(លោក សម រង្ស៊ី ដៃគូរប្រគួតប្រជែងដ៏ចំបងរបស់ លោក ហ៊ុន សែន)
(Photo: Mam Sonando´s supporters - AP)
លោក ប៉ាង សុខឿន បន្តថា លោក ហ៊ុន សែន បាញ់ព្រួញមួយបានសត្វដល់ទៅបី។ លោកបញ្ជាក់ថា ទីមួយ គឺទាមទារដោះបំណុលដែលកម្ពុជា កំពុងជំពាក់សហរដ្ឋអាមេរិក ជាង ៤០០លានដុល្លារ។ ទីពីរ ដើម្បីផ្គាប់ផ្គន់ដល់មហាអំណាចចិន ថា ខ្លួនមិនស្ថិតនៅក្រោមឥទ្ធិពលរបស់អាមេរិក។ ទីបី គឺដើម្បីបំភិតបំភ័យ និងបំបាក់ស្មារតីក្រុមសង្គមស៊ីវិល ក្រុមបក្សប្រឆាំង និងសកម្មជននានា មិនឲ្យមានសកម្មភាពជំទាស់នៅមុនការបោះឆ្នោតសកលឆ្នាំ២០១៣។ លោកបានអះអាងថា កន្លងមករដ្ឋាភិបាលធ្លាប់បានទទួលជោគជ័យក្នុងការយកជំនួយរបស់ អាមេរិក តាមរយៈការដោះដូរនៃការដោះលែងក្រុមអ្នករិះគន់។
ដោយ តាំង សារ៉ាដា
2012-10-10
ប្រភព៖អាសេរី
ក្រុមអ្នកឃ្លាំមើលនៅឯនាយសមុទ្រ
បានវិភាគស្ថានការណ៍កម្ពុជាថា
រដ្ឋាភិបាលកំពុងលេងល្ខោននយោបាយចាប់ជំរិតសកម្មជនដីធ្លី
អ្នកសារព័ត៌មាន សកម្មជនសិទ្ធិមនុស្ស
និងខ្ទប់មិនឲ្យមេបក្សប្រឆាំងចូលស្រុក ដើម្បីជាថ្នូរដូរយកជំនួយ
ឬកាត់បំណុលដែលរដ្ឋាភិបាលបានជំពាក់បរទេស។
ប៉ុន្តែ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលចោទប្រកាន់ថា ការវិភាគបែបនេះ ធ្វើឡើងដោយគ្មានភាពសមហេតុសមផល។
អ្នកតាមដាន និងអ្នកវិភាគស្ថានការណ៍កម្ពុជា នៅអឺរ៉ុប ឲ្យដឹងថា
បំណុលបរទេសដែលកម្ពុជា បានជំពាក់សហរដ្ឋអាមេរិក ជាយូរមកហើយនោះ
អាចជាមុខសញ្ញាមួយ សម្រាប់រដ្ឋាភិបាលទីក្រុងភ្នំពេញ
ដោះដូរជាមួយនឹងការដោះលែងលោក ម៉ម សូណង់ដូ
ក៏ដូចជាសកម្មជនដីធ្លីជាច្រើនទៀត
និងការបើកភ្លើងខៀវឲ្យមេបក្សជំទាស់ចូលប្រទេសវិញ។
ពីប្រទេសហ្វាំងឡង់ (Finland) លោក ប៉ាង សុខឿន បានវិភាគថា
ដើម្បីឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន (Washington) លប់បំណុលជាង
៤០០លានដុល្លារ ទាំងការទាំងដើមនេះចោលទៅបាន
ទាល់តែមានការចាប់ចងសកម្មជនមួយចំនួន
និងបិទទ្វារមិនឲ្យមេបក្សជំទាស់ដ៏ធំចូលប្រឡូកការបោះឆ្នោតសកល
ឆ្នាំ២០១៣ ខាងមុខ។
លោក ប៉ាង សុខឿន៖ «រដ្ឋាភិបាលកម្ពុជា មិនត្រឹមតែឥឡូវទេ
គឺយូរណាស់មកហើយ
បានព្យាយាមសុំអង្វរសហរដ្ឋអាមេរិកឲ្យលើកលែងបំណុលដែលខ្លួនជំពាក់។
