Sunday, October 28, 2012

សម្តេច ហ៊ុន សែន នឹង​មិន​បើកផ្លូវ​ឲ្យ​លោក សម រង្ស៊ី ចូល​ស្រុក​ឡើយ

ថ្ងៃទី 26 តុលា 2012 | ដោយ: លី សិលា
Cambodia Express News
ភាគច្រើននៃអ្នកលេង ហ្វេសប៊ុក បានបញ្ចេញមតិថា ខ្មែរគួរតែធ្វើការបង្រួបបង្រួម និងផ្សះ​ផ្សា​​ជាតិ ដូចអ្វីដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានធ្វើ ពិសេសជាមួយ​ក្រុម​ខ្មែរ​ក្រហម ដែលសម្តេច ធ្លាប់តែប្រយុទ្ធស្លាប់រស់នឹងគ្នា។
ភ្នំពេញ: ទី​បំផុត​ទៅ បន្ទាប់​ពី​រក្សា​ភាពស្ងប់ស្ងាត់​ជាច្រើន​ថ្ងៃ​មក នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៦ ខែតុលា ឆ្នាំ​២០១២ នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ដោយ​បិទទ្វារ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ប្រាប់​មន្ត្រីជាន់ខ្ពស់​របស់​សម្តេច អំពី​ការ​ដែល​សម្តេច មិន​អនុគ្រោះ និង​មិន​បើក ផ្លូវ​ឲ្យ​លោក សម រង្ស៊ី បាន​វិលត្រឡប់ ចូល​ក្នុងប្រទេស​កម្ពុជា តាម​សំណើ​របស់​មេ​បក្ស​ប្រឆាំង ដែលជា​គូ​ប្រជែង​របស់​លោកនោះ​ឡើយ​។​

​សេចក្តីប្រកាស​របស់​ស​ម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបាន​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​ផ្សព្វផ្សាយតាម ហ្វេ​ស​ប៊ុក របស់លោក នា​ថ្ងៃត្រង់ ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១២​។​

​តាម​ដំណឹង​ក្នុង​ហ្វេ​ស​ប៊ុក ដែល​សរសេរ​ជា​ភាសា​អង់គ្លេស លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានឲ្យដឹងថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចោទ​ជា​សំណួរ ថា​តើ​ឲ្យ​សម្តេច អាច​សម្រេច​លើ​ការស្នើសុំ​របស់​លោក សម រង្ស៊ី យ៉ាង​ម៉េច​នឹង​កើត បើ​ក្នុង​ពេល​ម្តងនោះ លោក សម រង្ស៊ី ធ្លាប់បានប្រកាសថា លោក​នឹង​មិន​ជជែក ពិភាក្សា​នឹង​សម្តេច ហ៊ុន សែន ទេ ពីព្រោះ​តែ​សម្តេច ហ៊ុន សែន គឺ​ជា​អាយ៉ង​។ សម្តេច ហ៊ុន សែន បាន​បន្ថែមថា លោក សម រង្ស៊ី បាន​អះអាង​ថា គាត់ ( លោក សម រង្ស៊ី ) នឹង​ពិភាក្សា​តែ​ជាមួយ​នឹង​ចៅហ្វាយនាយ​របស់ ហ៊ុន សែន​។ ដូច្នេះ​ទុកឲ្យ​លោក សម រង្ស៊ី ដើរ​ទៅ​តាម​ផ្លូវ​របស់​គាត់​ទៅ​ចុះ​!​។​


​សេចក្តីប្រកាស​មិន​ផ្លូវការ​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ដែល​បាន​ដកស្រង់​ប្រសាសន៍​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មក​ចុះ​ផ្សាយ​យ៉ាង​ដូច្នេះ បាន​ធ្វើឡើង តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​លោក សម រង្ស៊ី បាន​ព្យាយាម​សរសេរ​លិខិត​ពីរលើក ជូន​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្វែងរក​អន្តរាគមន៍​ពី​សម្តេច ដើម្បី​បាន​វិលត្រឡប់ ចូល​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ នៅក្នុង​ព្រះបរមរាជវាំង ក្នុង​រាជធានី​ភ្នំពេញ​។​

​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១២ លោក សម រង្ស៊ី បាន​សរសេរ​លិខិត​ពីរ​ផ្សេង​គ្នា មួយ​ថ្វាយ​ព្រះមហាក្សត្រ និង​លិខិត​មួយទៀត ជូន​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ទូល​ស្នើ​សុំ​ព្រះរាជ​អន្តរាគមន៍ និង​ស្នើសុំ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ និង​សម្តេច​ប្រមុខ​រដ្ឋាភិបាល ឲ្យ​រូបលោក បាន​វិល​ចូល​មក​គោរព​ព្រះ​បរមសព ព្រះ​វិញ្ណាណ​ក្ខ​ន្ធ​របស់​សម្តេច​ព្រះមហាវីរក្សត្រ ដោយផ្ទាល់ នៅក្នុង​ព្រះបរមរាជវាំង​។
​ក៏​ប៉ុន្តែ​លិខិត​នោះ ត្រូវបាន​ទីស្តីការគណៈរដ្ឋមន្ត្រី បញ្ជួន​ត្រឡប់ទៅវិញ ដោយ​សំអាង​ថា ពុំ​បាន​បំពេញ​ត្រឹមត្រូវ​តាម​បែប​រដ្ឋាភិបាល​។​

