Tuesday, October 02, 2012

ទណ្ឌិត​ក្នុង​រឿង​បង្កើត​តំបន់​អបគមន៍​ថា​តុលាការ​កាត់​ទោស​បំពេញ​ចិត្ត​ថ្នាក់​ដឹកនាំ


2012-10-02
ទណ្ឌិត​ម្នាក់​ក្នុង​ចំណោម​ជន​ជាប់​ចោទ ១២​នាក់​ផ្សេង​ទៀត ដែល​រង​ការ​កាត់​ទោស​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធនាគារ​ពី ១០​ខែ ដល់ ៣០​ឆ្នាំ អំពី​បទ​បង្កើត​តំបន់​អបគមន៍​ក្នុង​ខេត្ត​ក្រចេះ ជាមួយ​លោក ម៉ម សូណង់ដូ បាន​បន្ទោស​តុលាការ​ក្រុង​ភ្នំពេញ​ថា កាត់​ក្ដី​ដោយ​អយុត្តិធម៌ ដើម្បី​បំពេញ​ចិត្ត​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ប៉ុណ្ណោះ។
លោក ប៊ុន សន ដែល​ទើប​ត្រូវ​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៨​លាន​រៀល ពី​បទ​ចោទ​ថា បាន​ចូលរួម​បង្កើត​តំបន់​អបគមន៍​នៅ​ភូមិ​ប្រម៉ា ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ជាមួយ​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​នោះ បាន​បដិសេធ​មិន​ទទួល​យក​ការ​ជំនុំជម្រះ​របស់​តុលាការ​ក្រុង​ភ្នំពេញ​ទេ ដោយ​លោក​ចោទ​ថា តុលាការ​មួយ​នេះ​អនុវត្ត​ច្បាប់​ទៅ​តាម​បញ្ជា​របស់​នាយករដ្ឋមន្ត្រី។
លោក ប៊ុន សន អាយុ ៦៣​ឆ្នាំ ជា​ឪពុក​បង្កើត​របស់​លោក ប៊ុន រដ្ឋា ដែល​សព្វថ្ងៃ​កំពុង​រស់​នៅ​និរទេស បាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា លោក​មិន​ខ្លាច​នឹង​ចូល​ខ្លួន​ដើម្បី​ទទួល​ទោស​តាម​ផ្លូវ​ច្បាប់​នោះ​ទេ ប្រសិន​បើ​តុលាការ​កម្ពុជា មាន​ភាព​ឯករាជ្យ មិន​ស្ថិត​នៅ​ក្រោម​អំណាច​របស់​រដ្ឋាភិបាល។
លោក ប៊ុន សន៖ «ហេតុ​អី​តុលាការ​នេះ​មិន​បើក​ភ្នែក ហើយ​ស្រាវជ្រាវ​ភស្តុតាង​ជាក់ស្ដែង​ដែល​លោក​ទៅ​ព័ទ្ធ​ផ្ទះ​ខ្ញុំ​នោះ ថា​តើ​ខ្ញុំ​មាន​ទាហាន​ប៉ុន្មាន​រយ​នាក់? មាន​ឡាន ហើយ​អាវុធ​ខ្ញុំ​មាន​ប៉ុន្មាន​នៅ​នឹង​ផ្ទះ​ហ្នឹង​ដែល​លោក​ឯង​ទៅ​ព័ទ្ធ​នោះ? ខ្ញុំ​សួរ​ទៅ​លោក ហ៊ុន សែន សិន តើ​ទ័ព​ប៉ុន្មាន​រយ​នាក់​ដែល​ទៅ​ព័ទ្ធ​ផ្ទះ​របស់​ខ្ញុំ​ចាប់​ពី​ម៉ោង ៩​ល្ងាច ដល់​ម៉ោង ១២​ថ្ងៃ​នោះ តើ​យក​បាន​អាវុធ​ប៉ុន្មាន​ដើម? ខ្ញុំ​សូម​សួរ​ទៅ​លោក ហ៊ុន សែន បាន​ជា​លោក​ចោទ​ខ្ញុំ​ថា បាន​បង្កើត​តំបន់​អបគមន៍​នេះ។ សូម្បី​តែ​ដៃ​ខ្ញុំ​ក៏​អត់​មាន​ផង ផ្ទះ​ខ្ញុំ​ក៏​អត់​មាន​អាវុធ។ ផ្ទះ​ខ្ញុំ​ដែល​លោក​ឯង​រុះរើ​នោះ អត់​មាន​ទេ​អាវុធ មាន​តែ​កាំបិត និង​ចប ហើយ​សម្ភារៈ​ប្រើប្រាស់ ដូចជា ចាន ឆ្នាំង តែ​ប៉ុណ្ណឹង​ទេ ហើយ​ម៉ូតូ ត្រូវ​លោក​ឯង​រឹប​អូស​អស់​ហើយ ហើយ​ចោទ​ខ្ញុំ​ថា បង្កើត​តំបន់​អបគមន៍ តើ​មាន​ស្អី​ជា​ភស្តុតាង? បើ​សិន​ជា​មាន​អាវុធ​តែ​មួយ​ដើម​នៅ​ផ្ទះ​ខ្ញុំ​មែន នោះ​ខ្ញុំ​ហ៊ាន​ទទួល​សារភាព​ថា​ខ្ញុំ​ខុស»
ក្រៅ​ពី​ការ​កាត់​ទោស លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ FM 105 មេហ្គាហឺត ថា​ជា​មេខ្លោង​បង្កើត​តំបន់​អបគមន៍​ក្នុង​ភូមិ​ប្រម៉ា ស្រុក​ឆ្លូង ខេត្ត​ក្រចេះ នោះ តុលាការ​ក្រុង​ភ្នំពេញ ក៏​បាន​កាត់​ទោស​មនុស្ស​ចំនួន ១៣​នាក់​ផ្សេង​ទៀត​ក្នុង​ករណី​នេះ​ដែរ។ អ្នក​ទាំង​នោះ​រួម​មាន​ឈ្មោះ ប៊ុន សន លោក ប៊ុន រដ្ឋា លោក សុខ តុង ភណ្ឌ ស្រឿន ខាន់ សុវណ្ណ ទូច រីម និង​មនុស្ស​មួយ​ចំនួន​ទៀត។
