Saturday, September 01, 2012

We don't care if it's your property...! We only go by the plan..!

Farmer: Why are you measuring inside my property?
Gov't official: We don't care if it's your property...! We only go by the plan..!

1 comment:

Anonymous said...

រូបភាពនេះបញ្ជាក់ពីការពិត ឥតបំផ្លើស ឲតែយុវជនស្ម័គ្រចិត្តស្តេចជោ ទៅដល់ណាគ្មាន មន្ត្រីជំនាញ
ណា ឬ មេភូមិ មេឃុំណាហ៊ានក្អកទេ ជាក់ស្តែង កាលពួកគេចុះទៅក្បែរក្រុមហុ៊នកៅស៊ូយួន១នោះ
មានអាមួយពាក់ខោអាវទាហាន វ៉ែនតាខ្មៅ កាន់កំប៉ុងថ្នាំដើរបាញ់តាពាស កំណត់ វិនិច្ឆ័យលើកម្ម
សិទ្ធ ។ ដល់ចេញជាលទ្ធផល ដីត្រូវបានចែក និងចេញកម្មសិទ្ធពេញច្បាប់ឲទៅអ្នកមានភោជនីយដ្ឋាន
អ្នកមានចំការកៅសូ៊រាប់សឹបហិចតា និងអ្នករាជការនៅក្រុងកំពង់ចាម ។ អ្នកភូមិែដលធ្លាប់បង្ករបង្កើនផលនៅទឹកដីនោះត្រូវបានយុវជនដ៏មហិមានោះបដិសេធកម្មសិទ្ធ ដោយ
អាមេឈ្លបវ៉ែនតាខ្មៅបានសំអាងថា ដីដែលគេមិនឲប្លង់ព្រោះគ្មានដំណាំដាំដុះ ដូចជាដំឡូង ពោត..
ជាដើម ។ ប្រធានភូមិឃុំត្រូវអាមេឈ្លបស្រែកបំបិទមាត់ នៅពេលដែលគាត់ពន្យល់ថា អ្នកភូមិធ្វើការដោយដៃ ហើយខ្វះដើមទុន កំពង់រងចាំប្រាក់កម្ចីអេសីុលីដា ឯអ្នកគេធូធារគេមាន
គ្រឿងចក្រ និងលុយកាក់ ។ បន្ទាប់មក ក៏មានប្រតិកម្មពីអ្នកក្រដែលមិនបានប្លង់ ពួកគាត់ក៏ត្រូវ
បានសមត្ថកិច្ចចាប់ដាក់ខ្នោះយកទៅកំពង់ធំ ។ ឥឡូវនេះប្រពន្ធ កូន បងប្អូនរត់រកចងការគេទៅដោះ
ម្នាក់ៗចំណាយឲអ្នករត់ការអស់រាប់ពាន់ មិនទាន់បានចេញផង ...។ 
ឃើញមុខពួកយុវជនអស់ហ្នឹង នឹកឃើញដល់កងឈ្លបអាពត ពួកវាទទួលបញ្ជារពីអង្គការលើទៅចាប់
គ្រូពេទ្យ ដុកទ័រយកទៅសំឡាប់ចោល ហើយយកកូនអ្នកស្រែមិនចេះអីទៅជំនួសវិញ ។ ប្រហាក់ប្រ
ហែលគ្នានោះដែរ ហ៊ុន សែន បានទាត់ចោលមន្ត្រីជំនាញទៅម្តុំ ហើយយកក្មេងៗចេញពីអ្នកលេង
ជំនួសវិញ ។
ព្នងក្រចេះ