ដោយ ផន រីណា 2012-10-04 RFA
អគ្គលេខាធិការគណបក្សសង្គ្រោះជាតិ
ដែលជាគណបក្សបង្រួបបង្រួមរវាងគណបក្ស សម រង្ស៊ី និង
គណបក្សសិទ្ធិមនុស្ស គឺអ្នកស្រី មូរ សុខហួរ បានមកកាន់ប្រទេសភូមា ឬ
មីយ៉ាន់ម៉ា ពីថ្ងៃទី៣ ខែតុលា
ក្នុងសកម្មភាពបង្កើតទំនាក់ទំនងជាមួយសកម្មជនស្ត្រីលើពិភពលោក។
អ្នកស្រី មូរ សុខហួរ មានប្រសាសន៍ថា
ទស្សនកិច្ចនេះតាមការអញ្ជើញរបស់អង្គការវ៉ាយថល់ វ៉យស៊ីស (Vital
Voices) ដែលជាបណ្ដាញស្ត្រីពិភពលោក
ដើម្បីផ្សារភ្ជាប់សកម្មជនស្រ្តីពីប្រទេសភូមា
ជាមួយនឹងស្ត្រីកម្ពុជា ជាលក្ខណៈប្រជាធិបតេយ្យ។
អ្នកស្រី មូរ សុខហួរ៖ «ទស្សនកិច្ចរបស់ខ្ញុំមកទីនេះពីថ្ងៃទី៣
ដល់ថ្ងៃទី៦ តុលា
គឺមានសារសំខាន់ណាស់ដែលជួយឲ្យស្ត្រីចូលរួមក្នុងសង្គមក្ដី
ក្នុងការងារទំនាក់ទំនងគ្នា ហើយស្ពានដ៏សំខាន់រវាងប្រទេសកម្ពុជា
និងប្រទេសភូមា គឺជាស្ត្រីហ្នឹងឯង។
យើងមកជ្រើសរើសយកឈ្មោះស្ត្រីដែលនឹងចូលរួមនូវកិច្ចពិភាក្សាដែល
នឹងប្រព្រឹត្តទៅនៅប្រទេសកម្ពុជា
យើងស្ត្រីក្នុងការតស៊ូមតិដើម្បីដីធ្លីរបស់ខ្លួន»។
អ្នកស្រីបន្តថា
នៅប្រទេសភូមាមានលក្ខណៈស្រដៀងគ្នានឹងប្រទេសកម្ពុជាដែរ
បើទោះបីជាមាននយោបាយបើកចំហខ្លះៗហើយក៏ដោយ
ស្ត្រីភូមាកំពុងតែប្រឈមមុខនឹងការរំលោភសិទ្ធិសេរីភាព។
អង្គការ វ៉ាយថល់ វ៉យស៊ីស ដែលបានអញ្ជើញអ្នកស្រី មូរ សុខហួរ
គឺជាកម្មវិធីមួយដែលមានបេសកកម្មជួយផ្លាស់ប្ដូរស្ត្រីពីអត់អំណាច
ឲ្យមានអំណាច ដើម្បីក្លាយជាអ្នកដឹកនាំ ចូលរួមអភិវឌ្ឍន៍សង្គមជាតិ។
អង្គការវ៉ាយថល់ វ៉យស៊ីសនេះ
បានបង្កើតឡើងដោយរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក អ្នកស្រី ហ៊ីលឡារី
គ្លិនតុន (Hillary Clinton) ក្នុងកិច្ចប្រឹងប្រែង
ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង
និងលើកស្ទួយស្ត្រីក្នុងពិភពលោកឲ្យស្របតាមលទ្ធិប្រជាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
2 comments:
ហេតុអ្វីលោកស្រីមូសុខហួរ មិនត្រូវលោក បានគីមូន
លើកកិត្តិយសឱ្យស្មើនឹង លោកស្រី អាងសូជី នៃ
ភូមា?
មី ង្វៀងមួ សុខហួ....(មីនិយាយពិរោះ- តែជាបិសាចយួនប្រែរូប)
- អា ង្វៀងហ៊ុន សែន (អាមេអបគមន៍យួននៅស្រុកខ្មែរ)
-អា ង្វៀងកឹម សុខា(ខាអើយខា!...បាទ..បាទ...បាទសម្ដេច!)...
- អា ង្វៀងសំរាំង ស៊ី(ស៊ីអាចម៍អាឈ្លើយហ៊ុន សែន)
គឺជា បនឆ្កែ (CPP)យួនយៀកកុង សុទ្ធសាធ
ធ្វើនយោបាយដើម្បីឲ្យ ខ្មែររលាយ។
Post a Comment