Wednesday, October 03, 2012

សម រង្ស៊ី៖ ខ្ញុំនឹងវិល ចូលស្រុកវិញ ក្នុងពេលឆាប់ៗ


Tuesday, 02 October 2012 
 ដោយៈ ដើមអម្ពិល (DAP)

ភ្នំពេញ៖ មេបក្សប្រឆាំងដែលកំពុងរត់គេចខ្លូន នៅក្រៅប្រទេសនោះ បានសម្ដែងនូវក្ដី សង្ឃឹមជាថ្មីថា រូបលោក នឹងអាចវិលមកប្រទេសកម្ពុជាវិញ មុនការបោះឆ្នោតថ្នាក់ ជាតិឆ្នាំ២០១៣ ដោយមានកិច្ចអន្តរាគមន៍ពីអន្តរជាតិ និងការសម្រុះសម្រួលតាម ផ្លូវនយោបាយ។

ពីប្រទេសបារាំង តាមរយៈវីដេអូខនហ្វើរិន លោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី និងជាប្រធានគណបក្ស សង្រ្គោះជាតិ នៅថ្ងៃទី២ ខែតុលា ក្នុងពិធីជួបជុំមួយនៅទីស្នាក់ ការកណ្ដាលរបស់គណបក្សសិទ្ធិមនុស្ស បានថ្លែង ថា រូបលោកនឹងវិលចូលមកប្រទេស កម្ពុជាវិញ មុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ ដោយមានការអន្តរាគមន៍ ពីសហគមន៍ អន្តរជាតិ និងការសម្រុះសម្រួលតាមផ្លូវនយោបាយ។ «វាពាក់ព័ន្ធគ្នា តែខ្ញុំនិយាយសរុប តែមួយឃ្លា ទេ ខ្ញុំនឹងត្រឡប់មកប្រទេសកម្ពុជាវិញ មករួមចំណែកក្នុងការដឹកនាំប្រទេស»

លោក សម រង្ស៊ី មិនបានបញ្ជាក់ថា នឹងមកដល់ប្រទេសកម្ពុជាវិញ នៅពេលណានោះទេ តែលោកបញ្ជាក់ថា
ពីរ ឬបីខែទៀត សភាពការណ៍នឹងមានការប្រែប្រួល។ លោកក៏នឹងអាចដឹកនាំសកម្មជន និងអ្នកគាំទ្ររបស់ខ្លួន សម្រាប់ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ ឆ្នាំ២០១៣ផងដែរ។

ចំណែក លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស នឹងអនាគតជាអនុប្រធាន គណបក្សសង្រ្គោះជាតិ បាន បង្ហាញក្តីសង្ឃឹមដែរថា ព្រឹត្តិការណ៍ថ្មីមួយ នឹងអាច កើតមានឡើងមុន ការបោះឆ្នោតខាងមុខ គឺ លោក សម រង្ស៊ីនឹងវិលចូល ប្រទេសកម្ពុជាវិញ។ «ដូចគាត់បានមានប្រសាសន៍ហើយខ្ញុំគិតថា ទាំងអស់នេះ វាអាចនឹងកើតមាន នៅព្រឹត្តិការណ៍ថ្មីណាមួយនៅមុនពេលបោះឆ្នោត ដោយ សារសភាពការណ៍នៅក្នុងប្រទេសកម្ពុជាយើងនេះកំពុង តែពាក់ព័ន្ធនឹងអន្តរ ជាតិច្រើនណាស់ ជាពិសេសការប្រជុំអាស៊ាន»

លោកបានឲ្យដឹងថា ថ្ងៃនេះ រូបលោកនឹងទៅជួបលោកសម រង្ស៊ី នៅទីក្រុង ប៉ារីសប្រទេសបារំាង ដើម្បីបន្តដំណើរ ស្វែងរកការគាំទ្រពីប្រទេសនានា ដូចជា ប្រទេសអូស្រ្ដាលី និងណូវែលហ្សេឡង់ជាដើម ដើម្បីឱ្យប្រទេសទាំងនោះ ដាក់ គំនាបមកលើរាជរដ្ឋាភិបាល ដើម្បីឲ្យលោក សម រង្ស៊ី វិលចូលប្រទេសវិញ និង ផ្លាស់ប្តូរសមាសភាព គ.ជ.ប ។