លោក ប៊ុន សន អះអាង​ថា ផ្ទះ​របស់​លោក​ដែល​មាន​ផ្ទៃ​ដី​ទំហំ ២០ គុណ​នឹង ៨០​ម៉ែត្រ និង ដី​ចំការ​ទំហំ ៥០​ហិកតារ​ថែម​ទៀត ត្រូវ​បាន​កង​កម្លាំង​រដ្ឋាភិបាល​ឈូស​កំទេច និង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​អស់​ជា​ច្រើន​ពី​គ្រួសារ​របស់​លោក ។ លោក​បញ្ជាក់​ថា ភស្តុតាង​សមត្ថកិច្ច​ប្រមូល​យក​ដើម្បី​ដាក់​បន្ទុក​ចោទ​ប្រកាន់​រូប​លោក​ក៏​ដូច​ជា​ពលរដ្ឋ​ភូមិ​ប្រម៉ា មាន​ដូចជា​កាំបិត ចប ឬ​ស្នា​សម្រាប់​បាញ់​ត្រី បាញ់​កង្កែប ថា​ជា​អាវុធ​សំរាប់​បង្កើត​តំបន់​អបគមន៍​នោះ មិន​សម​ហេតុ​សម​ផល។
លោក ប៊ុន សន៖ «ខ្ញុំ​សូម​សួរ​ទៅ​រដ្ឋាភិបាល​ថា គេ​ប្រើ​កាំបិត និង​ចប ទៅ​ធ្វើ​ជា​តំបន់​អបគមន៍​អ៊ីចឹង? ហើយ​រដ្ឋាភិបាល​លើក​ទ័ព​ទៅ​ប្លន់​យក​ផ្ទះ​របស់​ខ្ញុំ រុះរើ​ខ្ទេចខ្ទី យក​ម៉ូតូ យក​ទ្រព្យ​សម្បត្តិ​ដែល​ខ្ញុំ​មាន​ប៉ុន្មាន​នៅ​នឹង​ផ្ទះ​យក​ខ្ទេចខ្ទី​អស់​ហើយ​ដេញ​បាញ់​ខ្ញុំ​ទៀត។ នេះ​មិន​ត្រូវ​លើក​ទ័ព​ទៅ​បាញ់​ទាំង​កំរោល​នោះ​ទេ មាន​ទាំង​ឧទ្ធម្ភាគចក្រ តើ​រដ្ឋាភិបាល​ធ្វើ​យ៉ាង​នេះ​សម​ទេ? ចំពោះ​ជម្លោះ​ថៃ ជាមួយ​ខ្មែរ រដ្ឋាភិបាល​មិន​ទាន់​លើក​ទ័ព​មាន​ឧទ្ធម្ភាគចក្រ​ទៅ​កម្ទេច​ថៃ​ទេ ប៉ុន្តែ​បើ​ដេញ​បាញ់​យើង​ខ្ញុំ មាន​ទាំង​យន្តហោះ មាន​ទាំង​ទ័ព​រាប់​ម៉ឺន​នាក់»
កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១ ខែ​តុលា ចៅក្រម​តុលាការ​ក្រុង​ភ្នំពេញ បាន​អះអាង​ថា ឈ្មោះ ប៊ុន រដ្ឋា និង​បក្សពួក​មាន​បំណង​ចង់​បង្កើត​តំបន់​អបគមន៍ ដោយ​តាំង​ខ្លួន​ជា​អាជ្ញាធរ​បែង​ចែក​ដីធ្លី ហើយ​បំផុស​បំផុល​ឲ្យ​មាន​ការ​បង្កើត​អាវុធ​ច្នៃប្រឌិត​ប្រឆាំង​នឹង​សមត្ថកិច្ច។ ជាមួយ​គ្នា​នេះ តុលាការ​បាន​ចោទ​ប្រកាន់​លោក ម៉ម សូណង់ដូ ថា​ពិត​ជា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ឈ្មោះ ប៊ុន រដ្ឋា ក្រោយ​ពី ប៊ុន រដ្ឋា បាន​ប្រកាស​ថា ខ្លួន​ជា​សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ ដែល​មាន​លោក ម៉ម សូណង់ដូ ជា​ប្រធាន។
លើស​ពី​នេះ​ទៀត ចៅក្រម​ក៏​បាន​ប្រកាស​ថា លោក ម៉ម សូណង់ដូ ជា​អ្នក​រៀបចំ​ធ្វើ​ឲ្យ​មាន​កុបកម្ម​ដែល​មាន​ខ្នង​បង្អែក​ជាមួយ​លោក សួន សេរីរដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក។
អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ចំនួន​បី មាន​អង្គការ Article 19, Forum Asia និង​អង្គការ SEAPA កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា បាន​ឲ្យ​ដឹង​ថា ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ គ្មាន​អ្វី​លើស​ពី​ការ​ផ្សាយ​ព័ត៌មាន​អំពី​ដំណើរ​ការ​ប្ដឹង​លោក ហ៊ុន សែន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដោយ​ក្រុម​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​របស់​លោក សួន សេរីរដ្ឋា នោះ​ទេ។
កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា លោក ម៉ម សូណង់ដូ បាន​ផ្សាយ​អំពី​ដំណើរ​ការ​ប្ដឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​លើ​វិទ្យុ​សំបុក​ឃ្មុំ​របស់​លោក។ មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​ផ្សាយ​ដំណឹង​នេះ​រួច លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ជា​សាធារណៈ​ថា ត្រូវ​តាម​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ពី​បទ​បង្កើត​តំបន់​អបគមន៍​នេះ ឲ្យ​ទាល់​តែ​បាន ទោះ​រត់​ទៅ​ដល់​ទី​ណា​ក៏ដោយ។
លោក ហ៊ុន សែន៖ «អ៊ីចឹង​នៅ​សល់ ៤​នាក់​ទៀត សូម​អញ្ជើញ​ចេញ​សារភាព បើ​មិន​ដូច្នោះ​ទោះ​ទៅ​ដល់​ជើង​មេឃ ក៏​ត្រូវ​តាម​ចាប់​ខ្លួន​ដែរ ហើយ​អា​មេ​នៅ​ភ្នំពេញ ធ្វើ​យ៉ាង​ម៉េច​អី​យ៉ាង​ម៉េច យើង​ដឹង​អស់​ហើយ។ វា​អត់​ហ៊ាន​ចូល​ស្រុក​ទេ ហើយ​ឥឡូវ អា​មនុស្ស​នេះ​កំពុង​នៅ​ជាមួយ​អា សួន សេរីរដ្ឋា ដែល​យើង​កំពុង​តាម​ចាប់​ខ្លួន​ដែរ។ អា​នេះ​ឡើង​ចង់​ផ្ដួល​រដ្ឋាភិបាល​តាម​កម្លាំង​ប្រដាប់​អាវុធ។ អា​នេះ​ឡើង​ប៉ុស្តិ៍​អាវ​លឿង​របស់​ថៃ កាល​ពី​ឆ្នាំ​ទៅ។ លេង​គ្នា​ជាមួយ​អា​ហ្នឹង​ម្ដង​ឲ្យ​ច្បាស់ ទោះ​ដោយ​តម្លៃ​ណា​ក៏ដោយ។ ប៉ុន្តែ​បើ​ឯង​មិន​ចូល​ស្រុក កាត់​ទោស​កំបាំង​មុខ ហើយ​សុំ​ធ្វើ​បត្យាប័ន។ ចំណែក​អ្នក​ដែល​កំពុង​លាក់​ខ្លួន​ចេញ​មក លាក់​នៅ​ក្នុង​ព្រៃ​ក៏​ចេញ លាក់​នៅ​តាម​ផ្ទះ​ក៏​ចេញ លាក់​នៅ​តាម​ស្ថានទូត ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល ត្រូវ​តែ​ចេញ​មក​បើ​ចង់​រួច​ខ្លួន»
ជុំវិញ​ការ​កាត់​ទោស​លោក ម៉ម សូណង់ដូ លោក ប៊ុន សន លោក ប៊ុន រដ្ឋា និង​មនុស្ស​មួយ​ចំនួន​ទៀត ពី​បទ​ចោទ​បង្កើត​តំបន់​អបគមន៍​នេះ​ដែរ លោក ចាន់ សុវ៉េត មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ដែល​ធ្លាប់​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​អំពី​ការ​ចោទ​ប្រកាន់​ថា បាន​ផ្ដល់​ជំនួយ​ដល់​ចារី ក្នុង​ករណី​បង្កើត​តំបន់​អបគមន៍​នេះ ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី ពី​ក្រៅ​ប្រទេស​មក​ថា ការ​ជំនុំជម្រះ​របស់​តុលាការ​ក្រុង​ភ្នំពេញ ធ្វើ​ឡើង​មិន​បាន​ផ្អែក​ទៅ​លើ​អង្គហេតុ និង​អង្គច្បាប់​ពិត​ប្រាកដ​ឡើយ។
លោក ចាន់ សុវ៉េត៖ «យើង​ឃើញ​ថា តុលាការ​នៅ​ក្នុង​ស្រុក​ខ្មែរ​លោក​ជំនុំជម្រះ​ក្តី​រឿង​នេះ​ហាក់​បី​ដូច​ជា​មិន​មែន​ជំនុំជម្រះ​របៀប​យក​ច្បាប់​មក​អនុវត្ត​ឲ្យ​បាន​ពេញលេញ ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ការពារ​យុត្តិធម៌​នោះ​ទេ គឺ​ការ​កាត់​សេចក្ដី​បែប​នេះ គឺ​របៀប​លើក​យក​ហេតុផល​នយោបាយ​យក​មក​ជំនុំជម្រះ​ជា​ជាង​ការ​ប្រើប្រាស់​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា»
ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​បាន​បដិសេធ​ថា ពិត​ជា​គ្មាន​ការ​ជ្រៀតជ្រែក​របស់​រដ្ឋាភិបាល​ទៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​តុលាការ ជុំវិញ​ការ​កាត់​ទោស​លោក ម៉ម សូណង់ដូ នោះ​ឡើយ។
អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា មាន​តែ​មេធាវី​ការពារ​ក្តី​របស់​លោក ម៉ម សូណង់ដូ ប៉ុណ្ណោះ ដែល​អាច​និយាយ​ថា ការ​កាត់​ក្តី​នេះ​ធ្វើ​ឡើង​ដោយ​សម​ហេតុ​សម​ផល ឬ​យ៉ាង​ណា​នោះ៖ «នៅ​ក្នុង​សំដី​ហ្នឹង គួរ​តែ​ជា​សំដី​របស់​មេធាវី​លោក ម៉ម សូណង់ដូ ដែល​ត្រូវ​និយាយ ដោយសារ​ភាសា​ផ្លូវការ គឺ​ត្រូវ​តែ​ចេញ​ពី​ពាក្យ​មេធាវី​របស់​លោក ម៉ម សូណង់ដូ ដែល​ត្រូវ​និយាយ មិន​មែន​សម្រាប់​អ្នក​នយោបាយ មិន​មែន​អង្គការ​ក្រៅ​រដ្ឋាភិបាល ឬ​អ្នក​ដទៃ​ទៀត​ក្រៅ​ពី​អ្នក​ឯកទេស​ក្នុង​ជំនាញ​ច្បាប់»
លោក សុក សំអឿន មេធាវី​ការពារ​ក្តី​លោក ម៉ម សូណង់ដូ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១ ខែ​តុលា បដិសេធ​មិន​បញ្ចេញ​ទស្សនៈ​ចំពោះ​ការ​សម្រេច​សាលក្រម​របស់​តុលាការ​នោះ​ទេ។ លោក​គ្រាន់​តែ​បញ្ជាក់​យ៉ាង​ខ្លី​ថា ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌ ឬ​មិន​យុត្តិធម៌ គឺ​អាស្រ័យ​ទៅ​លើ​ជន​ជាប់​ចោទ​ដោយ​ខ្លួន​ឯង​វិនិច្ឆ័យ​ប៉ុណ្ណោះ។
ទាក់ទិន​នឹង​បញ្ហា​នេះ​ដែរ អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា កាលៈទេសៈ​នៃ​ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​នេះ ត្រូវ​បាន​គេ​គ្រោង​ធ្វើ​យ៉ាង​ល្អិតល្អន់​ក្នុង​មូលហេតុ​នយោបាយ​ច្រើន​ជាង​ក្នុង​ករណី​បទ​ចោទ​បង្កើត​តំបន់​អបគមន៍​នៅ​ខេត្ត​ក្រចេះ នោះ​ទៅ​ទៀត។
លោក ឡៅ ម៉ុងហៃ៖ «ចំពោះ​ខ្ញុំ គ្មាន​អ្វី​ដែល​ភ្ញាក់ផ្អើល​អី​ទេ អា​ហ្នឹង​តែ​កាល​ណា​គេ​ចាប់​ហើយ ករណី​អ៊ីចឹងៗ​គេ​មិន​ឲ្យ​រួច​ខ្លួន​ទេ។ អា​របៀប​កាត់​ទោស​ប្រញិបប្រញាប់​ហ្នឹង ហើយ​រឿង​នេះ​រឿង​ធំ ពាក់ព័ន្ធ​នឹង​មនុស្ស​ច្រើន ហើយ​ដូច​ជា​រយៈពេល​ពី​ការ​ចាប់​ខ្លួន​មក​ការ​កាត់​ទោស​ដូច​ឆាប់​ដែរ​បាទ! មួយ​ទៀត សាមីខ្លួន​លោក ម៉ម សូណង់ដូ ហ្នឹង មាន​ការ​ទិតៀន​ដល់​រដ្ឋាភិបាល​ហ្នឹង​រាប់​ឆ្នាំ​ហើយ ដូចជា​មាន​ផ្នែក​នៃ​គំនុំ​ហ្នឹង​មួយ​ផ្នែក​ផង​ដែរ»
នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​សំរាប់​ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ដោយ​រដ្ឋាភិបាល។ កាល​ពី​ឆ្នាំ​២០០៣ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​រូប​នេះ ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង​នាំ​អោយ​មាន​បាតុកម្ម​មហាជន​វាយ​កម្ទេច​ស្ថានទូត​ថៃ។ នៅ​ឆ្នាំ​២០០៥ លោក​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ម្ដង​ទៀត​ពី​បទ​បរិហារកេរ្តិ៍ ញុះញង់ និង​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត បន្ទាប់​ពី​លោក​ផ្សាយ​បទសម្ភាសន៍​ស្ដីពី​បញ្ហា​ព្រំដែន​វៀតណាម-​កម្ពុជា ជាមួយ​លោក ស៊ាន ប៉េងសែ ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​មាន​ទីស្នាក់ការ​នៅ​ប្រទេស​បារាំង។
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ភរិយា​របស់​លោក ម៉ម សូណង់ដូ អ្នកស្រី ឌិន សុផាណារ៉ា បាន​ហៅ​ការ​កាត់​ទោស​ស្វាមី​អ្នកស្រី​ឲ្យ​ជាប់​គុក​ចំនួន ២០​ឆ្នាំ​នោះ ថា​ជា​អំពើ​អយុត្តិធម៌ ហើយ​អ្នកស្រី​ប្រកាស​ថា នឹង​ប្ដឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍​បន្ត​ទៀត៕