​នៅ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១២ លោក សម រង្ស៊ី ក្នុងនាម​មេដឹកនាំ​គណបក្សប្រឆាំង ក៏​បាន​សរសេរ​លិខិត​ជា​ថ្មី​មួយទៀត ផ្ញើជូន​សម្តេច​ប្រមុខ​ដឹកនាំ​កំពូល​ទាំងបី​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងនាម​ជា​ប្រធាន និង​អនុប្រធាន​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​ព្រះ​បរមសព​សម្តេច​ព្រះ​មហា​វីរក្សត្រ​។

​លិខិត​នោះ ត្រូវបាន​មន្ត្រី​ខុទ្ទកាល័យ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលយក​កាលពី​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១២​។​

​ម្តងនេះ លោក សម រង្ស៊ី បាន​ទទូច​សុំ​អន្តរាគមន៍ ដោយ​ទឹកចិត្ត យោគយល់​ពី​ប្រមុខ​ដឹកនាំ​កំពូល​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ឲ្យ​លោក បាន​វិល​ចូល​ប្រទេស​កម្ពុជា ទៅ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ និង​ឃើញ​ព្រះ​ភក្ត្រ​ចុងក្រោយ​របស់​សម្តេច​ព្រះ​មហា​វីរក្សក្ស​ត្រ សម្តេចឪ នរោត្តម សីហនុ នៅ​ព្រះបរមរាជវាំង​។

​លោក សម រង្ស៊ី បាន​ជម្រាបជូន​សម្តេច​ទាំង​បី​ថា ព្រះករុណា សម្តេចឪ មាន​ព្រះ​មហាករុណា​ទិ​គុណដ៏​ធំធេង ចំពោះ​រូប​លោក និង​ក្រុមគ្រួសារ​លោក​។​

​ម្យ៉ាងទៀត ដោយ​លើកឡើង​ថា ក្នុងស្ថានភាព​ដែល​កម្ពុជា រង​នូវ​ព្រះរាជ​អវត្តមាន​ជា​រៀង​រហូត​របស់​ព្រះវររាជបិតា សម្តេចឪ លោក សម រង្ស៊ី អះអាងថា ក្នុងនាម​លោក​ជា​កូន​ខ្មែរ​មួយ​រូប លោក​ចាំបាច់​ត្រូវតែ​ខិតខំ​ជួយ​ពង្រឹង​ការផ្សះផ្សា​ជាតិ រួបរួម​ជាតិ ឯកភាព​ជាតិ និង​ជួយ​ដោះស្រាយ​បញ្ហា​ខ្មែរ ដោយ​ខ្មែរ​គ្នាឯង ស្រប​តាម​ព្រះរាជ​តំរិះ និង​ព្រះរាជ​ជំហរ​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះអង្គ​។​

​លោក សម រង្ស៊ី ត្រូវបាន​តុលាការ​ប្រទេស​កម្ពុជា ផ្តន្ទាទោស​កំបាំងមុខ ដាក់​ពន្ធនាគារ​សរុប ១២ ឆ្នាំ ក្នុង​រឿង​ព្រំដែន​កម្ពុជា​-​វៀតណាម ដែល​បាន​បង្ខំ​ឲ្យ​លោក ត្រូវ​ចាកចេញ​ពី​មាតុប្រទេស ចាប់តាំងពី​ចុងឆ្នាំ​២០០៩​។ តាមរយៈ​ការសម្រេច​របស់​តុលាការ​ដូច្នេះ ក៏​បាន​រារាំង​មិន​ឲ្យ​លោក សម រង្ស៊ី ឈរឈ្មោះ ចូលរួម​ការបោះឆ្នោតជាតិ នា​ខែ​កក្កដា ឆ្នាំ​២០១៣ ឡើយ​។

យ៉ាងណាក៏ដោយ ដំណឹងបិទផ្លូវ មិនព្រមចរចា សម្របសម្រួល ជាមួយលោក សម រង្ស៊ី ដែលសម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស ហើយត្រូវបានលោក ខៀវ កាញារីទ្ធ លើកយកមកផ្សព្វផ្សាយនេះ នាំឲ្យអ្នកលេង ហ្វេសប៊ុក បានបញ្ចេញ​ទស្សនៈ​ជាច្រើន។

