Tuesday, September 11, 2012

When land disputes and politics become one main issue for the CPP to tackle before the election

Can the CPP still tackle the fire blaze?
ការត្របាញ់រកគ្នារវាងជម្លោះដីធ្លី និងនយោបាយមុនពេលបោះឆ្នោត

ថ្ងៃទី 11 កញ្ញា 2012 | ដោយ: គ្រីទិច
Cambodia Express News
​រដ្ឋាភិបាល និង​គណបក្សកាន់អំណាច​វិញ ត្រូវតែ​រក​ផ្លិត​យក្ស​មួ​យមក​បក់​ពន្លត់អគ្គីភ័យ​មួយ​នេះ អោយទាន់​ពេលវេលា មុនពេល​ដែល​វា​មក​បំផ្លាញ​អំណាច​របស់​ពួកគេ​។​
ភ្នំពេញ: ជា​អតីត​អ្នកនយោបាយ ជា​សង្គម​ជន​សិទ្ធិមនុស្ស ជា​នាយក​វិទ្យុ​សម្បុក​ឃ្មុំ បាន​ដិតដាម​នៅក្នុង​ជីវិត​របស់លោក ម៉ម សូណង់ដូ ដែល​កំពុងតែ​ប្រឈមមុខ​នឹង​ការកាត់ទោស ដោយ​តុលាការ​ក្រុងភ្នំពេញ ពីបទ​អបគមន៍​ដីធ្លី​នៅក្នុង​ខេត្តក្រចេះ​។ ជាមួយនឹង​ប្រវត្តិ​ជីវិត​ដ៏​ច្រើន​នេះ លោក ម៉ម សូណង់ដូ ជា​មនុស្ស​ម្នាក់​ដែល​ទាក់ទាញ​ឲ្យ​មានការ​ចាប់អារម្មណ៍​ច្រើន នៅពេលដែល​លោក​ត្រូវ​ប្រឈមមុខ​នឹង​ការសម្រេច​របស់​តុលាការ​នា​ថ្ងៃនេះ​។​

​ករណី​របស់លោក ម៉ម សូណង់ដូ បាន​រំលេច​ចេញ​ព្រំដែន​ដ៏​ស្រពេចស្រពិល​មួយ​រវាង​ជម្លោះដីធ្លី និង​បញ្ហានយោបាយ​នៅក្នុង​ប្រទេស ដែលមាន​ប្រជាជន​ជាង ១៤​លាន​នាក់​នេះ​។ ការកាត់ទោស​លោក​នៅថ្ងៃនេះ ត្រូវ​ប្រឈម​នឹង​ការតវ៉ា​ពី​អ្នកគាំទ្រ​របស់លោក​ដែល​គិតថា លោក​ស្អាតស្អំ និង​មានការ​ពាក់ព័ន្ធ​ណាមួយ​នឹង​ការធ្វើ​អបគមន៍​ដូចដែល​មានការ​ចោទប្រកាន់​ឡើយ​។ ក្នុងចំណោម​អ្នកគាំទ្រ​ទាំងនោះ ក៏​ឃើញ​មាន​អ្នកនយោបាយ​មកពី​ខាង​ក្រុមប្រឆាំង​ផងដែរ​ពោល គឺ​មកពី​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​។ វត្តមាន​របស់​ពួកគេ​នៅក្នុង​ចំណោម​អ្នកគាំទ្រ​របស់លោក ម៉ម សូណង់ដូ បានធ្វើ​ឲ្យ​លេចចេញ​ការពិត​មួយ​ដែលថា ជម្លោះដីធ្លី​នៅក្នុង​ប្រទេស​កម្ពុជា​ក៏​នឹង​ក្លាយជា​ជម្លោះ​នយោបាយ​ដ៏​ស្រួចស្រាវ​មួយ​ផងដែរ នៅក្នុង​ដំណើរ​ឆ្ពោះទៅរក​ការបោះឆ្នោត​នា​ឆ្នាំ​២០១៣​។​


