Cambodia Express News
ភាគច្រើននៃអ្នកលេង ហ្វេសប៊ុក បានបញ្ចេញមតិថា ខ្មែរគួរតែធ្វើការបង្រួបបង្រួម និងផ្សះផ្សាជាតិ ដូចអ្វីដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានធ្វើ ពិសេសជាមួយក្រុមខ្មែរក្រហម ដែលសម្តេច ធ្លាប់តែប្រយុទ្ធស្លាប់រស់នឹងគ្នា។ភ្នំពេញ: ទីបំផុតទៅ បន្ទាប់ពីរក្សាភាពស្ងប់ស្ងាត់ជាច្រើនថ្ងៃមក នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០១២ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដោយបិទទ្វារ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសប្រាប់មន្ត្រីជាន់ខ្ពស់របស់សម្តេច អំពីការដែលសម្តេច មិនអនុគ្រោះ និងមិនបើក ផ្លូវឲ្យលោក សម រង្ស៊ី បានវិលត្រឡប់ ចូលក្នុងប្រទេសកម្ពុជា តាមសំណើរបស់មេបក្សប្រឆាំង ដែលជាគូប្រជែងរបស់លោកនោះឡើយ។
សេចក្តីប្រកាសរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានផ្សព្វផ្សាយតាម ហ្វេសប៊ុក របស់លោក នាថ្ងៃត្រង់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១២។
តាមដំណឹងក្នុងហ្វេសប៊ុក ដែលសរសេរជាភាសាអង់គ្លេស លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានឲ្យដឹងថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទជាសំណួរ ថាតើឲ្យសម្តេច អាចសម្រេចលើការស្នើសុំរបស់លោក សម រង្ស៊ី យ៉ាងម៉េចនឹងកើត បើក្នុងពេលម្តងនោះ លោក សម រង្ស៊ី ធ្លាប់បានប្រកាសថា លោកនឹងមិនជជែក ពិភាក្សានឹងសម្តេច ហ៊ុន សែន ទេ ពីព្រោះតែសម្តេច ហ៊ុន សែន គឺជាអាយ៉ង។ សម្តេច ហ៊ុន សែន បានបន្ថែមថា លោក សម រង្ស៊ី បានអះអាងថា គាត់ ( លោក សម រង្ស៊ី ) នឹងពិភាក្សាតែជាមួយនឹងចៅហ្វាយនាយរបស់ ហ៊ុន សែន។ ដូច្នេះទុកឲ្យលោក សម រង្ស៊ី ដើរទៅតាមផ្លូវរបស់គាត់ទៅចុះ!។
សេចក្តីប្រកាសមិនផ្លូវការរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានដកស្រង់ប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មកចុះផ្សាយយ៉ាងដូច្នេះ បានធ្វើឡើង តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក សម រង្ស៊ី បានព្យាយាមសរសេរលិខិតពីរលើក ជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្វែងរកអន្តរាគមន៍ពីសម្តេច ដើម្បីបានវិលត្រឡប់ ចូលមកគោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ នៅក្នុងព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ។
កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ លោក សម រង្ស៊ី បានសរសេរលិខិតពីរផ្សេងគ្នា មួយថ្វាយព្រះមហាក្សត្រ និងលិខិតមួយទៀត ជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីទូលស្នើសុំព្រះរាជអន្តរាគមន៍ និងស្នើសុំអន្តរាគមន៍ពីព្រះមហាក្សត្រ និងសម្តេចប្រមុខរដ្ឋាភិបាល ឲ្យរូបលោក បានវិលចូលមកគោរពព្រះបរមសព ព្រះវិញ្ណាណក្ខន្ធរបស់សម្តេចព្រះមហាវីរក្សត្រ ដោយផ្ទាល់ នៅក្នុងព្រះបរមរាជវាំង។
ក៏ប៉ុន្តែលិខិតនោះ ត្រូវបានទីស្តីការគណៈរដ្ឋមន្ត្រី បញ្ជួនត្រឡប់ទៅវិញ ដោយសំអាងថា ពុំបានបំពេញត្រឹមត្រូវតាមបែបរដ្ឋាភិបាល។
នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ លោក សម រង្ស៊ី ក្នុងនាមមេដឹកនាំគណបក្សប្រឆាំង ក៏បានសរសេរលិខិតជាថ្មីមួយទៀត ផ្ញើជូនសម្តេចប្រមុខដឹកនាំកំពូលទាំងបីរូបរបស់គណបក្សប្រជាជនកម្ពុជា ក្នុងនាមជាប្រធាន និងអនុប្រធាននៃគណៈកម្មាធិការជាតិរៀបចំព្រះរាជពិធីបុណ្យព្រះបរមសពសម្តេចព្រះមហាវីរក្សត្រ។
លិខិតនោះ ត្រូវបានមន្ត្រីខុទ្ទកាល័យរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ទទួលយកកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២។
ម្តងនេះ លោក សម រង្ស៊ី បានទទូចសុំអន្តរាគមន៍ ដោយទឹកចិត្ត យោគយល់ពីប្រមុខដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យលោក បានវិលចូលប្រទេសកម្ពុជា ទៅគោរពព្រះវិញ្ញាណក្ខន្ធ និងឃើញព្រះភក្ត្រចុងក្រោយរបស់សម្តេចព្រះមហាវីរក្សក្សត្រ សម្តេចឪ នរោត្តម សីហនុ នៅព្រះបរមរាជវាំង។
លោក សម រង្ស៊ី បានជម្រាបជូនសម្តេចទាំងបីថា ព្រះករុណា សម្តេចឪ មានព្រះមហាករុណាទិគុណដ៏ធំធេង ចំពោះរូបលោក និងក្រុមគ្រួសារលោក។
ម្យ៉ាងទៀត ដោយលើកឡើងថា ក្នុងស្ថានភាពដែលកម្ពុជា រងនូវព្រះរាជអវត្តមានជារៀងរហូតរបស់ព្រះវររាជបិតា សម្តេចឪ លោក សម រង្ស៊ី អះអាងថា ក្នុងនាមលោកជាកូនខ្មែរមួយរូប លោកចាំបាច់ត្រូវតែខិតខំជួយពង្រឹងការផ្សះផ្សាជាតិ រួបរួមជាតិ ឯកភាពជាតិ និងជួយដោះស្រាយបញ្ហាខ្មែរ ដោយខ្មែរគ្នាឯង ស្របតាមព្រះរាជតំរិះ និងព្រះរាជជំហរដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ។
លោក សម រង្ស៊ី ត្រូវបានតុលាការប្រទេសកម្ពុជា ផ្តន្ទាទោសកំបាំងមុខ ដាក់ពន្ធនាគារសរុប ១២ ឆ្នាំ ក្នុងរឿងព្រំដែនកម្ពុជា-វៀតណាម ដែលបានបង្ខំឲ្យលោក ត្រូវចាកចេញពីមាតុប្រទេស ចាប់តាំងពីចុងឆ្នាំ២០០៩។ តាមរយៈការសម្រេចរបស់តុលាការដូច្នេះ ក៏បានរារាំងមិនឲ្យលោក សម រង្ស៊ី ឈរឈ្មោះ ចូលរួមការបោះឆ្នោតជាតិ នាខែកក្កដា ឆ្នាំ២០១៣ ឡើយ។
យ៉ាងណាក៏ដោយ ដំណឹងបិទផ្លូវ មិនព្រមចរចា សម្របសម្រួល ជាមួយលោក សម រង្ស៊ី ដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស ហើយត្រូវបានលោក ខៀវ កាញារីទ្ធ លើកយកមកផ្សព្វផ្សាយនេះ នាំឲ្យអ្នកលេង ហ្វេសប៊ុក បានបញ្ចេញទស្សនៈជាច្រើន។
ភាគច្រើននៃអ្នកទាំងនោះ បានបញ្ចេញមតិថា ខ្មែរគួរតែធ្វើការបង្រួបបង្រួម និងផ្សះផ្សាជាតិ ដូចអ្វីដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានធ្វើ ពិសេសជាមួយក្រុមខ្មែរក្រហម ដែលសម្តេច ធ្លាប់តែប្រយុទ្ធស្លាប់រស់នឹងគ្នា។ តែចុងបញ្ចប់ នៅឆ្នាំ១៩៩៨ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើនយោបាយឈ្នះឈ្នះ ហើយសម្តេចបានបង្វែរកាណុងកាំភ្លើង និងសំឡេងផ្ទុះអាវុធ ទៅជាការចាប់ដៃ និងស្នូរទះដៃ រួមគ្នាអភិវឌ្ឍន៍ នាំឲ្យកម្ពុជាទទួលបានសុខសន្តិភាព និងការរីកចម្រើន រហូតដល់សព្វថ្ងៃ៕
11 comments:
Sam Rainsy's political career is dead and buried. Long Live Sam Rainsy :)
a cpp only good at hurting his own people but when it comes to VC, man he is scared of them like a dog.
