Monday, October 01, 2012

តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​លោក ម៉ម សូណង់ដូ ចំនួន ២០ ឆ្នាំ​

ថ្ងៃទី 1 តុលា 2012
ដោយ: លី សិលា
Cambodia Express News

ភ្នំពេញ: ចៅក្រម​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១ ខែតុលា ឆ្នាំ​២០១២ បាន​ប្រកាស​សាលក្រម សម្រេច​ផ្តន្ទាទោស​លោក​ម៉ម ​សូណង់ដូ ដាក់​ពន្ធនាគារ​ចំនួន ២០ ឆ្នាំ ក្នុង​រឿង​ជម្លោះ​ដីធ្លី បង្កើត​តំបន់​អបគមន៍ ប្រឆាំង​រដ្ឋាភិបាល នៅ​ខេត្ត​ក្រចេះ​។ សាលក្រម​នេះ បាន​ធ្វើឡើងក្រោយ​ពី​សវនាការ​កាត់ទោស​លោក​ម៉ម ​សូណង់ដូ និង​អ្នកពាក់ព័ន្ធ​ជាច្រើន​នាក់​ផ្សេងទៀតរយៈពេល ៣ ថ្ងៃ​កន្លះ ចាប់តាំងពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១២​។​

​សាលក្រម​របស់​តុលាការ​ផ្តន្ទាទោស​លោក​ម៉ម​ សូណង់ដូ នា​ព្រឹក​នេះ ចៅក្រម​បាន​ចំណាយ​ពេល​ជាង ២ ម៉ោង ដើម្បី​ប្រកាស​សេចក្តីសម្រេច​នោះ​។​

​នៅ​ឯ​ក្រៅ​របង​តុលាការ​ឯណោះ​វិញ ក្រុម​អ្នកគាំទ្រ​លោក​ម៉ម ​សូណង់ដូ រាប់រយ​នាក់ នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១២ បាន​លើក​បដា និង​ស្រែក​ទាមទារ​ឲ្យ​តុលាការដោះលែង​លោក ម៉ម ​សូណង់ដូ​។ ពលរដ្ឋ​ទាំង​នោះ បាន​ប្រមូលផ្តុំ​នៅ​វ​ង្វ​ង់​មូលនាងគ​ង្ហី​ង ខណៈ​ដែល​ប៉ូលិស​ដាក់រ​បាំងបិទ​ផ្លូវ​មុខ​តុលាការ សាលាដំបូង​រាជធានី​ភ្នំពេញ​។​


​កំណាត់​ផ្លូវ​ព្រះ​មុនី​រ៉េត ចាប់ពី​ភ្លើងស្តុប​អាងទឹក រហូត​ដល់​ភ្លើងស្តុប​នាង​គ​ង្ហី​ង ខាងជើង​ជាប់​ស្តា​ត​អូឡាំពិក ត្រូវបាន​ប៉ូលិស​ដាក់រ​បាំង​បិទផ្លូវ នៅពេល​ដែល​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រមលើ​ករណី​លោក​ម៉ម​ សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១​តុលា ឆ្នាំ​២០១២​។ តុលាការ​បាន​បើកសវនាការ​កាត់ទោស លោក​ម៉ម​ សូណង់ដូ និង​ពលរដ្ឋ​ជាច្រើន​នាក់​ផ្សេងទៀត កាលពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា រហូតដល់​ព្រឹក​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១២​។​

​ចាប់តាំងពី​សវនាការ​កាត់ទោស​លោក ម៉ម សូណង់ដូ និង​ជនជាប់ចោទ​ដទៃទៀត កាលពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១២ មកដល់​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១២ គឺ​មាន​ជនជាប់ចោទ ១០​នាក់ រាប់​ទាំង​លោក ម៉ម សូណង់ដូ បាន​បង្ហាញ​មុខ​ក្នុង​សវនាការ ដើម្បីឲ្យ​តុលាការ​សួរដេញដោល​។ ក្នុងនោះ មាន​សាក្សី ដែល​មាន​ចំនួន​សរុប ២៣​នាក់ ក៏​ត្រូវ​បាន​សួរនាំ​។​

​សំណុំរឿង​ក្តី​ជម្លោះដីធ្លី បង្កើត​តំបន់​អបគមន៍ ប្រឆាំង​រដ្ឋាភិបាល នៅ​ខេត្ត​ក្រចេះ ត្រូវបាន​បើក​សវនាការ ចាប់តាំងពី​ថ្ងៃ​អង្គារ ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១២ ដោយមាន​ជនជាប់ចោទ​សរុប​ចំនួន ១៤​នាក់ រាប់​ទាំង​លោក ម៉ម សូណង់ដូ និង​ឈ្មោះ ប៊ុន រដ្ឋា ដែល​កំពុង​គេចខ្លួន​។​

​មាន​អាយុ ៧២​ឆ្នាំ លោក ម៉ម សូណង់ដូ ត្រូវបាន​ចោទប្រកាន់ ថា​ជា​មេខ្លោង​បង្កើត​តំបន់អបគមន៍ ពាក់ព័ន្ធ​នឹង​ជម្លោះ​ដី នៅក្នុង​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។ ប៉ូលិស​បាន​ចាប់ខ្លួន​លោក ម៉ម សូណង់ដូ កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១២​។​

​នៅក្នុង​សវនាការ លោក ម៉ម សូណង់ដូ បាន​បដិសេធ​នូវ​រាល់​ការចោទប្រកាន់​លើ​រូបលោក ពាក់ព័ន្ធ​នឹង​ជម្លោះ​ដី ដែល​រដ្ឋាភិបាល​ចោទប្រកាន់​ថា លោក​ជា​មេខ្លោង ក្នុង​ការបង្កើត​តំបន់អបគមន៍ នៅក្នុង​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។​

