(កងកំលាំង អ៊ុន តាក់នៅ កម្ពុជា)
ហេតុអ្វីបានជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្យាយាមបដិសេធគុណសម្បត្តិនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស?។ លោកបន្តថា មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស មានការបោះឆ្នោតរៀបចំដោយឆ្នាំ១៩៩៣ ទើបបរទេសលែងហ៊ានលូកដៃជួយខ្មែរក្រហម។ ប្រការនោះជាភ្លើងខៀវដែលអាចនាំឲ្យរដ្ឋាភិបាលក្រុងភ្នំពេញ ក្លាយជាស្របច្បាប់ និងអាចសម្រេចយុទ្ធសាស្ត្រឈ្នះៗបាន។បើមិនមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងការបោះឆ្នោតទេនោះ កម្ពុជានឹងមានសង្គ្រាមរហូតដល់សព្វថ្ងៃ៕ថ្ងៃទី១ ខែតុលា ឆ្នាំ២០១២
ប្រភព៖ អង្គរមេឌា
សម្តេច ហ៊ុន សែន បានប្រកាសជាថ្មីថា ប្រទេសកម្ពុជា មិនមែនបានទទួលសន្តិភាពពេញលេញ ដោយសារវត្តមានអាជ្ញាធរបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិនៅកម្ពុជា( អ៊ុនតាក់ )នោះទេ។ប៉ុន្តែមជ្ឃដ្ឋានខ្លះនៅតែលើកឡើងថាបើគ្មានអ៊ុនតាក់ កម្ពុជា ក៏មិនបានទទួលសន្តិភាពដែរ។
ក្នុងពិធីប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋខេត្តបាត់ដំបង នៅថ្ងៃទី៣០ កញ្ញា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងជាថ្មីថា កងកំលាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ អ៊ុនតាក់ មិនបានស្វែងរកសន្តិភាពពិតប្រាកដជូនពលរដ្ឋកម្ពុជា នោះទេ។ អ៊ុនតាក់ បានចំណាយលុយជាងពីរពាន់លានដុល្លារដើម្បីនាំកម្ពុជា ទៅរកប្រជាធិបតេយ្យ និងសន្តិភាព ប៉ុន្តែបែរជាមិនជោគជ័យ។ លោកបន្តថា បន្ទាប់ពីបោះឆ្នោតឆ្នាំ១៩៩៣ កម្ពុជានៅតែជាប្រទេសមួយតំបន់ត្រួតត្រាពីរ គឺរដ្ឋាភិបាលក្រុងភ្នំពេញ និងរដ្ឋាភិបាលខ្មែរក្រហម ដែលប្រយុទ្ធគ្នាជារៀងរាល់ថ្ងៃ។
លោក ហ៊ុន សែន បញ្ជាក់ថា គោលនយោបាយឈ្នះៗរបស់សម្តេចទើបជាការនាំកម្ពុជា ឲ្យសន្តិភាពពេញបរិបូរណ៍ពិតប្រាកដ។ អ៊ុនតាក់មិនមែនជាតួឯកដែលនាំមកនូវសន្តិភាពជូនកម្ពុជានោះទេ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៉ី ថ្លែងថា កម្ពុជាបានទទួលសន្តិភាពក៏ដោយសារតែមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងការបោះឆ្នោតឆ្នាំ១៩៩៣។ប្រទេសកម្ពុជាមុនការបោះឆ្នោតឆ្នាំ១៩៩៣ ជាប្រទេសឯកោ ពិភពលោកមិនទទួលស្គាល់ កុម្មុយនិស្តស្ថិតក្រោមឥទ្ធិពលវៀតណាម ពលរដ្ឋរស់នៅរងការគំរាមកំហែងគ្រប់ពេលវេលា។លោកបញ្ជាក់ថា ប្រទេសកម្ពុជាបានមកដល់សព្វថ្ងៃដោយសារពលរដ្ឋ និងអ្នកនយោបាយរួមគ្នាដោះស្រាយបញ្ហាទាំងអស់គ្នា មិនមែនជាកម្មសិទ្ធិផ្ដាច់មុខជនណាម្នាក់ឡើយ។
លោក ឡៅ ម៉ុងហៃ ចោទជាចម្ងល់ថា ហេតុអ្វីបានជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្យាយាមបដិសេធគុណសម្បត្តិនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស?។ លោកបន្តថា មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស មានការបោះឆ្នោតរៀបចំដោយឆ្នាំ១៩៩៣ ទើបបរទេសលែងហ៊ានលូកដៃជួយខ្មែរក្រហម។ ប្រការនោះជាភ្លើងខៀវដែលអាចនាំឲ្យរដ្ឋាភិបាលក្រុងភ្នំពេញ ក្លាយជាស្របច្បាប់ និងអាចសម្រេចយុទ្ធសាស្ត្រឈ្នះៗបាន។បើមិនមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងការបោះឆ្នោតទេនោះ កម្ពុជានឹងមានសង្គ្រាមរហូតដល់សព្វថ្ងៃ៕
7 comments:
A ce que je sais que Hun Sen est un traître de la nation Khmère car il a donné la terre et mer Khmer aux Youns Hanoi. C'est un pantain Cambodgien du 21 siècle.