រដ្ឋលេខាធិការ និងជាអនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី បានមានប្រសាសន៍ ក្នុងសន្និសីទកាសែត នាទីស្ដីការគណៈរដ្ឋមន្រ្ដី នៅថ្ងៃទី២ ខែតុលា នេះដែរ ថា បើលោក សម រង្ស៊ី វិលចូលស្រុក ត្រូវប្រឈមមុខនឹងច្បាប់។ «យោបល់ខ្ញុំ ត្រូវប្រឈមច្បាប់សិន គាត់ត្រូវមានការទទួល ខុសត្រូវចំពោះមុខច្បាប់»

លោក កែវ រ៉េមី នាពេលកន្លងមក បានមានប្រសាសន៍ថា សហរដ្ឋអាមេរិក ឬសហគមន៍អន្តរជាតិ មិនអាចដាក់ គំនាបមកលើរដ្ឋាភិបាលកម្ពុជាបានទេ ដោយសារកម្ពុជាជាប្រទេសឯករាជ្យ អធិបតេយ្យភាព និងជាប្រទេស ប្រកាន់របបប្រជាធិបតេយ្យសេរី ពហុបក្ស ដោយការបោះឆ្នោតម្តងៗមានគណបក្សច្រើនចូលរួមប្រកួតប្រជែង។

លោក សម រង្ស៊ី កំពុងគេចខ្លួនពីការតាមចាប់របស់សមត្ថកិច្ចបន្ទាប់ពីតុលាការកម្ពុជាសម្រេចផ្តន្ទាទោសរូប លោកដាក់ពន្ធនាគារសរុប ១៤ឆ្នាំ ពីបទចោទប្រកាន់ជាច្រើនទាក់ទងនឹងដកតម្រុយបង្គោលព្រំដែន ការបង្ហាញ ផែនទីក្លែងក្លាយ និងបទបរិហារកេរ្តិ៍។

លោក សម រង្ស៊ី បានចាត់ទុកសំណុំរឿងទាំងនោះថា ជារឿងនយោបាយ ខណៈដែលរដ្ឋាភិបាល កម្ពុជាចាត់ទុក រឿងនេះ ពាក់ព័ន្ធនឹងរឿងផ្លូវច្បាប់។

លោក សម រង្ស៊ី បានសម្តែងក្តីសង្ឈឹមថា រូបលោកនឹងអាចវិលត្រលប់មកកាន់ប្រទេសកម្ពុជាវិញ មុនការបោះ ឆ្នោតជ្រើសរើសតំណាងរាស្រ្ដនាឆ្នាំ២០១៣ ខាងមុខ ខណៈដែលមន្រ្តីរាជរដ្ឋាភិបាលធ្លាប់បានថ្លែងថា អាចវិល ចូលស្រុកវិញបាន ប្រសិនបើលោក សម រង្ស៊ី ចិត្តសឿងប្រឈមមុខនឹងប្រព័ន្ធច្បាប់នៅកម្ពុជា៕

8 comments:

Anonymous said...

