Saturday, October 06, 2012

លោក ហ៊ុន សែន បាន​ចាត់​ការ​បងប្អូន​ជីដូន​មួយ​របស់​លោក​ដែល​រត់​ការ​លក់​ដី​រដ្ឋ

ហ៊ុន សែន បានសារភាពថា ពូជរបស់ខ្លួនជាអ្នក​លក់ជាតិ...



2012-10-05 RFA
កន្លង​ទៅ សង្គម​ស៊ីវិល​ធ្លាប់​បាន​រិះគន់​ថា រដ្ឋាភិបាល​ជា​អ្នក​បង្ក​ឲ្យ​មាន​ទំនាស់​ដីធ្លី​នៅ​កម្ពុជា តាម​រយៈ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​ឯកជន ខណៈ​ពេល​រដ្ឋាភិបាល​កម្ពុជា មិន​ធ្លាប់​បាន​ទទួល​កំហុស​ឆ្គង​ទាំង​នោះ​ឡើយ។
ប៉ុន្តែ នៅ​ថ្ងៃ​ទី៥ តុលា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ទម្លាយ​រឿង​អាស្រូវ​ជា​លើក​ដំបូង ទាក់ទង​នឹង​សាច់​ញាតិ​របស់​លោក ដែល​ឆ្លៀត​ឱកាស​យក​ដី​ដែល​រដ្ឋាភិបាល​សម្រេច​ចែក​ជូន​ពលរដ្ឋ​នៅ​ខេត្ត​ ស្វាយរៀង ទៅ​លក់​យក​លុយ​បម្រើ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី៥ តុលា ថ្លែង​សារភាព​ពី​កំហុស​ឆ្គង​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ត្រួត​ពិនិត្យ​ការងារ​របស់​ក្រុម​មន្ត្រី មាន​សមត្ថកិច្ច​នៅ​ខេត្ត​ស្វាយរៀង ទាក់​ទង​នឹង​បញ្ហា​ដីធ្លី។
លោក ហ៊ុន សែន លើក​ឡើង​ថា បងប្អូន​ជីដូន​មួយ​របស់​លោក​ជា​អ្នក​រត់​ការ​លក់​ដី​អនុបយោគ ដែល​រដ្ឋាភិបាល​បាន​ប្រគល់​ឲ្យ​អាជ្ញាធរ​វាស់វែង​ដី​ចែក​ជូន​ពលរដ្ឋ នៅ​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង។ លោក​បន្ត​ថា រឿង​អាស្រូវ​នេះ​មិន​ទាក់​ទង​នឹង​អាជ្ញាធរ​ខេត្ត​ទេ ប៉ុន្តែ អាជ្ញាធរ​ខេត្ត​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​មិន​ដឹង​មិន​លឺ​ពី​បញ្ហា​ នេះ ដើម្បី​បាន​កម្រៃ​ជើង​សារ​ពី​ការ​លក់​ដី​ទាំង​នោះ។
លោក ហ៊ុន សែន បញ្ជាក់​ថា ការ​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​នៅ​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ជា​ការ​បញ្ចប់​សុបិន្ដ​អាក្រក់​របស់​ពលរដ្ឋ៖ «វាស់​វែង​ឲ្យ​ពលរដ្ឋ​វា​ មិន​ចេញ​សោះ តែ​បើ​វាស់​ឲ្យ​ឈ្មួញ​វា​ចេញ។ ខ្ញុំ​អត់​នឹក​ស្មាន​ដល់​ប៉ុណ្ណឹង អា​ជីដូន​មួយ​ខ្ញុំ​ហ្នឹង អ្នក​រត់​ការ​តែ​ម្តង​អា​ហ្នឹង។ ឈ្មោះ ឌី ឃ្លាំង ជីដូន​មួយ​ខ្ញុំ​ខាង​ម្តាយ។ កាល​ហ្នឹង ប្រចាំ​គ្នា​បែប​ម៉េច​បាន​មិន​ព្រម​ចុះ​ចែក ខេត្ត​អាច​ផ្តេក​ផ្សំ​ផ្ដួល​រមួល​ផ្សំ​គ្រិច បើ​គ្មាន​ឧបករណ៍​ទេ ទាញ​ខ្សែ​អី​ក៏​លំបាក​មេស ឬ​ក៏​ចាំ​យក​កុំមីស្យុង?»
