លោក ប៊ុន សន៖ «ខ្ញុំសូមសួរទៅរដ្ឋាភិបាលថា គេប្រើកាំបិត និងចប ទៅធ្វើជាតំបន់អបគមន៍អ៊ីចឹង? ហើយរដ្ឋាភិបាលលើកទ័ពទៅប្លន់យកផ្ទះរបស់ខ្ញុំ រុះរើខ្ទេចខ្ទី យកម៉ូតូ យកទ្រព្យសម្បត្តិដែលខ្ញុំមានប៉ុន្មាននៅនឹងផ្ទះយកខ្ទេចខ្ទីអស់ហើយដេញបាញ់ខ្ញុំទៀត។ នេះមិនត្រូវលើកទ័ពទៅបាញ់ទាំងកំរោលនោះទេ មានទាំងឧទ្ធម្ភាគចក្រ តើរដ្ឋាភិបាលធ្វើយ៉ាងនេះសមទេ? ចំពោះជម្លោះថៃ ជាមួយខ្មែរ រដ្ឋាភិបាលមិនទាន់លើកទ័ពមានឧទ្ធម្ភាគចក្រទៅកម្ទេចថៃទេ ប៉ុន្តែបើដេញបាញ់យើងខ្ញុំ មានទាំងយន្តហោះ មានទាំងទ័ពរាប់ម៉ឺននាក់»។
ដោយ តាំង សារ៉ាដា
2012-10-02
ទណ្ឌិតម្នាក់ក្នុងចំណោមជនជាប់ចោទ ១២នាក់ផ្សេងទៀត ដែលរងការកាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគារពី ១០ខែ ដល់ ៣០ឆ្នាំ អំពីបទបង្កើតតំបន់អបគមន៍ក្នុងខេត្តក្រចេះ ជាមួយលោក ម៉ម សូណង់ដូ បានបន្ទោសតុលាការក្រុងភ្នំពេញថា កាត់ក្ដីដោយអយុត្តិធម៌ ដើម្បីបំពេញចិត្តថ្នាក់ដឹកនាំរដ្ឋាភិបាលប៉ុណ្ណោះ។
លោក ប៊ុន សន ដែលទើបត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៥ឆ្នាំ និងពិន័យជាប្រាក់ ៨លានរៀល ពីបទចោទថា បានចូលរួមបង្កើតតំបន់អបគមន៍នៅភូមិប្រម៉ា ស្រុកឆ្លូង ខេត្តក្រចេះ ជាមួយលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំនោះ បានបដិសេធមិនទទួលយកការជំនុំជម្រះរបស់តុលាការក្រុងភ្នំពេញទេ ដោយលោកចោទថា តុលាការមួយនេះអនុវត្តច្បាប់ទៅតាមបញ្ជារបស់នាយករដ្ឋមន្ត្រី។
លោក ប៊ុន សន អាយុ ៦៣ឆ្នាំ ជាឪពុកបង្កើតរបស់លោក ប៊ុន រដ្ឋា ដែលសព្វថ្ងៃកំពុងរស់នៅនិរទេស បានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទថា លោកមិនខ្លាចនឹងចូលខ្លួនដើម្បីទទួលទោសតាមផ្លូវច្បាប់នោះទេ ប្រសិនបើតុលាការកម្ពុជា មានភាពឯករាជ្យ មិនស្ថិតនៅក្រោមអំណាចរបស់រដ្ឋាភិបាល។
លោក ប៊ុន សន៖ «ហេតុអីតុលាការនេះមិនបើកភ្នែក ហើយស្រាវជ្រាវភស្តុតាងជាក់ស្ដែងដែលលោកទៅព័ទ្ធផ្ទះខ្ញុំនោះ ថាតើខ្ញុំមានទាហានប៉ុន្មានរយនាក់? មានឡាន ហើយអាវុធខ្ញុំមានប៉ុន្មាននៅនឹងផ្ទះហ្នឹងដែលលោកឯងទៅព័ទ្ធនោះ? ខ្ញុំសួរទៅលោក ហ៊ុន សែន សិន តើទ័ពប៉ុន្មានរយនាក់ដែលទៅព័ទ្ធផ្ទះរបស់ខ្ញុំចាប់ពីម៉ោង ៩ល្ងាច ដល់ម៉ោង ១២ថ្ងៃនោះ តើយកបានអាវុធប៉ុន្មានដើម? ខ្ញុំសូមសួរទៅលោក ហ៊ុន សែន បានជាលោកចោទខ្ញុំថា បានបង្កើតតំបន់អបគមន៍នេះ។ សូម្បីតែដៃខ្ញុំក៏អត់មានផង ផ្ទះខ្ញុំក៏អត់មានអាវុធ។ ផ្ទះខ្ញុំដែលលោកឯងរុះរើនោះ អត់មានទេអាវុធ មានតែកាំបិត និងចប ហើយសម្ភារៈប្រើប្រាស់ ដូចជា ចាន ឆ្នាំង តែប៉ុណ្ណឹងទេ ហើយម៉ូតូ ត្រូវលោកឯងរឹបអូសអស់ហើយ ហើយចោទខ្ញុំថា បង្កើតតំបន់អបគមន៍ តើមានស្អីជាភស្តុតាង? បើសិនជាមានអាវុធតែមួយដើមនៅផ្ទះខ្ញុំមែន នោះខ្ញុំហ៊ានទទួលសារភាពថាខ្ញុំខុស»។
