen's tool !!!
Mr. Subedy,
This Vietnam slave government of Hun Shit will understand and accept your report if you have a bat to hit his head.
A ce que je sache,
Sam Rainsy (អាក្បត់ជាតិប្រយោល) a
signé le traité et a
donné ប្រយោលla terre et la
mer Khmère aux YOUNS,
mais Hun Sen l’a fait et
Ranaritht l’a supporte… et ក្បត់ជាតិត្រង់ៗ ...(pointe finale)
Post a Comment