ថ្ងៃទី 2 តុលា 2012 | ដោយ: លីនណា
Cambodia Express News
ចុះ សហភាព អឺរ៉ុប អាមេរិក និងបារាំង កំពុង បង្កើត វប្បធម៌ អី ដែរ ស៊ីមី?ភ្នំពេញ: អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស របស់ទីស្ដីការគណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី ដែលជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១២ បានរៀបចំសន្និសីកាសែតបំភ្លឺដល់ក្រុមអង្គសង្គមស៊ីវិលមួយចំនួន, អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោក ស៊ូយ៉ា ស៊ូប៊ែឌី, លោក ប្រែត អាដាម ហើយនិងគណបក្សប្រឆាំង ពាក់ព័ន្ធនឹងការចោទប្រកាន់បំភ្លៃការពិតមកលើរដ្ឋាភិបាល ជុំវិញសំណុំរឿងកាត់ទោសលោកម៉មសូណង់ដូ។
លោក កែវ រ៉េមី បានមានប្រសាសន៍ថា “បូកសរុបព័ត៌មាន ដែលចុះផ្សាយនៅក្នុងស្រុក ក៏ដូចជាសេចក្ដីថ្លែងការណ៍មួយចំនួន គឺយើងចាប់អារម្មណ៍ថា អ្នកទាំងនោះ បាន និងកំពុងបង្កើតវប្បធម៌គាំទ្រអ្នកទោស ហើយប្រឆាំងនឹងរាជរដ្ឋាភិបាល ស្របច្បាប់”។
លោក កែវ រ៉េមី បានលើកឡើងថា រាជរដ្ឋាភិបាលសព្វថ្ងៃ គឺជារាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងពីប្រជាពលរដ្ឋក្នុងការបោះឆ្នោតត្រឹមត្រូវ។
លោកបន្តថា កម្ពុជាបច្ចុប្បន្នយើងដឹងហើយថា កាលៈទេសៈនេះ មិនមែនជាកាលៈទេសៈដែលសម្របសម្រួលនយោបាយ ផ្សះផ្សារបង្រួបបង្រួមជាតិដូចឆ្នាំ១៩៩២-១៩៩៣ តទៅទៀតទេ។
លោកអនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបន្តទៀតថា បច្ចុប្បន្ននេះ កម្ពុជា បាននិងកំពុងបន្តពង្រឹងនីតិរដ្ឋ ហើយមានឥឡូវនេះ យើងមើលទៅមានក្រុមមួយចំនួនបង្កើតចលាចល ឲ្យតែរាជរដ្ឋាភិបាល បន្តពង្រឹងអនុវត្តច្បាប់ ចំពោះបុគ្គលណាបំពានច្បាប់ គឺពួកគាត់នាំគ្នាទៅគាំទ្រអ្នកនោះ។
លោក កែវ រ៉េមី បានលើកឡើងនូវករណីមួយចំនួន មកបញ្ជាក់ថា “ឥឡូវ ខ្ញុំសូមជម្រាបជូនទាក់ទង ដូចលោក សម រង្ស៊ី ដកបង្គោលព្រំដែន ទាក់ទងលោក ម៉ម សូណង់ដូ ក្ដី ទាក់ទងបុគ្គលផ្សេងទៀត ហើយខ្ញុំសូមជម្រាប ជូនថា តើរដ្ឋាភិបាលអនុវត្តច្បាប់នឹង ចំពោះតែបុគ្គលប៉ុន្មាននាក់នឹង ឬមួយយ៉ាងម៉េច? យើងក្រឡេកមើលឲ្យស៊ីជម្រៅបន្តិច ឃើញថា សូម្បីតែផ្កាយបី ផ្កាយពីរ ផ្កាយមួយ ប្រធានតុលាការ ជាចៅក្រម ជាព្រះរាជអាជ្ញា ជាមន្ត្រីប្រធានផ្នែកណាមួយ ក៏យើងបង្ក្រាបដែរ តាមរយៈនៃការបង្ក្រាបបទល្មើសពុករលួយ។ អ៊ីចឹង ទាក់ទងទាំងអស់នេះ ឃើញថា យើងបាននិងកំពុងពង្រឹងច្បាប់ បំបាត់វប្បធម៌នីទណ្ឌភាព ហើយផ្ទុយទៅវិញ ខ្ញុំឃើញ នាំគ្នាមកប្រឆាំង ឲ្យតែយើងអនុវត្តច្បាប់ជាមួយជនណាដែលប្រព្រឹត្តខុស មកប្រឆាំងជាមួយរដ្ឋាភិបាល”។
លោក កែវ រ៉េមី បានអំពាវនាវដល់ក្រុម ដែលតែងតែប្រឆាំងនឹងរដ្ឋាភិបាល សូមឲ្យកែទម្លាប់ ដែលតែងតែប្រើរូបភាពសិទ្ធិមនុស្ស ដើម្បីកកូលកកាយនៅក្នុងប្រទេសមួយ ដែលមានអធិបតេយ្យភាពពិតប្រាកដ។
លោកបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរបញ្ហាសិទ្ធិមនុស្សខ្លាំងណាស់ ជាពិសេសដូចអ្វីដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍អ៊ីចឹង ទាក់ទងរឿង UN មកចូលរួមជួយដល់ការបោះឆ្នោតឆ្នាំ១៩៩៣ ក៏ប៉ុន្តែមិនបានអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឲ្យបានជោគជ័យទាំងស្រុងទេ ពីព្រោះមិនមានសន្តិភាពពិតប្រាកដ ដោយមានក្រុមខ្មែរក្រហមនៅមួយប៉ែក។
ទាក់ទងនឹងករណីលោក ស៊ូយ៉ា ស៊ូប៊ែឌី ទាមទារឲ្យមានការឲ្យកែទម្រង់ច្បាប់បោះឆ្នោត ក៏ដូចជាបញ្ហាសិទ្ធិមនុស្ស ត្រូវបានលោក កែវ រ៉េមី បកស្រាយថា កំណែទម្រង់ការបោះឆ្នោត លើសមាសភាព គ.ជ.ប ធ្លាប់បានកែប្រែជាច្រើនលើកច្រើនសារមកហើយ ហើយបើទាមទារឲ្យមានតំណាងគណបក្សនយោបាយ វានឹងមានការប្រទាញប្រទង់គ្នា ដោយសារមានភាពរញ៉េរញ៉ៃពីតំណាងគណបក្សនយោបាយនៅក្នុង គ.ជ.ប។
លោកបន្តថា បើសិនជានិយាយពីតំណាងគណបក្សនយោយ គិតជាភាគរយ គឺគណបក្សប្រជាជនកម្ពុជា យកសមាសភាព គ.ជ.ប សឹងតែទាំងអស់ ក៏ប៉ុន្តែយើងមិនចង់បានការដាក់តំណាងគណបក្សនយោបាយទេ ពីព្រោះយើងចង់បានស្ថាប័ន ដែលឯករាជ្យ។ អ៊ីចឹងត្រូវការឯករាជ្យ យើងយកអ្វីដែលកុំគិតរឿងតំណាងគណបក្សនយោបាយបន្តទៀត ដើម្បីដំណើរការការបោះឆ្នោត។
លោកបានបន្ថែមទៀតថា ការបោះឆ្នោតឆ្នាំ២០១២ កន្លងមកនេះ ទាំងសង្គមស៊ីវិល ទាំងអ្នកសង្កេតការណ៍ ទាំងបណ្ដាគណបក្សនយោបាយ បានទទួលស្គាល់ថា បានប្រកបដោយបរិយាកាសល្អណាស់ ប្រសើរជាងមុនឆ្ងាយណាស់។ ប៉ុន្តែមកដល់ពេលឥឡូវ បែរជាទាមទារកំណែទម្រង់បង្កភាពរញ៉េរញ៉ៃក្នុង គ.ជ.ប។
ពាក់ព័ន្ធនឹងលោក ប្រែត អាដាម ត្រូវបានលោក កែវ រ៉េមី លើកឡើងឲ្យដឹងថា លោក ប្រែត អាដាម កាលពីយប់មិញនេះ បានចោទមកលើគណបក្សប្រជាជន មកលើរាជរដ្ឋាភិបាលថា មិនឲ្យមានកម្លាំងប្រឆាំង។
លោកកែវ រ៉េមី បានបកស្រាយថា “មិនឲ្យមានកម្លាំងប្រឆាំងយ៉ាងម៉េច ដែលកំពុងស្រែកកោកកាករហូត ទាំងអស់នឹងហាស៎! តើអាហ្នឹងជាស្អីអាហ្នឹង? ហើយគណបក្សប្រឆាំងនៅតែគណបក្សប្រឆាំង ហើយគណបក្សប្រឆាំង តើគាត់សំដៅទៅលើអ្នកណា? គាត់សំដៅទៅលើលោក សម រង្ស៊ី តែម្នាក់ហ្នឹង ឬមួយយ៉ាងម៉េច? មិនមែនអ៊ីចឹងទេ គណបក្សដែលមិនមែនកាន់អំណាច គឺគេហៅ គណបក្សប្រឆាំងហើយ ហើយគណបក្សប្រឆាំងនៅកម្ពុជា មានច្រើនតើ ហើយពេលចូលរួមបោះឆ្នោតម្ដងៗ មានចូលរួមប្រកួតប្រជែងច្រើនណាស់ បើមិនមានគណបក្សសមរង្ស៊ី ក៏មានគណបក្សផ្សេងដែរ បើមិនមានគណបក្សសិទ្ធិមនុស្ស ក៏មានគណបក្សផ្សឹងដែរ អាហ្នឹង សូមជម្រាបថា គេហៅសេរីពហុបក្ស”។
លោក កែវ រ៉េមី បានបន្ថែមថា ប្រែត អាដាម បានចោទប្រកាន់មកលើសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ជានាយករដ្ឋមន្ត្រីមានកម្លាំងទ័ព កម្លាំងប៉ូលិសពេញដៃ ហើយនិងមានទ្រពសម្បត្តិហូរហៀតាមរយៈការប្រឹព្រឹត្តអំពើពុករលួយ។ លោកបានគូសបញ្ជាក់ថា “ការនិយាយហ្នឹង គឺជាការចោទប្រកាន់ធ្ងន់ធ្ងរបំផុតហ្មង គឺថា ជនបរទេសខ្លះ គឺចង្រៃហ្មង។ និយាយមែនទែន! គឺថាមានការចោទប្រកាន់មួយជាលក្ខណៈគំនុំបុគ្គល”។
លោក កែវ រ៉េមី បានសរុបថា បេសកកម្មរបស់លោក ស៊ូយ៉ា ស៊ូប៊ែឌី ក្ដី បេសកកម្ម ប្រែតអាដាម ក្ដី ដែលជ្រកក្រោមសិទ្ធិមនុស្ស មែនទែន គឺជាបេសកកម្មប្រឆាំងរដ្ឋាភិបាល៕