Let see if Sam Rainsy is truly unifying with other democratic forces. Even with or without Sam
Rainsy, democratic force will continue in Cambodia.
Eng Chhay Eang and Yim Sovann, please do not rock the boat. We know who you are! Let the new political party takes its cause even with or without Sam Raisny.
Truly, Sam Rainsy is a great statement but he is in the wrong "battlefield". In the US, or France, or in the west, I think Sam Rainsy would win 85 per cent of genuine votes. But unfortunately, he is contesting in Khmer political arena.
Sam Rainsy, your letters: please to three top leaders of the CPP and supported 23 October as public holiday will not help you to return back to Cambodia. In order to get the forgiveness from PM Hun Sen, you must eat all your words for the last 4 years that have insulted PM and the CPP. Plus sincere apologise to PM Hun Sen and H.E Hor Namhong.
Pi Anh.
2:03pm
You have eyes and ears but yet you are so dumb. Can't you see that the VC is controlling Cambodia and slowing swallowing it? while CPP can not argue but alway agree up due to fear of losing power, e.g what happened to Koh Tral or khmer krom or other surrounding islands near srok khmer? If hun sen and his clan dare they would pull them all down. You are VC love to do that to our khmer people and you think you can get away ? I don't think so, 'what goes around comes a round' soon it will catch up with you. Right now, Chinese is preparing to release their dams and then will wipe out your VC country from the end of this earth. By then, no need to argue no more. So, you better be more worried about the big one instead of the little and innocent ones like us. From now on Khmers will love khmers and there is nothing you can do about it really. The evil kingta is gone and next step is to be united as one. If anything gone wrong, we know it will be from the VC criminals.
Ah Chkae Hun Sen is so scared of death of Sam Rainsy, even during the Summit ASEAN meeting, Ah CHkae Hun Sen couldnt dare to meet Sam Rainsy.
Why is AH CHkae Hun Sen so scared of death to see Sam Rainsy? Ah CHkae Hun Sen knows something that we dont.
....Make Love Not War....
Samdach Decho Hun Sen likes a Penis and Mr. Sam Rainsy likes a vagina. Penis is always need a vagina and a vagina is always need a Penis. They both mean to be together "Vagina and Penis" that's nature way. So in real life:
Vagina needs Penis, and
Penis need Vagina,
Hun Sen needs Sam Rainsy and
Sam Rainsy needs Hun Sen.
"Make love not war"
"Hun Sen must make love to Sam Rainsy, not War between you two"
Samdach Decho Hun Sen is in love with Mr Sam Rainsy because they both confront each other for so long until Hun Sen starts to realize that he is falling in love with Mr Sam Rainsy. The reason why Hun Sen banned Mr Sam Rainsy from coming to Cambodia because he afraid that his wife might kill Mr Sam Rainsy in jealousy act like she did to the actress Pi Seat Pi Li Ka.
You both should love each other and take care each other.
8:03 PM and 8:15 PM are the same idiot coming Dumb Yuon/Vietnamese Dog Eating Nation - the Criminal and Thief country.
Something wrong in this picture.
Vulture (Hun Sen) vs. Peacock (Sam Rainsy).
Vulture is Sat T'Mart.
Peacock is Sat Hawng.
I will respect Hun Sen decision if Hun Sen himself respects his own. Will Hun Sen dare to behead his neck??? He said he would behead his next if he cannot subdue the illegal timber cut down.
Post a Comment