Tuesday, 02 October 2012
ដោយៈ ដើមអម្ពិល DAP-News
ភ្នំពេញ ៖ អនុប្រធានគណបក្ស សង្គ្រោះជាតិ និងប្រធាន គណបក្សសិទ្ធិមនុស្ស បានសន្យានៅចំពោះមុខ ក្រុមសកម្មជនរបស់ខ្លួននៅ ថ្ងៃទី២ ខែតុលា ឆ្នាំ២០១២ថា គណបក្សប្រឆាំងទាំងពីរ មិនបែកបាក់គ្នាហើយនឹងបែកបាក់ គ្នា ជាដាច់ខាត ប្រសិនបើយើងបែកបាក់គ្នាមានតែស្ លាប់ ប៉ុន្តែមិនមែនស្លាប់ តែគណបក្សប្រឆាំង និងអ្នកគាំទ្រប៉ុណ្ណោះទេ តែអ្នកកាន់អំណាចនិង អ្នកគាំទ្រគណបក្សកាន់អំណាចក៏ស្ លាប់ដែរ។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងប្រធាន គណបក្សសិទ្ធិមនុស្ស បានមានប្រសាសន៍ នៅក្នុងពិធីជួបជុំជាមួយសកម្មជន ជាង៣០០នាក់ នៅ ទីស្នាក់ការ គណបក្ស សិទ្ធិមនុស្ស នាថ្ងៃទី២តុលានេះថា ក្នុងនាមលោកតំណាងឲ្យលោក សម រង្ស៊ី និងក្នុងនាមលោកផ្ទាល់ សូមសន្យាជាមួយបងប្អូនថា គណបក្ស ទាំងពីរ អត់បែកបាក់គ្នាជាដាច់ខាត ហើយក៏គ្មាន ថ្ងៃដែលបែកបាក់គ្នាដែរ ព្រោះបើយើងបែកបាក់គ្នាយើងស្លាប់ ហើយស្លាប់ទាំងអស់គ្នា មិនមែនស្លាប់ តែសមាជិកអ្នកគាំទ្រ គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សទេ អ្នកគាំទ្រគណបក្ស កាន់អំណាចក៏ស្លាប់ដែរ ។
លោកបន្តដូច្នេះ “ចំពោះមូលហេតុដែលលោក បានលើកឡើងយ៉ាងដូច្នោះ ពីព្រោះល្បិច កលរបស់វៀតណាម ដែលឈ្លានពានកម្ពុជា នាពេលកន្លងមក គឺគេប្រើ ល្បិចកលតែ មួយប៉ុណ្ណោះ ដោយគេខ្ចីដៃខ្មែរសម្លាប់ខ្មែរ និងបំបែកបំបាក់ខ្មែរ ធ្វើយ៉ាងណាឲ្យខ្មែរបែក បាក់គ្នាដើម្បីគេងាយស្រួលធ្វើកា រ ហើយចុងក្រោយគេ នឹង សម្លាប់អ្នកដែលគេខ្ចីដៃ នោះចោល”។
លោក កឹម សុខា បានបញ្ជាក់ថា នេះគឺជាសារមួយដែលលោក សូមផ្ញើទៅកាន់គណបក្ស កាន់អំណាច និងអ្នកមានអំណាច ប្រសិនបើអ្នកទាំងនោះសម្លាប់ ក្រុមអ្នក ស្នេហាជាតិ ជាអ្នកការពារទឹកដី និងជាអ្នកស្រឡាញ់ប្រជាពលរដ្ឋខ្ មែរ ដូចខ្មែរដទៃទៀតនោះ ថ្ងៃក្រោយវៀតណាម ក៏មិនទុកពួកអ្នកទាំងនោះឲ្យកាន់ អំណាច ទៀតដែរ។ លោកបញ្ជាក់ទៀតថា ការបង្កើតគណបក្សសង្គ្រោះជាតិឡើ ងនាពេលនេះ គឺមានគោលដៅ សង្គ្រោះខ្មែរ មិនមែនសង្គ្រោះតែគណបក្សសម រង្ស៊ី និង គណបក្សសិទិ្ធមនុស្សនោះទេ ហើយក៏ជួយសង្គ្រោះ គណបក្សកាន់អំណាចបច្ចុប្បន្នផងដែ រ។
លោក កឹម សុខា បានស្នើឲ្យគណបក្សប្រឆាំង និងរាជរដ្ឋាភិបាល បានជួបពិភាក្សាគ្នា ដើម្បីធ្វើយ៉ាងណា ឲ្យប្រទេសជាតិ មានការរីកចំរើន ជាពិសេសសុំឲ្យមានការ ផ្លាស់ប្តូរ សមាសភាព គ.ជ.ប.។ ចំពោះការសន្យាវិញ លោកថា ប្រសិនបើគណបក្សសង្គ្រោះជាតិ បានជាប់ឆ្នោត មែននោះ នឹងដំឡើងប្រាក់ ដល់មន្រ្តីរាជការ ក្នុងមួយខែ ១លានរៀល។