13 comments:

Anonymous said...

Vietnam’s strategy and ulterior motive behind Mam Sonando’s incarceration:

To weaken Cambodia, Vietnam has to break Khmers apart.
Since its invasion in 1979, Vietnam has been using Hun Sen as an effective tool to achieve its goal of swallowing Cambodia.
In effect, Hun Sen will do whatever Vietnam told him to. For example, he implemented the bilateral treaties with Vietnam instead of implementing the 1991 Paris peace accord.

The recent merger of the SRP and the HRP has given Vietnam concern about the prospect that Hun Sen might not be in power after the 2013 election.

Therefore, Vietnam must destroy the essential elements of this new force
Vietnam surely knew that Mam Sonando will join the CNRP. To disrupt this powerful force, Vietnam must “smash” those components; Mam Sonando is one of them.

To resolve this incessant turbulence in Cambodia, the signatory countries of the 1991 Paris peace agreement must enforce it. And it is absurd to say that we cannot enforce it because there was no official request from the government of Cambodia, which is Vietnam’s puppet.

The UN’s rapporteur – Mr. Subedy -latest report about Cambodia should provide enough proof for those signatory countries to intervene and execute such agreement in Cambodia.

Bun Thoeun

Anonymous said...

សួមចាំអោយច្បាស់ថា! ពួកអាហ្អែងទាំងអស់គ្នាហ្នឹង គឺកំពុង
រស់នៅលើទឹកដីរបស់អញត្រកូលហ៊ុន ដូច្នេះ
ត្រូវតែរណបអញ ហើយគាំទ្រអញ ។ បើពុំដូច្នោះទេ គឺដូចអាពួក ម៉ម សូណង់ដូ និងបក្សពួកវាអញ្ចឹង ! កុំភ្លេចថា អញជាបិតា សន្តិភាពរបស់កម្ពុជា បើគ្មាននយោបាយ ឈ្នះៗ របស់អញទេ គឺពួកអាហ្អែងទាំងអស់គ្នាហ្នឹង កំពុងតែរហាមនៅតាមជុំរំជនភៀសខ្លួនថៃជាមិនខាន ។ អ្នកដែលតាមអញ គឺរស់ អ្នកដែលប្រឆាំងអញគឺវិនាស ។ ពួកអាហ្អែង មើលអាឆ្កែបំរើអញប៉ុន្មានក្បាលនេះ ដូចជា អារ៉េមី អាទិតសុទ្ធា អាផៃស៊ីផាន សព្វថ្ងៃវាហ៊ឺហាណាស់​ ពួកវាចង់បានអី គឺបានហ្នឹង​ ។អញដឹងថាពួកវាអស់នេះ មិនស្មោះត្រង់និងអញប៉ុន្មានទេ តែយ៉ាងណា ក៏វាឧស្សាហ៍និយាយលើកជើង​ ការពារ នៅខាងអញ ។ មិនតែប៉ុណ្ណោះទេ សូម្បីពលរដ្ឋតូចតាចមួយចំនួនធំ ក៏ពួកគេយករូបថតអញមកដាក់តាមផ្ទះ របស់ពួកគេ ដើម្បីអោយបារមីអញការពារពួកគេ ! ដូច្នេះ សបញ្ជាក់ថា អញជាអ្នកមានបុណ្យ អញជាព្រះអាទិទេព អញជាព្រះរស់ អ្នកដែលតាមអញ និងគោរព គឺចំរើនរុងរឿង អ្នកដែលមិនស្ដាប់អញ គឺនឹងជួបសេចក្ដីមហន្ថរាយ ។

Anonymous said...

Why Ratha Sourn does not have to worry about money or worry about job? He has money providing by someone in Cambodia and it has to be Hun Sen.

