ហ៊ុន សែន |
វប្បធម៌គាំទ្រសម្ដីអ្នកធំឬមេដឹកនាំប្រទេសចាក់ឫសក្នុងសង្គមខ្មែរ
វប្បធម៌គាំទ្រសម្ដីរបស់អ្នកធំ ឬមេដឹកនាំប្រទេស ទោះចេញពីដួងចិត្តពិត ឬគ្រាន់តែបំពងសំឡេងហៃអើៗតាមក្រោយ ដើម្បីលាភសក្ការៈក្តី កំពុងចាក់ឫសយ៉ាងជ្រៅក្នុងសង្គមខ្មែរ។ 2012-09-02
ដោយ សេក បណ្ឌិត
Radio Free Asia
អញថា អាសែនធ្លាក់ទឹក! ហៃអើៗ!
Synopsis: The culture of supporting words by government VIPs – whether out of sincerity or for buttering up to them for personal benefits – is taking roots in the Cambodian society. Such behavior shows that Cambodia is not an advanced country yet, both in terms of respect of human rights and democracy. Sociology experts believe that the culture of buttering up words by government leaders shows that these leaders are using their power to the maximum. Because these leaders use their power and the authority at their disposal, people around them live in fear and they only have one choice left: supporting these leaders regardless of whether it is right or wrong.
អ្នកតាមដានការវិវឌ្ឍន៍នៃស្ថានការណ៍សង្គម មើលឃើញថា វប្បធម៌នេះកើតឡើងដោយឥទ្ធិពលអំណាចខ្លាំងក្លាពេក ហើយវាបានឆ្លុះបញ្ចាំងឲ្យឃើញថា ប្រទេសមួយនេះមិនទាន់ជឿនលឿនខាងការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាប្រជាធិបតេយ្យនោះទេ។
អ្នកជំនាញវិទ្យាសាស្ត្រសង្គមបានបង្ហាញថា វប្បធម៌ហៃអើដែលមនុស្សមួយក្រុមគេតែងតែកៀរគរគ្នាគាំទ្រលើសម្ដីមេដឹកនាំប្រទេស ឬតំបន់ណាមួយនោះ បានបង្ហាញថា មេដឹកនាំនោះបានប្រើប្រាស់អំណាចរបស់ខ្លួនដល់កំពូលហើយ។
ការប្រើប្រាស់អំណាច ឬសមត្ថកិច្ចគ្រប់យ៉ាងបែបនេះ បានធ្វើឲ្យក្រុមមនុស្សនៅជុំវិញខ្លួនមិនហ៊ានពិភាក្សាផ្លាស់ប្ដូរយោបល់ ឬជំទាស់នោះទេ ផ្ទុយទៅវិញមានតែការភ័យខ្លាច ហើយមានតែវិធីម្យ៉ាងគត់ គឺគាំទ្រគំនិតរបស់មេធំ បើទោះបីជាការគាំទ្រនោះខុសក៏ដោយត្រូវក៏ដោយ។
អ្នកវិភាគ និងស្រាវជ្រាវលើការអភិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី បានបង្ហាញជុំវិញបរិបទដែលកំពុងតែកើតមានក្នុងសង្គមសព្វថ្ងៃថា ទម្លាប់បែបនេះវាស្ទើរតែជាប្រពៃណីមួយទៅហើយ អោយតែអ្នកដឹកនាំជាន់ខ្ពស់សម្រេចលើរឿងអ្វីមួយ គឺអ្នកនៅខាងក្រោមឱវាទចាំបាច់ត្រូវតែនាំគ្នាគាំទ្រ ដោយមិនបានគិតពីចំណុចអវិជ្ជមាន ឬគុណវិបត្តិទៅថ្ងៃអនាគតយ៉ាងណានោះឡើយ។