ភាគច្រើននៃអ្នកទាំងនោះ បានបញ្ចេញមតិថា ខ្មែរគួរតែធ្វើការបង្រួបបង្រួម និងផ្សះ​ផ្សា​​ជាតិ ដូចអ្វីដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានធ្វើ ពិសេសជាមួយ​ក្រុម​ខ្មែរ​ក្រហម ដែលសម្តេច ធ្លាប់តែប្រយុទ្ធស្លាប់រស់នឹងគ្នា។ តែចុងបញ្ចប់ នៅ​ឆ្នាំ១៩៩៨ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើនយោបាយឈ្នះឈ្នះ ហើយ​សម្តេច​បានបង្វែរកាណុងកាំភ្លើង និងសំឡេងផ្ទុះអាវុធ ទៅជាការចាប់ដៃ និងស្នូរទះដៃ រួមគ្នាអភិវឌ្ឍន៍ នាំឲ្យកម្ពុជាទទួលបានសុខសន្តិភាព និងការរីកចម្រើន រហូតដល់​សព្វថ្ងៃ៕

11 comments:

Anonymous said...

Sam Rainsy's political career is dead and buried. Long Live Sam Rainsy :)

Anonymous said...

a cpp only good at hurting his own people but when it comes to VC, man he is scared of them like a dog.

Anonymous said...

Let see if Sam Rainsy is truly unifying with other democratic forces. Even with or without Sam
Rainsy, democratic force will continue in Cambodia.

Eng Chhay Eang and Yim Sovann, please do not rock the boat. We know who you are! Let the new political party takes its cause even with or without Sam Raisny.

Truly, Sam Rainsy is a great statement but he is in the wrong "battlefield". In the US, or France, or in the west, I think Sam Rainsy would win 85 per cent of genuine votes. But unfortunately, he is contesting in Khmer political arena.

Anonymous said...

Sam Rainsy, your letters: please to three top leaders of the CPP and supported 23 October as public holiday will not help you to return back to Cambodia. In order to get the forgiveness from PM Hun Sen, you must eat all your words for the last 4 years that have insulted PM and the CPP. Plus sincere apologise to PM Hun Sen and H.E Hor Namhong.

Pi Anh.

Anonymous said...

2:03pm

You have eyes and ears but yet you are so dumb. Can't you see that the VC is controlling Cambodia and slowing swallowing it? while CPP can not argue but alway agree up due to fear of losing power, e.g what happened to Koh Tral or khmer krom or other surrounding islands near srok khmer? If hun sen and his clan dare they would pull them all down. You are VC love to do that to our khmer people and you think you can get away ? I don't think so, 'what goes around comes a round' soon it will catch up with you. Right now, Chinese is preparing to release their dams and then will wipe out your VC country from the end of this earth. By then, no need to argue no more. So, you better be more worried about the big one instead of the little and innocent ones like us. From now on Khmers will love khmers and there is nothing you can do about it really. The evil kingta is gone and next step is to be united as one. If anything gone wrong, we know it will be from the VC criminals.

Anonymous said...

Ah Chkae Hun Sen is so scared of death of Sam Rainsy, even during the Summit ASEAN meeting, Ah CHkae Hun Sen couldnt dare to meet Sam Rainsy.

Why is AH CHkae Hun Sen so scared of death to see Sam Rainsy? Ah CHkae Hun Sen knows something that we dont.


Anonymous said...

....Make Love Not War....

Samdach Decho Hun Sen likes a Penis and Mr. Sam Rainsy likes a vagina. Penis is always need a vagina and a vagina is always need a Penis. They both mean to be together "Vagina and Penis" that's nature way. So in real life:

Vagina needs Penis, and
Penis need Vagina,
Hun Sen needs Sam Rainsy and
Sam Rainsy needs Hun Sen.

"Make love not war"
"Hun Sen must make love to Sam Rainsy, not War between you two"

Anonymous said...

Samdach Decho Hun Sen is in love with Mr Sam Rainsy because they both confront each other for so long until Hun Sen starts to realize that he is falling in love with Mr Sam Rainsy. The reason why Hun Sen banned Mr Sam Rainsy from coming to Cambodia because he afraid that his wife might kill Mr Sam Rainsy in jealousy act like she did to the actress Pi Seat Pi Li Ka.

You both should love each other and take care each other.

Anonymous said...

8:03 PM and 8:15 PM are the same idiot coming Dumb Yuon/Vietnamese Dog Eating Nation - the Criminal and Thief country.

Anonymous said...

Something wrong in this picture.
Vulture (Hun Sen) vs. Peacock (Sam Rainsy).

Vulture is Sat T'Mart.
Peacock is Sat Hawng.

Anonymous said...

I will respect Hun Sen decision if Hun Sen himself respects his own. Will Hun Sen dare to behead his neck??? He said he would behead his next if he cannot subdue the illegal timber cut down.