Wednesday, October 03, 2012

សេក រ៉េមី ត្រូវគេប្រលែងឲ្យមក ព្រូស

លោក កែវ រ៉េមី៖ ក្រុមសង្គមស៊ីវិលមួយចំនួន កំពុងបង្កើតវប្បធម៌គាំទ្រអ្នកទោស

ថ្ងៃទី 2 តុលា 2012 | ដោយ: លីនណា
Cambodia Express News
ចុះ សហភាព អឺរ៉ុប អាមេរិក និងបារាំង កំពុង បង្កើត វប្បធម៌ អី ដែរ ស៊ីមី?
ភ្នំពេញ: អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី ដែលជា​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី នៅ​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១២ បានរៀបចំ​ស​ន្និ​សី​កាសែត​បំភ្លឺ​ដល់​ក្រុម​អង្គ​សង្គម​ស៊ីវិល​មួយចំនួន​, អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ លោក ស៊ូ​យ៉ា ស៊ូ​ប៊ែ​ឌី​, លោក ប្រែ​ត អាដាម ហើយ​និង​គណបក្សប្រឆាំង ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​បំភ្លៃ​ការពិត​មកលើ​រដ្ឋាភិបាល ជុំវិញ​សំណុំរឿង​កាត់ទោស​លោក​ម៉ម​សូណង់ដូ​។​

​លោក កែវ រ៉េមី បាន​មានប្រសាសន៍ថា “​បូកសរុប​ព័ត៌មាន ដែល​ចុះផ្សាយ​នៅក្នុង​ស្រុក ក៏ដូចជា​សេចក្ដីថ្លែងការណ៍​មួយចំនួន គឺ​យើង​ចាប់អារម្មណ៍​ថា អ្នក​ទាំងនោះ បាន និង​កំពុង​បង្កើត​វប្បធម៌​គាំទ្រ​អ្នកទោស ហើយ​ប្រឆាំងនឹង​រាជរដ្ឋាភិបាល ស្របច្បាប់​”​។​


​លោក កែវ រ៉េមី បាន​លើកឡើងថា រាជរដ្ឋាភិបាល​សព្វថ្ងៃ គឺជា​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើតឡើង​ពី​ប្រជាពលរដ្ឋ​ក្នុងការ​បោះឆ្នោត​ត្រឹមត្រូវ​។

​លោក​បន្តថា កម្ពុជា​បច្ចុប្បន្ន​យើង​ដឹង​ហើយ​ថា កាលៈទេសៈ​នេះ មិនមែនជា​កាលៈទេសៈ​ដែល​សម្របសម្រួល​នយោបាយ ផ្សះផ្សារ​បង្រួបបង្រួម​ជាតិ​ដូច​ឆ្នាំ​១៩៩២-១៩៩៣ តទៅទៀត​ទេ​។​

​លោក​អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​បន្តទៀតថា បច្ចុប្បន្ននេះ កម្ពុជា បាននិងកំពុង​បន្ត​ពង្រឹង​នីតិរដ្ឋ ហើយ​មាន​ឥឡូវនេះ យើង​មើលទៅ​មាន​ក្រុម​មួយចំនួន​បង្កើត​ចលាចល ឲ្យ​តែ​រាជរដ្ឋាភិបាល បន្ត​ពង្រឹង​អនុវត្ត​ច្បាប់ ចំពោះ​បុគ្គល​ណា​បំពាន​ច្បាប់ គឺ​ពួកគាត់​នាំគ្នា​ទៅ​គាំទ្រ​អ្នកនោះ​។​