ក្រៅពីការកាត់ទោស លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ FM 105 មេហ្គាហឺត ថាជាមេខ្លោងបង្កើតតំបន់អបគមន៍ក្នុងភូមិប្រម៉ា ស្រុកឆ្លូង ខេត្តក្រចេះ នោះ តុលាការក្រុងភ្នំពេញ ក៏បានកាត់ទោសមនុស្សចំនួន ១៣នាក់ផ្សេងទៀតក្នុងករណីនេះដែរ។ អ្នកទាំងនោះរួមមានឈ្មោះ ប៊ុន សន លោក ប៊ុន រដ្ឋា លោក សុខ តុង ភណ្ឌ ស្រឿន ខាន់ សុវណ្ណ ទូច រីម និងមនុស្សមួយចំនួនទៀត។
លោក ប៊ុន សន អះអាងថា ផ្ទះរបស់លោកដែលមានផ្ទៃដីទំហំ ២០ គុណនឹង ៨០ម៉ែត្រ និង ដីចំការទំហំ ៥០ហិកតារថែមទៀត ត្រូវបានកងកម្លាំងរដ្ឋាភិបាលឈូសកំទេច និងរឹបអូសយកទ្រព្យសម្បត្តិអស់ជាច្រើនពីគ្រួសាររបស់លោក ។ លោកបញ្ជាក់ថា ភស្តុតាងសមត្ថកិច្ចប្រមូលយកដើម្បីដាក់បន្ទុកចោទប្រកាន់រូបលោកក៏ដូចជាពលរដ្ឋភូមិប្រម៉ា មានដូចជាកាំបិត ចប ឬស្នាសម្រាប់បាញ់ត្រី បាញ់កង្កែប ថាជាអាវុធសំរាប់បង្កើតតំបន់អបគមន៍នោះ មិនសមហេតុសមផល។
លោក ប៊ុន សន៖ «ខ្ញុំសូមសួរទៅរដ្ឋាភិបាលថា គេប្រើកាំបិត និងចប ទៅធ្វើជាតំបន់អបគមន៍អ៊ីចឹង? ហើយរដ្ឋាភិបាលលើកទ័ពទៅប្លន់យកផ្ទះរបស់ខ្ញុំ រុះរើខ្ទេចខ្ទី យកម៉ូតូ យកទ្រព្យសម្បត្តិដែលខ្ញុំមានប៉ុន្មាននៅនឹងផ្ទះយកខ្ទេចខ្ទីអស់ហើយដេញបាញ់ខ្ញុំទៀត។ នេះមិនត្រូវលើកទ័ពទៅបាញ់ទាំងកំរោលនោះទេ មានទាំងឧទ្ធម្ភាគចក្រ តើរដ្ឋាភិបាលធ្វើយ៉ាងនេះសមទេ? ចំពោះជម្លោះថៃ ជាមួយខ្មែរ រដ្ឋាភិបាលមិនទាន់លើកទ័ពមានឧទ្ធម្ភាគចក្រទៅកម្ទេចថៃទេ ប៉ុន្តែបើដេញបាញ់យើងខ្ញុំ មានទាំងយន្តហោះ មានទាំងទ័ពរាប់ម៉ឺននាក់»។
កាលពីថ្ងៃច័ន្ទ ទី១ ខែតុលា ចៅក្រមតុលាការក្រុងភ្នំពេញ បានអះអាងថា ឈ្មោះ ប៊ុន រដ្ឋា និងបក្សពួកមានបំណងចង់បង្កើតតំបន់អបគមន៍ ដោយតាំងខ្លួនជាអាជ្ញាធរបែងចែកដីធ្លី ហើយបំផុសបំផុលឲ្យមានការបង្កើតអាវុធច្នៃប្រឌិតប្រឆាំងនឹងសមត្ថកិច្ច។ ជាមួយគ្នានេះ តុលាការបានចោទប្រកាន់លោក ម៉ម សូណង់ដូ ថាពិតជាមានជាប់ពាក់ព័ន្ធនឹងឈ្មោះ ប៊ុន រដ្ឋា ក្រោយពី ប៊ុន រដ្ឋា បានប្រកាសថា ខ្លួនជាសមាជិកសមាគមអ្នកប្រជាធិបតេយ្យ ដែលមានលោក ម៉ម សូណង់ដូ ជាប្រធាន។
លើសពីនេះទៀត ចៅក្រមក៏បានប្រកាសថា លោក ម៉ម សូណង់ដូ ជាអ្នករៀបចំធ្វើឲ្យមានកុបកម្មដែលមានខ្នងបង្អែកជាមួយលោក សួន សេរីរដ្ឋា ប្រធានចលនាអំណាចពលរដ្ឋខ្មែរ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
អង្គការឃ្លាំមើលសិទ្ធិមនុស្សចំនួនបី មានអង្គការ Article 19, Forum Asia និងអង្គការ SEAPA កាលពីថ្ងៃទី៣០ ខែកក្កដា បានឲ្យដឹងថា ការចាប់ខ្លួនលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ គ្មានអ្វីលើសពីការផ្សាយព័ត៌មានអំពីដំណើរការប្ដឹងលោក ហ៊ុន សែន ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ដោយក្រុមចលនាអំណាចពលរដ្ឋខ្មែររបស់លោក សួន សេរីរដ្ឋា នោះទេ។