Just because Ratha Sourn renounced Hun Sen, it does not mean he does not work for Hun Sen. Renouncing Hun Sen and renouncing Yuon from Ratha Sourn's mouth is the way to lure people into his trap.

Lok Sonando fell into his trap, that is why. Lok Mom Sonando built his popularity through his radio, and the people love him.
His popularity is a threat to Yuon/Hun Sen.

Ratha Sourn is working not only for Hun sen but he is working for Yuon, just like Pen Sovann did in the past when he was in Vietnam.

Pen Sovann led Khmers against Yuon after Pol Pot, then so many Khmers were killed in K-5.

Pen Sovann claimed to be nationalist but his record showed only losing Khmer lives to Yuon.

The persecution on Khmer nationalists today such as Mam Sonando was the work of Ratha Sourn, and his record shows now that he brought Mam Sonando to Hun Sen. Ratha Sourn may have a low education but he can lure people to fall into his scheme.
He may be already rewarded by Hun Sen and by Yuon.

Why by Yuon? Because without Hun Sen in power, Yuon will face Khmer nationalists about Paris Peace 1991.

Anonymous said...

រឿងការកាត់ទោសលោក សូណង់ដូ ឃើញថាវាអត់មានយុត្តិធម៌១០០%។ ឥឡូវយើងមកមើលពីកំហុសពួកអា ហ៊ុន សែនដែលវាចោទប្រកាន់មកលើលោកវិញម្តង! ទី១-វាមានបំណងចង់ចំចាត់លោក សូណង់ដូ និងសមាគមន៍អ្នកប្រជាធិបតេយ្យចោល ដោយសារសមាគមន៍មួយនេះគឺជាឆ្អឹងទទឹកករបស់ពួកវា ទី២-អាហ៊ុន សែនខឹងនឹងលោក សូណង់ដូ យកពត៌មានរបស់ចលនាអំណាចពលរដ្ឋខ្មែរដែលបានដាក់ពាក្យបណ្តឹងនៅតុលាការICCទៅចាក់ផ្សាយនៅក្នុងវិទ្យុរបស់គាត់ បន្ទាប់មួយថ្ងៃក្រោយមកអាហ៊ុន សែន ប្រកាសរកចាប់លោក សូណង់ដូ ទី៣-ដោយវាមិនហ៊ានយកចំណុចនេះមកផ្សព្វផ្សាយដោយសារតែវាជាចំណុចខ្សោយរបស់ពួកវាទើបបានចោទប្រកាន់លោកទៅនឹងរឿងអបគមន៍នៅស្រុកឆ្លូងទៅវិញ។ យើងនិយាយអំពីកំហុសនៃការចោទប្រកាន់រឿងតមបន់អបគមន៍នេះម្តង! ១-ពួកវាបានរំលោភសិទ្ធិមនុស្ស ដោយបានប្រើកម្លាំងប្រដាប់អាវុធរាប់ពាន់នាក់មានទាំងរត់ក្រោះយន្តហោះហើយបានបាញ់សម្លាប់ពលរដ្ឋស្លូតត្រង់រហូតដល់ស្លាប់ក្មេងស្រីម្នាក់ទៀតផង ២-អំពើដែលពួកវាបានធ្វើមកលើពលរដ្ឋខ្មែរនេះគឺជាអំពើឧក្រិដ្ឋកម្មប្រឆាំងនិងមនុស្សជាតិ ៣-ចំណាយលុយកាក់របស់រដ្ឋមកបាញ់ធ្វើបាបពលរដ្ឋខ្មែរ ដូច្នេះពួកវាទេដែលជាអ្នកត្រូវមានកំហុសហើយពួកវាទេដែលត្រូវជាប់គុកព្រៃសគឺមិនមែនលោក សូណង់ដូនោះទេ។ អំពើឧក្រិដ្ឋកម្មរបស់ពួកវានោះចលនាអំណាចពលរដ្ឋខ្មែរបានប្តឹងទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិICCរួចហើយ! ពួកវាគឺមិនអាចគេចរួចពីសំណាញ់ច្បាប់អន្តរជាតិនេះបានជាដាច់ខាត!...