​លោក កែវ រ៉េមី បានលើកឡើង​នូវ​ករណី​មួយចំនួន មក​បញ្ជាក់ថា “​ឥឡូវ ខ្ញុំ​សូម​ជម្រាបជូន​ទាក់ទង ដូច​លោក សម រង្ស៊ី ដក​បង្គោល​ព្រំដែន ទាក់ទង​លោក ម៉ម សូណង់ដូ ក្ដី ទាក់ទង​បុគ្គល​ផ្សេងទៀត ហើយ​ខ្ញុំ​សូម​ជម្រាប ជូន​ថា តើ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​នឹង ចំពោះតែ​បុគ្គល​ប៉ុន្មាន​នាក់​នឹង ឬមួយ​យ៉ាងម៉េច​? យើង​ក្រឡេកមើល​ឲ្យ​ស៊ីជម្រៅ​បន្តិច ឃើញថា សូម្បីតែ​ផ្កាយ​បី ផ្កាយ​ពីរ ផ្កាយ​មួយ ប្រធាន​តុលាការ ជា​ចៅក្រម ជា​ព្រះរាជអាជ្ញា ជា​មន្ត្រី​ប្រធាន​ផ្នែក​ណាមួយ ក៏​យើង​បង្ក្រាប​ដែរ តាមរយៈ​នៃ​ការបង្ក្រាប​បទល្មើស​ពុក​រលួយ​។ អ៊ីចឹង ទាក់ទង​ទាំងអស់នេះ ឃើញថា យើង​បាននិងកំពុង​ពង្រឹង​ច្បាប់ បំបាត់​វប្បធម៌​នី​ទណ្ឌ​ភាព ហើយ​ផ្ទុយទៅវិញ ខ្ញុំ​ឃើញ នាំគ្នា​មក​ប្រឆាំង ឲ្យ​តែ​យើង​អនុវត្ត​ច្បាប់​ជាមួយ​ជន​ណា​ដែល​ប្រព្រឹត្ត​ខុស មក​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល​”​។​

​លោក កែវ រ៉េមី បាន​អំពាវនាវ​ដល់​ក្រុម ដែល​តែងតែ​ប្រឆាំងនឹង​រដ្ឋាភិបាល សូម​ឲ្យ​កែ​ទម្លាប់ ដែល​តែងតែ​ប្រើ​រូបភាព​សិទ្ធិមនុស្ស ដើម្បី​កកូ​លក​កាយ​នៅក្នុង​ប្រទេសមួយ ដែលមាន​អធិបតេយ្យភាព​ពិតប្រាកដ​។

​លោក​បាន​បន្ថែមថា រាជរដ្ឋាភិបាល​កម្ពុជា បាន​គិតគូរ​បញ្ហា​សិទ្ធិមនុស្ស​ខ្លាំងណាស់ ជាពិសេស​ដូច​អ្វីដែល​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​អ៊ីចឹង ទាក់ទង​រឿង UN មក​ចូលរួម​ជួយ​ដល់​ការបោះឆ្នោត​ឆ្នាំ​១៩៩៣ ក៏ប៉ុន្តែ​មិនបាន​អនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឲ្យ​បាន​ជោគជ័យ​ទាំងស្រុង​ទេ ពីព្រោះ​មិនមាន​សន្តិភាព​ពិតប្រាកដ ដោយមាន​ក្រុមខ្មែរក្រហម​នៅ​មួយ​ប៉ែក​។​

​ទាក់ទង​នឹង​ករណី​លោក ស៊ូ​យ៉ា ស៊ូ​ប៊ែ​ឌី ទាមទារ​ឲ្យ​មានការ​ឲ្យ​កែទម្រង់​ច្បាប់បោះឆ្នោត ក៏ដូចជា​បញ្ហា​សិទ្ធិមនុស្ស ត្រូវបាន​លោក កែវ រ៉េមី បកស្រាយ​ថា កំណែទម្រង់​ការបោះឆ្នោត លើ​សមាសភាព គ​.​ជ​.​ប ធ្លាប់បាន​កែប្រែ​ជាច្រើនលើក​ច្រើនសារ​មកហើយ ហើយ​បើ​ទាមទារ​ឲ្យ​មាន​តំណាង​គណបក្សនយោបាយ វា​នឹង​មានការ​ប្រទាញប្រទង់​គ្នា ដោយសារ​មាន​ភាព​រញ៉េរញ៉ៃ​ពី​តំណាង​គណបក្សនយោបាយ​នៅក្នុង គ​.​ជ​.​ប​។