អ៊ីចឹង បើយើងសិក្សាមើលទៅ ប្រហែលលោក ហ៊ុន សែន ចាប់លោក ម៉ម សូណង់ដូ
មួយទៀតឲ្យកាន់តែធ្ងន់
ហើយរួមជាមួយទោសដែលខ្លួនបានចោទប្រកាន់ទៅលើលោក សម រង្ស៊ី។ ដូច្នេះ
រួមពីរហ្នឹង គឺអាចចរចាបានជាមួយបំណុលហ្នឹង។ ដូច្នេះ
ដើម្បីឲ្យអាមេរិកលប់បំណុលនោះចោលបាន
គឺត្រូវធ្វើអីមួយឲ្យធ្ងន់ជាងមុន»។
លោក ប៉ាង សុខឿន បន្តថា លោក ហ៊ុន សែន
បាញ់ព្រួញមួយបានសត្វដល់ទៅបី។ លោកបញ្ជាក់ថា ទីមួយ
គឺទាមទារដោះបំណុលដែលកម្ពុជា កំពុងជំពាក់សហរដ្ឋអាមេរិក ជាង
៤០០លានដុល្លារ។ ទីពីរ ដើម្បីផ្គាប់ផ្គន់ដល់មហាអំណាចចិន ថា
ខ្លួនមិនស្ថិតនៅក្រោមឥទ្ធិពលរបស់អាមេរិក។ ទីបី គឺដើម្បីបំភិតបំភ័យ
និងបំបាក់ស្មារតីក្រុមសង្គមស៊ីវិល ក្រុមបក្សប្រឆាំង
និងសកម្មជននានា
មិនឲ្យមានសកម្មភាពជំទាស់នៅមុនការបោះឆ្នោតសកលឆ្នាំ២០១៣។
លោកបានអះអាងថា
កន្លងមករដ្ឋាភិបាលធ្លាប់បានទទួលជោគជ័យក្នុងការយកជំនួយរបស់
អាមេរិក តាមរយៈការដោះដូរនៃការដោះលែងក្រុមអ្នករិះគន់។
កាលពីពាក់កណ្ដាលខែមិថុនា កន្លងទៅ ក្រោយពីឧបនាយករដ្ឋមន្ត្រី
និងជារដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ លោក ហោ ណាំហុង
ជួបជាមួយសមាជិកព្រឹទ្ធសភា លោក ជីម វិប (Jim Web) និងអ្នកស្រី ហ៊ីលឡារី
គ្លិនតុន (Hillary Clinton) រួច
កម្ពុជាក៏បានដោះលែងស្ត្រីតំបន់បឹងកក់ និងតំបន់បុរីកីឡា ចំនួន
១៥នាក់ ក្នុងករណីទំនាស់ដីធ្លី។ រយៈពេលបីខែក្រោយមក
នៅពាក់កណ្ដាលខែកញ្ញា សហរដ្ឋអាមេរិក បានផ្តល់ជំនួយជិត
៥០លានដុល្លារដល់កម្ពុជា សម្រាប់ធ្វើកិច្ចការលើវិស័យសុខាភិបាល
អប់រំ និងកសិកម្ម។
កាលពីខែមករា ឆ្នាំ២០០៦
រដ្ឋាភិបាលខ្មែរបានដោះលែងក្រុមអ្នករិះគន់ចំនួន ៥នាក់ មានលោក រ៉ុង
ឈុន លោក ម៉ម សូណង់ដូ លោក យេង វិរៈ លោក កឹម សុខា និងលោក ប៉ា ងួនទៀង។ លោក
ហ៊ុន សែន កាលណោះបានចាត់ទុកការដោះលែងអ្នកទាំងប្រាំនេះ
ជាកាដូមួយកញ្ចប់ជូនដល់ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋ
អាមេរិក លោក គ្រឹស្តុហ្វឺ ហ៊ីល (Christopher Hill)
ដើម្បីសម្ពោធស្ថានទូតអាមេរិកថ្មីក្នុងទីក្រុងភ្នំពេញ។
ក្នុងរយៈពេលប៉ុន្មានខែក្រោយមក សហរដ្ឋអាមេរិក
បានផ្តល់ជំនួយយោធាជាសម្ភារៈ និងការហ្វឹកហ្វឺនដល់កម្ពុជា
ស្មើនឹងទឹកប្រាក់ជាង ៤លានដុល្លារ។