Anonymous said...

Hey ah Youn's dog 12:08AM, you didn't know shit about Sourn Serey Ratha. អញ់ជាមនុស្សចាស់ហើយឈ្លើយម្នាក់ដែលអញជាអ្នកគាំទ្រចលនាអំណាចពលរដ្ឋខ្មែរ, អាឯងនិយាយថា៖ លោកក្មួយសួន សេរីរដ្ឋាជាមនុស្សរបស់អា ហ៊ុន សែន អត់ធ្វើការងារ អត់ខ្វល់អីទាំងអស់ហើយមានលុយចាយសន្ធឹកសន្ធាប់ គឺមានតែអាហ៊ុន សែនទេជាអ្នកផ្តល់អោយ! អញប្រាប់អាឯងទៅចុៈ ពាក្យសម្តីដែលអាបំភ្លើសនេះពួកអញអ្នកគាំទ្រឮតាំងពីចលនាអំណាចពលរដ្ឋចាប់កំណើតពីរឆ្នាំមុនម្លេះ! ក្មួយរដ្ឋាគ្មានការងារធ្វើផ្ទាល់ខ្លួនមែនតែក្មួយរដ្ឋាកំពុងតែធ្វើកិច្ចការរំដោះជាតិអាភ្លើ! រឿងលុយកាក់នោះវិញគឺពួកអញទេដែលជាអ្នកទំនុបបំរុងទាំងអស់តាំងពីការស៊ីចុកដើរគ្រប់បែបយ៉ាង គឺដោយសារតែលោកក្មួយធ្វើកិច្ចការជាតិ! ចុៈអាក្តឯងវិញបានធ្វើអីខ្លៈសម្រាប់ជាតិឬគ្រាន់តែបានយកជើងរារទឹកទេអាឆ្កួត! ហើយអាឯងអួតថាអាឯងអ្នកចេះនោះចេះដល់ណាហើយ ម៉េចបានជា៣០ឆ្នាំហើយបណ្តោយអោយយួនចូលពេញស្រុកហើយអាហ៊ុន សែននៅកាន់អំណាចដ៏ដែល ចេះរបៀបពួកហ្អែងនេះបានត្រឹតតែបន្ទាបបន្ថោកខ្មែរគ្នាឯងតែប៉ុណ្ណោះអត់បានការអីទាំងអស់។ អញសួរទៅអាឯងថាបើក្មួយសួន សេរីរដ្ឋាជាមនុស្សរបស់អាហ៊ុន សែន ចុៈហេតុដូចម្តេចបានជាសួន សេរីរដ្ឋាដាក់ពាក្យបណ្តឹងប្តឹងអាហ៊ុន សែននៅតុលាការICC! តើចំណុចនេះអាឡប់ឯងបកស្រាយយ៉ាងណាដែរ?.. បើអាឯងគ្រាន់បើអោយទូស័ព្ទដៃមកអញមើលបើចិត្តសឿង!...

Anonymous said...

I have seen and have witnessed the nations, Cambodia is the only one place, a truly hell on earth. Children prostitution is unspeakable.

The Khmers have been suffered for ~800 years until now, and the sufferings don't seem to slow down but to go faster until this nation will be no longer be recognized on the world map.

At this hour of commotion, I see no VIGIL or fasting praying GOD for their deliverance, except protesting against the evils.

For about 800 years the Khmers abandoned GOD, mocking and cursing GOD.

So now GOD abandoned them.

Can their Dharma and Buddha free them? No

Without GOD's people like American (US). no one will be able to free them.

Anonymous said...

I have seen and have witnessed the nations' problems, Cambodia is the only one place, a truly hell on earth. Children prostitution is unspeakable.

The Khmers have been suffered for ~800 years until now, and the sufferings don't seem to slow down but to go faster until this nation will no longer be recognized on the world map.