​លោក​បន្តថា បើសិនជា​និយាយ​ពី​តំណាង​គណបក្ស​ន​យោ​យ គិត​ជា​ភាគរយ គឺ​គណបក្ស​ប្រជាជន​កម្ពុជា យក​សមាសភាព គ​.​ជ​.​ប សឹងតែ​ទាំងអស់ ក៏ប៉ុន្តែ​យើង​មិន​ចង់បាន​ការដាក់​តំណាង​គណបក្សនយោបាយ​ទេ ពីព្រោះ​យើង​ចង់បាន​ស្ថាប័ន ដែល​ឯករាជ្យ​។ អ៊ីចឹង​ត្រូវការ​ឯករាជ្យ យើង​យក​អ្វីដែល​កុំ​គិត​រឿង​តំណាង​គណបក្សនយោបាយ​បន្តទៀត ដើម្បី​ដំណើរការ​ការបោះឆ្នោត​។​

​លោក​បាន​បន្ថែមទៀតថា ការបោះឆ្នោត​ឆ្នាំ​២០១២ កន្លងមកនេះ ទាំង​សង្គម​ស៊ីវិល ទាំង​អ្នកសង្កេតការណ៍ ទាំង​បណ្ដា​គណបក្សនយោបាយ បាន​ទទួលស្គាល់ថា បាន​ប្រកបដោយ​បរិយាកាស​ល្អ​ណាស់ ប្រសើរ​ជាង​មុន​ឆ្ងាយ​ណាស់​។ ប៉ុន្តែ​មកដល់​ពេល​ឥឡូវ បែរជា​ទាមទារ​កំណែទម្រង់​បង្ក​ភាព​រញ៉េរញ៉ៃ​ក្នុង គ​.​ជ​.​ប​។​

​ពាក់ព័ន្ធ​នឹង​លោក ប្រែ​ត អាដាម ត្រូវបាន​លោក កែវ រ៉េមី លើកឡើង​ឲ្យ​ដឹងថា លោក ប្រែ​ត អាដាម កាលពី​យប់មិញ​នេះ បាន​ចោទ​មកលើ​គណបក្ស​ប្រជាជន មកលើ​រាជរដ្ឋាភិបាល​ថា មិន​ឲ្យ​មាន​កម្លាំង​ប្រឆាំង​។

​លោក​កែវ រ៉េមី បាន​បកស្រាយ​ថា “​មិន​ឲ្យ​មាន​កម្លាំង​ប្រឆាំង​យ៉ាងម៉េច ដែល​កំពុងស្រែ​កកោក​កាក​រហូត ទាំងអស់​នឹង​ហាស៎​! តើ​អាហ្នឹង​ជា​ស្អី​អាហ្នឹង​? ហើយ​គណបក្សប្រឆាំង​នៅតែ​គណបក្សប្រឆាំង ហើយ​គណបក្សប្រឆាំង តើ​គាត់​សំដៅ​ទៅលើ​អ្នកណា​? គាត់​សំដៅ​ទៅលើ​លោក សម រង្ស៊ី តែ​ម្នាក់​ហ្នឹង ឬមួយ​យ៉ាងម៉េច​? មិនមែន​អ៊ីចឹង​ទេ គណបក្ស​ដែល​មិនមែន​កាន់អំណាច គឺ​គេ​ហៅ គណបក្សប្រឆាំង​ហើយ ហើយ​គណបក្សប្រឆាំង​នៅ​កម្ពុជា មាន​ច្រើន​តើ ហើយ​ពេល​ចូលរួម​បោះឆ្នោត​ម្ដងៗ មាន​ចូលរួម​ប្រកួតប្រជែង​ច្រើនណាស់ បើ​មិនមាន​គណបក្ស​សមរង្ស៊ី ក៏មាន​គណបក្ស​ផ្សេង​ដែរ បើ​មិនមាន​គណបក្ស​សិទ្ធិមនុស្ស ក៏មាន​គណបក្ស​ផ្សឹ​ង​ដែរ អាហ្នឹង សូមជម្រាបថា គេ​ហៅ​សេរី​ពហុបក្ស​”​។​