លោក ប៉ាង សុខឿន មានប្រសាសន៍ថា ម្តងនេះ លោក ហ៊ុន សែន
ត្រូវជំរិតឲ្យបានធំជាងមុន
ដើម្បីដោះដូរជាមួយកញ្ចប់លុយដ៏ធំពីសហរដ្ឋអាមេរិក
នៅមុនដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barrack
Obama) មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ក្នុងប្រទេសកម្ពុជា
នាខែវិច្ឆិកា ខាងមុខ៖ «តាមពិតទៅ
រឿងនេះមិនមែនជារឿងថ្មីទេសម្រាប់រដ្ឋាភិបាលកម្ពុជា។
យើងសង្កេតឃើញថា ការដឹកនាំរបស់លោក ហ៊ុន សែន សព្វថ្ងៃនេះ
គាត់កំពុងតែដើរផ្លូវថ្មី ទាក់ទងទៅនឹងការចាប់ខ្លួនលោក ម៉ម
សូណង់ដូ ហ្នឹង។ យើងអាចនិយាយបានថា
ជានយោបាយចាប់ជំរិតយកលុយពីមហាអំណាច ពីប្រទេសម្ចាស់ជំនួយ
និងប្រទេសអ្នកមានផ្សេងៗទៀត»។
លោកបន្តថា ផែនការជំរិតរបស់លោក ហ៊ុន សែន
មិនអាចទទួលជោគជ័យនោះឡើយ ពីព្រោះសហរដ្ឋអាមេរិក
នៅមានយុទ្ធសាស្ត្រផ្សេងច្រើនទៀត
ដែលអាចបន្ទន់ឥរិយាបថរបស់មេដឹកនាំខ្មែរបាន។
ចំណែកអ្នកវិភាគឯករាជ្យលោកបណ្ឌិត ឡៅ ម៉ុងហៃ វិញ មើលមិនឃើញដូចលោក
ប៉ាង សុខឿន ទាំងស្រុងនោះទេ។ លោកយល់ឃើញថា ការចាប់ខ្លួនលោក ម៉ម
សូណង់ដូ និងសកម្មជនដីធ្លីមួយចំនួនទៀត
នៅមុនដំណើរទស្សនកិច្ចរបស់មេដឹកនាំអាមេរិក មកកម្ពុជា នេះ
គឺជាសញ្ញាមួយដែលកម្ពុជា ចង់បង្ហាញចិន និងពិភពលោកថា
ខ្លួនមិនបានចាត់ទុកមហាអំណាចអាមេរិក មានសារសំខាន់ជាងមហាអំណាចចិន
នោះឡើយ៖ «សូម្បីប្រទេសខ្លះ
ជាទីផ្សារដ៏ធំសម្រាប់រោងចក្រកាត់ដេររបស់ប្រទេសកម្ពុជា
ហើយជំនួយក៏តិច។ ប៉ុន្តែ បើខាងចិន ដូចជាគាំទ្រខ្លាំង
មានការគាំទ្រយុទ្ធសាស្ត្រចិន ខ្លាំងក្នុងតំបន់ ជាពិសេស គាំទ្រចិន
ក្នុងទំនាស់សមុទ្រចិនខាងត្បូងហ្នឹង។ អ៊ីចឹងហើយ
បានជាមានអីអាងនោះ»។
សេដ្ឋកិច្ចរបស់កម្ពុជា មួយផ្នែកធំ ពឹងផ្អែកលើវិស័យវាយនភណ្ឌ
ដែលផ្តល់ការងារដល់ពលរដ្ឋខ្មែរជាង ៣សែននាក់ ហើយសហរដ្ឋអាមេរិក
ជាទីផ្សារដ៏ធំមួយ ដែលទទួលទិញផលិតផលសំលៀកបំពាក់ពីកម្ពុជា
ជាប្រចាំ។ រីឯជំនួយរបស់សហរដ្ឋអាមេរិក សម្រាប់កម្ពុជា វិញ
ច្រើនភ្ជាប់នូវលក្ខខណ្ឌ ដូចជាតម្រូវឲ្យកម្ពុជា គោរពសិទ្ធិមនុស្ស
ប្រជាធិបតេយ្យ និងគោរពនីតិរដ្ឋ។
ចំណែកចិន វិញ បានផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កម្ពុជា
ទាំងជំនួយឥតសំណងគ្មានលក្ខខណ្ឌ និងប្រាក់កម្ចី