លោក ហ៊ុន សែន បន្ត​ថា បុគ្គល​ឈ្មោះ ឌី ឃ្លាំង បាន​ចាប់​ដៃគូ​ជាមួយ​ផ្កាយ​មួយ​ម្នាក់ ប៉ុន្តែ​លោក​បាន​ចាត់​ការ​រឿង​នេះ​មិន​ឲ្យ​កើត​មាន​ទៀត​ទេ។
យ៉ាង​ណា​ក៏ដោយ មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៉ី លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា ជា​ធម្មតា​អ្នក​ដែល​ហ៊ាន​ប្រព្រឹត្ត​បទល្មើស​ក្នុង​រឿង​ដីធ្លី​ធំៗ សុទ្ធ​ជា​អ្នក​មាន​ខ្សែស្រឡាយ​ជា​អ្នក​ធំ ពិសេស​មាន​ទំនាក់ទំនង និង​ជាប់​ខ្សែស្រឡាយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ លោក​បន្ត​ថា លោក​សង្ឃឹម​ថា​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​ជា​បងប្អូន​លោក ហ៊ុន សែន នឹង​មិន​រួច​ខ្លួន ស្ថិត​នៅ​ក្រៅ​សំណាញ់​ច្បាប់​ឡើយ៖ «បើ​បុគ្គល​ហ្នឹង​បំផ្លាញ​ព្រៃ​ឈើ បំផ្លាញ​បរិស្ថាន និង​រំលោភ​សិទ្ធិ​មនុស្ស ត្រូវ​តែ​ទទួល​ទោស​មិន​មែន​ឲ្យ​រួច​ខ្លួន​នោះ​ទេ»
ទោះ​យ៉ាង​ណា​ក្តី មន្ត្រី​ប្រធាន​បច្ចេកទេស​អង្កេត​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ជា​សញ្ញា​វិជ្ជមាន​ថ្មី​មួយ​ទៀត ក្នុង​បញ្ហា​ទំនាស់​ដីធ្លី​នៅ​កម្ពុជា។ លោក​បន្ត​ថា នៅ​ទូទាំង​ប្រទេស កើត​មាន​បញ្ហា​ស្រដៀង​នឹង​ខេត្ត​ស្វាយរៀង យ៉ាង​ច្រើន ដូច​នេះ រដ្ឋាភិបាល​ត្រូវ​តែ​ដោះ​ស្រាយ​បញ្ហា​ជា​បន្ត​ទៀត ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ៖ «ខ្ញុំ​គិត​ថា ជា​ចំណុច​ចាប់​ផ្ដើម​ពី​នេះ​ទៅ ហើយ​រដ្ឋាភិបាល​ត្រូវ​ពិនិត្យ​លើ​ក្រុមហ៊ុន​ផ្សេងៗ​ទៀត បើ​ក្រុមហ៊ុន​រំលោភ​លើ​ដី​ពលរដ្ឋ ត្រូវ​យក​ដី​ឲ្យ​ពលរដ្ឋ​វិញ។ បើ​ក្រុមហ៊ុន​មិន​គោរព​កិច្ច​សន្យា សុំ​ដក​ដី​ប្រគល់​ជូន​ពលរដ្ឋ​វិញ»
របាយការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ឲ្យ​ដឹង​ថា គ្រាន់​តែ​ឆ្នាំ​២០០៩ អាជ្ញាធរ​បាន​បណ្ដេញ​ចេញ​ពី​ទីតាំង​ដែល​ធ្លាប់​រស់នៅ​យ៉ាង​ហោច​ណាស់​ចំនួន ២៦​លើក និង​បាន​ជម្លៀស​ប្រជាជន​ប្រហែល ២៧.០០០​នាក់ ចេញ​ពី​លំនៅឋាន។ ប្រការ​នេះ ត្រូវ​បាន​សភា​សហគមន៍​អឺរ៉ុប ហៅ​ថា​ជា​គោល​នយោបាយ​រំលោភ​ដីធ្លី​យ៉ាង​ព្រៃផ្សៃ។ ការ​បណ្ដេញ​ចេញ​ក្នុង​ទ្រង់ទ្រាយ​ធំ បាន​សម្រប​សម្រួល​ឲ្យ​មាន​ការ​ដោះដូរ​ដី​ទំហំ​ធំ​ពី​អ្នក​ក្រីក្រ និង​អ្នក​ខ្សត់​ខ្សោយ ទៅ​ឲ្យ​បុគ្គល​មាន​អំណាច​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច​មួយ​ចំនួន​តូច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

8 comments:

Anonymous said...