លោក កែម ឡី៖ «ជាវប្បធម៌ ឥឡូវនេះទោះបីជាអង្គការក្រៅរដ្ឋាភិបាលក៏ដោយ ស្ថាប័នក្នុងរដ្ឋាភិបាលក៏ដោយ ច្រើនតែចុះហត្ថលេខានឹងគេដែរ ព្រមនឹងគេដែរ ទោះបីក្នុងចិត្ត ក្នុងបេះដូងមិនពេញចិត្តក៏ដោយ។ ចំណុចនេះឆ្លុះបញ្ចាំងនូវបរិយាកាសនយោបាយ ដែលពុំទាន់មានលទ្ធិប្រជាធិបតេយ្យ សេរីភាពពេញលេញក្នុងការបញ្ចេញមតិ ជាពិសេសមតិផ្ទុយនេះឯង»។
កន្លងមកថ្មីនេះៗ ក្រោយពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទៅធ្វើបទបង្ហាញមួយនៅរដ្ឋសភាពីបញ្ហាបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម ដោយមិនឲ្យបក្សប្រឆាំងដែលជាម្ចាស់សំណួរតមាត់កាលពីថ្ងៃទី១៣ សីហា នោះ គេឃើញមានស្ថាប័នរដ្ឋ និងឯកជនមួយចំនួនបានសរសេរលិខិត ឬញត្តិគាំទ្រជាហូរហែ ក្នុងនោះក៏មានបទអត្ថធិប្បាយគាំទ្រផងដែរ។
បទអត្ថាធិប្បាយមួយដែលវិទ្យុអាស៊ីសេរី ទទួលបានកាលពីថ្ងៃ ២២ ខែសីហា របស់លោក អេង យេង ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្រ្តីបានសសេរលើកតម្កើងថា "កម្លាំងចលករដ៏ខ្លាំងក្លានៃសម័យសម្ដេចតេជោ សែន"។
អ្នកសរសេរបទអត្ថាធិប្បាយនេះបានសម្ដែងនូវក្តីរំភើបចំពោះការបកស្រាយបំភ្លឺរបស់លោក ហ៊ុន សែន អំពីការបោះបង្គោលខណ្ឌសីមាកម្ពុជា-វៀតណាម កាលពីថ្ងៃទី០៩ សីហា ឆ្នាំ២០១២ នៅរដ្ឋសភាជាតិ។ បទអត្ថាធិប្បាយបានបង្ហាញថា សំនួនវោហារស្ដីពីបញ្ហាព្រំដែនក្នុងរយៈពេលជាង ៥ម៉ោងដោយគ្មានការឈប់សម្រាកនោះ គឺល្អឥតខ្ចោះ និងបានចូលទៅអង្រួនដល់ក្រអៅដូងចិត្តប្រជាជាតិទាំងមូល ដែលមិនធ្លាប់មានពីសម័យមុនៗមក។
គេចាត់ទុកព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រខាងលើនេះបានបញ្ជាក់យ៉ាងច្បាស់ថា គ្មានអនុភាពណាខ្លាំងជាងការដឹកនាំប្រកបដោយវីរភាពស្នេហាជាតិដ៏ឧត្ដុង្គឧត្ដមរបស់សម្ដេចតេជោ ហ៊ុន សែន បានឡើយ។
អត្ថបទអត្ថាធិប្បាយមួយទៀតបានសរសេរដោយឈ្មោះឧត្តម សក្តិ ដែលវិទ្យុអាស៊ីសេរី ទទួលបាននៅក្នុងខែសីហា នេះដែរ បានសរសេរបន្ទរបែបចំអកឲ្យបក្សប្រឆាំងផង និងលើកសរសើរលោក ហ៊ុន សែន ផងថា "បក្សប្រឆាំងអស់លេសសម្រាប់បោករាស្ត្រក្នុងរឿងព្រំដែន"។
បទអត្ថាធិប្បាយដដែលនេះបានសរសេរទៀតថា បទបង្ហាញស្តីពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម ដោយសម្ដេចតេជោ ហ៊ុន សែន ប្រៀបបានទៅនឹងបំណាក់ផ្ទាំងថ្មភ្នំដ៏ធំសង្កត់លើក្រុមប្រឆាំងឱ្យដួលផ្ងាកងើបខ្លួនលែងរួច ហើយអំនួតរបស់ពួកគេនៅពេលកន្លងមកដែលយកបញ្ហាព្រំដែនក្នុងការកេងចំណេញនយោបាយក៏ត្រូវបានបញ្ចប់។