ប៉ុន្តែពុំបានភ្ជាប់នូវលក្ខខណ្ឌគោរពសិទ្ធិមនុស្សទេ។
រហូតមកទល់ពេលនេះ គេដឹងថា កម្ពុជាកំពុងជំពាក់លុយចិនដល់ទៅជាង
៦ពាន់លានដុល្លារសហរដ្ឋអាមេរិក។
ជុំវិញការវិភាគថារដ្ឋាភិបាលកម្ពុជា កំពុងលេងនយោបាយចាប់ជំរិត
លេងល្បែងបំភ័ន្តភ្នែកចិន ដើម្បីយកលុយពីអាមេរិក
និងល្បែងបំបាក់ស្មារតីក្រុមអ្នករិះគន់នោះ លោក កែម ឡី
អ្នកវិភាគព្រឹត្តិការណ៍សង្គម មានប្រសាសន៍ថា
បើធ្វើការវិភាគឲ្យស៊ីជម្រៅជ្រៅជាងនេះទៅទៀត ឃើញថា លោក ហ៊ុន សែន
ខ្លាចចាញ់ឆ្នោតឆ្នាំ២០១៣ ខាងមុខទៅវិញទេ។
លោកបញ្ជាក់ថា អាសនៈ និងសំឡេងគាំទ្រគណបក្ស សិទ្ធិមនុស្ស និងគណបក្ស
សម រង្ស៊ី មានការកើនឡើង កាលពីពេលបោះឆ្នោតឃុំ-សង្កាត់កន្លងមក
ហើយពេលថ្មីៗនេះទៀតសោត
គណបក្សទាំងពីរបានច្របាច់បញ្ចូលជាគណបក្សតែមួយថែមទៀត ដូច្នេះ
សំឡេងក្រុមអ្នកគាំទ្រគណបក្សថ្មីដែលទើបបង្កើតនេះ
នឹងកាន់តែកើនឡើង ហើយដែលកាន់តែធ្វើឲ្យលោក ហ៊ុន សែន ព្រួយបារម្ភ៖ «កាល
ណាបាត់បង់កៅអីមេឃុំ មានន័យថា
នៅក្នុងចំណោមប្រជាជនក្នុងឃុំហ្នឹង
មិនបានគាំទ្រទៅដល់គណបក្សប្រជាជនជាង ៥០% បានន័យថា តិចជាង ៥០%
ហើយបានជាបាត់បង់តំណែងមេឃុំ។ អាហ្នឹងហើយ
ដែលធ្វើឲ្យមានវិធានការថ្មីៗនោះ»។
ទោះជាមានការបរិយាយពីក្រុមអ្នកវិភាគទាំងនេះក្តី ក៏លោក ផៃ
ស៊ីផាន អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ថា
ការបកស្រាយរបស់ក្រុមអ្នកវិភាគដែលថាមេដឹកនាំកំពុងចាប់ជំរិត
ក្រុមអ្នករិះគន់ ដើម្បីដូរយកជំនួយ ឬការលប់បំណុលបរទេសនោះ
គឺគ្រាន់តែជាការវិភាគដោយគ្មានមូលដ្ឋាន មិនឆ្លុះបង្ហាញពីការពិត
និងមិនឆ្លុះបង្ហាញពីដំណើរការអនុវត្តច្បាប់នៅកម្ពុជា។
លោកបន្តថា ការចាប់ខ្លួនលោក ម៉ម សូណង់ដូ
និងអ្នកពាក់ព័ន្ធមួយចំនួនទៀត
មិនបានធ្វើឲ្យល្អក់កករដល់ទំនាក់ទំនងដ៏កំពូលរបស់កម្ពុជា
ជាមួយសហរដ្ឋអាមេរិក នោះឡើយ៖ «រាជរដ្ឋាភិបាលក៏ដូចជាតុលាការនៃ
ព្រះរាជាណាចក្រកម្ពុជា មិនមែនមានវិធាន ក្នុងការចាប់បុគ្គលណាមួយ
ឬដាក់បន្ទុកលើក្រុមណាមួយ ដែលជាចំណាប់ខ្មាំង
ដើម្បីដោះដូរជាមួយជំនួយនោះទេ។ ហើយអ្នកដែលមានគំនិតនោះ
គ្រាន់តែជាគំនិតមួយស្រមើស្រមៃ
ឬគ្មានហេតុផលក្នុងវិនិច្ឆ័យអំពីការនយោបាយរបស់កម្ពុជា មិនអ៊ីចឹង។
