លោកគុល បញ្ញានាយកអង្កការខុមហ្វ្រ៊ែល (Comfrel) បាននិយាយថា លោកចង់ឲ្យមានការសម្របសម្ រួលផ្នែកនយោបាយមុននឹងបើក ផ្លួវឲ្យលោកសម រង្ស៊ីចូលរួមការបោះឆ្នោត។
03.10.2012
by ហេង រស្មី VOA
ភ្នំពេញ៖ ក្រុមអ្នកតាមដានដំណើរការណ៍ បោះឆ្នោតនៅកម្ពុជាបានទាម ទារឲ្យមានការសម្របសម្រួល ផ្នែកនយោបាយដើម្បីបើកផ្លូ វឲ្យលោកសម រង្ស៊ីបានចូលរួមបោះឆ្នោត ដែលគ្រោងធ្វើក្នុងខែកក្កដា ឆ្នាំ២០១៣ខាងមុខនេះ។
ក្រសួងមហាផ្ទៃកាលពីថ្ងៃ អង្គារបានយល់ព្រមចុះបញ្ជី គណបក្សសង្គ្រោះជាតិដែលត្រូ វបានបង្កើតឡើងរវាងគណបក្ស សិទ្ឋិមនុស្សនិងគណបក្សសម រង្ស៊ី។ គណបក្សថ្មីនេះមានលោកសម រង្ស៊ីជាប្រធាន និងលោកកឹម សុខាជាអនុប្រធាន។
លោកសម រង្ស៊ីត្រូវបានតុលាការក្រុ ងភ្នំពេញនិងតុលាការខេត្ត ស្វាយរៀងកាត់ទោសកំបាំងមុខ ឲ្យជាប់ពន្ឋនាគាររយៈពេលជិត ១០ឆ្នាំ។ បើតាមច្បាប់បោះឆ្នោត លោក សម រង្ស៊ី មិនអាចចូលរួមបោះឆ្នោតនិង ឈរឈ្មោះឲ្យគេបោះឆ្នោតបាន ទេ។
លោកគុល បញ្ញានាយកអង្កការឃ្លាំមើល ដំណើរការណ៍បោះឆ្នោតមួយដែល មានឈ្មោះថា ខុមហ្វ្រ៊ែល (Comfrel) បាននិយាយថា លោកចង់ឲ្យមានការសម្របសម្ រួលផ្នែកនយោបាយមុននឹងបើក ផ្លួវឲ្យលោកសម រង្ស៊ីចូលរួមការបោះឆ្នោត។
លោកបានមានប្រសាសន៍ថា ករណីលោកសម រង្ស៊ីក៏ធ្លាប់មានការសម្ របសម្រួលដែរពីលើកមុនៗ។ ដូច្នេះករណីចុងក្រោយនេះលោ កសម រង្ស៊ីមិនមែនមានទោសឧក្រិដ្ ឋទេគឺលោកគ្រាន់តែបញ្ចេញ មតិតែប៉ុណ្ណោះ។
លោកបានប្រសាសន៍ថា សហគមន៍អន្តរជាតិកំពុងមានកា រចាប់អារម្មណ៍យ៉ាងខ្លាំងចំ ពោះដំណើរការគោរពលិទ្ឋិប្រជា ធិបតេយ្យនៅកម្ពុជា។ លោកបានប្រសាសន៍ថា ប្រសិនបើមិនមានវត្តមានលោក សម រង្ស៊ីចូលរួមបោះឆ្នោតទេ ដំណើរការណ៍បោះឆ្នោតមិនអាច ប្រព្រិត្តិទៅដោយសេរីនិងយុ ត្តិធម៌ទេ។
«ប្រទេសកម្ពុជាយើង ប្រសិនណាបើយើងបង្ហាញការអភិ វឌ្ឃមួយថ្មី ការបោះឆ្នោតមួយត្រឹមត្រូវ គោរពសិទ្ឋិមនុស្សបានល្អ ខ្ញុំគិតថា សម្រាប់មេដឹកនាំប្រទេសធំៗប្ រហែលជាគេមានការចាប់អារម្ មណ៍ក្នុងការជួយគាំទ្រឬក៏ ប្រឹងប្រែងធ្វើយ៉ាងណាឲ្យ ប្រទេសកម្ពុជាយើងក្លាយទៅជា គំរូរនៃការដឹកនាំរបៀបប្ រជាធិបតេយ្យ»។
តាមច្បាប់ស្តីពីគណបក្សនយោ បាយ លោកសម រង្ស៊ីអាចឈរឈ្មោះឲ្យគេបោះ ឆ្នោតបាន ក៏ប៉ុន្តែច្បាប់បោះឆ្នោតវិ ញបានជំទាស់នឹងករណីឈរឈ្មោះ នេះដោយសារលោកជាទណ្ឌិត។