រឿង សម រង្ស៊ីវិលត្រឡប់ចូលស្រុកវិញនេះគឺជាឆាកល្ខោនដែលគណបក្សប្រជាជនបានលែងអោយពលរដ្ឋខ្មែរមើល! ដើម្បីអោយពលរដ្ឋខ្មែរជៈកំហឹងទៅនិងគណបក្សប្រជាជនអោយកាន់តែខ្លាំង អាហ៊ុន សែនត្រូវតែប្រើល្បិចអោយ សម រង្ស៊ីធ្វើជាទៅដកបង្កោលឈើនៅតាមបណ្តោយព្រំដែនពីបីបង្គោលដើម្បីជាលេះ រួចអាហ៊ុន សែនចោទប្រកាន់ដាក់សម រង្ស៊ីថាបានដកបង្គោលព្រំដែនដែលខុសទៅនិងច្បាប់ជាតិហើយត្រូវតែជាប់គុក១២ឆ្នាំ ដូច្នេះសម រង្ស៊ីត្រូវតែរត់ចោលស្រុកមួយរយៈ ពួកគេទាំងពីរនាក់ធ្វើជាឈ្នោះគ្នា បំណងគឺអោយពលរដ្ឋនាំគ្នាបោះឆ្នោតឡើងវិញ កាលណាពលរដ្ឋមើលឃើញថាអាហ៊ុន សែនធ្វើអំពើអយុត្តិធម៌ទៅលើសម រង្ស៊ី ដូច្នេះពលរដ្ឋនាំគ្នាបោះអោយសម រង្ស៊ីវិញ នាំគ្នាទៅបោះអោយសម រង្ស៊ីតែទីបំផុតគឺរត់ចូលអន្ទាក់របស់អាហ៊ុន សែនហើយគណបក្សប្រជាជនឈ្នៈដ៏ដែល! អញ្ចឹងហើយបានជាលោក សួន សេរីរដ្ឋានិយាយថាបោះឆ្នោតបង្រ្គប់កិច្ចនោះអី។ ល្បិចកល់ពីក្រោយវាំងនោននេះពលរដ្ឋមួយចំនួនមើលមិនឃើញឡើយ ដូច្នេះហើយបានជាយើងឃើញថាគណបក្សប្រឆាំងសម រង្ស៊ីបោះបីអណត្តិហើយអត់ឈ្នៈហើយគាត់នៅតែអួតក្តែងៗថានឹងឈ្នៈអាហ៊ុន សែនទៀត។

Anonymous said...

អាសម រង្ស៊ី....ជាអាយ៉ងអាហ៊ុន សែន ទាំងនេះគឺជាឆាកល្ខោន ល្បិចកលអាយួនតែមួយ។

Anonymous said...

10:14 AM
I read at Viet blog and many Viets made comments just like yours.

The Viets warned Hanoi not to trust Hun Sen too much, because Hun Sen and Sam Rainsy are together.

You are real Viet aka Yuon. You know Viets today can write Khmer well just like you.

Anonymous said...

លោក​បានដឹងយ៉ាងច្បាស់ហើយថា របបផ្ដាច់ការភ្នំ
ពេញនឹងមិនផ្លាស់ប្តូរជាដាច់ខាត គ.ជ.ប ហើយ
ពេលថ្មីៗនេះ អ្នកនាំពាក្យ គណបក្សសមរាង្ស៊ី
លោក យឹម សុវណ្ណ បានថ្លែងប្រកាស ប្រសិន
គ្មានការកែទម្រង់ខាងផ្នែក គ.ជ.ប និងគ្មាន
ការរៀបចំបោះឆ្នោតដោយសេរី និង យុត្តិធម៌ទេ
លោកនិងធ្វើពហិកាចូលរួមរួមការបោះឆ្នោត
ដែលគណបក្សលោកដឹងលទ្ធផលជាមុនរួច
ស្រេចលោកនឹងទទួលបរាជ័យជាថ្មីម្ដងទៀត
ចុះហេតុអ្វី ប្រធានគណបក្សសង្រ្គោះជាតិ
នៅតែទទូចព្យាយាមចូលកម្ពុជា តើប្រការនោះ
ធ្វើឡើងដើម្បីអ្វីដែរទៅលោកប្រធាន?
សូមមេត្តា កុំធ្វើឱ្យប្រជាពលរដ្ឋខ្មែរស្លូតត្រង់
អស់នូវក្ដីសង្ឃឹម ពាក្យខ្មែរថា​ទឹកត្រជាក់ត្រីកុម្ព៕
ខ្មែររួបរួមខ្មែរ

Anonymous said...