នេះជាការឆ្លើយតបទៅគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលមួយចំនួនក្នុង និងក្រៅប្រទេស ដែលតែងតែរិះគន់ថា រាជរដ្ឋាភិបាលកម្ពុជា បានកាត់ទឹកដីឲ្យទៅប្រទេសជិតខាង ហើយបានបណ្ដែតបណ្ដោយឲ្យវៀតណាម រំកិលបង្គោលទ្បាក់ចូលក្នុងដីកម្ពុជា ជាច្រើនរយគីឡូម៉ែត្រក្រឡាទៀតផង។
ស្របពេលគ្នានេះដែរ ប្រធានអង្គការសហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា លោក ថៅ វាសនា។ លោកមានប្រសាសន៍គាំទ្រចំពោះការអត្ថាធិប្បាយបែបនេះ ហើយអង្គការលោកក៏បានចេញសេចក្ដីថ្លែងការណ៍គាំទ្រនយោបាយឈ្នះៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែរ ដូចជាបញ្ហាព្រំដែន ការកែទម្រង់លើបញ្ហាដីធ្លី និងបញ្ហាផ្សេងៗទៀត។
លោក ថៅ វាសនា៖ «សម្ដេចតេជោដែលយើងគាំទ្រនោះ គឺគាំទ្រនយោបាយដែលមិនស៊ីសាច់គ្នានោះ គឺនយោបាយឈ្នះៗ ហេតុនេះបានជានាយករដ្ឋមន្ត្រីជាវីរជនមួយដែលមានតម្លៃលេចធ្លោជាសកល ដែលយើងមិនអាចនឹងមិនសរសើរមិនបាន»។
លោកបន្តថា កន្លងមកលោកសង្កេតឃើញថា បក្សប្រឆាំងក្ដី ឬសង្គមស៊ីវិលមួយចំនួនក្ដីហាក់ខ្វះសេចក្ដីក្លាហានក្នុងការលើកសរសើរដល់ប្រមុខរដ្ឋាភិបាលដែលបានខិតខំបំពេញកិច្ចការជូនជាតិត្រឹមត្រូវ និងទទួលបានជោគជ័យ។
ចំពោះលោកបណ្ឌិត កែម ឡី វិញ លោកមើលឃើញថា ការគាំទ្រទាំងឡាយហាក់មើលឃើញតែមួយជ្រុង ចំណែកមួយជ្រុងទៀត គឺប្រជាពលរដ្ឋរស់នៅតាមព្រំដែនដែលជាអ្នកជួបបញ្ហាបាត់បង់ដីធ្លីជាកេរដំណែលពីដូនតាននោះ គឺពុំទាន់មានការសិក្សាស្រាវជ្រាវឲ្យដឹងច្បាស់ថា ខាតបង់ប៉ុន្មាន ចំណេញប៉ុន្មាននោះទេ គឺបានត្រឹមតែបង្ហាញឲ្យឃើញតែនៅលើផែនទីលើក្រដាសប៉ុណ្ណោះ៖ «ពុំមានអ្នកជំនាញព្រំដែនណា ស៊ាន ប៉េងសែ ឬក៏ វ៉ា គឹមហុង ឬក៏គណៈកម្មការទាំងអស់នឹងមិនដឹងថា បាត់នៅត្រង់ណាទេ អ្នកដែលដឹងបាត់ពិត គឺប្រជាពលរដ្ឋនៅតាមព្រំដែន»។
លោកបារម្ភខ្លាចសកម្មភាពលើកសរសើរថ្នាក់ដឹកនាំបែបនេះក្លាយទៅជាទម្លាប់ថ្មីមួយទៀត ដែលមនុស្សបង្រៀនគ្នាឲ្យចេះនិយាយកុហក មិនហ៊ាននិយាយត្រង់ និយាយអ្វីដែលចេញពីបេះដូងដែលខ្លួនមើលឃើញពិតប្រាកដនោះទេ។ បញ្ហានេះអាចបណ្ដាលមកពីពួកគេចង់សន្សំសុខ ឬមិនចង់នាំទុក្ខដល់ខ្លួន អ្នកខ្លះទៀតចង់បានមុខមាត់ បុណ្យសក្ដិ និងលាភសការៈផ្សេងៗជាដើម៖ «បើយើងនៅតែអ៊ីចឹងបានន័យថា អាជ័យធ្លាក់ទឹកហៃអើៗ ដោយអត់នាំគ្នាជួយកែលំអនោះទេ ខុសក៏គាំទ្រត្រូវក៏គាំទ្រ»។