បញ្ហានេះ វាមិនមែនដូច្នេះទេ»។
ចំណែកសាស្ត្រាចារ្យខាងផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច
វិញ បានចូលរួមវិភាគថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
តែងគិតថាប្រសាសន៍របស់លោកជាសម្ដីទិព្វ
ដោយសារលោកធ្លាប់បានប្រកាសថា នឹងចាប់ខ្លួនលោក ម៉ម សូណង់ដូ
ទោះជារត់ដល់ជើងមេឃក៏ដោយ ដូច្នេះលោកត្រូវចាប់ឲ្យបាន
ដើម្បីបង្ហាញថា សម្ដីរបស់គាត់ដែលនិយាយចេញទៅហើយ ត្រូវតែអនុវត្ត
ដើម្បីជៀសវាងភាពសាបរលាបក្នុងនាមជាមេដឹកនាំ។
លោកបន្តថា ការចាប់ខ្លួនលោក ម៉ម សូណង់ដូ ក៏ទំនងជាការចៃដន្យមួយ
ដែលកម្ពុជា ខ្លួនឯង ត្រូវដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន
ប៉ុន្តែដោយសារតែកំហឹង ១០០អង្សា
របស់នាយករដ្ឋមន្ត្រីទប់មិនបានដូច្នេះហើយ ទើបលោក ម៉ម សូណង់ដូ
មិនអាចផុតពីការចាប់ខ្លួននេះ។
លោកបន្តថា ការចាប់ខ្លួនលោក ម៉ម សូណង់ដូ នេះ អាចធ្វើឲ្យលោក ហ៊ុន
សែន ខាតលាភទៅវិញទេ
ខណៈមជ្ឈដ្ឋានអន្តរជាតិកំពុងសម្លឹងមើលយ៉ាងយកចិត្តទុកដាក់
ថាតើកម្ពុជាធ្វើជាគំរូល្អ ឬអាក្រក់
ក្នុងពេលដែលខ្លួនជាប្រធានអាស៊ាន នោះ៖ «នៅពេលដែលកាលៈទេសៈមួយ
រុញច្រានឲ្យមានវិបត្តិបែបនេះ ខ្ញុំយល់ថា មិនមែនជារឿងសាមញ្ញទេ
គឺថា រុញបញ្ហាឲ្យបង្កើតរឿងនេះឡើង។ ម៉ម សូណង់ដូ
គាត់មិនមែនជាតួឯកទេ ម៉ម សូណង់ដូ គ្រាន់តែជាក្អាត់មួយទេ
តែជប់គាត់ឲ្យទៅជាកង្កែបដ៏ធំ។ ហើយគាត់មិនមែនជាអ្នកមានកៅអីទេ
ហេតុអីបានធ្វើបែបនេះ អានេះហើយគេហៅថា ថ្ងៃសយ វាសយជាន់សយ។
មិនមែនលោក ម៉ម សូណង់ដូ សយនោះទេ តែអ្នកដែលសយ
គឺជាអ្នកធ្វើអំពើទៅលើលោក ម៉ម សូណង់ដូ វិញទេ ដែលជាអ្នកសយ»។
លោក សុខ ទូច បន្តថា វិបត្តិសិទ្ធិមនុស្សនៅកម្ពុជា
អាចនាំឲ្យកម្ពុជាខ្លួនឯងបរាជ័យធំ
ក្នុងការប្រកួតប្រជែងយកអាសនៈនៅក្រុមប្រឹក្សាសន្តិសុខ
មិនអចិន្ត្រៃយ៍របស់អង្គការសហប្រជាជាតិ នៅថ្ងៃទី១៨ ខែតុលា
ខាងមុខនេះ៕
8 comments:
well, Hun your political game cost our individuals their well being. Imagine we do this to one of your family members, how would you feel? are you human being or are you worst than animals because even animals know to treat each other better. I am sick and tired of allowing you to do whatever you want. It is so wrong! but if your hands are tide because of the vietminh then, why don't you stand up and say 'this is my country and it is my duty to serve my nation and that is to protect them and not to condemn them'. You can not allow outsiders to control or influence you to hurt one of our brothers or sisters. Hun, you need to learn from our history, OK? remember this, the vietminh has used alot of tactic to eliminate all of us as the khmer citizens. They did this to king ta, Pol pot, laos, champa,khmerkrom, mong indigenous etc. Soon, they will do the same to you, your family and your clan, it is also known as 'history repeat iself', but you can prevent it from ever happening again becaue we are living in the 21st century and we are getting smarter by now. So, be aware, prepare and take action now. lets call up all intellectuals (nationalists) and try to discus on matters that are related to national interest, otherwise we all are as good as a dead person.
Lmorm Choss Heuy Sen Euy!!
Ngorp Touv Min York Luy and Om Nach Touv Barn Ter !!
Help your motherland Sen !! Yuon Chaul Penh Srok !!
Wake up !!
មេដឹកនាំខ្មែរ សីហនុ លោកប៉ុល ពត និងលោកហុ៊ន សែន ដែលបាននិងកំពុង សម្លាប់ខ្មែរ ឬ ដាក់គុកខែ្មរ ក្នុងគោលបំណងរួមតែ
១គត់ គឺ " ការពារអំណាច " ។ ពួកគេយល់ថាអំណាចធ្វើឲគេមានអ្វីៗទាំងអស់ នេះជាចារិតខ្មែរ ។ បើសិនជាអំណាចត្រូវបាត់បង់
អ្វីដែលគេបានខំពីមុនមក រួមទាំងជីវិតផងដែរ នឹងត្រូវវិនាស ។ ចំពោះលោកហុ៊ន សែន គាត់យល់ថាអំណាចរបស់គាត់ មិនងាយរបូត
តាមរយះបោះឆ្នោតនោះឡើយ ។ គាត់បារម្ភតែម្យ៉ាងគត់ គឺការបះបោររបស់ប្រជាជនដែលគាត់ខ្លាចតែមិនអាចគ្រប់គ្រងបាន ដូចនៅ
ទ្វីបអារ៉ាប់ ។ ដូចនេះហើយ ទើបគាត់អនុវត្តន៍អនុសាស្ត្រ " បិទទ្វារវ៉ៃឆ្កែ " ។ ម៉ម សុណន់ដូ បានក្លាយទៅជាគោលដៅមួយ ( ឆ្កែឆ្កួត?)
