ថ្ងៃទី 1 តុលា 2012
ដោយ: លី សិលា
Cambodia Express News
ភ្នំពេញ: ចៅក្រមតុលាការសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទ ទី១ ខែតុលា ឆ្នាំ២០១២ បានប្រកាសសាលក្រម សម្រេចផ្តន្ទាទោសលោកម៉ម សូណង់ដូ ដាក់ពន្ធនាគារចំនួន ២០ ឆ្នាំ ក្នុងរឿងជម្លោះដីធ្លី បង្កើតតំបន់អបគមន៍ ប្រឆាំងរដ្ឋាភិបាល នៅខេត្តក្រចេះ។ សាលក្រមនេះ បានធ្វើឡើងក្រោយពីសវនាការកាត់ទោសលោកម៉ម សូណង់ដូ និងអ្នកពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀតរយៈពេល ៣ ថ្ងៃកន្លះ ចាប់តាំងពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២។
សាលក្រមរបស់តុលាការផ្តន្ទាទោសលោកម៉ម សូណង់ដូ នាព្រឹកនេះ ចៅក្រមបានចំណាយពេលជាង ២ ម៉ោង ដើម្បីប្រកាសសេចក្តីសម្រេចនោះ។
នៅឯក្រៅរបងតុលាការឯណោះវិញ ក្រុមអ្នកគាំទ្រលោកម៉ម សូណង់ដូ រាប់រយនាក់ នាព្រឹកព្រលឹមថ្ងៃទី១ ខែតុលា ឆ្នាំ២០១២ បានលើកបដា និងស្រែកទាមទារឲ្យតុលាការដោះលែងលោក ម៉ម សូណង់ដូ។ ពលរដ្ឋទាំងនោះ បានប្រមូលផ្តុំនៅវង្វង់មូលនាងគង្ហីង ខណៈដែលប៉ូលិសដាក់របាំងបិទផ្លូវមុខតុលាការ សាលាដំបូងរាជធានីភ្នំពេញ។
កំណាត់ផ្លូវព្រះមុនីរ៉េត ចាប់ពីភ្លើងស្តុបអាងទឹក រហូតដល់ភ្លើងស្តុបនាងគង្ហីង ខាងជើងជាប់ស្តាតអូឡាំពិក ត្រូវបានប៉ូលិសដាក់របាំងបិទផ្លូវ នៅពេលដែលតុលាការសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមលើករណីលោកម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ នៅព្រឹកថ្ងៃចន្ទ ទី១តុលា ឆ្នាំ២០១២។ តុលាការបានបើកសវនាការកាត់ទោស លោកម៉ម សូណង់ដូ និងពលរដ្ឋជាច្រើននាក់ផ្សេងទៀត កាលពីថ្ងៃទី១១ ខែកញ្ញា រហូតដល់ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១២។
ចាប់តាំងពីសវនាការកាត់ទោសលោក ម៉ម សូណង់ដូ និងជនជាប់ចោទដទៃទៀត កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២ មកដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១២ គឺមានជនជាប់ចោទ ១០នាក់ រាប់ទាំងលោក ម៉ម សូណង់ដូ បានបង្ហាញមុខក្នុងសវនាការ ដើម្បីឲ្យតុលាការសួរដេញដោល។ ក្នុងនោះ មានសាក្សី ដែលមានចំនួនសរុប ២៣នាក់ ក៏ត្រូវបានសួរនាំ។
សំណុំរឿងក្តីជម្លោះដីធ្លី បង្កើតតំបន់អបគមន៍ ប្រឆាំងរដ្ឋាភិបាល នៅខេត្តក្រចេះ ត្រូវបានបើកសវនាការ ចាប់តាំងពីថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្នាំ២០១២ ដោយមានជនជាប់ចោទសរុបចំនួន ១៤នាក់ រាប់ទាំងលោក ម៉ម សូណង់ដូ និងឈ្មោះ ប៊ុន រដ្ឋា ដែលកំពុងគេចខ្លួន។
មានអាយុ ៧២ឆ្នាំ លោក ម៉ម សូណង់ដូ ត្រូវបានចោទប្រកាន់ ថាជាមេខ្លោងបង្កើតតំបន់អបគមន៍ ពាក់ព័ន្ធនឹងជម្លោះដី នៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ។ ប៉ូលិសបានចាប់ខ្លួនលោក ម៉ម សូណង់ដូ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២។
នៅក្នុងសវនាការ លោក ម៉ម សូណង់ដូ បានបដិសេធនូវរាល់ការចោទប្រកាន់លើរូបលោក ពាក់ព័ន្ធនឹងជម្លោះដី ដែលរដ្ឋាភិបាលចោទប្រកាន់ថា លោកជាមេខ្លោង ក្នុងការបង្កើតតំបន់អបគមន៍ នៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ។
ក្នុងរឿងក្តីជម្លោះដីធ្លី នៅខេត្តក្រចេះ តុលាការបានចោទប្រកាន់លោក ម៉ម សូណង់ដូ ក្នុងបទល្មើស ៤ ករណី រួមមាន៖ ទី១-បទផ្តួចផ្តើមគំនិតប្រឆាំងអ្នករាជការសាធារណៈ ទី២-ធ្វើកុបកម្ម ជ្រៀតជ្រែកខុសច្បាប់ នៅក្នុងការបំពេញមុខងារសាធារណៈ ទី៣-ញុះញង់ឲ្យប្រជាពលរដ្ឋ កាន់កាប់អាវុធខុសច្បាប់ និងទី៤-ប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ ដែលមានចែងក្នុងមាត្រាមួយចំនួន នៃក្រមព្រហ្មទណ្ឌ។
