ហ៊ុន សែន បានសារភាពថា ពូជរបស់ខ្លួនជាអ្នកលក់ជាតិ...
ជើងកាងស្រុកខ្មែរសែអ្នកក្បត់ជាតិ
ដោយ វណ្ណ វិចារ
2012-10-05 RFA
កន្លងទៅ សង្គមស៊ីវិលធ្លាប់បានរិះគន់ថា
រដ្ឋាភិបាលជាអ្នកបង្កឲ្យមានទំនាស់ដីធ្លីនៅកម្ពុជា
តាមរយៈការផ្តល់ដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនឯកជន
ខណៈពេលរដ្ឋាភិបាលកម្ពុជា មិនធ្លាប់បានទទួលកំហុសឆ្គងទាំងនោះឡើយ។
ប៉ុន្តែ នៅថ្ងៃទី៥ តុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ប្រកាសទម្លាយរឿងអាស្រូវជាលើកដំបូង ទាក់ទងនឹងសាច់ញាតិរបស់លោក
ដែលឆ្លៀតឱកាសយកដីដែលរដ្ឋាភិបាលសម្រេចចែកជូនពលរដ្ឋនៅខេត្ត
ស្វាយរៀង ទៅលក់យកលុយបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៥ តុលា
ថ្លែងសារភាពពីកំហុសឆ្គងរបស់រដ្ឋាភិបាលកម្ពុជា
ក្នុងការត្រួតពិនិត្យការងាររបស់ក្រុមមន្ត្រី
មានសមត្ថកិច្ចនៅខេត្តស្វាយរៀង ទាក់ទងនឹងបញ្ហាដីធ្លី។
លោក ហ៊ុន សែន លើកឡើងថា
បងប្អូនជីដូនមួយរបស់លោកជាអ្នករត់ការលក់ដីអនុបយោគ
ដែលរដ្ឋាភិបាលបានប្រគល់ឲ្យអាជ្ញាធរវាស់វែងដីចែកជូនពលរដ្ឋ
នៅស្រុករមាសហែក ខេត្តស្វាយរៀង។ លោកបន្តថា
រឿងអាស្រូវនេះមិនទាក់ទងនឹងអាជ្ញាធរខេត្តទេ ប៉ុន្តែ
អាជ្ញាធរខេត្តអាចជាប់ពាក់ព័ន្ធនឹងការធ្វើមិនដឹងមិនលឺពីបញ្ហា
នេះ ដើម្បីបានកម្រៃជើងសារពីការលក់ដីទាំងនោះ។
លោក ហ៊ុន សែន បញ្ជាក់ថា
ការចែកប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋនៅស្រុករមាសហែក ខេត្តស្វាយរៀង
ជាការបញ្ចប់សុបិន្ដអាក្រក់របស់ពលរដ្ឋ៖ «វាស់វែងឲ្យពលរដ្ឋវា
មិនចេញសោះ តែបើវាស់ឲ្យឈ្មួញវាចេញ។
ខ្ញុំអត់នឹកស្មានដល់ប៉ុណ្ណឹង អាជីដូនមួយខ្ញុំហ្នឹង
អ្នករត់ការតែម្តងអាហ្នឹង។ ឈ្មោះ ឌី ឃ្លាំង
ជីដូនមួយខ្ញុំខាងម្តាយ។ កាលហ្នឹង
ប្រចាំគ្នាបែបម៉េចបានមិនព្រមចុះចែក
ខេត្តអាចផ្តេកផ្សំផ្ដួលរមួលផ្សំគ្រិច បើគ្មានឧបករណ៍ទេ
ទាញខ្សែអីក៏លំបាកមេស ឬក៏ចាំយកកុំមីស្យុង?»។
លោក ហ៊ុន សែន បន្តថា បុគ្គលឈ្មោះ ឌី ឃ្លាំង
បានចាប់ដៃគូជាមួយផ្កាយមួយម្នាក់
ប៉ុន្តែលោកបានចាត់ការរឿងនេះមិនឲ្យកើតមានទៀតទេ។
យ៉ាងណាក៏ដោយ មន្ត្រីអ្នកនាំពាក្យគណបក្ស សម រង្ស៉ី លោក យឹម សុវណ្ណ
មានប្រសាសន៍ថា
ជាធម្មតាអ្នកដែលហ៊ានប្រព្រឹត្តបទល្មើសក្នុងរឿងដីធ្លីធំៗ
សុទ្ធជាអ្នកមានខ្សែស្រឡាយជាអ្នកធំ ពិសេសមានទំនាក់ទំនង
និងជាប់ខ្សែស្រឡាយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកបន្តថា
លោកសង្ឃឹមថាអ្នកដែលប្រព្រឹត្តបទល្មើសជាបងប្អូនលោក ហ៊ុន សែន