លោកទេព នីថា អគ្គលេខាធិការនៃគណកម្មាធិកា រជាតិរៀបចំការបោះឆ្នោតបា ននិយាយថា តាមច្បាប់បោះឆ្នោតទណ្ឌិតទូ ទៅមិនមែនមានតែករណីលោកសម រង្ស៊ីទេគឺមិនអាចចូលរួម ចុះឈ្មោះបោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោត បានទេ។
លោកបានមានប្រសាសន៍ថា ប្រសិនបើមានឈ្មោះក្នុងបញ្ ជីឈ្មោះបោះឆ្នោតត្រូវបាន រកឃើញថាបុគ្គលនោះជាទណ្ឌិ តគជបនឹងស្រង់ឈ្មោះលុបចេ ញពីបញ្ជីបោះឆ្នោត។
«សម្រាប់ការចុះបញ្ជីគណបក្ស នយោបាយ បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្ នោតកាលណាគ្មានឈ្មោះក្នុង បញ្ជីបោះឆ្នោត ពុំអាចឈរឈ្មោះជាបេក្ខជនបា នទេហើយបើសិនជាមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតហើយដាក់ ពាក្យជាបេក្ខជនទៅគជប។ នៅពេលគជបពិនិត្យថា ជាពិរុទ្ឋជនគឺមិនអាចអនុ ញ្ញាតឲ្យឈរឈ្មោះបានទេ»។
លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យនិយាយថា ករណីរបស់លោកសម រង្ស៊ីបើរឿងសម្របសម្រួលនយោ បាយមិនមានបញ្ហាអ្វីទេក៏ ប៉ុន្តែប្រសិនពាក់ព័ន្ឋខាង ផ្លូវច្បាប់ប្រហែលជាមិនអា ចទៅរួច។
លោកបានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិគួរតែជ្រើសរើសបេក្ខភាពថ្មីមកជំនួ សលោកសម រង្ស៊ីទើបអាចដោះស្រាយបញ្ហា នេះបាន។
«តាមពិតទៅបើសិនជាខ្ញុំជា សម រង្ស៊ីវាសឹងតែចប់ហើយ។ គណបក្សហ្នឹងក៏គួរតែរើសអ្នកថ្មីបើសិនជាឲ្យមេគណបក្ស ហ្នឹងចូលរួមសកម្ម ទី១គឺឈរឈ្មោះបោះឆ្នោតទី ២គឺការដឹកនាំបក្សនៅក្នុង ប្រទេស»។
លោកបណ្ឌិតឡៅ ម៉ុងហៃ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ តាមរយៈVideo Conference កាលពីថ្ងៃអង្គារលោកមានជំ នឿថា ករណីរបស់លោកនឹងមានដំណោះស្ រាយខាងផ្លូវនយោបាយហើយលោក សន្យាថានឹងវិលមកកាន់ប្រទេ សកម្ពុជាវិញដើម្បីចូលរួម បោះឆ្នោតមុនឆ្នាំ២០១៣៕
1 comment:
ម្នាក់ៗនៅតែអត់យល់ពី អ្វីដែលហៅថា រឿងនយោបាយ
ចំពោះករណីរបស់លោក សមរាង្ស៊ី!!ទេព នីថា និង
ឡៅម៉ុងហៃ សុទ្ធតែអ្នកកំពូលៗប៉ុន្តែ និយាយមកដូច
អត់ដឹងថាអ្វីជានយោបាយ។អ្នកទាំងពីរឱ្យយោបល់
ហួសពីការពិត.... នយោបាយ ប្រែថា ឧបាយ
ដែលក្រុមមនុស្សណាមួយ បាននិងកំពុងបោកប្រាស
ករណី សមរាង្ស៊ី មេដឹកនាំយួន រកឧបាយបោក
ប្រាសដើម្បី បណ្ដេញ សមរាង្ស៊ីចេញពីកម្ពុជា
ក្នុងគោលបំណង បញ្ឈប់នូវរាល់សកម្មភាពស្នេហា
ជាតិរបស់សមរាង្ស៊ី។ បើដូច្នោះ អ្នកទាំងពីរ(ឡៅ
ម៉ុងហៃ និងទេពនីថា គួរខ្មាសខ្លួនទេ បកស្រាយ
តាមឧបាយរបស់មេដឹកនាំយួនបានប្រឌិត៕
Post a Comment