កាលពីថ្ងៃទី២៥ ខែមិថុនា លោក ម៉ម សូណង់ដូ បានផ្សាយអំពីដំណើរការប្ដឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅលើវិទ្យុសំបុកឃ្មុំរបស់លោក។ មួយថ្ងៃបន្ទាប់ពីការផ្សាយដំណឹងនេះរួច លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាជាសាធារណៈថា ត្រូវតាមចាប់ខ្លួនលោក ម៉ម សូណង់ដូ ពីបទបង្កើតតំបន់អបគមន៍នេះ ឲ្យទាល់តែបាន ទោះរត់ទៅដល់ទីណាក៏ដោយ។
លោក ហ៊ុន សែន៖ «អ៊ីចឹងនៅសល់ ៤នាក់ទៀត សូមអញ្ជើញចេញសារភាព បើមិនដូច្នោះទោះទៅដល់ជើងមេឃ ក៏ត្រូវតាមចាប់ខ្លួនដែរ ហើយអាមេនៅភ្នំពេញ ធ្វើយ៉ាងម៉េចអីយ៉ាងម៉េច យើងដឹងអស់ហើយ។ វាអត់ហ៊ានចូលស្រុកទេ ហើយឥឡូវ អាមនុស្សនេះកំពុងនៅជាមួយអា សួន សេរីរដ្ឋា ដែលយើងកំពុងតាមចាប់ខ្លួនដែរ។ អានេះឡើងចង់ផ្ដួលរដ្ឋាភិបាលតាមកម្លាំងប្រដាប់អាវុធ។ អានេះឡើងប៉ុស្តិ៍អាវលឿងរបស់ថៃ កាលពីឆ្នាំទៅ។ លេងគ្នាជាមួយអាហ្នឹងម្ដងឲ្យច្បាស់ ទោះដោយតម្លៃណាក៏ដោយ។ ប៉ុន្តែបើឯងមិនចូលស្រុក កាត់ទោសកំបាំងមុខ ហើយសុំធ្វើបត្យាប័ន។ ចំណែកអ្នកដែលកំពុងលាក់ខ្លួនចេញមក លាក់នៅក្នុងព្រៃក៏ចេញ លាក់នៅតាមផ្ទះក៏ចេញ លាក់នៅតាមស្ថានទូត ឬអង្គការក្រៅរដ្ឋាភិបាល ត្រូវតែចេញមកបើចង់រួចខ្លួន»។
ជុំវិញការកាត់ទោសលោក ម៉ម សូណង់ដូ លោក ប៊ុន សន លោក ប៊ុន រដ្ឋា និងមនុស្សមួយចំនួនទៀត ពីបទចោទបង្កើតតំបន់អបគមន៍នេះដែរ លោក ចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ដែលធ្លាប់ត្រូវបានតុលាការកោះហៅឲ្យចូលខ្លួនបំភ្លឺអំពីការចោទប្រកាន់ថា បានផ្ដល់ជំនួយដល់ចារី ក្នុងករណីបង្កើតតំបន់អបគមន៍នេះ ថ្លែងប្រាប់វិទ្យុអាស៊ីសេរី ពីក្រៅប្រទេសមកថា ការជំនុំជម្រះរបស់តុលាការក្រុងភ្នំពេញ ធ្វើឡើងមិនបានផ្អែកទៅលើអង្គហេតុ និងអង្គច្បាប់ពិតប្រាកដឡើយ។
លោក ចាន់ សុវ៉េត៖ «យើងឃើញថា តុលាការនៅក្នុងស្រុកខ្មែរលោកជំនុំជម្រះក្តីរឿងនេះហាក់បីដូចជាមិនមែនជំនុំជម្រះរបៀបយកច្បាប់មកអនុវត្តឲ្យបានពេញលេញ ឲ្យបានត្រឹមត្រូវ ដើម្បីការពារយុត្តិធម៌នោះទេ គឺការកាត់សេចក្ដីបែបនេះ គឺរបៀបលើកយកហេតុផលនយោបាយយកមកជំនុំជម្រះជាជាងការប្រើប្រាស់ច្បាប់នៅក្នុងប្រទេសកម្ពុជា»។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលបានបដិសេធថា ពិតជាគ្មានការជ្រៀតជ្រែករបស់រដ្ឋាភិបាលទៅក្នុងដែនសមត្ថកិច្ចរបស់តុលាការ ជុំវិញការកាត់ទោសលោក ម៉ម សូណង់ដូ នោះឡើយ។
អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា មានតែមេធាវីការពារក្តីរបស់លោក ម៉ម សូណង់ដូ ប៉ុណ្ណោះ ដែលអាចនិយាយថា ការកាត់ក្តីនេះធ្វើឡើងដោយសមហេតុសមផល ឬយ៉ាងណានោះ៖ «នៅក្នុងសំដីហ្នឹង គួរតែជាសំដីរបស់មេធាវីលោក ម៉ម សូណង់ដូ ដែលត្រូវនិយាយ ដោយសារភាសាផ្លូវការ គឺត្រូវតែចេញពីពាក្យមេធាវីរបស់លោក ម៉ម សូណង់ដូ ដែលត្រូវនិយាយ មិនមែនសម្រាប់អ្នកនយោបាយ មិនមែនអង្គការក្រៅរដ្ឋាភិបាល ឬអ្នកដទៃទៀតក្រៅពីអ្នកឯកទេសក្នុងជំនាញច្បាប់»។
លោក សុក សំអឿន មេធាវីការពារក្តីលោក ម៉ម សូណង់ដូ កាលពីថ្ងៃច័ន្ទ ទី១ ខែតុលា បដិសេធមិនបញ្ចេញទស្សនៈចំពោះការសម្រេចសាលក្រមរបស់តុលាការនោះទេ។ លោកគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា ការជំនុំជម្រះដោយយុត្តិធម៌ ឬមិនយុត្តិធម៌ គឺអាស្រ័យទៅលើជនជាប់ចោទដោយខ្លួនឯងវិនិច្ឆ័យប៉ុណ្ណោះ។
ទាក់ទិននឹងបញ្ហានេះដែរ អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា កាលៈទេសៈនៃការចាប់ខ្លួនលោក ម៉ម សូណង់ដូ និងអ្នកពាក់ព័ន្ធមួយចំនួនទៀតនេះ ត្រូវបានគេគ្រោងធ្វើយ៉ាងល្អិតល្អន់ក្នុងមូលហេតុនយោបាយច្រើនជាងក្នុងករណីបទចោទបង្កើតតំបន់អបគមន៍នៅខេត្តក្រចេះ នោះទៅទៀត។
លោក ឡៅ ម៉ុងហៃ៖ «ចំពោះខ្ញុំ គ្មានអ្វីដែលភ្ញាក់ផ្អើលអីទេ អាហ្នឹងតែកាលណាគេចាប់ហើយ ករណីអ៊ីចឹងៗគេមិនឲ្យរួចខ្លួនទេ។ អារបៀបកាត់ទោសប្រញិបប្រញាប់ហ្នឹង ហើយរឿងនេះរឿងធំ ពាក់ព័ន្ធនឹងមនុស្សច្រើន ហើយដូចជារយៈពេលពីការចាប់ខ្លួនមកការកាត់ទោសដូចឆាប់ដែរបាទ! មួយទៀត សាមីខ្លួនលោក ម៉ម សូណង់ដូ ហ្នឹង មានការទិតៀនដល់រដ្ឋាភិបាលហ្នឹងរាប់ឆ្នាំហើយ ដូចជាមានផ្នែកនៃគំនុំហ្នឹងមួយផ្នែកផងដែរ»។
នេះមិនមែនជាលើកទីមួយទេសំរាប់ការចាប់ខ្លួនលោក ម៉ម សូណង់ដូ ដោយរដ្ឋាភិបាល។ កាលពីឆ្នាំ២០០៣ ប្រធានវិទ្យុសំបុកឃ្មុំរូបនេះ ត្រូវបានចាប់ខ្លួនពីបទផ្សាយព័ត៌មានមិនពិត និងញុះញង់ឲ្យមានការរើសអើងនាំអោយមានបាតុកម្មមហាជនវាយកម្ទេចស្ថានទូតថៃ។ នៅឆ្នាំ២០០៥ លោកត្រូវបានសមត្ថកិច្ចចាប់ខ្លួនម្ដងទៀតពីបទបរិហារកេរ្តិ៍ ញុះញង់ និងបទផ្សាយព័ត៌មានមិនពិត បន្ទាប់ពីលោកផ្សាយបទសម្ភាសន៍ស្ដីពីបញ្ហាព្រំដែនវៀតណាម-កម្ពុជា ជាមួយលោក ស៊ាន ប៉េងសែ ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ដែលមានទីស្នាក់ការនៅប្រទេសបារាំង។
ទោះជាយ៉ាងណាក៏ដោយ ភរិយារបស់លោក ម៉ម សូណង់ដូ អ្នកស្រី ឌិន សុផាណារ៉ា បានហៅការកាត់ទោសស្វាមីអ្នកស្រីឲ្យជាប់គុកចំនួន ២០ឆ្នាំនោះ ថាជាអំពើអយុត្តិធម៌ ហើយអ្នកស្រីប្រកាសថា នឹងប្ដឹងទាស់ទៅសាលាឧទ្ធរណ៍បន្តទៀត៕
13 comments:
Vietnam’s strategy and ulterior motive behind Mam Sonando’s incarceration:
To weaken Cambodia, Vietnam has to break Khmers apart.