ការចោទប្រកាន់លោក ម៉ម សូណង់ដូ គឺតុលាការបានភ្ជាប់នឹងករណីជម្លោះដី ដែលបង្កឡើងដោយប្រជាពលរដ្ឋមួយក្រុម ដែលជាសាខាសមាគមអ្នកប្រជាធិបតេយ្យ នៅក្នុងភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ ករណីជម្លោះដីនោះ ត្រូវបានអាជ្ញាធររដ្ឋាភិបាលចោទប្រកាន់ថា អ្នកទាំងនោះចាប់ដីរដ្ឋ បង្កើតតំបន់អបគមន៍ ហើយត្រូវបានរដ្ឋាភិបាលបង្ក្រាប និងបណ្តេញចេញ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ បណ្តាលឲ្យក្មេងស្រីម្នាក់ស្លាប់ និងមនុស្សជាច្រើនបានរត់គេចខ្លួន ពីការតាមចាប់របស់តុលាការខេត្តក្រចេះ។ ក្រោយមក សំណុំរឿងនោះ ត្រូវបានផ្ទេរមកសាលាដំបូងរាជធានីភ្នំពេញ៕
Subscribe to:
Post Comments (Atom)
10 comments:
it good verdict for 20 yrs in jail
it was sad & sorrow, days for Mam sonando
however, it was fair & justice for all
Ah Roleuy Hun Sen,
Stop pleasing your master Ah Kantorb by keep punishing unjustly your own people.
I think Yumphubal is about to pull your animal head to hell very soon.
Why are you lower than the dog?
The dogs protect their houses and their family.
You did not protect Khmer land and Khmer people.
You should not ratify Koh Trol as Vietnam's island, lease Angkor Wat to Yuon Sok Kong, and allow the Vietnamese to come living in Cambodia at will.
You are the biggest traitor in Khmer history!!
20 years is not long. Look at Paris peace agreement for Cambodia is nearly 21 years. Mom Sonando got what he had done and challenged for. Thus, he shall enjoy with this verdict.
Pi Anh
Niss Bann Chom Chea Pouk Ah Choy Maray Ah hun sen kon Mi Somphorung Youn Viet Cong
Ah Pi Anh ah Kantorp,
Kanduoy Mer Ah Choy Marai, close your Mouth hole and your Ass hole!!
Pi Anh 1:145pm i fuck ur mom pussy is faster than ah choy maray ah hun sen fuck your stupid ugly mother
pi anh ,ah hun sen will cut off ur mother's pussy and ur daddy's cock to cook samlor machu Youn for u ok! motherfucker son of the Bitch!
pi anh Pchu banh seasion ah choy maray ah hun sen will cut off ur mom's pussy and ur daddy's cock to cook samlor machu You vietcong to pray ur Pret ok! motherfucker son of the bitch!
PM hun, Nansondo is my son and I love my son like you love your son. Please let him go. His intention was always good, that is to help the poor and innocents and also to let them have their rights just like you have your right. You yourself said many wrong things in the past like 'without the viets help you would still be PM' but yet we and others forgave you but why can't you forgive my son and it is not even as bad as what you did like, ordered to kill alot of activists including Pisit pilika. My son did not have blood on his hands like yours and yet you try to lock him for 20 years? well, imagine if I do this to you or your son, how would you feel Mr PM? Please have some conscience toward humanity. Right and just is what we all needed. So, please let my son go, let him be free. thanks
from his mother
ត្រូវចំណាំមុខពួកវាឲ្យហើយ ពួកអាអស់នេះ
គ្មានមធ្យោបាយណាក្រៅពីប្ដូរស្លាប់រស់ជាមួយ
ពួកវាទេ ទាល់តែក្របែលពួកអាចៅក្រមនេះខ្លះ
ទើបពួកវារាងចាល បើមិនដូច្នេះទេ យើងនៅតែងាប់
ដដែល មែនទេបងប្អូន ?
Post a Comment