បន្ទាប់ពីគាត់បានជួបលោកសេរី រដ្ឋា ដែលលោកហុ៊ន សែនយល់ថាជាសត្រូវរបស់គាត់ ។
សារុបសេចក្តីទៅ ខ្ញុំយល់ថា ហ៊ុន សែនមិនដែលបានគិតពីរឿង ចាប់ចំរិតអ្នកនយោបាយណាម្នាក់ដើម្បីដោះបំណុលខ្មែរនោះទេ ។
អ្វីដែលហុ៊ន សែន ធ្វើគឺ ការពារអំណាច ។ ប្រសិនបើលោកម៉ម សុណន់ដូ សុំទោស ឬ ក៏ផ្សព្វផ្សាយ គាំទ្រនយោបាយរបស់លោក
ហុ៊ន សែន វិញ មិនចាំបាច់អាមេរិក កាត់បំណុលទេ លោកម៉ម សុណន់ដូនឹងត្រូវតុលាការកាត់ឲរួចខ្លួន ដោយមិនបាច់ប្រឹង ។
អំណាចដើម្បីជីវិត ជីវិតដើម្បីអំណាច ៕
ទស្សនៈខ្ញុំ សូមចូលរួមគាំទ្រទាំងស្រុង វិភាគដ៏វៃ
ឆ្លាតរបស់លោក សុខទូច ត្បិតអី លោកមហាអំ
ណាចល្បីឈ្មោះខ្ទ័រខ្ទាពេញពិភពលោក មិនដែល
មកលុតជង្គង់ចុះញមលើកដៃសំពះ កូនចង្រឹត
ដែលគេនឹងចាប់ពុកមាត់បង្វិតឱ្យវិលក្បុងក្នុងពេល
ដ៏ឆាប់ខាងមុខ។ ម៉្យាងទៀត ហ៊ុនសែន បង្ករ
រឿងចម្លែកនេះឡើង វាអាចក្លាយទៅជាចំណេះ
ជិះកឯង។សរុប ហ៊ុនសែនគ្រាន់តែជាកូនអុក
របស់យួនមួយប៉ុណ្ណោះ ហើហធ្វើហ្នឹងគ្មានអ្វី
ក្រៅពីចង់រក្សាដំណែងនាយករដ្ឋមន្រ្តីបង្រ្គប់
កិច្ចរបស់យួន ដើម្បីជាថ្នូរនឹងអំណាចជាបុគ្គល
ខ្លាំងពូកែ ជាមួយតែប្រជាពលរដ្ឋខ្មែរស្លូតត្រង់
ដែលហ៊ុនសែនបង្ខាំងទុកក្នុងអង្រុតសម្រាប់
គាំទ្របោះឆ្នោតឱ្យខ្លួនតែប៉ុណ្ណោះ។គួរឱ្យឆ្អើម
ណាស់ទង្វើដ៏លាមករបស់ហ៊ុនសែន ស្ដីពី
ការចាប់ជំរិត លោកម៉មសូណង់ដូ ជាថ្នូរនឹង
ទឹកប្រាក់ ៤០០លានដុល្លា៕
បើសិនជាប្រទេសកម្ពុជាយើង ត្រូវរួចបំណុលពីសហរដ្ឋអាមេរិក ដោយសារ ករណីលោកម៉មសូណង់ដូ ដូចដែលលោក ប៉ាង សុខឿន បាននិយាយមែននោះ ដូច្នេះលោកម៉មសូណង់ដូ គួរតែទ្រាំរស់នៅក្នុងគុក មួយរយះសិនចោះ ! ពីព្រោះថា ការបូជាខ្លួនលោក មួយរយះ គឺអាចរួចបំណុល រហូតដល់បួនរយលានតុល្លា ហើយកម្ពុជាយើង នឹងត្រូវបានទទួលជំនួយបន្ថែមពីអាមេរិកទៀតផង ។ បើពិតជាអញ្ចឹងមែននោះ លោកម៉មសូណង់ដូ ព្រមទាំងប្រមុខដឹកនាំដែលមានលោកហ៊ុនសែន សុទ្ធតែជាវិរបុរសខ្មែរដ៏ឆ្នើម ជាអ្នកមានគុណ ដែលបានខិតខំប្រឹងប្រែងវិធីសាស្រ្ដ គ្រប់បែបយ៉ាងដើម្បី ផលប្រយោជន៍ជាតិ !
11:17 PM,
What's a stupid idea!
--Why don't you do it, while Ah Hun Sen enjoyed life with millions or billions of dollars in his bank.
Infact, we don't have to pay it back, but our govt. have to use the money that we owed to build schools and all infrastructure for our own country, isn't that's fair to you?
But the problems because ah Hun Shit doesn't want spend any shit except borrowes more money from China.
If you want to find out more just go to US Govt. website Re. Cambodian outstanding balances, and stop being brain-washed.
6:24 am did not understand Khmer well ; 11: 17 pm was being sarcastic . He/she
did not agree with Mr Pang Sokhoeun .
ខ្ញុំក៏មិនយល់ថា លោកហុ៊ន សែន បានចាប់លោកម៉ម សុណន់ដូ ក្នុងបុព្វហេតុជួយដោះបំណុលជាតិនោះទេ ។ បំណងធំរបស់លោក
នាយករដ្ឋមន្ត្រីខ្មែរគឺ ការវាយទប់ស្កាត់ មិនឲមានចលនាបះបោររបស់ប្រជារាស្ត្រ ។ លោកហុ៊ន សែន យល់ថាចលនាអំណាចប្រជា
ពលរដ្ឋខ្មែរដែលនៅបរទេស មិនអាចធ្វើអ្វីគាត់បានទេ ហើយគាត់មានការភ័យខ្លាចក្រៃលែង ប្រសិនបើលោកម៉ម សុណន់ដូរ ដែល
មានសមត្ថភាពខ្លាំងក្នុងការប្រមូលកម្លាំងពលរដ្ឋ នោះទៅរួមដៃជាមួយលោកសួន សេរីរដ្ឋា ដើម្បីទម្លាក់គាត់ពីអំណាច ។ ហេតុនេះ
ទើបគាត់អនុវត្តន៍ទ្រឹស្តីកុម្មុយនិស " វាយបំបែក មុន ដើម្បីក្តោបក្តាប់ស្ថានការ " ។ នៅពេលដែលលោកហុ៊ន សែន យល់
ថាលោកម៉ម សុណន់ដូ និង លោកសួន សេរីរដ្ឋា មិនមែនបក្សពួកតែ១ រឿងក្តីនៅសាលាឧទ្ធរណ៍ និងបានជោគជ័យ ។
សូមអស់លោកឈប់គិតពីរឿងប្រាក់បំណុលចំនួន
៤០០លាននោះទៅ អាមេរិក វាមិនមែនឆោតដល់
ថ្នាក់ហ្នឹងទេ ការស្រមៃនឹកផ្ដេសផ្ដាស់រវើរវាយនោះ
គ្រាន់តែធ្វើឡើងដើម្បីបំភ័ន្តដានមតិជាតិនិងអន្តរ
ជាតិប៉ុណ្ណោះ ប៉ុន្ដែ រឿងដែលសំខាន់គឺរបបផ្ដាច់
ការភ្នំពេញ វាយកំទេចបង្អើលត្រៀមជាមុនទុក
ស្រេច ក្រែងចំហាចបដិវត្តន៍នៃអំណាចប្រជា
ពលរដ្ឋខ្មែររសាត់មកដល់កម្ពុជា៕
Post a Comment