Since its invasion in 1979, Vietnam has been using Hun Sen as an effective tool to achieve its goal of swallowing Cambodia.
In effect, Hun Sen will do whatever Vietnam told him to. For example, he implemented the bilateral treaties with Vietnam instead of implementing the 1991 Paris peace accord.
The recent merger of the SRP and the HRP has given Vietnam concern about the prospect that Hun Sen might not be in power after the 2013 election.
Therefore, Vietnam must destroy the essential elements of this new force
Vietnam surely knew that Mam Sonando will join the CNRP. To disrupt this powerful force, Vietnam must “smash” those components; Mam Sonando is one of them.
To resolve this incessant turbulence in Cambodia, the signatory countries of the 1991 Paris peace agreement must enforce it. And it is absurd to say that we cannot enforce it because there was no official request from the government of Cambodia, which is Vietnam’s puppet.
The UN’s rapporteur – Mr. Subedy -latest report about Cambodia should provide enough proof for those signatory countries to intervene and execute such agreement in Cambodia.
Bun Thoeun
សួមចាំអោយច្បាស់ថា! ពួកអាហ្អែងទាំងអស់គ្នាហ្នឹង គឺកំពុង
រស់នៅលើទឹកដីរបស់អញត្រកូលហ៊ុន ដូច្នេះ
ត្រូវតែរណបអញ ហើយគាំទ្រអញ ។ បើពុំដូច្នោះទេ គឺដូចអាពួក ម៉ម សូណង់ដូ និងបក្សពួកវាអញ្ចឹង ! កុំភ្លេចថា អញជាបិតា សន្តិភាពរបស់កម្ពុជា បើគ្មាននយោបាយ ឈ្នះៗ របស់អញទេ គឺពួកអាហ្អែងទាំងអស់គ្នាហ្នឹង កំពុងតែរហាមនៅតាមជុំរំជនភៀសខ្លួនថៃជាមិនខាន ។ អ្នកដែលតាមអញ គឺរស់ អ្នកដែលប្រឆាំងអញគឺវិនាស ។ ពួកអាហ្អែង មើលអាឆ្កែបំរើអញប៉ុន្មានក្បាលនេះ ដូចជា អារ៉េមី អាទិតសុទ្ធា អាផៃស៊ីផាន សព្វថ្ងៃវាហ៊ឺហាណាស់ ពួកវាចង់បានអី គឺបានហ្នឹង ។អញដឹងថាពួកវាអស់នេះ មិនស្មោះត្រង់និងអញប៉ុន្មានទេ តែយ៉ាងណា ក៏វាឧស្សាហ៍និយាយលើកជើង ការពារ នៅខាងអញ ។ មិនតែប៉ុណ្ណោះទេ សូម្បីពលរដ្ឋតូចតាចមួយចំនួនធំ ក៏ពួកគេយករូបថតអញមកដាក់តាមផ្ទះ របស់ពួកគេ ដើម្បីអោយបារមីអញការពារពួកគេ ! ដូច្នេះ សបញ្ជាក់ថា អញជាអ្នកមានបុណ្យ អញជាព្រះអាទិទេព អញជាព្រះរស់ អ្នកដែលតាមអញ និងគោរព គឺចំរើនរុងរឿង អ្នកដែលមិនស្ដាប់អញ គឺនឹងជួបសេចក្ដីមហន្ថរាយ ។
Why Ratha Sourn does not have to worry about money or worry about job? He has money providing by someone in Cambodia and it has to be Hun Sen.
Just because Ratha Sourn renounced Hun Sen, it does not mean he does not work for Hun Sen. Renouncing Hun Sen and renouncing Yuon from Ratha Sourn's mouth is the way to lure people into his trap.
Lok Sonando fell into his trap, that is why. Lok Mom Sonando built his popularity through his radio, and the people love him.
His popularity is a threat to Yuon/Hun Sen.
Ratha Sourn is working not only for Hun sen but he is working for Yuon, just like Pen Sovann did in the past when he was in Vietnam.
Pen Sovann led Khmers against Yuon after Pol Pot, then so many Khmers were killed in K-5.
Pen Sovann claimed to be nationalist but his record showed only losing Khmer lives to Yuon.
The persecution on Khmer nationalists today such as Mam Sonando was the work of Ratha Sourn, and his record shows now that he brought Mam Sonando to Hun Sen. Ratha Sourn may have a low education but he can lure people to fall into his scheme.
He may be already rewarded by Hun Sen and by Yuon.
Why by Yuon? Because without Hun Sen in power, Yuon will face Khmer nationalists about Paris Peace 1991.
រឿងការកាត់ទោសលោក សូណង់ដូ ឃើញថាវាអត់មានយុត្តិធម៌១០០%។ ឥឡូវយើងមកមើលពីកំហុសពួកអា ហ៊ុន សែនដែលវាចោទប្រកាន់មកលើលោកវិញម្តង! ទី១-វាមានបំណងចង់ចំចាត់លោក សូណង់ដូ និងសមាគមន៍អ្នកប្រជាធិបតេយ្យចោល ដោយសារសមាគមន៍មួយនេះគឺជាឆ្អឹងទទឹកករបស់ពួកវា ទី២-អាហ៊ុន សែនខឹងនឹងលោក សូណង់ដូ យកពត៌មានរបស់ចលនាអំណាចពលរដ្ឋខ្មែរដែលបានដាក់ពាក្យបណ្តឹងនៅតុលាការICCទៅចាក់ផ្សាយនៅក្នុងវិទ្យុរបស់គាត់ បន្ទាប់មួយថ្ងៃក្រោយមកអាហ៊ុន សែន ប្រកាសរកចាប់លោក សូណង់ដូ ទី៣-ដោយវាមិនហ៊ានយកចំណុចនេះមកផ្សព្វផ្សាយដោយសារតែវាជាចំណុចខ្សោយរបស់ពួកវាទើបបានចោទប្រកាន់លោកទៅនឹងរឿងអបគមន៍នៅស្រុកឆ្លូងទៅវិញ។ យើងនិយាយអំពីកំហុសនៃការចោទប្រកាន់រឿងតមបន់អបគមន៍នេះម្តង! ១-ពួកវាបានរំលោភសិទ្ធិមនុស្ស ដោយបានប្រើកម្លាំងប្រដាប់អាវុធរាប់ពាន់នាក់មានទាំងរត់ក្រោះយន្តហោះហើយបានបាញ់សម្លាប់ពលរដ្ឋស្លូតត្រង់រហូតដល់ស្លាប់ក្មេងស្រីម្នាក់ទៀតផង ២-អំពើដែលពួកវាបានធ្វើមកលើពលរដ្ឋខ្មែរនេះគឺជាអំពើឧក្រិដ្ឋកម្មប្រឆាំងនិងមនុស្សជាតិ ៣-ចំណាយលុយកាក់របស់រដ្ឋមកបាញ់ធ្វើបាបពលរដ្ឋខ្មែរ ដូច្នេះពួកវាទេដែលជាអ្នកត្រូវមានកំហុសហើយពួកវាទេដែលត្រូវជាប់គុកព្រៃសគឺមិនមែនលោក សូណង់ដូនោះទេ។ អំពើឧក្រិដ្ឋកម្មរបស់ពួកវានោះចលនាអំណាចពលរដ្ឋខ្មែរបានប្តឹងទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិICCរួចហើយ! ពួកវាគឺមិនអាចគេចរួចពីសំណាញ់ច្បាប់អន្តរជាតិនេះបានជាដាច់ខាត!...
Hey ah Youn's dog 12:08AM, you didn't know shit about Sourn Serey Ratha. អញ់ជាមនុស្សចាស់ហើយឈ្លើយម្នាក់ដែលអញជាអ្នកគាំទ្រចលនាអំណាចពលរដ្ឋខ្មែរ, អាឯងនិយាយថា៖ លោកក្មួយសួន សេរីរដ្ឋាជាមនុស្សរបស់អា ហ៊ុន សែន អត់ធ្វើការងារ អត់ខ្វល់អីទាំងអស់ហើយមានលុយចាយសន្ធឹកសន្ធាប់ គឺមានតែអាហ៊ុន សែនទេជាអ្នកផ្តល់អោយ! អញប្រាប់អាឯងទៅចុៈ ពាក្យសម្តីដែលអាបំភ្លើសនេះពួកអញអ្នកគាំទ្រឮតាំងពីចលនាអំណាចពលរដ្ឋចាប់កំណើតពីរឆ្នាំមុនម្លេះ! ក្មួយរដ្ឋាគ្មានការងារធ្វើផ្ទាល់ខ្លួនមែនតែក្មួយរដ្ឋាកំពុងតែធ្វើកិច្ចការរំដោះជាតិអាភ្លើ! រឿងលុយកាក់នោះវិញគឺពួកអញទេដែលជាអ្នកទំនុបបំរុងទាំងអស់តាំងពីការស៊ីចុកដើរគ្រប់បែបយ៉ាង គឺដោយសារតែលោកក្មួយធ្វើកិច្ចការជាតិ! ចុៈអាក្តឯងវិញបានធ្វើអីខ្លៈសម្រាប់ជាតិឬគ្រាន់តែបានយកជើងរារទឹកទេអាឆ្កួត! ហើយអាឯងអួតថាអាឯងអ្នកចេះនោះចេះដល់ណាហើយ ម៉េចបានជា៣០ឆ្នាំហើយបណ្តោយអោយយួនចូលពេញស្រុកហើយអាហ៊ុន សែននៅកាន់អំណាចដ៏ដែល ចេះរបៀបពួកហ្អែងនេះបានត្រឹតតែបន្ទាបបន្ថោកខ្មែរគ្នាឯងតែប៉ុណ្ណោះអត់បានការអីទាំងអស់។ អញសួរទៅអាឯងថាបើក្មួយសួន សេរីរដ្ឋាជាមនុស្សរបស់អាហ៊ុន សែន ចុៈហេតុដូចម្តេចបានជាសួន សេរីរដ្ឋាដាក់ពាក្យបណ្តឹងប្តឹងអាហ៊ុន សែននៅតុលាការICC! តើចំណុចនេះអាឡប់ឯងបកស្រាយយ៉ាងណាដែរ?.. បើអាឯងគ្រាន់បើអោយទូស័ព្ទដៃមកអញមើលបើចិត្តសឿង!...
I have seen and have witnessed the nations, Cambodia is the only one place, a truly hell on earth. Children prostitution is unspeakable.
The Khmers have been suffered for ~800 years until now, and the sufferings don't seem to slow down but to go faster until this nation will be no longer be recognized on the world map.
At this hour of commotion, I see no VIGIL or fasting praying GOD for their deliverance, except protesting against the evils.
For about 800 years the Khmers abandoned GOD, mocking and cursing GOD.
So now GOD abandoned them.
Can their Dharma and Buddha free them? No
Without GOD's people like American (US). no one will be able to free them.
I have seen and have witnessed the nations' problems, Cambodia is the only one place, a truly hell on earth. Children prostitution is unspeakable.
The Khmers have been suffered for ~800 years until now, and the sufferings don't seem to slow down but to go faster until this nation will no longer be recognized on the world map.
At this hour of commotion, I see no VIGIL or fasting praying GOD for their deliverance, except protesting against the evils.
For about 800 years the Khmers abandoned GOD, mocking and cursing GOD.