ក្នុង​រឿងក្តី​ជម្លោះ​ដីធ្លី នៅ​ខេត្ត​ក្រចេះ តុលាការ​បាន​ចោទប្រកាន់​លោក ម៉ម សូណង់ដូ ក្នុង​បទល្មើស ៤ ករណី រួមមាន​៖ ទី​១-​បទ​ផ្តួចផ្តើម​គំនិត​ប្រឆាំង​អ្នករាជការ​សាធារណៈ ទី​២-​ធ្វើ​កុបកម្ម ជ្រៀតជ្រែក​ខុសច្បាប់ នៅក្នុង​ការបំពេញ​មុខ​ងារ​សាធារណៈ ទី​៣-​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ កាន់កាប់​អាវុធ​ខុសច្បាប់ និង​ទី​៤-​ប្រឆាំង​នឹង​អាជ្ញាធរ​ស្របច្បាប់ ដែល​មានចែង​ក្នុង​មាត្រា​មួយចំនួន នៃ​ក្រម​ព្រហ្មទណ្ឌ​។​

ការចោទប្រកាន់​លោក ម៉ម សូណង់ដូ គឺ​តុលាការ​បាន​ភ្ជាប់​នឹង​ករណី​ជម្លោះ​ដី ដែល​បង្កឡើង​ដោយ​ប្រជាពលរដ្ឋ​មួយ​ក្រុម ដែល​ជា​សាខាសមាគម​អ្នកប្រជាធិបតេយ្យ នៅក្នុង​ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។ ករណី​ជម្លោះ​ដី​នោះ ត្រូវបាន​អាជ្ញាធរ​រដ្ឋាភិបាល​ចោទប្រកាន់ថា អ្នក​ទាំងនោះ​ចាប់​ដី​រដ្ឋ បង្កើត​តំបន់​អបគមន៍ ហើយ​ត្រូវ​បាន​រដ្ឋាភិបាល​បង្ក្រាប និង​បណ្តេញចេញ កាលពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១២ បណ្តាល​ឲ្យ​ក្មេងស្រី​ម្នាក់​ស្លាប់ និង​មនុស្ស​ជាច្រើន​បាន​រត់គេចខ្លួន ពី​ការ​តាម​ចាប់​របស់​តុលាការ​ខេត្ត​ក្រចេះ​។ ក្រោយមក សំណុំរឿង​នោះ ត្រូវបាន​ផ្ទេរ​មក​សាលាដំបូង​រាជធានី​ភ្នំពេញ​៕

10 comments:

Anonymous said...

it good verdict for 20 yrs in jail

it was sad & sorrow, days for Mam sonando

however, it was fair & justice for all

Anonymous said...

Ah Roleuy Hun Sen,

Stop pleasing your master Ah Kantorb by keep punishing unjustly your own people.
I think Yumphubal is about to pull your animal head to hell very soon.

Why are you lower than the dog?

The dogs protect their houses and their family.

You did not protect Khmer land and Khmer people.

You should not ratify Koh Trol as Vietnam's island, lease Angkor Wat to Yuon Sok Kong, and allow the Vietnamese to come living in Cambodia at will.

You are the biggest traitor in Khmer history!!

Anonymous said...

20 years is not long. Look at Paris peace agreement for Cambodia is nearly 21 years. Mom Sonando got what he had done and challenged for. Thus, he shall enjoy with this verdict.

Pi Anh

Anonymous said...

Niss Bann Chom Chea Pouk Ah Choy Maray Ah hun sen kon Mi Somphorung Youn Viet Cong

Anonymous said...

Ah Pi Anh ah Kantorp,
Kanduoy Mer Ah Choy Marai, close your Mouth hole and your Ass hole!!

Anonymous said...

Pi Anh 1:145pm i fuck ur mom pussy is faster than ah choy maray ah hun sen fuck your stupid ugly mother

Anonymous said...

pi anh ,ah hun sen will cut off ur mother's pussy and ur daddy's cock to cook samlor machu Youn for u ok! motherfucker son of the Bitch!

Anonymous said...

pi anh Pchu banh seasion ah choy maray ah hun sen will cut off ur mom's pussy and ur daddy's cock to cook samlor machu You vietcong to pray ur Pret ok! motherfucker son of the bitch!

Anonymous said...

PM hun, Nansondo is my son and I love my son like you love your son. Please let him go. His intention was always good, that is to help the poor and innocents and also to let them have their rights just like you have your right. You yourself said many wrong things in the past like 'without the viets help you would still be PM' but yet we and others forgave you but why can't you forgive my son and it is not even as bad as what you did like, ordered to kill alot of activists including Pisit pilika. My son did not have blood on his hands like yours and yet you try to lock him for 20 years? well, imagine if I do this to you or your son, how would you feel Mr PM? Please have some conscience toward humanity. Right and just is what we all needed. So, please let my son go, let him be free. thanks

from his mother

Anonymous said...

ត្រូវចំណាំមុខពួកវាឲ្យហើយ ពួកអាអស់នេះ
គ្មានមធ្យោបាយណាក្រៅពីប្ដូរស្លាប់រស់ជាមួយ
ពួកវាទេ ទាល់តែក្របែលពួកអាចៅក្រមនេះខ្លះ
ទើបពួកវារាងចាល បើមិនដូច្នេះទេ យើងនៅតែងាប់
ដដែល មែនទេបងប្អូន ?