នឹងមិនរួចខ្លួន ស្ថិតនៅក្រៅសំណាញ់ច្បាប់ឡើយ៖ «បើបុគ្គលហ្នឹងបំផ្លាញព្រៃឈើ បំផ្លាញបរិស្ថាន និងរំលោភសិទ្ធិមនុស្ស ត្រូវតែទទួលទោសមិនមែនឲ្យរួចខ្លួននោះទេ»។
ទោះយ៉ាងណាក្តី
មន្ត្រីប្រធានបច្ចេកទេសអង្កេតអង្គការការពារសិទ្ធិមនុស្សលីកាដូ
(LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ការលើកឡើងរបស់លោក ហ៊ុន សែន
ជាសញ្ញាវិជ្ជមានថ្មីមួយទៀត ក្នុងបញ្ហាទំនាស់ដីធ្លីនៅកម្ពុជា។
លោកបន្តថា នៅទូទាំងប្រទេស កើតមានបញ្ហាស្រដៀងនឹងខេត្តស្វាយរៀង
យ៉ាងច្រើន ដូចនេះ រដ្ឋាភិបាលត្រូវតែដោះស្រាយបញ្ហាជាបន្តទៀត
ប្រកបដោយការទទួលខុសត្រូវ៖ «ខ្ញុំគិតថា
ជាចំណុចចាប់ផ្ដើមពីនេះទៅ
ហើយរដ្ឋាភិបាលត្រូវពិនិត្យលើក្រុមហ៊ុនផ្សេងៗទៀត
បើក្រុមហ៊ុនរំលោភលើដីពលរដ្ឋ ត្រូវយកដីឲ្យពលរដ្ឋវិញ។
បើក្រុមហ៊ុនមិនគោរពកិច្ចសន្យា សុំដកដីប្រគល់ជូនពលរដ្ឋវិញ»។
របាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ឲ្យដឹងថា
គ្រាន់តែឆ្នាំ២០០៩
អាជ្ញាធរបានបណ្ដេញចេញពីទីតាំងដែលធ្លាប់រស់នៅយ៉ាងហោចណាស់ចំនួន
២៦លើក និងបានជម្លៀសប្រជាជនប្រហែល ២៧.០០០នាក់ ចេញពីលំនៅឋាន។
ប្រការនេះ ត្រូវបានសភាសហគមន៍អឺរ៉ុប
ហៅថាជាគោលនយោបាយរំលោភដីធ្លីយ៉ាងព្រៃផ្សៃ។
ការបណ្ដេញចេញក្នុងទ្រង់ទ្រាយធំ
បានសម្របសម្រួលឲ្យមានការដោះដូរដីទំហំធំពីអ្នកក្រីក្រ
និងអ្នកខ្សត់ខ្សោយ ទៅឲ្យបុគ្គលមានអំណាចផ្នែកនយោបាយ
និងសេដ្ឋកិច្ចមួយចំនួនតូច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
8 comments:
សូមសសើរ កឺម សុខា ដែលបានសំរេចផែនការ
របស់ខ្លួនយកសំរ៉ាំងស៊ី ចេញពីក្បាលបក្សដែល
យកឈ្មោះខ្លួនឯងដាក់ជាឈ្មោះបក្ស។
សូមជួយកត់ត្រាទុកទាំងអស់គ្នាណា គណបក្សថ្មី
នឺងរលាយទៅវិញនៅខែមីនា២០១៣ គឺនៅពេលដែលយកបេក្ខជនទៅឈរឈ្មោះបោះ
ឆ្នោត។ កឺម សុខារកលេសចេញពីបក្សថ្មី ដើម្បី
បញ្ជូនបេក្ខជនបក្សសិទ្ទិមនុស្សទៅឈរឈ្មោះ
សំរាប់បក្សខ្លួន គឹពេលនេះបេក្ខជនសំរ៉ាំងស៊ី ទាល់
ច្រកទៅមុខមិនរួច ថយក្រោយមិនរួច។
ទៅអនាគត គណបក្សប្រឆាំងដែលធំជាងគេនៅ
កម្ពុជាគែបក្សសិទ្ទិមនុស្ស ដូច្នេះកឹម សុខាអាចចរចារនឹងហ៊ុន សែន ចែកអំណាចបាន
ពីព្រោះហ៊ុន សែន ក៏មិនចង់នៅម្នាក់ឯងដែរ។
អនាគតរាជរដ្ឋភិបាលចំរុះមួយ មាន បក្សប្រជាជន
បក្សហ៊្វុនស៊ិនប៉ិច និងបក្សសិទ្ទិមនុស្សសំរាប់កំដរ
ការកាន់អំណាច៥ឆ្មាំទៀតរបស់ហ៊ុន សែន។
ការវិភាគនេះហាក់គួរឱ្យយកមកពិចារណា ដូចសម
ហេតុផលដែរ ម៉្យាងវាសមដែល សមរាង្ស៊ី គ្មាន
លទ្ធភាពចូលកម្ពុជា ម្លោះហើយមុខនាទីនោះត្រូវ