So now GOD abandoned them.
Can their Dharma and Buddha free them? No
Without GOD's people like American (US). no one will be able to free them.
The Khmers Mocked and Cursed GOD, and Abandoned GOD so GOD Abandoned them. It is Fair.
បំណាច់អួតខ្លាំង ខ្លាំងដើម្បីខ្មែរ
១- បំណាច់អួតខ្លាំង ឱ្យខ្លាំងត្រឹមត្រូវ--កុំខ្លាំងល្ងង់ខ្លៅ សាហាវចោរព្រៃ
កុំខ្លាំងដាក់ខ្មែរ ដែលខ្សោយក្រក្រី--ទល់សាសន៍ដទៃ ទម្លាក់កន្ទុយ ។
២- បំណាច់អួតខ្លាំង ខ្លាំងគេគោរព--កុំខ្លាំងអាងទ័ព អាមាត្យរពុយ
អំបូរទាំងមូលចោមរោដូចរុយ--ប្លន់ដីប្លន់លុយសេដ្ឋកិច្ចនៃជាតិ ។
៣- បំណាច់អួតខ្លាំង ខ្លាំងដើម្បីខ្មែរ--កុំខ្លាំងធ្វើឆ្កែ បំរើយួនវៀត
ខ្លាំងបែបល្ងីល្ងើ ទង្វើក្បត់ជាតិ--សម្តីហួសមាឌ សារធាតុនៃខ្លួន ។
៤- បំណាច់អួតខ្លាំង ខ្លាំងដើម្បីខ្មែរ--ប្រេតរដូវខែ កត់ត្រាចូលក្បួន
ទង្វើហូរហែ មេខ្មែរខ្ញុំយួន--ចារហើយបញ្ជូនដល់យមរាជផង!
៥- បំណាច់អួតខ្លាំង ខ្លាំងដើម្បីខ្មែរ--កុំអួតពូកែ តែឫកអាយ៉ង
អំបូរទាំងមូលសុទ្ធចោរយង់ឃ្នង--មិនដែលឃើញម្តង ចាប់ចងផ្តន្ទា ។
៦- យុត្តិធម៌កាឡៃ នៃខ្មែរអាយ៉ង--បន្លាចចាប់ចង ពូជខ្មែរអ្នកជា
អ្នកស្នេហាជាតិ ត្រូវតែពុះពារ--ទើបកម្ពុជា ផុតពីយួនត្រួត!
ការបង្កើតចលនាអំណាច "ពុលរដ្ឋខ្មែរ" នេះ
គឺជាវិធីល្បួងអោយចូលក្នុងអន្ទាក់ហ៊ុនសែន
របស់អាសួនសេរីរដ្ឋាទេ...
ឃើញម៉ម សូណង់ដូ ជាប់គុក២០ឆ្នាំដោយសារវាទេ????
"Pen Sovann led Khmers against Yuon after Pol Pot, then so many Khmers were killed in K-5."
12:08 AM,
If your comment above were true so why did Ah Hun Shit became Cambodia Head of State, if he was just a Foreign Minister back then, while Mr. Pen Sovann was Cambodia Head of State? Are you sure you're
telling the truth?
My answer to you, Mr. Pen Sovann lead Khmer against Youn because of K-5, that's why he was sent to prison in Hanoi, and Ah Vietcong slave Hun Shit became "Head of State" because Ah traitor Hun Shit agrees with Vietcong Re. K-5.
5:25 AM
Penn Sovan's wife relative (Pham Van Dong) lost power to Hun Sen's current wife's relative (DO MOI) and Do MOI was Le Duc Tho that Hun Sen's wife (SamHieng) had a son (Hun Manet) with.
Pen Sovan lured and led Khmers against Yuon was like leading Khmers to walking into a trap to lure Khmer nationalists out. Pen Sovan was sent to jail in Hanoi, but he was not killed for the crimes against Yuon. He's back and alive after thousand Khmers were exterminated in K-5.
You can read a former POW, Major Mark A. Smith through the link below.
http://www.rossie.com/camboddebate.htm
http://www.rossie.com/hunsen.htm
http://www.rossie.com/cambod.htm
ពួកអាបក្សប្រជាជនបានធ្វើអំពើអាក្រក់ច្រើនណាស់!
បើ សហរដ្ឋអាមេរិចមិនកំចាត់ពួកអាបក្សប្រជាជនចោលអោយអស់ទេ
នោះសហរដ្ឋអាមេរិចមិនសមធ្វើជាមេការពារយុត្តិធម៌នៅលើពិភពលោកទេ...
Post a Comment