At this hour of commotion, I see no VIGIL or fasting praying GOD for their deliverance, except protesting against the evils.

For about 800 years the Khmers abandoned GOD, mocking and cursing GOD.

So now GOD abandoned them.

Can their Dharma and Buddha free them? No

Without GOD's people like American (US). no one will be able to free them.

Anonymous said...

The Khmers Mocked and Cursed GOD, and Abandoned GOD so GOD Abandoned them. It is Fair.

Anonymous said...

បំណាច់អួតខ្លាំង ខ្លាំងដើម្បីខ្មែរ
១- បំណាច់អួតខ្លាំង ឱ្យខ្លាំងត្រឹមត្រូវ--កុំខ្លាំងល្ងង់ខ្លៅ សាហាវចោរព្រៃ
កុំខ្លាំងដាក់ខ្មែរ ដែលខ្សោយក្រក្រី--ទល់សាសន៍ដទៃ ទម្លាក់កន្ទុយ ។
២- បំណាច់អួតខ្លាំង ខ្លាំងគេគោរព--កុំខ្លាំងអាងទ័ព អាមាត្យរពុយ
អំបូរទាំងមូលចោមរោដូចរុយ--ប្លន់ដីប្លន់លុយសេដ្ឋកិច្ចនៃជាតិ ។
៣- បំណាច់អួតខ្លាំង ខ្លាំងដើម្បីខ្មែរ--កុំខ្លាំងធ្វើឆ្កែ បំរើយួនវៀត
ខ្លាំងបែបល្ងីល្ងើ ទង្វើក្បត់ជាតិ--សម្តីហួសមាឌ សារធាតុនៃខ្លួន ។
៤- បំណាច់អួតខ្លាំង ខ្លាំងដើម្បីខ្មែរ--ប្រេតរដូវខែ កត់ត្រាចូលក្បួន
ទង្វើហូរហែ មេខ្មែរខ្ញុំយួន--ចារហើយបញ្ជូនដល់យមរាជផង!
៥- បំណាច់អួតខ្លាំង ខ្លាំងដើម្បីខ្មែរ--កុំអួតពូកែ តែឫកអាយ៉ង
អំបូរទាំងមូលសុទ្ធចោរយង់ឃ្នង--មិនដែលឃើញម្តង ចាប់ចងផ្តន្ទា ។
៦- យុត្តិធម៌កាឡៃ នៃខ្មែរអាយ៉ង--បន្លាចចាប់ចង ពូជខ្មែរអ្នកជា
អ្នកស្នេហាជាតិ ត្រូវតែពុះពារ--ទើបកម្ពុជា ផុតពីយួនត្រួត!

Anonymous said...

ការបង្កើតចលនាអំណាច "ពុលរដ្ឋខ្មែរ" នេះ
គឺជាវិធីល្បួងអោយចូលក្នុងអន្ទាក់ហ៊ុនសែន
របស់អាសួនសេរីរដ្ឋាទេ...
ឃើញម៉ម សូណង់ដូ ជាប់គុក២០​ឆ្នាំដោយសារវាទេ????

Anonymous said...

"Pen Sovann led Khmers against Yuon after Pol Pot, then so many Khmers were killed in K-5."

12:08 AM,
If your comment above were true so why did Ah Hun Shit became Cambodia Head of State, if he was just a Foreign Minister back then, while Mr. Pen Sovann was Cambodia Head of State? Are you sure you're
telling the truth?

My answer to you, Mr. Pen Sovann lead Khmer against Youn because of K-5, that's why he was sent to prison in Hanoi, and Ah Vietcong slave Hun Shit became "Head of State" because Ah traitor Hun Shit agrees with Vietcong Re. K-5.

Anonymous said...

5:25 AM

Penn Sovan's wife relative (Pham Van Dong) lost power to Hun Sen's current wife's relative (DO MOI) and Do MOI was Le Duc Tho that Hun Sen's wife (SamHieng) had a son (Hun Manet) with.

Pen Sovan lured and led Khmers against Yuon was like leading Khmers to walking into a trap to lure Khmer nationalists out. Pen Sovan was sent to jail in Hanoi, but he was not killed for the crimes against Yuon. He's back and alive after thousand Khmers were exterminated in K-5.
You can read a former POW, Major Mark A. Smith through the link below.

http://www.rossie.com/camboddebate.htm

http://www.rossie.com/hunsen.htm

http://www.rossie.com/cambod.htm

Anonymous said...

ពួកអាបក្សប្រជាជនបានធ្វើអំពើអាក្រក់ច្រើនណាស់!
បើ សហរដ្ឋអាមេរិចមិនកំចាត់ពួកអាបក្សប្រជាជនចោលអោយអស់ទេ
នោះសហរដ្ឋអាមេរិចមិនសមធ្វើជាមេការពារយុត្តិធម៌នៅលើពិភពលោកទេ...