As far as I know Hun Sen is a traitor to the nation Khmer because he gave the land and sea to Youns Khmer Hanoi. This is a Cambodian pantain the 21st century.
លោកហុ៊ន សែននិយាយត្រូវ ត្រង់ថាអុ៊នតាក់ចំណាយពីរពាន់លានដុល្លា មួយផ្នែកទៅលើកងកម្លាំងបរទេសដែលគ្រាន់តែសំញែង
មិនបានបំពេញកត្តព្វកិច្ចរបស់់ខ្លួនក្នុងការដកហូតអាវុធចេញពីក្រុមហុ៊ន សែន និងក្រុមខ្មែរក្រហម ។ យូអិនក៏មិនបានបំពេញនាទី
ខ្លួនឲបានត្រឹមត្រូវដោយបានបណ្តោយឲហ៊ុន សែន បង្កើតក្រុមបាតុករ ទៅវាយលោកខៀវសំផនតាមអំពើរចិត្ត ។ ហុ៊ន សែនស្គាល់
ភាពកម្សោយរបស់អុ៊នតាក់យ៉ាងច្បាស់ ហើយក៏បានប្រកាសមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត១៩៩៣ និងធ្វើអបគម ខាង
ត្រើយកើតទន្លេមេគង្គ ។ ដូច្នេះ អ្វីដែលបានកើតឡើងក្នុងកម្ពុជាសព្វថ្ងៃគឺជាការតស៊ូរបស់ហុ៊ន សែន តាំងពីការមិនស្តាប់អ៊ុនតាក់
ក្នុងការរំសាយទ័ព រហូតដល់ការកំចាត់ និងកំទេច ហ្វាន់សិុនបុិច ។ ហុ៊ន សែនខ្លាំងជាង យូអិនរហូតមក ហើយក៏មិនដឹងជាថ្ងៃណា
ទើបអ្នកមានបុណ្យចេញមុខ មកផ្ចាញ់នាគភ្នែកទោលមួយនេះឲសាបសូន្យ?...
PEACE AND AIDS!
អ្នកឡើងបានតែបេះ អ្នកប្រឡេះបានស៊ីឆ្អែត
រួចហើយយកបន្លាស្រាស់គល់តែម្ដង ទៅ
ណាវាល្បែង នេះទើបគេហៅថា អាជម្ម។
យើងគួរនិយាយបានទៀតដែរថា ឪនិងកូនខ្វាក់ខ្លាំងដូចគ្នា
ឪខ្លាំងពូកែខាងធានាសន្តិភាពដោយមិនចាំបាច់វត្តមានរបស់
យូអិន ព្រមទាំងខ្លាចយូអិនក្រ ក៏បណ្ដេញយូអិនចេញពី
កម្ពុជា បនហាណូយឃើញដូច្នោះជាឱកាសល្អ ក៏ផ្ដើម
ផែនការក្ដោបក្ដាប់គ្រប់គ្រងកម្ពុជា ដោយបន្តុក ហ៊ុនសែន
ជាកូនអុកដ៏សំខាន់។ម៉្យាងទៀត ឪ ស្មានខុសថាបន
ហាណូយនិងហ៊ុនសែន មិនអាចយកឈ្នះថ្វៃដៃនយោបាយ
របស់អង្គអញឡើយ។បញ្ជោរខោកផងស្អំផង ទីបំផុត
បនហាណូយបានសម្រេចជោគជ័យជាស្ថាពរ។
ការដែលតុលាការកញ្ជៈយួនក្រុងភ្នំពេញបានកាត់ទោសអោយលោក ម៉ម សូណង់ដូ ជាប់គុក២០ឆ្នាំនាថ្ងៃទ១ ខែតុលាឆ្នាំ២០១២កន្លងទៅនេះ យើងជាខ្មែរដែលស្រឡាញ់សេរីភាពនិងយុត្តិធម៌គឺមិនអាចទទួលយកបានជាដាច់ខាត! ដូច្នេះការសម្រេចចិត្តរបស់តុលាការដាក់ទោសលោក សូណង់ដូ២០ឆ្នាំនេះ គឺជាអំពើអយុត្តិធម៌និងបានរំលោភសិទ្ធមនុស្សនិងសិទ្ធអ្នកសារពត៌មានយ៉ាងធ្ងន់ធ្ងរនិងព្រៃផ្សៃជាទីបំផុត។ ដូច្នេះយើងជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសត្រូវតែនាំគ្នាធ្វើបាតុកម្មអហឹង្សាគ្រប់ខេត្តក្រុងទាមទារអោយផ្លាស់ប្តូររបបកញ្ជៈយួននេះចេញ។
Ah Samrae Ah Thmart Bat Psa Hun Xen says everything his Boss, ah Yuon told him to say. Ah Thmart Hun Xen has no brain of his own.
Post a Comment