Tuesday, September 11, 2012

Ven. Kao Sovannthoeun released from arrest - ព្រះ​សង្ឃ​ដែល​ចាប់​ខ្លួន​ត្រូវ​បាន​ដោះ​លែង

Tuesday 11 September 2012
Free Press Magazine Online

ព្រះ​សង្ឃ​ខ្មែរ​ក្រោម​មួយ​អង្គ​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ព្រឹកមិញ ដោយ​ចោទ​ថា​ជា​អ្នក​គាំទ្រ​លោក ម៉ម សូណង់ដូ ត្រូវ​បាន​ដោះ​លែង​វិញ​ហើយ។

លោក ពិសិដ្ឋ អ្នក​រត់​ម៉ូតូឌុប ដែល​បាន​ដឹក​ព្រះសង្ឃ កៅ សុវណ្ណធឿន បាន​និយាយ​ថា ព្រះ​សង្ឃ​ដែល​មាន​ព្រះជន្ម​៦០​វស្សា​អង្គ​នេះ ត្រូវ​បាន​សមត្ថកិច្ច​ដោះ​លែង​វិញ​ហើយ បន្ទាប់​ពី​មាន​ការ​ជួយ​អន្តរាគមន៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន។

គួរ​រំលឹក​ថា ព្រះសង្ឃ កៅ សុវណ្ណធឿន ដែល​និមន្ត​មក​ពី​ខេត្ត​ក្រចេះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ព្រឹកមិញ​នៅ​ម្តុំ​វត្ត​ព្រះពុទ្ធ ខណៈ​ដែល​ព្រះអង្គ​និមន្ត​ពី​បិណ្ឌ​បាត។ ព្រះអង្គ​ត្រូវ​បាន​គេ​ចោទ​ថា ពាក់ព័ន្ធ​នឹង​ការ​គាំទ្រ​លោក ម៉ម សូណង់ដូ៕
------
A Cambodian monk who was arrested by the authority this morning and accused of supporting Mam Sonando, was released back.

Pisith, a motodoop driver who gave a ride to Ven. Kao Sovanthoeun, said the 60-year-old monk was released by the authority following interventions from NGOs.

Ven. Kao Sovannthoeun came from Kratie province and he was arrested by the cops near Preah Puth Pagoda when he was begging for alm. He was accused of supporting Mam Sonando.

No comments: