ម្យ៉ាងវិញទៀត សហភាពអឺរ៉ុប បានចេញសេចក្ដីសម្រេចចិត្តមួយ កាលពីថ្ងៃទី២៦ តុលា ថ្កោលទោសការកាត់ទោសនយោបាយប្រឆាំងនឹងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងនាយកវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ។សភាសហភាពអឺរ៉ុប ក៏បានទាមទារឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រៀបចំដំណើរការបោះឆ្នោតឆ្នាំ២០១៣ ប្រកបដោយលទ្ធិប្រជាធិបតេយ្យ និងយុត្តិធម៌ តាមស្តង់ដារអន្តរជាតិ ដែលគ្រប់គណបក្សនយោបាយអាចចូលរួមប្រកួតប្រជែងបាន។
ដោយ ទីន ហ្សាការីយ៉ា 2012-10-30 RFA
សហគមន៍អន្តរជាតិ
បានចេញសេចក្ដីថ្លែងការណ៍អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា
រកដំណោះស្រាយផ្នែកនយោបាយឲ្យមេបក្សប្រឆាំងវិលមកចូលរួមបោះឆ្នោត
នៅឆ្នាំ២០១៣
និងសុំឲ្យធ្វើកំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
ដើម្បីឲ្យការបោះឆ្នោតនោះប្រកបដោយសេរី ប្រជាធិបតេយ្យ
និងត្រឹមត្រូវ។
ការអំពាវនាវជាបន្តបន្ទាប់ពីសហគមន៍អន្តរជាតិនេះ
នៅបន្ទាប់ពីរដ្ឋាភិបាលបានបញ្ចេញជំហររបស់ខ្លួនបដិសេធការស្នើសុំ
របស់លោក សម រង្ស៊ី មកគោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ
នៅព្រះបរមរាជវាំង។
ព្រឹទ្ធសភាអូស្ត្រាលី បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា
ធ្វើការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
និងត្រូវធានាឲ្យមានវត្តមានមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី
នៅក្នុងការចូលរួមបោះឆ្នោតនៅឆ្នាំ២០១៣ ប្រកបដោយសេរី តម្លាភាព
និងប្រជាធិបតេយ្យ។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃទី២៩ តុលា
សមាជិកព្រឹទ្ធសភាអូស្ត្រាលី បានសរសេរថា
នៅក្នុងការបោះឆ្នោតឆ្នាំ២០១៣ ឆ្នាំក្រោយនេះ
រដ្ឋាភិបាលត្រូវតែធានាឲ្យការបោះឆ្នោតនោះមានការចូលរួមពីគណបក្ស
ប្រឆាំង ក្នុងការចូលរួមប្រកួតប្រជែងនយោបាយយ៉ាងពេញលេញ
រួមទាំងមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី
ដោយគ្មានការបៀតបៀនដោយប្រើប្រាស់ប្រព័ន្ធតុលាការជាឈ្នាន់
ដើម្បីធ្វើការចាប់ខ្លួននោះទេ។
ការអំពាវនាវដូច្នេះ
ដោយយោងលើរបាយការណ៍របស់អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្ស
នៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ដែលបានចេញផ្សាយកន្លងមក
ដែលទាមទារឲ្យរដ្ឋាភិបាលធ្វើកំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការ
បោះឆ្នោតនៅឆ្នាំ២០១៣ ដើម្បីឲ្យទៅជាស្តង់ដារអន្តរជាតិ
ដែលធ្វើឲ្យមានទំនុកចិត្តពីប្រជាពលរដ្ឋលើដំណើរការបោះឆ្នោត។
ឆ្លើយតបទៅនឹងបញ្ហានេះ ទីប្រឹក្សារាជរដ្ឋាភិបាល
និងជាអ្នកនាំពាក្យអង្គភាពព័ត៌មាន
និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ទិត សុធា
មានប្រសាសន៍ថា ការអំពាវនាវរបស់សមាជិកព្រឹទ្ធសភាអូស្ត្រាលី នេះ
មិនមែនជាឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរទេ។ លោកបញ្ជាក់ថា
ការអំពាវនាវនេះខុសពីទិដ្ឋភាពច្បាប់កម្ពុជា ពិសេសកម្ពុជា
ជាប្រទេសឯករាជ្យ និងអធិបតេយ្យភាព។
ទោះបីជាយ៉ាងនេះក្ដី សមាជិកសភាសហភាពអឺរ៉ុប
ដែលជាអង្គនីតិប្បញ្ញត្តិដ៏មានអំណាចមួយ នៅលើពិភពលោក
កាលពីថ្ងៃទី២៦ តុលា
បានទាមទារឲ្យរដ្ឋាភិបាលធ្វើកំណែទម្រង់ការបោះឆ្នោត
និងជំរុញឲ្យរដ្ឋាភិបាល និងគណបក្សសង្គ្រោះជាតិ
សម្រុះសម្រួលផ្នែកនយោបាយ ដើម្បីអនុញ្ញាតឲ្យគណបក្សប្រឆាំងថ្មីនេះ
អាចចូលរួមការបោះឆ្នោតប្រកបដោយភាពជឿជាក់។
នាយកប្រតិបត្តិនៃអង្គការខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា
បានពន្យល់ថា ការអំពាវនាវរបស់សមាជិកព្រឹទ្ធសភាអូស្ត្រាលី នេះ
ជារឿងត្រឹមត្រូវ
ដែលឆ្លុះបញ្ចាំងអំពីទិដ្ឋភាពពិតនៅក្នុងសង្គមកម្ពុជា បច្ចុប្បន្ន
ពិសេសការបោះឆ្នោតនៅកម្ពុជា កន្លងមក មិនទាន់ត្រឹមត្រូវ
និងយុត្តិធម៌ នោះឡើយ។
ម្យ៉ាងវិញទៀត សហភាពអឺរ៉ុប បានចេញសេចក្ដីសម្រេចចិត្តមួយ
កាលពីថ្ងៃទី២៦ តុលា ថ្កោលទោសការកាត់ទោសនយោបាយប្រឆាំងនឹងលោក សម
រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងនាយកវិទ្យុសំបុកឃ្មុំ
និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ។
សភាសហភាពអឺរ៉ុប
ក៏បានទាមទារឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
រៀបចំដំណើរការបោះឆ្នោតឆ្នាំ២០១៣ ប្រកបដោយលទ្ធិប្រជាធិបតេយ្យ
និងយុត្តិធម៌ តាមស្តង់ដារអន្តរជាតិ
ដែលគ្រប់គណបក្សនយោបាយអាចចូលរួមប្រកួតប្រជែងបាន។
គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សបង្រួបបង្រួមគ្នារវាងគណបក្ស
សិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី នោះ
កន្លងមកក៏ធ្លាប់ជួបជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ
ដើម្បីស្នើសុំឲ្យកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែរ
ប៉ុន្តែត្រូវបានក្រសួងមហាផ្ទៃបដិសេធ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
2 comments:
ទិត សុធាស្អីគេនេះ និយាយយកឈ្មោះខ្មែរ
មកលាប ការពិតវាជាមនុស្សក្បត់ជាតិសុទ្ធ
មើលវានិយាយចុះទិត សុធា មិនគ្រប់ទឹក វានិយាយ
ដូចឆ្កួតៗថា ការអំពាវនាវរបស់សមាជិកព្រឹទ្ធសភាអូស្ត្រាលី នេះ មិនមែនជាឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ
ទេ។ "លោកបញ្ជាក់ថា ការអំពាវនាវនេះខុសពីទិដ្ឋ
ភាពច្បាប់កម្ពុជា ពិសេសកម្ពុជា ជាប្រទេសឯករាជ្យ និងអធិបតេយ្យភាព" វាចេះស្រែកចឹងទៅរួច ប្រគល់
កោះត្រល់ និងកាត់ភូមិដទៃទៀតឱ្យយួន នៅថា
កម្ពុជាជាប្រទេសឯករាជ្យ និងអធិបតេយ្យភាព
ទាំងមិនចេះអៀនខ្មាស៕
Post a Comment