ទន្ទឹមគ្នានេះចំពោះអ្នកណាដែលហ៊ានរិះគន់ ឬជំទាស់នឹងគំនិតរបស់អ្នកធំនោះ គេតែងតែចោទប្រកាន់ថា ជាក្រុមប្រឆាំងនឹងរដ្ឋាភិបាល ធ្វើឲ្យខូចសណ្ដាប់ធ្នាប់សាធារណៈ បង្កអសន្តិសុខសង្គមជាដើម។ ជាក់ស្ដែងដូចជាសកម្មជនព្រំដែន លោក រ៉ុង ឈុន លោក ម៉ម សូណង់ដូ ជាដើម សុទ្ធតែធ្លាប់បញ្ចេញមតិពីបញ្ហាព្រំដែន ហើយអ្នកទាំងនោះត្រូវរដ្ឋាភិបាលចោទប្រកាន់ និងបានចាប់ដាក់គុក ហើយមានខ្លះទៀតត្រូវរត់ចោលស្រុករហូតមកដល់សព្វថ្ងៃនេះ។
អ្នកវិភាគបញ្ហាសង្គមនិយាយថា បញ្ហានេះជាការឆ្លុះបញ្ចាំងឲ្យឃើញពីការដឹកនាំសង្គមមួយជាលក្ខណៈបុគ្គលនិយម និងបក្សពួកនិយម ហើយការដឹកនាំរបៀបនេះគេតែងតែរកលេសដើម្បីបំបិទសំឡេងអ្នកដែលមានទស្សនៈផ្ទុយពីបក្ស ឬក្រុមរបស់គេនោះ។
អ្នកវិភាគយល់ឃើញទៀតថា បើសិនជាបញ្ហានេះកាន់តែរីកធំធាត់ទៅនោះ វាជាគ្រោះថ្នាក់មួយដល់ការអភិវឌ្ឍន៍ និងការកសាងប្រទេសមួយប្រកបដោយនីតិរដ្ឋ និងមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងមិនមានតុល្យភាពនៃអំណាច និងការរកទទួលទាននៅក្នុងសង្គមនោះឡើយ៕
3 comments:
Thank you for the translation.
អាហ៊ុន សែន កំពុងតែភ័យស្លន់ស្លោរហើយបច្ចុប្បន្ននេះទាក់ទងទៅនិងពាក្យបណ្តឹងពីបទឧក្រិដ្ឋកម្មប្រឆាំងនិងមនុស្សជាតិរបស់ពួកវាទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ, ឃើញថាពេលថ្មីៗនេះវាបានរត់ទៅជួបពួកអាក្បាល់ខូចដូចគ្នាមានប្រទេសអេរ៉ង់, កូរ៉េខាងជើងនិងចិនកុម្មុយនីស្តជាដើម ដើម្បីអោយពួកគេជួយក្បាលវានៅពេលដែលតុលាការICCកោះក្បាលវាឡើងទៅបំភ្លឺនៅពេលឆាប់ៗខាងមុខនេះ! សូមបញ្ជាក់ថាគ្មានប្រទេសណាអាចជួយក្បាលពួកវាបានទេពីព្រោះតុលាការអន្តរជាតិមួយនេះពុំមែនជាតុលាការសំបុក្រមាន់សំបុក្រទាដូចជាតុលាការភ្នំពេញនោះឡើយ។
ចលនាសង្រ្គោះគណបក្សប្រជាជន (CPP) របស់
-អាក្បាលយួន..............សម រង្សី
-អាក្បាលយួន..............កឹម សុខា
===================================
-អាក្បាលយួន..............មាជសុវណ្ណរ៉ា
-អាក្បាលយួន..............ឡឹម ពិសិត
-អាក្បាលយួន..............គុជ លី
-អាក្បាលយួន..............ទៀង ណារឹត
===================================
-អាក្បាលយួន..............ពន្លឺ អាទិត្យា
-អាក្បាលយួន..............សត្យា
-អាក្បាលយួន..............ពីខ្មែរអូស្រ្តាលី
-អាក្បាលយួន............ព្នង ចុយ/ក្រចេះ
===================================
-អាយួន...........និល ណុន
-អាយួន...........យូ ប៊ុនឡេង
-មីយួន............ជា លាង
-អាយួន..............ង្វៀន តាន់ដុង
-អាយួន..............ហ៊ុន សែន
