Wednesday, 12 September 2012
ស៊ន សុភក្រ្ត
ដោយ៖ ដើមអម្ពិល
កណ្តាល៖ លោក មាស ប៉េង អតីតជំទប់ទី២ ឃុំបន្ទាយដែក ស្រុកគៀនស្វាយ ខេត្តកណ្តាល ត្រូវបានចៅក្រម អមសាលាដំបូងខេត្តកណ្តាល ដោះលែងឲ្យ ចេញពីពន្ធនាគារ ក្រោយពីជននេះ ត្រូវបានចាប់ឃុំ ខ្លួនកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១២ កន្លងទៅ ដោយជាប់ពាក់ព័ន្ធ ពីបទបង្កអំពើហិង្សា ដោយចេតនា លើអ្នកកាន់កាប់ដីធ្លី។
យោងតាម ប្រភពព័ត៌មាន ពីមន្រ្តីសាលា ដំបូងខេត្តកណ្តាល បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា អតីតជំទប់ទី២ ឃុំបន្ទាយដែក ស្រុកគៀនស្វាយ មកពីគណបក្សប្រឆាំងរូបនេះ ត្រូវបានលោកចៅក្រម លឹម សុគន្ថា សម្រេច ដោះឲ្យមានសេរីភាព ឡើងវិញហើយ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១២ នេះ។
គួរបញ្ជាក់ថា លោក មាស ប៉េង អតីតជំទប់ទី២ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល មកពីគណបក្សប្រឆាំង សម រង្ស៊ី កាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១២ ត្រូវបានចៅក្រម លឹម សុគន្ថា សម្រេចឃុំខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅព្រឹកថ្ងៃដដែលនោះ ក្នុងខេត្តកណ្តាល ដែលការចាប់លោក មាស ប៉េង បានធ្វើឡើងតាមដីការបស់ចៅក្រុមចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០១១ ក្រោយពីជនសង្ស័យរូបនេះ រត់គេចខ្លួនចេញពីពន្ធនាគារ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១១៕
No comments:
Post a Comment