សូមសសើរ កឺម សុខា ដែលបានសំរេចផែនការ
របស់ខ្លួនយកសំរ៉ាំងស៊ី ចេញពីក្បាលបក្សដែល
យកឈ្មោះខ្លួនឯងដាក់ជាឈ្មោះបក្ស។
សូមជួយកត់ត្រាទុកទាំងអស់គ្នាណា គណបក្សថ្មី
នឺងរលាយទៅវិញនៅខែមីនា២០១៣ គឺនៅពេលដែលយកបេក្ខជនទៅឈរឈ្មោះបោះ
ឆ្នោត។ កឺម សុខារកលេសចេញពីបក្សថ្មី ដើម្បី
បញ្ជូនបេក្ខជនបក្សសិទ្ទិមនុស្សទៅឈរឈ្មោះ
សំរាប់បក្សខ្លួន គឹពេលនេះបេក្ខជនសំរ៉ាំងស៊ី ទាល់
ច្រកទៅមុខមិនរួច ថយក្រោយមិនរួច។
ទៅអនាគត គណបក្សប្រឆាំងដែលធំជាងគេនៅ
កម្ពុជាគែបក្សសិទ្ទិមនុស្ស ដូច្នេះកឹម សុខាអាចចរចារនឹងហ៊ុន សែន ចែកអំណាចបាន
ពីព្រោះហ៊ុន សែន ក៏មិនចង់នៅម្នាក់ឯងដែរ។
អនាគតរាជរដ្ឋភិបាលចំរុះមួយ មាន បក្សប្រជាជន
បក្សហ៊្វុនស៊ិនប៉ិច និងបក្សសិទ្ទិមនុស្សសំរាប់កំដរ
ការកាន់អំណាច៥ឆ្មាំទៀតរបស់ហ៊ុន សែន។

Anonymous said...

ការវិភាគនេះហាក់គួរឱ្យយកមកពិចារណា ដូចសម
ហេតុផលដែរ ម៉្យាងវាសមដែល សមរាង្ស៊ី គ្មាន
លទ្ធភាពចូលកម្ពុជា ម្លោះហើយមុខនាទីនោះត្រូវ
ធ្លាក់ជាស្វ័យប្រវត្តទៅក្នុងកណ្ដាប់ដៃ អនុប្រធាន
កឹម សុខា ហើយលោកសមរាង្ស៊ីនៅសល់តែបាត
ដៃទរទេ នេះបើតាមការយល់ឃើញបន្តិចបន្តួច
របស់ខ្ញុំបាទ៕

Anonymous said...

ចំពោះ សម រង្សី ទាល់តែគាត់ហ្នឹងបានធ្វើមេ ទើបគាត់ចេះស្នេហាជាតិ ។ មិនដែលសុខៗ លោកសម រង្សីបោះបង់ចោលបក្សដែល
មានឈ្មោះខ្លួនឯងផ្ទាល់ ហើយធ្វើមេនៃគណបក្ស១ទៀត វាទាល់តែលោកហ្នឹងទាល់ច្រកខ្លាំងណាស់ ។ អញ្ចឹងហើយ នៅតែរឹង ចង់
តែឈរឈ្មោះធ្វើនាយករដ្ឋមន្ត្រីជាលើកទី៤ទៀត មិនព្រមរកផ្លូវកណ្តាលមួយ ជ្រើសរើសយកអ្នកដែលអាចបង្រួបបង្រួម ប្រមូល
អ្នកដែល រត់ចេញពីគាត់ឲមករួមធ្លុងតែ១វិញ ។ ប្រហែលជាគាត់យល់ថា " មានតែអញទេដែលស្នហាជាតិដល់កំពូល"  កាលពីឆ្នាំ
១៩៧៩ ខ្មែរបានឆ្លងផុតពីកុម្មុយនីសផ្តាច់ការមួយ ក៏ទៅនៅក្រោមកុម្មុយនីសមួយទៀត រាស្ត្រខ្មែរនៅតែវេទនាដដែល ។ រាស្ត្រខ្មែរ
កំពុងតែពិចារណាផងដែរថា តើពួកគេនឹងត្រូវកំចាត់ជនផ្តាច់ការ១ ហើយជ្រើសរើសយកជនផ្តាច់ការ១ថ្មី មកជំនួសវិញ ?