​សម្រាប់​គណបក្សប្រឆាំង គឺ​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សមរង្ស៊ី ដែល​នឹង​ច្របាច់​បញ្ចូល​គ្នា​នោះ ជម្លោះដីធ្លី​កាន់តែ​បង្ហូរឈាម ពួកគេ​នឹង​កាន់តែ​ទទួលបាន​ផលប្រយោជន៍​អំពី​ភាពវឹកវរ​នោះ ហើយ​ប្រាកដ​ណាស់​ពួកគេ​នឹង​ប្រឹងប្រែង​បោកបក់​ភ្លើង​ជម្លោះ​នេះ​អោយ​ឆាបឆេះ​កាន់តែ​សន្ធោរ​សន្ធៅ​។ នេះ​ជា​អ្វីដែល​ក្រុមប្រឆាំង​នៅក្នុង​ពិភពលោក​តែងតែ​ធ្វើ ដើម្បី​ស្វែងរក​ការគាំទ្រ និង​បញ្ជា​ក់អី​សមត្ថភាព​របស់​គណបក្ស​កាន់អំណាច​។​

​រដ្ឋាភិបាល និង​គណបក្សកាន់អំណាច​វិញ ត្រូវតែ​រក​ផ្លិត​យក្ស​មួ​យមក​បក់​ពន្លត់អគ្គីភ័យ​មួយ​នេះ អោយទាន់​ពេលវេលា មុនពេល​ដែល​វា​មក​បំផ្លាញ​អំណាច​របស់​ពួកគេ​។​

​ចំណែក​ប្រជាជន គឺ​ស្ថិតនៅក្នុង​កម្លាំង​ប្រទាញប្រទង់​ពីរ​ផ្ទុយគ្នា​នេះហើយ ពេលខ្លះ​ក៏​ក្លាយជា​ជនរងគ្រោះ នៃ​សង្គ្រាម​របស់​អ្នកនយោបាយ​។​

​ខណៈដែល​ការបោះឆ្នោត​ឆ្នាំ​២០១៣ បាន​ខិតជិត​មកដល់​នោះ រាល់​ជម្លោះ​នយោបាយ​មិនត្រូវ​ធ្វើយ៉ាងណា​ឲ្យ​ក្លាយជា​អគ្គីភ័យ​ដ៏​សាហាវ​មួយ ដែល​ដុតបំផ្លាញ​សេចក្តីសុខ​របស់​ប្រជាជន​កម្ពុជា​ឡើយ​។​

​ការប្រកួតប្រជែង​ត្រូវធ្វើឡើង​ដោយ​សុ​ច្ចរិតភាព​បំផុត ហើយ​ទុក​ឲ្យ​ប្រជាជន​ធ្វើការ​សម្រេចចិត្ត​មួយ​ជាមួយនឹង​លំហូរ​ព័ត៌មាន ដ៏​គ្រប់គ្រាន់​និង​គួរ​ជាទី​ទុកចិត្ត​។ ការសម្រេច​គោលដៅ​នយោបាយ ដោយ​ការលះបង់​សេចក្តីសុខ​របស់​ប្រជាជន​នឹង​ក្លាយជា​កំហុសឆ្គង​មួយ ដែល​សម​នឹងត្រូវ​ប្រវត្តិសាស្ត្រ​ចងចាំ​៕​

1 comment:

Anonymous said...

ឧបាយកលថ្មី!.............ស្នៀតថ្មី !

អាក្បត់ជាតិសំ រង្សី និង អាក្បត់ជាតិគឹម សុខាជា
គណបក្ស(ស៊ីឈ្នួលCPP)សង្គ្រោះជាតិខ្មែរក្លែងក្លាយ
ដែលស៊ីឡាកនិងជារនុកក្នុងអាឈ្លើយ​ហ៊ុន​ សែនកញ្ជៈអាយួនយៀកកុង(អាមេអបគមន៍ធំជាងគេនៅស្រុកខ្មែរ!​)កំពុង បំភ្លៃនិងបន្លំ យកចំណេញនយោបាយ
(ករណីលោក ម៉មសូណង់ដូ)ដើម្បី
ធ្វើនយោបោកឲ្យខ្មែរភ្លើវង្វេងតាមខ្លួនហើយ
ចូលក្នុងអន្ទាក់ អាCPP អាយួនយៀកកុងតែប៉ុណ្ណោះ។