ធ្លាក់ជាស្វ័យប្រវត្តទៅក្នុងកណ្ដាប់ដៃ អនុប្រធាន
កឹម សុខា ហើយលោកសមរាង្ស៊ីនៅសល់តែបាត
ដៃទរទេ នេះបើតាមការយល់ឃើញបន្តិចបន្តួច
របស់ខ្ញុំបាទ៕
ចំពោះ សម រង្សី ទាល់តែគាត់ហ្នឹងបានធ្វើមេ ទើបគាត់ចេះស្នេហាជាតិ ។ មិនដែលសុខៗ លោកសម រង្សីបោះបង់ចោលបក្សដែល
មានឈ្មោះខ្លួនឯងផ្ទាល់ ហើយធ្វើមេនៃគណបក្ស១ទៀត វាទាល់តែលោកហ្នឹងទាល់ច្រកខ្លាំងណាស់ ។ អញ្ចឹងហើយ នៅតែរឹង ចង់
តែឈរឈ្មោះធ្វើនាយករដ្ឋមន្ត្រីជាលើកទី៤ទៀត មិនព្រមរកផ្លូវកណ្តាលមួយ ជ្រើសរើសយកអ្នកដែលអាចបង្រួបបង្រួម ប្រមូល
អ្នកដែល រត់ចេញពីគាត់ឲមករួមធ្លុងតែ១វិញ ។ ប្រហែលជាគាត់យល់ថា " មានតែអញទេដែលស្នហាជាតិដល់កំពូល" កាលពីឆ្នាំ
១៩៧៩ ខ្មែរបានឆ្លងផុតពីកុម្មុយនីសផ្តាច់ការមួយ ក៏ទៅនៅក្រោមកុម្មុយនីសមួយទៀត រាស្ត្រខ្មែរនៅតែវេទនាដដែល ។ រាស្ត្រខ្មែរ
កំពុងតែពិចារណាផងដែរថា តើពួកគេនឹងត្រូវកំចាត់ជនផ្តាច់ការ១ ហើយជ្រើសរើសយកជនផ្តាច់ការ១ថ្មី មកជំនួសវិញ ?
អតីតសមាជិក គ.ប. សម រង្សី
នរណាក៏ដឹងដែរថា ហ៊ុន សែន ជាមនុស្សចោលម្សៀត បានតែថា តែមិនដែលឃើញធ្វើ
រឿងខ្មែរ(ចារិតខ្មែរ)ព្រោះតែចង់ធ្វើមេ ហ្នឹងហើយ
ទើបទទួលមកវិញនូវគ្រោះដ៏កាចសហាវ គឺ កម្ពុជា
ស្ទើរតែរលត់នោះ។ខ្ញុំថាល្មមអ្នកស្នេហាជាតិឈប់
គិតមួយរយៈសិនបានទេ ពីរឿងមេនិងអំណាច
គឺត្រូវគិតថាធ្វើយ៉ាងណាកុំឱ្យកម្ពុជាយើងបច្ចុប្បន្ន
ក្លាយទៅជាចម្ប៉ាទី២ទៀតនោះ៕
អាសែនភ្លើ អើយអាសែនភ្លើ...
សូម្បីតែកូនង៉ែតទើបតែកើតក៏ដឹងដែរថា :
អាយ៉ងខ្វាក់ក្បត់ជាតិ ហ៊ុន សែន នេះ ជាមេក្បត់ជាតិ, ជាមេ
លក់ជាតិ, ជាមេឃាតករឈាមត្រជាក់, ជាមេខ្មែរក្រហម,
ជាមេទុច្ចរិត, ជាមេពុករលួយ, ជាមេយូកូងបាតផ្សារ,
ជាមេក្រុមមនុស្សពាល នៅកម្ពុជាដែរ...!
ហើយក៏ជាមេគ្រោះថ្នាក់ធំជាងគេនៅក្នុងប្រទេសខ្មែរសព្វ
ថ្ងៃនេះ បើខ្មែរយើងមិនរួមគ្នាកំចាត់វានិងបក្សពួកវាចោលទេ ប្រទេសខ្មែរគ្មានថ្ងៃបានសុខសាន្ត និងអភិវឌ្ឍន៍ប្រទេសជាតិ
ឱ្យចម្រើនលូតលាស់បានឡើយ។
អាខ្វាក់អន្តរធាន..! អាងាប់អន្តរធាន..!អាមេយូកូងបាតផ្សារ..!
ខ្មែរគួរតែកែផ្នត់គំនិតពី "ឯកត្តនិយម" គឺប្រយោជន៍ផ្ទាល់ខ្លួន មក "ពហុភាពនិយម" គឺប្តយោជន៍ជាក្រុម ប្រយោជន៍សម្រាប់ជនវិញ ទើបខ្មែរអាចឆ្លងផុតពីភាពជាទាសកម្មករបាន។
ពីខ្ញុំ កូនខ្មែរ
ខ្មែរគួរតែកែផ្នត់គំនិតពី "ឯកត្តនិយម" គឺប្រយោជន៍ផ្ទាល់ខ្លួន មក "ពហុភាពនិយម" គឺប្រយោជន៍ជាក្រុម ប្រយោជន៍សម្រាប់មហាជនវិញ ទើបខ្មែរអាចឆ្លងផុតពីភាពជាទាសកម្មករបាន។
ពីខ្ញុំ កូនខ្មែរ
Post a Comment