​លោក កែវ រ៉េមី បាន​បន្ថែមថា ប្រែ​ត អាដាម បាន​ចោទប្រកាន់​មកលើ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា ជា​នាយករដ្ឋមន្ត្រី​មាន​កម្លាំង​ទ័ព កម្លាំង​ប៉ូលិស​ពេញដៃ ហើយ​និង​មាន​ទ្រ​ព​សម្បត្តិ​ហូរហៀ​តាមរយៈ​ការ​ប្រឹ​ព្រឹ​ត្ត​អំពើពុករលួយ​។ លោក​បាន​គូសបញ្ជាក់ថា “​ការនិយាយ​ហ្នឹង គឺជា​ការចោទប្រកាន់​ធ្ងន់ធ្ងរ​បំផុត​ហ្មង គឺថា ជនបរទេស​ខ្លះ គឺ​ចង្រៃ​ហ្មង​។ និយាយ​មែនទែន​! គឺថា​មានការ​ចោទប្រកាន់​មួយ​ជា​លក្ខណៈ​គំនុំ​បុគ្គល​”​។​

​លោក កែវ រ៉េមី បាន​សរុប​ថា បេសកកម្ម​របស់លោក ស៊ូ​យ៉ា ស៊ូ​ប៊ែ​ឌី ក្ដី បេសកកម្ម ប្រែ​ត​អាដាម ក្ដី ដែល​ជ្រក​ក្រោម​សិទ្ធិមនុស្ស មែនទែន គឺជា​បេសកកម្ម​ប្រឆាំង​រដ្ឋាភិបាល​៕​

7 comments:

Anonymous said...

Instead of berating Keo Ramy, we should ask Buddha to bless his soul and for forgiveness.....for lying day in and day out, even it's against Buddha's teaching.

This guy has one of the toughest job in Hun Sen's government.....Creating lies even it's against his religion.


Every night before going to bed , while other CPP cronies counting their monies that they plunder from their country and their people, Keo Ramy and his wife discussing what to say or what to lie instead of counting their loots like other CPP.


Even the traffic cops working under the blazing sun can bring in at least 50,000 Riel for their wife to buy foods but Keo Ramy brings nothing for his wife because lying doesn't get paid.

(* All the juicy posts, hun Sen reserves for his cronies.)

And the worse part is even he doesn't like his job, he can't go any where else because this guy burnt the bridge all around him, every body know his unsavory character.

Anonymous said...

Baay Kdaing

Anonymous said...

Keo remy try to make money for his loving sexy dara khmer star,no mater what he do like DOG, CAT OR BIRD just money for this young girl and Bar KARAOKE.

Anonymous said...

6:48 AM
For about 800 years since Buddha entered Cambodia brought by Jayavaraman 7 and his oldest son, it is almost 800 years the empire collapsed. Your Buddha did not help Cambodia then and how can your Buddha bless or can forgive anyone's sin?

When was the last time your Buddha or 10,000 Buddhas from India every bless Cambodia or Khmers or other nations? Tibet's size 5 times larger than Cambodia was taken away by China, and we saw no Buddhas helped to free Tibet.

Anonymous said...

I just cannot see anything "rapid reaction" in senior Remi Martin, not a shred of that. He is just old, and looks slow (retarded.)

Anonymous said...

yes , he retarded that why his wife chhim mala daugther of Mr. Chhim Seak leng kick him out because his blood no loyalty have second wife thirth wife and alot of young girl.
He have no loyalty to Hun Sen too just do for money.

Anonymous said...

Thi guy married Chhim Seak Léng' daughter.His Father name Lê LÔC vietnamese born in Battambang near steel bridge railroad. he born and raised during the yuon occupation in Cambodia 1979. So, his politic is fully sided to his father Lê LÔC.Now he become singing bird for his slave Hun Sen.