Thursday, October 04, 2012

អ្នកស្រី មូរ សុខហួរ ទៅ​​ភូមា​បង្កើត​ទំនាក់ទំនង​ជាមួយ​សកម្មជន​ស្ត្រី​ពិភពលោក

ដោយ ផន រីណា 2012-10-04 RFA
អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​បង្រួបបង្រួម​រវាង​គណបក្ស សម រង្ស៊ី និង​ គណបក្ស​សិទ្ធិ​មនុស្ស គឺ​អ្នកស្រី មូរ សុខហួរ បាន​មក​កាន់​ប្រទេស​ភូមា ឬ មីយ៉ាន់ម៉ា ពី​ថ្ងៃ​ទី​៣ ខែ​តុលា ក្នុង​សកម្មភាព​បង្កើត​ទំនាក់ទំនង​ជាមួយ​សកម្មជន​ស្ត្រី​លើ​ពិភពលោក។
អ្នកស្រី មូរ សុខហួរ មាន​ប្រសាសន៍​ថា ទស្សនកិច្ច​នេះ​តាម​ការ​អញ្ជើញ​របស់​អង្គការ​វ៉ាយថល់ វ៉យស៊ីស (Vital Voices) ដែល​ជា​បណ្ដាញ​ស្ត្រី​ពិភពលោក​ ដើម្បី​ផ្សារ​ភ្ជាប់​សកម្មជន​ស្រ្តី​ពី​ប្រទេស​ភូមា ជាមួយ​នឹង​ស្ត្រី​កម្ពុជា ជា​លក្ខណៈ​ប្រជាធិបតេយ្យ។
អ្នកស្រី មូរ សុខហួរ៖ «ទស្សនកិច្ច​របស់​ខ្ញុំ​មក​ទី​នេះ​ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៦ តុលា គឺ​មាន​សារសំខាន់​ណាស់​ដែល​ជួយ​ឲ្យ​ស្ត្រី​ចូល​រួម​ក្នុង​សង្គម​ក្ដី ក្នុង​ការងារ​ទំនាក់ទំនង​គ្នា ហើយ​ស្ពាន​ដ៏​សំខាន់​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ភូមា គឺ​ជា​​ស្ត្រី​ហ្នឹង​ឯង។ យើង​មក​ជ្រើសរើស​យក​ឈ្មោះ​ស្ត្រី​ដែល​នឹង​ចូលរួម​នូវ​កិច្ច​ពិភាក្សា​ដែល​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​កម្ពុជា យើង​​ស្ត្រី​ក្នុង​ការ​តស៊ូ​មតិ​ដើម្បី​ដី​ធ្លី​របស់​ខ្លួន»

អ្នកស្រី​បន្ត​ថា នៅ​ប្រទេស​ភូមា​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ប្រទេស​កម្ពុជា​ដែរ បើ​ទោះ​បី​ជា​មាន​នយោបាយ​បើក​ចំហ​ខ្លះៗ​ហើយ​ក៏ដោយ ស្ត្រី​ភូមា​កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​រំលោភ​សិទ្ធិ​សេរីភាព។
អង្គការ វ៉ាយថល់ វ៉យស៊ីស ដែល​បាន​អញ្ជើញ​អ្នកស្រី មូរ សុខហួរ គឺ​ជា​កម្មវិធី​មួយ​ដែល​មាន​បេសកកម្ម​ជួយ​ផ្លាស់ប្ដូរ​ស្ត្រី​ពី​អត់​អំណាច​ ឲ្យ​មាន​អំណាច ដើម្បី​ក្លាយ​ជា​អ្នក​ដឹកនាំ ចូលរួម​អភិវឌ្ឍន៍​សង្គម​ជាតិ។
អង្គការ​វ៉ាយថល់ វ៉យស៊ីស​នេះ បាន​បង្កើត​ឡើង​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) ក្នុង​កិច្ច​ប្រឹងប្រែង ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង និង​លើក​ស្ទួយ​ស្ត្រី​ក្នុង​ពិភពលោក​ឲ្យ​ស្រប​តាម​លទ្ធិប្រជាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

2 comments:

Anonymous said...

ហេតុអ្វីលោកស្រីមូសុខហួរ មិនត្រូវលោក បានគីមូន
លើកកិត្តិយស​ឱ្យស្មើនឹង លោកស្រី អាងសូជី នៃ
ភូមា?

Anonymous said...

មី ង្វៀងមួ សុខហួ....(មីនិយាយពិរោះ- តែជាបិសាចយួនប្រែរូប)

- អា ង្វៀងហ៊ុន សែន (អាមេអបគមន៍យួននៅស្រុកខ្មែរ)

-អា ង្វៀងកឹម សុខា(ខាអើយខា!...បាទ..បាទ...បាទសម្ដេច!)...

- អា ង្វៀងសំរាំង ស៊ី(ស៊ីអាចម៍អាឈ្លើយ​ហ៊ុន​ សែន)

គឺជា បនឆ្កែ (CPP)យួនយៀកកុង សុទ្ធសាធ
ធ្វើនយោបាយដើម្បីឲ្យ ខ្មែររលាយ។