គួររំលឹកផងដែរថា កាលពីថ្ងៃទី១៧ ខែកក្កដា កន្លងមក មេដឹកនាំគណបក្សប្រឆាំង ដែលមានលោក សម រង្ស៊ី និងលោក កឹម សុខា បានជួបប្រជុំពិភាក្សាគ្នា នៅទីក្រុង ម៉ានិលប្រទេសហ្វីលីពីន ដោយសម្រេចបង្កើត ចលនាប្រជាធិបតេយ្យសង្រ្គោះជាតិ។ ដោយចលនានេះ មានគណៈកម្មាធិការនីតិបញ្ញត្តិ គណៈកម្មាធិការប្រតិបត្តិ និងគណៈកម្មាធិការវិន័យ តែប៉ុណ្ណោះ។ សមាសភាព ថ្នាក់ដឹកនាំ លោក សម រង្ស៊ី ជាប្រធាន លោក កឹម សុខា ជាអនុប្រធាន រីឯលេខាធិការដ្ឋានវិញ អ្នកស្រី មូ សុខហួរ ជាប្រធានលេខាធិការដ្ឋាន, លោក យ៉ែម បុញ្ញប្ញទ្ធិ ជាអនុលេខាធិការដ្ឋាន និងសម្រាប់ អ្នកនាំពាក្យចលនានេះ មានលោក ប៉ុល ហំម និងលោក យឹម សុវណ្ណ។ បន្ទាប់មកចលនានេះ បានបង្កើតគណបក្សមួយមានឈ្មោះថា «សង្រ្គោះជាតិ»។
ពាក់ព័ន្ធនឹងការស្នើ ឲ្យមានការផ្លាស់ប្តូរសមាសភាព គណៈកម្មាធិការជាតិរៀបចំការបោះឆ្ នោត (គ.ជ.ប.) ជាច្រើនលើកនេះ ក្រសួងមហាផ្ទៃបានបដិសេធរួចមកហើយ ថា មិនអាចផ្លាស់ប្តូរបានទេ ពីព្រោះវានាំឲ្យគាំងដំណើរការបោះ ឆ្នោត ជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី ៥។ ចំណែកការបង្កើតចលនាប្រជាធិបតេយ្ យ សង្រ្គោះជាតិ និងគណបក្សសង្រ្គោះជាតិ របស់គណបក្សប្រឆាំងទាំងពីរនេះ គណបក្សប្រជាជនកម្ពុជា មិនខ្លាចឡើយ មកពីគេអះអាងថា បូកសំឡេងបក្សទាំងពីរ ក៏មិនទាន់ស្មើនឹងសំឡេង របស់បក្សប្រជាជនកម្ពុជាផង៕
3 comments:
រឿងបែកបាក់គ្នាឬមិនបែកបាក់គ្នានោះវាអត់សំខាន់ទេ រឿងដែលសំខាន់នោះគឺថាតើយើងជាអ្នកស្នេហាជាតិដែលមានគំណិតចង់ផ្លាស់ប្តូររបបភ្នំពេញពិតប្រាកដនោះរិៈរកយុទ្ធសាស្រ្តមួយដែលអាចនឹងឈ្នៈគណបក្សប្រជាជនបាន នោះទើបជារឿងសំខាន់!...
មិនទាន់នឹងផ្លាស់ប្តូរគ.ជ.បផង លោកខាងក្រសួង
មហាផ្ទៃទ្រង់ញាណដឹងមុនថា វានឹងនាំឱ្យគាំងដល់
ដំណើរការបោះឆ្នោតមុនរួចទៅហើយ។វាមានន័យ
ថាលោកមិនចង់ឱ្យមានការផ្លាស់ប្ដូរជាដាច់ខាត៕
មី ង្វៀងមួ សុខហួ....(មីនិយាយពិរោះ- តែជាបិសាចយួនប្រែរូប)
- អា ង្វៀងហ៊ុន សែន (អាមេអបគមន៍យួននៅស្រុកខ្មែរ)
-អា ង្វៀងកឹម សុខា(ខាអើយខា!...បាទ..បាទ...បាទសម្ដេច!)...
- អា ង្វៀងសំរាំង ស៊ី(ស៊ីអាចម៍អាឈ្លើយហ៊ុន សែន)
គឺជា បនឆ្កែ (CPP)យួនយៀកកុង សុទ្ធសាធ
ធ្វើនយោបាយដើម្បីឲ្យ ខ្មែររលាយ។
Post a Comment