អតីតសមាជិក គ.ប. សម រង្សី

Anonymous said...

នរណា​ក៏​ដឹង​ដែរ​ថា ហ៊ុន សែន ជាមនុស្ស​ចោល​ម្សៀត បាន​តែ​ថា តែ​មិន​ដែល​ឃើញ​ធ្វើ

Anonymous said...

រឿងខ្មែរ(ចារិតខ្មែរ)ព្រោះតែចង់ធ្វើមេ ហ្នឹងហើយ
ទើបទទួលមកវិញនូវគ្រោះដ៏កាចសហាវ គឺ កម្ពុជា
ស្ទើរតែរលត់នោះ។ខ្ញុំថាល្មមអ្នកស្នេហាជាតិឈប់
គិតមួយរយៈសិនបានទេ ពីរឿងមេនិងអំណាច
គឺត្រូវគិតថាធ្វើយ៉ាងណាកុំឱ្យកម្ពុជាយើងបច្ចុប្បន្ន
ក្លាយទៅជាចម្ប៉ាទី២ទៀតនោះ៕

Anonymous said...

អាសែនភ្លើ អើយអាសែនភ្លើ...

សូម្បីតែកូនង៉ែតទើបតែកើតក៏ដឹងដែរថា :
អាយ៉ងខ្វាក់ក្បត់ជាតិ ហ៊ុន សែន នេះ ជាមេក្បត់ជាតិ, ជាមេ
លក់ជាតិ, ជាមេឃាតករឈាមត្រជាក់, ជាមេខ្មែរក្រហម,
ជាមេទុច្ចរិត, ជាមេពុករលួយ, ជាមេយូកូងបាតផ្សារ,
ជាមេក្រុមមនុស្សពាល នៅកម្ពុជាដែរ...!
ហើយក៏ជាមេគ្រោះថ្នាក់ធំជាងគេនៅក្នុងប្រទេសខ្មែរសព្វ
ថ្ងៃនេះ បើខ្មែរយើងមិនរួមគ្នាកំចាត់វានិងបក្សពួកវាចោលទេ ប្រទេសខ្មែរគ្មានថ្ងៃបានសុខសាន្ត និងអភិវឌ្ឍន៍ប្រទេសជាតិ
ឱ្យចម្រើនលូតលាស់បានឡើយ។
អាខ្វាក់អន្តរធាន..! អាងាប់អន្តរធាន..!អាមេយូកូងបាតផ្សារ..!

Anonymous said...

ខ្មែរគួរតែកែផ្នត់គំនិតពី "ឯកត្តនិយម" គឺប្រយោជន៍ផ្ទាល់ខ្លួន មក "ពហុភាពនិយម" គឺប្តយោជន៍ជាក្រុម ប្រយោជន៍សម្រាប់ជនវិញ ទើបខ្មែរអាចឆ្លងផុតពីភាពជាទាសកម្មករបាន។

ពីខ្ញុំ កូនខ្មែរ

Anonymous said...

ខ្មែរគួរតែកែផ្នត់គំនិតពី "ឯកត្តនិយម" គឺប្រយោជន៍ផ្ទាល់ខ្លួន មក "ពហុភាពនិយម" គឺប្រយោជន៍ជាក្រុម ប្រយោជន៍សម្រាប់មហាជនវិញ ទើបខ្មែរអាចឆ្លងផុតពីភាពជាទាសកម្មករបាន។

ពីខ្ញុំ កូនខ្មែរ