-អាយួន .............ជា ស៊ីម
-អាយួន..............ហេង សំរិន
-អាយួន..............សុខ អាន
-អាយួន..............សុខ គង់
-អាយួន.ផៃ ស៊ីផាន...aka...អា ភ័យស៊ីផោម
-អាយួន..............សយ សុភាព
-អាយួន..............ជុំ កុសល
-អាយួន..............ទិត្យ សុធា
-អាយួន..............កុយ គួង
-អាយួន..............ស៊ុត ឌឺណា
-អាយួន..............អេង ឆៃអៀង
-អាយួន..............កែវ រ៉េមី
-អាយួន..............ជា សារន្ធ
-អាឆ្កែកញ្ជះយួន........នរោត្តម សីហនុ
-អាឆ្កែកញ្ជះយួន........នរោត្តម រណ្ណប្ញទ្ធ
-អាយួន..............ហោ ណាំហុង
-អាយួន..............ចៀម យីប
-អាយួន..............ស្វា គិម ហុង
-អាយួន..............ងួន ធីញ៉ឹល
-អាយួន..............ចម ប្រសិទ្ធ
-អាយួន..............ខៀវ កញ្ញារឹទ្ធិ
-អាយួន..............ស ខេង
-អាយួន..............ខៀវ សុភ័គ
-អាយួន..............ឆាង សុង
-អាយួន..............ឆាំង យុ
-អាយួន..............ញឹម វណ្ណដា
-អាយួន..............ឱម យ៉ិនទៀង
-អាយួន..............អង្គវង្ស វឌ្ឍនា
-អាយួន..............កែប ជុតិមា
-អាយួន..............ចាន់ សារុន
-អាយួន..............កៀត ឈុន
-អាយួន..............ហ៊ុន តូ
-អាយួន..............ឈឹម ផលវរុណ
-អាយួន..............សោម ឆាយ៉ា
-អាយួន..............គន់ គីម
-អាយួន..............ទា បាញ់-
-អាយួន..............HING BUN HEANG
-អាយួន..............MIN KHIN
-អាយួនក្បាលត្រងោលបារាជិក.....ទេប វង់
-អាយួនក្បាលត្រងោលបារាជិក.....នួន ង៉ែត
-អាយួនក្បាលត្រងោលបារាជិក....ណយ ច្រឹក
-អាយួនក្បាលត្រងោលបារាជិក...សៅ ច័ន្ទថុល
-អាយួនក្បាលត្រងោលបារាជិក...អ៊ំ លឹមហេង
-អាយួនក្បាលត្រងោលបារាជិក:CHHOEUNG BUNCHHEA
-អាយួនក្បាលត្រងោលបារាជិក:PHANN CHANBORA
-អាយួនក្បាលត្រងោលបារាជិក:NIM..អានឹម
-អាយួនក្បាលត្រងោលបារាជិក:KHIM SAN
-អាយួនក្បាលត្រងោលបារាជិក:CHEA CHHOM
$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$
លោកប្អូន សួន សេរីរដ្ឋា..ជាទេវតាខ្មែរពិតៗៗៗ !!!
សូមបងប្អូនខ្មែរអ្នកស្នេហាជាតិ
នៅគ្រប់ទិសទី លើពិភពលោក
ចូលរួមនិងចលនាអំណាចពលរដ្ឋខ្មែរ
នៃលោកប្អូន សួន សេរីរដ្ឋាបានដាក់ពាក្យ បណ្តឹង
ពួកអាក្បត់ជាតិ ហ៊ុន សែន រួចហើយនៅICCកាលពីថ្ងៃ
ទី២២ខែមិថុនាឆ្នាំ២០១២កន្លងទៅនេះដោយឈរលើច្បាប់ធម្មជាតិ និងច្បាប់អន្តរជាតិ !។
Post a Comment