ជាការពិតមែន លោក សួនសេរីរដ្ឋា និយាយហើយ
និយាយទៀតថា ការចូលរួមសហការណ៍បោះឆ្នោត
ជាមួយរបបផ្ដាច់ការភ្នំពេញ វាជាទង្វើសម្រាប់បង្រ្គប់
កិច្ចតែប៉ុណ្ណោះ ក៍ប៉ុន្ដែ អ្វីដែលឮពីគេថា យើងជាអ្នក
ពិចារណា មិនចេះទេជឿលង់ផ្កាប់មុខទាំងស្រុងទេ។
ព្រោះអីវាស្ដាយណាស់ រូបលោក ជាបញ្ញវ័ន្តខ្មែរម្នាក់
នឹងគេដែរ គួរតែប្រកបដោយឧត្តមគតិ និង មនសិការ
ជាតិ ចៀសវាងនូវអំពើដែលនាំឱ្យខូចប្រយោជន៍ដល់
ប្រទេសជាតិ។យើងស្ដាយណាស់ ម្នាក់សុទ្ធសឹងតែ
ប្រកាសខ្លួនថា មោទនភាពពេកពន់ប្រមាណដែល
បានប្រសូត្រមកជាខ្មែរ ដូច្នោះគួរខ្មែរគ្រប់គណបក្ស
បំរើប្រជាពលរដ្ឋខ្មែរ ឱ្យសមតាមតម្រិះនិងការយល់ដឹង
ច្បាស់របស់ខ្លួន នោះទើបជាអំពើដ៏ប្រសើរ៕
ទិទៀនឆ្ពោះទៅរកការស្ថាបនា ទើបខ្មែរគង់វង់!

Anonymous said...

អ្នកនយោបាយខ្មែរសព្វថ្ងៃនេះហាក់ដូចជាពិបាកនិយាយគ្នាណាស់ ប្រហែលជាពួកគាត់ពុំធ្លាប់បានរស់នៅក្នុងសភាពតោកយ៉ាក ដូចពលរដ្ឋខ្មែរបានជួបប្រទះសព្វថ្ងៃ
នេះ ពួកគាត់បានមើលឃើញថា៖ ការរួបរួមរបស់គណប័ក្យទាំងពីរអាចយកឈ្នះ លើគណប័ក្យប្រជាជនបាន នេះអស់លោកមើលស្រាលទៅលើគណប័ក្យប្រជា
ជនពេកហើយ ល្បិចការបោះឆ្នោតនេះគណប័ក្យប្រជាជនគេរៀនបានស្ទាត់ជំនាញណាស់(សូមអស់លោកពិចារណាឡើងវិញ)អស់លោកបានចូលរួមក្នុងការបោះ
ឆ្នោតនេះបីដងរួចមកហើយ(ក្រោយការបោះឆ្នោតអស់លោកមិនទទួលយកបាននូវលិទ្ឋផលដែល គ.ជ.ប ប្រកាស)តែអស់លោកហាក់ដូចជាពុំរៀងសោះ។
តើអស់លោកស្រឡាញ់ទឹកដីខ្មែរទេ?តើក្នុងរយះពេលប្រាំឆ្នាំទៀតពលរដ្ឋខ្មែរគាត់អាចមានជីវភាពប្រសើរទេ?តើអស់លោកចង់បានឱ្យប្រទេសខ្មែរក្លាយទៅជា
ប្រទេសសេរីទេ?។

Anonymous said...

មធ្យោបាយដែលអាចនឹងឈ្នៈអាហ៊ុន សែនបាននោះគឺមិនមែកការបោះឆ្នោតនោះទេ! គឺតាមរយៈនៃអំណាចពលរដ្ឋងើបឡើងប្រឆាំង និងការដាក់ពាក្យបណ្តឹងទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិICC!..

Anonymous said...

-មី ង្វៀងមួ សុខហួ....(មីនិយាយពិរោះ- តែជាបិសាចយួនប្រែរូប)

- អា ង្វៀងហ៊ុន សែន (អាមេអបគមន៍យួននៅស្រុកខ្មែរ)

-អា ង្វៀងកឹម សុខា(ខាអើយខា!...បាទ..បាទ...បាទសម្ដេច!)...

- អា ង្វៀងសំរាំង ស៊ី(ស៊ីអាចម៍អាឈ្លើយ​ហ៊ុន​ សែន)

គឺជា បនឆ្កែ (CPP)យួនយៀកកុង សុទ្ធសាធ
ធ្វើនយោបាយដើម្បីឲ្យ ខ្មែររលាយ។