7 comments:
Instead of berating Keo Ramy, we should ask Buddha to bless his soul and for forgiveness.....for lying day in and day out, even it's against Buddha's teaching.
This guy has one of the toughest job in Hun Sen's government.....Creating lies even it's against his religion.
Every night before going to bed , while other CPP cronies counting their monies that they plunder from their country and their people, Keo Ramy and his wife discussing what to say or what to lie instead of counting their loots like other CPP.
Even the traffic cops working under the blazing sun can bring in at least 50,000 Riel for their wife to buy foods but Keo Ramy brings nothing for his wife because lying doesn't get paid.
(* All the juicy posts, hun Sen reserves for his cronies.)
And the worse part is even he doesn't like his job, he can't go any where else because this guy burnt the bridge all around him, every body know his unsavory character.
Baay Kdaing
Keo remy try to make money for his loving sexy dara khmer star,no mater what he do like DOG, CAT OR BIRD just money for this young girl and Bar KARAOKE.
6:48 AM
For about 800 years since Buddha entered Cambodia brought by Jayavaraman 7 and his oldest son, it is almost 800 years the empire collapsed. Your Buddha did not help Cambodia then and how can your Buddha bless or can forgive anyone's sin?
When was the last time your Buddha or 10,000 Buddhas from India every bless Cambodia or Khmers or other nations? Tibet's size 5 times larger than Cambodia was taken away by China, and we saw no Buddhas helped to free Tibet.
I just cannot see anything "rapid reaction" in senior Remi Martin, not a shred of that. He is just old, and looks slow (retarded.)
yes , he retarded that why his wife chhim mala daugther of Mr. Chhim Seak leng kick him out because his blood no loyalty have second wife thirth wife and alot of young girl.
He have no loyalty to Hun Sen too just do for money.
Thi guy married Chhim Seak Léng' daughter.His Father name Lê LÔC vietnamese born in Battambang near steel bridge railroad. he born and raised during the yuon occupation in Cambodia 1979. So, his politic is fully sided to his father Lê LÔC.Now he become singing bird for his slave Hun Sen.
Post a Comment